ទាន់ហេតុការណ៍
អភិបាលខេត្ត​កំពង់ចាម បាន​ណែនាំ​ដល់ មន្ទីរ​សុខាភិបាល ត្រូវ​ពង្រឹង​គុណភាព នៃ​ការ ដោះស្រាយ​បញ្ហា​ផ្សេងៗ ក្នុងការ គ្រប់គ្រង​មន្ទីរពេទ្យ​ផងដែរ​ - សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ឯកឧត្តម Prabowo Subianto រដ្ឋមន្ត្រី​ការពារជាតិ និង​ជា​ប្រធានាធិបតី​ជាប់ឆ្នោត នៃ​សាធារណៈរដ្ឋ​ឥណ្ឌូណេស៊ី ចូលជួប​សម្តែង​ការគួរសម - ​ឯកឧត្តម រ័ត្ន ស្រ៊ាង អញ្ជើញ​ជា​អធិបតី ក្នុង​វេទិកាសាធារណៈ ជាមួយ​ប្រជាពលរដ្ឋ​ខណ្ឌដង្កោ ដើម្បី​ស្វែងរក​ផលប្រយោជន៍​រួម​! - វត្ត​គិរី​សុ​វណ្ណា​រាម​(​ហៅ​វត្ត​វាល​ព្រះ​)​ពិធីបុណ្យ​ដង្ហែរ​ព្រះពុទ្ធ​ដី​ម៉ាករ យក មក​តម្កល់​នៅ​វត្ត គី​រី​សុ​វណ្ណា​រាម​(​ហៅ​វត្ត​វាល​ព្រះ​) - សម្ដេច​តេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី អនុញ្ញាត​ឱ្យ ឯកឧត្តម កា​ណាត់ ទូមិស​ហ្ស (Kanat TUMYSH) ឯកអគ្គរដ្ឋទូត​កា​ហ្សាក់​ស្ថាន​តែងតាំង​ថ្មី ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ចូល​ជូន​សារតាំង​ - សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត​៖ រាជរដ្ឋាភិបាល​មាន​ការងារ​សំខាន់ៗ​ដែល​ត្រូវ​ធ្វើ​ដើម្បី​ធានា​នូវ​ការការពារ​អធិបតេយ្យភាព​ទឹកដី​ - ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា និង​ឯកឧត្តម វ៉ាង ស៊ា​វ​ហុង ដឹកនាំ​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​សម្រាប់​ឆ្នាំ​នៃ​កិច្ចសហប្រតិបត្តិការ​អនុវត្ត​ច្បាប់​រវាង​ក្រសួង​មហាផ្ទៃ​កម្ពុជា និង​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​ - សម្តេច​មហា​បវ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា អញ្ជើញ​ប្រគល់​វិញ្ញាបនបត្រ​សម្បទា​ខាង​វិជ្ជាជីវៈ​មេធាវី​ដល់​សិស្ស​មេធាវី និង ប្រគល់​វិញ្ញាបនបត្រ សុក្រឹតការ​វិជ្ជាជីវៈ​មេធាវី​ដល់​សិក្ខាកាម​មេធាវី សរុប​ចំនួន ១ ៦៦០ នាក់​ - ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់ ក្រសួងមហាផ្ទៃ បំពេញ​ទស្សនកិច្ច​ការងារ នៅ​រដ្ឋធានី​ប៉េកាំង នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ - ក្រុមការងារ​រាជរដ្ឋាភិបាល ចុះ​មូលដ្ឋាន​ក្រុង​កំពង់ចាម បើ​ក​វេទិកាសាធារណៈ នៅ​សង្កាត់​វាលវង់ ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម និង​តម្រូវការ​របស់​ប្រជាពលរដ្ឋ​
0

សម្ដេច​តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា អនុញ្ញាត​ឱ្យ ឯកឧត្តម YAMAGUCHI Natsuo សមាជិក​ព្រឹទ្ធសភា និង​ជា​ប្រធាន​គណបក្ស Komeito ជប៉ុន ចូលជួប​សម្ដែង​ការគួរសម​

សម្ដេច​តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា អនុញ្ញាត​ឱ្យ ឯកឧត្តម YAMAGUCHI Natsuo សមាជិក​ព្រឹទ្ធសភា និង​ជា​ប្រធាន​គណបក្ស Komeito ជប៉ុន ចូលជួប​សម្ដែង​ការគួរសម​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

​នៅ​ព្រឹក​ថ្ងៃ​អង្គារ ១១ កើត ខែ​អាសាឍ ឆ្នាំ​រោង ឆ​ស័ក ពុទ្ធ​សករាជ ២៥៦៨ ត្រូវ​នឹង​ថ្ងៃទី​១៦ ខែកក្កដា ឆ្នាំ​២០២៤ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាត​ឱ្យ ឯកឧត្តម យ៉ាម៉ា​គូ​ជិ ណា​ត់ស៊ូ​អូ (YAMAGUCHI Natsuo) សមាជិក​ព្រឹទ្ធសភា​ជប៉ុន និង​ជា​ប្រធាន​គណបក្ស Komeito ចូលជួប​សម្ដែង​ការគួរសម នៅ​វិមាន​ព្រឹទ្ធសភា រាជធានី​ភ្នំពេញ​។​

​ជា​កិច្ច​ចាប់ផ្តើម សម្ដេច​តេជោ ហ៊ុន សែន បាន​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ចំពោះ​ឯកឧត្តម YAMAGUCHI Natsuo និង​គណៈប្រតិភូ ដែល​បាន​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​។ ឆ្លៀត​ក្នុង​ឱកាស​នេះ សម្ដេច​តេជោ ក៏​បាន​អបអរសាទរ​ចំពោះ​ថ្ងៃ​ខួបកំណើត​របស់​ឯកឧត្តម YAMAGUCHI កាលពី​ថ្ងៃ​ទី​១២​កក្កដា កន្លងទៅនេះ​។ សម្ដេច​បាន​បង្ហាញ​នូវ​ក្តីសង្ឃឹម​ថា ទស្សនកិច្ច​របស់​ឯកឧត្តម​មកកាន់​ប្រទេស​កម្ពុជា​នៅពេលនេះ នឹង​ជួយ​ក្នុង​ការពង្រឹង និង​ពង្រីក​បន្ថែម​ទៀត​នូវ​ទំនាក់ទំនង​ទ្វេភាគី រវាង​កម្ពុជា​និង​ជប៉ុន​។​

​ឯកឧត្តម YAMAGUCHI Natsuo បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ជាទីបំផុត ដែល​សម្តេច​តេជោ បាន​ផ្តល់​កិត្តិយស​អនុញ្ញាត​ឱ្យ​ឯកឧត្តម និង​ប្រតិភូ បាន​ចូលជួប​សម្តែង​ការគួរសម​។ ក្នុង​នាម​ថ្នាក់ដឹកនាំ​គណបក្ស Komeito ទាំងអស់ ឯកឧត្តម សូម​អបអរសាទរ​យ៉ាង​ស្មោះស្ម័គ្រ​ជូន​សម្តេច​តេជោ ក្នុងឱកាស​ជាប់ឆ្នោត​ជា​ប្រធាន ព្រឹទ្ធសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា​កាល​ពី​ខែ​មេសា កន្លងទៅ​។​

​ឯកឧត្តម YAMAGUCHI បាន​ជូន​រូបថត​អនុស្សាវរីយ៍​មួយ​សន្លឹក ក្នុងឱកាស​ដែល ឯកឧត្តម អតីត​នាយករដ្ឋមន្ត្រី​ជប៉ុន ស៊ីន​ហ្សូ អាបេ បាន​រៀបចំ​ពិធី​ខួបកំណើត​ជូន សម្តេច​តេជោ នៅ​ទីក្រុង​តូ​ក្យូប្រទេស​ជប៉ុន កាលពី​ឆ្នាំ​២០១៧​។​

​ឯកឧត្តម បាន​ជម្រាប សម្តេច​តេ​ជោថា ឯកឧត្តម​ធ្លាប់​មក​បាន​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​លើក​ទី​មួយ​ក្នុង​ឆ្នាំ​១៩៩១ ដែល​ពេលនោះ​កម្ពុជា​នៅ​មាន​ក្រុម​ប្រដាប់​អាវុធ​រហូត​៤​ក្រុម ហើយ​នៅ​មាន​សង្គ្រាម​នៅឡើយ​។ នៅ​ឆ្នាំ​១៩៩២ ជប៉ុន​បាន​សម្រេចចិត្ត​បញ្ជូន​កងកម្លាំង​រក្សា​សន្តិភាព​មក​កម្ពុជា ឯកឧត្តម​បាន​មក​កម្ពុជា​ចំនួន​២​ដង​ទៀត ដែល​នាពេលនោះ ឯកឧត្តម​បាន​មើលឃើញថា កម្ពុជា​កំពុង​តែ​រងគ្រោះ​ដោយ​សង្គ្រាម ជាពិសេស ដោយ​បញ្ហា​គ្រាប់មីន និង ឯកឧត្តម គិតថា ជប៉ុន​គួរតែ​ជួយ​កម្ពុជា​ក្នុង​ការដោះមីន ដោយ​ប្រើ​បច្ចេកទេស​និង​គ្រឿងចក្រ​ជប៉ុន​សម្រាប់​បោសសម្អាត​គ្រាប់មីន ។ ឯកឧត្តម បាន​រំលឹកថា ឯកឧត្តម​បាន​មក​កម្ពុជា​ម្ដងទៀត នៅក្នុង​ឆ្នាំ​២០០៣ ក៏​បាន​ជួប​ជាមួយនឹង​ឯកឧត្តម ហេង រតនា ដែល​បាន​ដឹកនាំ​ក្រុម​ដោះមីន​កម្ពុជា ហើយ ជប៉ុន​បាន​សហការ​ក្នុង​បោសសម្អាត​មីន ដែល​ប្រើប្រាស់​បច្ចេកវិទ្យា​ជប៉ុន នៅ​ឆ្នាំ​២០០៦​។ នៅក្នុង​ដំណើរ​ទស្សនកិច្ច​នេះ ឯកឧត្តម​ក៏បាន​ពិភាក្សា​គ្នា​ជាមួយ​ឯកឧត្តម ហេង រតនា លើ​កិច្ចសហប្រតិបត្តិការ​ក្នុង​ការបន្ត​សកម្មភាព​មីន​នៅ​កម្ពុជា​។​

​សម្រាប់​ដំណើរ​ទស្សនកិច្ច​លើក​នេះ គឺ​មាន​រយៈពេល​ជាង ៣២​ឆ្នាំ គិត​ពី​ពេល​ដែល​ឯកឧត្តម មក​ប្រទេស​កម្ពុជា​ដំបូង ឯកឧត្តម​ពិត​ជា​មាន​អារម្មណ៍​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង ដោយ​ឃើញ​កម្ពុជា​មាន​ការរីកចម្រើន ជា​ពិសេស​ទីក្រុង​ភ្នំពេញ​មាន​ការអភិវឌ្ឍ​លឿន​រហ័ស និង​មាន​សុខ​សន្តិភាព​ពេញលេញ​។ ឯកឧត្តម ក៏​បាន​គោរព​នូវ​ភាពជា​អ្នក​ដឹកនាំ​របស់​សម្ដេច​តេជោ ក្នុង​ការស្វែងរក​សុខ​សន្តិភាព កសាង​ប្រទេស និង​អភិវឌ្ឍ​ប្រទេស​ឱ្យមាន​ការរីកចម្រើន​ជា​បន្តបន្ទាប់​។ ឯកឧត្តម ក៏​មាន​មោទនភាព​ដែល​ជប៉ុន និង​កម្ពុជា​ឈានទៅដល់​ការបង្កើត​ទំនាក់ទំនង​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ កាលពី​ឆ្នាំ​២០២៣​។ ទំនាក់ទំនង​នេះ បាន​នាំឱ្យ​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​កម្ពុជា​-​ជប៉ុន ត្រូវបាន​ពង្រីក​ទៅ​ដល់​វិស័យ​យោធា សន្តិសុខ សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ឌីជីថល Cyber ការប្រែប្រួល​អាកាសធាតុ ជាដើម​។​

​ឯកឧត្តម​ប្រធាន ក៏​បាន​រំលឹក​ពី​ជំនួប​សម្តែង​ការគួរសម​ជាមួយ សម្តេច​ធិបតី ក្នុង​ឆ្នាំ​២០២៣ នៅ​ប្រទេស​ជប៉ុន និង​ជំនួប​ពិភាក្សា កាល​ពី​ម្សិលមិញ នៅ​វិមាន​សន្តិភាព ដែល​ទទួលបាន​នូវ​លទ្ធផល​ជា​ផ្លែផ្កា ជាពិសេស​គឺ​ការជំរុញ​កិច្ចសហប្រតិបត្តិការ​បោសសម្អាត​មីន CMAC និង​ការចូលរួម​សហការ​ដើម្បី​បោសសម្អាត​មីន​នៅ​លើ​ពិភពលោក តាមរយៈ​ជំនាញ​បទពិសោធន៍ និង​សមត្ថភាព​លើស​គេ​របស់ CMAC និង​បច្ចេកវិទ្យា​របស់​ប្រទេស​ជប៉ុន​។ ឯកឧត្តម ក៏បាន​លើកឡើង​ជា​មួយ​សម្តេច​ធិបតី អំពី​ពាណិជ្ជកម្ម និង​ការវិនិយោគ​ជប៉ុន​នៅ​កម្ពុជា ដោយ​បាន​លើក​អំពី​ការវិនិយោគ​របស់​ក្រុមហ៊ុន​ផ្សារ​ទំនើប​អ៊ី​អន និង​ការ​តម្លើងរថយន្ត​របស់​ក្រុមហ៊ុន តូយ៉ូតា​ផងដែរ​។ ឯកឧត្តម ជឿជាក់​លើ​ការដឹកនាំ​របស់ សម្តេច​ធិបតី ដែល​ប្រាកដ​ជា​នាំមក​នូវ​ការរីកចម្រើន​ផ្នែក​វិនិយោគ​នេះ​បន្ថែម​ទៀត តាមរយៈ​ធ្វើ​ឱ្យ​កាន់តែ​ប្រសើរ​ឡើង​នូវ​បរិយាកាស​វិនិយោគ​ក្នុង​ប្រទេស​កម្ពុជា​។​

​ឯកឧត្តម ក៏​បាន​ជម្រាបជូន​សម្តេច​តេជោ ថា​ឯកឧត្តម​បាន​ជួប​សំណេះសំណាល​ជាមួយ​អតីត​និស្សិត​កម្ពុជា នៅ​ប្រទេស​ជប៉ុន និង​ប្រជាជន​ជប៉ុន​រស់​នៅ​កម្ពុជា​។ ឯកឧត្តម បានបញ្ជាក់​ថា បច្ចុប្បន្ន​មាន​ប្រជាជន​ជប៉ុន កំពុង​រស់នៅ​ក្នុង​ប្រទេស​កម្ពុជា​ប្រមាណ ៤.០០០​នាក់ រីឯ ប្រជាជន​កម្ពុជា​រស់នៅ​ក្នុង​ប្រទេស​ជប៉ុន គឺ​មាន​ចំនួន​ប្រមាណ​ជា ២០.០០០​នាក់​។ ក្រៅ​ពី​ទំនាក់ទំនង​ពាណិជ្ជកម្ម ទំនាក់ទំនង​រវាង​ប្រជាជន និង​ប្រជាជន​កម្ពុជា​-​ជប៉ុន នឹង​ចូលរួម​ចំណែក​ពង្រឹង​ទំនាក់ទំនង​ទ្វេភាគី​កម្ពុជា​-​ជប៉ុន ឱ្យ​កាន់តែ​រឹងមាំ​បន្ថែម​ទៀត​ផង​។​

​ជា​កិច្ច​ឆ្លើយតប សម្តេច​តេជោ ប្រធានព្រឹទ្ធសភា បាន​ថ្លែងអំណរគុណ​ចំពោះ​ឯកឧត្តម​ប្រធាន និង​ថ្នាក់ដឹកនាំ​គណបក្ស Komeito ដែល​បាន​អបអរសាទរ សម្តេច ជាប់ឆ្នោត​ជា​ប្រធានព្រឹទ្ធសភា​។ សម្តេច​តេជោ បាន​សម្តែង​នូវ​សេចក្តី​រីករាយ និង​អរគុណ​ចំពោះ​រូបថត​អនុស្សាវរីយ៍​ថ្ងៃ​ខួបកំណើត​របស់​សម្តេច ក្នុង​ឆ្នាំ​២០១៧ ដែល​រៀបចំ​ដោយ​អតីត​នាយករដ្ឋមន្ត្រី​ជប៉ុន អាបេ ស៊ីន​ហ្សូ​។​

​សម្តេច​តេជោ បាន​ថ្លែងអំណរគុណ​ឯកឧត្តម YAMAGUCHI ចំពោះ​ការ​រំលឹក​ពី​ដំណើរ​ទស្សនកិច្ច​មក​កម្ពុជា ក្នុងអំឡុង​ជាង ៣២​ឆ្នាំ​មកនេះ គឺ​ចាប់តាំងពី​ប្រទេស​កម្ពុជា កំពុង​មាន​សង្គ្រាម​នៅ​ឡើយ និង សូម្បី​តែ​ក្រោយ​ឆ្នាំ​១៩៩៣ គឺ​នៅ​ពេល​ដែល UNTAC ចាកចេញ​ពី​កម្ពុជា​ទៅហើយ ក៏​សង្គ្រាម​មិនទាន់​បាន​បញ្ចប់​ទាំងស្រុង​ដែរ​។ សម្តេច​តេជោ បាន​មានប្រសាសន៍​បន្ត​ថា ឯកឧត្តម គឺ​ជា​សាក្សី​រស់ ដែល​បាន​មើលឃើញ​ពី​ការ​ពិត​នៃ​ការអភិវឌ្ឍ​របស់​ប្រទេស​កម្ពុជា ដោយសារ​កត្តា​សន្តិភាព ហើយ​សន្តិភាព​កំពុង​គ្របដណ្តប់​ពេញ​ប្រទេស​កម្ពុជា រក​មក​បាន​យ៉ាង​លំបាក​ណាស់​។​

​សម្តេច​តេជោ បាន​សង្កត់ធ្ងន់ថា សម្តេច​ប្រកាន់ខ្ជាប់​ដោយ​គ្មាន​ថ្ងៃ​ប្រែប្រួល​នូវ​ទស្សនៈ​ផ្តល់​តម្លៃ​ដល់​សន្តិភាព មុន​អ្វីៗ​ទាំងអស់ ពីព្រោះ​បើ​គ្មាន​សន្តិភាព គឺ​គ្មាន​ទេ​លទ្ធិប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​។ សម្តេច បន្តទៀតថា ប្រទេស​ជាច្រើន​ស្រែក​រក​តែ​លទ្ធិប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស ដោយ​មិន​ខ្វល់​ពី​កត្តា​សន្តិភាព​ក្នុង​ប្រទេស ដែល​ប្រៀប​ដូចជា​ការមើល​តែ​មួយ​ជ្រុង ឬ​មើល​ដើមឈើ​តែមួយ​ដើម មិន​ព្រម​មើល​ព្រៃ​ទាំងមូល​ទេ​។​

​សម្ដេច​បាន​មានប្រសាសន៍​ថា​សន្តិភាព​ពិតជា​មាន​តម្លៃ​មិន​អាច​កាត់ថ្លៃ​បាន ពីព្រោះ មាន​សន្តិភាព​ទើប​យើង​អាច​មាន​អ្វីៗ​បាន​ដូច​សព្វថ្ងៃនេះ​។ សម្តេច​តេជោ បាន​មានប្រសាសន៍​បន្ត​ថា ជាក់ស្តែង ចំពោះ​ជំនួយ​របស់​ជប៉ុន​ក្នុងការ​បោសសម្អាត​មីន ប្រសិនបើ​គ្មាន​សន្តិភាព​ទេ គឺ​មិន​អាច​ទៅ​ដោះមីន​បានឡើយ ព្រោះ​យើង​ដោះ​មីន​បាន​ប៉ុណ្ណា គេ​ក៏​នឹងដាក់​បន្ថែម​ប៉ុន​នោះ​។

​សម្តេច​តេជោ បានបញ្ជាក់​ថា លទ្ធិប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស ត្រូវ​ដើរ​ទន្ទឹម​នឹង​នីតិរដ្ឋ ទើប​អាច​រក្សា​សន្តិភាព​បាន​។ ដូចនេះ ការរក្សា​ឱ្យបាន​នូវ​តុល្យភាព​នៃ​កត្តា​ទាំង​៣​នេះ ទើប​ប្រទេស​មាន​ការអភិវឌ្ឍ និង​សន្តិភាព ពិតប្រាកដ​។​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល