ទាន់ហេតុការណ៍
បុរស​ម្នាក់​បានបាត់បង់ជីវិត​ភ្លាមៗ ខណៈ​ជិះ​ម៉ូតូ​ដួល ហើយ​ត្រូវ​ជះ​ចូលទៅ​ក្រោម​រថយន្ត​ក្នុងទិសដៅ​បញ្ច្រាស​គ្នា​ - ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​បាន​អញ្ជើញ​ជា​គណៈអធិបតី​ក្នុង​សន្និបាត​សាខា​កាកបាទក្រហម​ខេត្ត​ត្បូងឃ្មុំ អាណត្តិ​ទី​៣២០២៤-២០២៩ - លោក​អភិបាល​ស្រុក​កោះ​ធំ​រង​ការរិះគន់​ថា ធ្វើ​របាយការណ៍​ភូតកុហក​អភិបាលខេត្ត​កណ្តាល ករណី​ដណ្តើម​តូប​គ្នា​ - បំផ្ទុះ​ថ្មភ្នំ បណ្តាលឱ្យ​រងរបួស​ម​នុស្ស​ក្មេង​ចាស់ ចំនួន​៤​នាក់ នៅ​ខេត្ត​កំពត​ - សកម្មភាព​ថ្នាក់ដឹកនាំ​សមាជិក​សមាជិកា កម្មវិធី​អាជីវកម្ម​ចល័ត និង​កម្មករ​សំណង់​នៃ​សស​យក​រាជធានី​ភ្នំពេញ បាន​អញ្ជើញ​ចូលរួម​សិក្ខាសាលា​ស្តីពី "​បដិវត្ត​កម្ម​បញ្ញា​សិប្ប​និមិត្ត និង​យុទ្ធសាស្ត្រ​ត្រៀម​ខ្លួន​សម្រាប់​អនាគត​កម្ពុជា " - ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចាត់​ក្រុមការងារ​នាំយក​អំណោយ​ចុះសួរសុខទុក្ខ​សមាជិក ដែល​ជួប​គ្រោះថ្នាក់​ចរាចរណ៍​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​! - អភិបាល​ស្រុក​អូររាំងឪ ដឹកនាំ​មន្ដ្រី និង​យុវជន បន្ដ​ដាំ​ដើម​ក្ងោក នៅ​ឧទ្យាន​ទន្លេ​ស្ងួត​ - រោងចក្រ​សហគ្រាស​ចំនួន​៨​ទីតាំង នៅ​រាជធានី​ភ្នំពេញ​និង​នៅតាម​ខេត្ត​មួយចំនួន បាន​ចូលរួម​គោរព​ច្បាប់​កម្ពុជា និង​ធ្វើ​ការបំពាក់​ឧបករណ៍​ស្វ័យ​ត្រួតពិនិត្យ និង​ប្រព័ន្ធ​គ្រប់គ្រង​ទិន្នន័យ​ការបញ្ចេញ​សំណល់​រាវ​ - ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បើក​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ការងារ​ចំពោះមុខ​ដែល​ត្រូវ​អនុវត្ត​សម្រាប់​ត្រីមាស​ទី​៤ ឆ្នាំ​២០២៤! - លោក​បណ្ឌិត ហោ គន្ធា ប្រធាន​សមាគម​អភិវឌ្ឍន៍​វិជ្ជាជីវៈ​អ្នកព័ត៌មាន​កម្ពុជា អញ្ជើញ​ចូលរួម​ពិធី​ប្រគល់​សៀវភៅ «​ធម្មនុញ្ញ​វិជ្ជាជីវៈ​សារព័ត៌មាន​» ក្រោម​អធិបតីភាព ឯកឧត្តម នេត្រ ភ​ក្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​
0

ឯកឧត្តម​បណ្ឌិត សុខ ប្រសិទ្ធ អញ្ជើញ​ដាក់​កម្រងផ្កា​គោរព​វិញ្ញាណក្ខន្ធ សព ឯកឧត្ដម លី វ៉ាន់​ហុង​

ឯកឧត្តម​បណ្ឌិត សុខ ប្រសិទ្ធ អញ្ជើញ​ដាក់​កម្រងផ្កា​គោរព​វិញ្ញាណក្ខន្ធ សព ឯកឧត្ដម លី វ៉ាន់​ហុង​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

​ភ្នំពេញ​៖ នា​រសៀល​ថ្ងៃ​ទី​១៣ ខែកក្កដា ឆ្នាំ​២០២៤ ឯកឧត្ដម​បណ្ឌិត សុខ ប្រសិទ្ធ ទីប្រឹក្សា​ផ្ទាល់​សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី និង​រដ្ឋលេខាធិការ ក្រសួង​ព័ត៌មាន បាន​ដឹកនាំ​មន្ដ្រីក្រោមឱវាទ អញ្ជើញ​ដាក់​កម្រងផ្កា​គោរព​វិញ្ញាណក្ខន្ធ​សព ឯកឧត្ដម លី វ៉ាន់​ហុង ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា ទទួលបន្ទុក​អគ្គនាយកដ្ឋាន រដ្ឋបាល និង ហិរញ្ញវត្ថុ ដែល​បាន​ទទួលមរណភាព​កាលពី​ថ្ងៃ​ទី​១០ ខែកក្កដា ឆ្នាំ​២០២៤ ដោយ​រោគាពាធ ក្នុង​ជន្មាយុ ៥៩​ឆ្នាំ ស្ថិត​នៅ​បុរី​ប៉េង​ហួត បឹង​ស្នោរ គម្រោង​ទី​២ ក្នុង​ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ​។

​ឯកឧត្ដម​បណ្ឌិត បាន​នាំយក​បច្ច័យ និង​ចូលរួម​រំលែក​ទុក្ខ​ដ៏​ក្រៀមក្រំ​ចំពោះ​គ្រួសារ​នៃ​សព ដែល​បាត់បង់ ឧត្ដម​ស្វាមី លោកឪពុក បងប្រុស ប្អូនប្រុស លោកពូ និង​អ៊ុំ​ប្រុស ដែល​ជា​អ្នកជាទីគោរព​ស្រឡញ់​ជាទីបំផុត និង​ចូលរួម​សោកស្ដាយ​ជា​អ​ណែ​ក ចំពោះ​ការបាត់បង់​នូវ​ធនធានមនុស្ស​ដ៏​ល្អ​ផូរផង់ ដែល​តែងតែ​លះបង់​ចូលរួម​បំរេ​ី​ជាតិ​មាតុភូមិ​នៃ​កម្ពុជា​។

​ក្នុងឱកាស​ដាក់​កម្រង​ផ្កា ឯកឧត្ដម​បណ្ឌិត សុខ ប្រសិទ្ធ ពិតជា​មាន​សេចក្ដី​តក់ស្លុត ក្ដុកក្ដួល និង​ស្ដាយស្រោះ អាឡោះអាល័យ ជា​ពន់ពេក ចំពោះ​ការបាត់បង់​នូវ​បងប្រុស មិត្ត​រួម​ការងារ នៅ​ក្រសួង​ព័ត៌មាន​។

​ឯកឧត្ដម​បណ្ឌិត សូម​ឧទ្ទិស​បួងសួង​ដល់​វិញ្ញាណក្ខន្ធ​សព ឯកឧត្ដម លី វ៉ាន់​ហុង សូម​ទៅ​កាន់​បរមសុខ ក្នុង​សុ​គិត​ភាព​ខាង​មុខ​កុំបី​ឃ្លៀងឃ្លាត​ឡើយ​។​

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល