ទាន់ហេតុការណ៍
រោងចក្រ​របស់​ក្រុមហ៊ុន​កាង​ស៊ីន​ឡុង ហ្វូត កែច្នៃ​ដំណាប់​ស្វាយ​នៅ​ខេត្ត​ប៉ៃលិន ត្រូវបាន​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន បញ្ជា​ឱ្យ បញ្ឈប់​បង្ហូរ​សំណល់​រាវ​ចូល​តំបន់​ទឹក​សាធារណៈ​និង​ស្តារ​បរិស្ថាន​ប្រព័ន្ធ​អូរ​ក្បាល​ឡាន​ឡើងវិញ​ - ឯកឧត្ដម ង៉ូវ បូរី​ណា ចុះសួរសុខទុក្ខ​ប្រជាពលរដ្ឋ​ជួប​គ្រោះ​ធម្មជាតិ ដោយសារ​ខ្យល់​កន្ត្រាក់ ក្នុង​ឃុំ​ព្រះ​ធាតុ និង​ឃុំ​ដំរិល​ - ឯកឧត្ដម ង៉ូវ បូរី​ណា អញ្ជើញ​ជា​អធិបតី​ពិធី​ក្រុង​ពាលី រៀបចំ​ព្រឹត្តិការណ៍​សង្ក្រាន្ត​អូររាំងឪ ២០២៥ - ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង សូមអបអរសាទរ និងជូនពរចំពោះ សម្តេចពិជ័យសេនា ទៀ បាញ់ ដែលត្រូវព្រះមហាក្សត្រ ដំឡើងឋានន្តរស័ក្តិថ្នាក់ «នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥» - ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង សូម​អបអរសាទរ និង​ជូនពរ​ចំពោះ សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ដែល​ត្រូវ​ព្រះមហាក្សត្រ ដំឡើង​ឋានន្តរស័ក្តិ​ថ្នាក់ «​នាយ​ឧត្តមសេនីយ៍ផុត​លេខ ផ្កាយ​មាស​៥» - ទីតាំង​ល្បែងស៊ីសង «​មាន់​ជល់ online» ១​កន្លែង ស្ថិតនៅ​ក្រុម​ទី 6 ភូមិ​អូ​ដឹម សង្កាត់​ចោមចៅ​ទី 3 ខណ្ឌ​ពោធិ៍​សែន​ជ័យ - ល្បែងស៊ីសង តាម​អន​ឡា​ញ នៅក្នុង​ភូមិ​តា​ព្រៃ ឃុំ​ពង្រ ស្រុក​តាំងគោក បើក​លេង​យ៉ាង​អនាធិបតេយ្យ​ផ្ទុយ​ពី​ច្បាប់ និង​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​ - ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួម​ជាមួយ​មន្ត្រី​ក្រោម​ឱវាទ អញ្ជើញ​ចុះ​សួរសុខទុក្ខ លោក​មេបញ្ជាការរង កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដែល​បាន​ព្យាបាល​ដោយ​វះកាត់​ដុំ​គីស​ខ្នង​នៅ​មន្ទីរពេទ្យ​! - សមាគម​អភិវឌ្ឍន៍​វិជ្ជាជីវៈ​អ្នកសារព័ត៌មាន​កម្ពុជា ចូលរួម​ព្រឹត្តិការណ៍ រត់​ម៉ា​រ៉ា​តុង​ដើម្បី​មនុស្សធម៌ - ឯកឧត្តម នេត្រ ភ​ក្ត្រា​៖ ការពង្រឹង​សមត្ថភាព និង​ក្រមសីលធម៌​វិជ្ជាជីវៈ​អ្នកសារព័ត៌មាន ជា​រឿង​ដ៏​ចាំបាច់​ដើម្បី​ធានា​ការផលិត និង​ផ្សព្វផ្សាយ​ព័ត៌មាន​ពិត មាន​គុណភាព និង​មាន​សុវត្ថិភាព​ជូន​ពលរដ្ឋ​
0

ប្រជាពលរដ្ឋ​ភូមិ​ឆាយ​លូក ទទូច​ស្នើសុំ​ដល់​ប្រមុខ​ថ្នាក់ដឹកនាំ​ខេត្ដ​ពោធិ៍សាត់ មេត្តា​ជួយ​បើកផ្លូវ ខណៈ​មាន​បុគ្គល​ម្នាក់​ចាក់ដី និង​ធ្វើ​របង​បិទផ្លូវ​

ប្រជាពលរដ្ឋ​ភូមិ​ឆាយ​លូក ទទូច​ស្នើសុំ​ដល់​ប្រមុខ​ថ្នាក់ដឹកនាំ​ខេត្ដ​ពោធិ៍សាត់ មេត្តា​ជួយ​បើកផ្លូវ ខណៈ​មាន​បុគ្គល​ម្នាក់​ចាក់ដី និង​ធ្វើ​របង​បិទផ្លូវ​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

​ខេត្ត​ពោធិ៍សាត់ ÷ ប្រជាពលរដ្ឋ​ជាច្រើន​គ្រួសារ ពិតជា​មាន​ការ​កើតទុក្ខ​មិន​សុខចិត្ត ត្បិត​អី​មាន​បុគ្គល​ម្នាក់ បាន​ធ្វើ​ការចាក់ដី និង​ធ្វើ​របង​បិទ​ផ្លូវ​មិនឱ្យ​ពលរដ្ឋ​ធ្វើដំណើរ បន្ទាប់​ពី​បុគ្គល​ខាងលើ បានធ្វើការ​ចាក់ដី​លុប​អាងទឹក វា​រី​អគ្គីសនី​អាតៃ​អូសោ​ម ព្រមទាំង​ហាមឃាត់​មិន​ឲ្យ​ប្រជាពលរដ្ឋ​ជិះ​ឆ្លងកាត់ ធ្វើឱ្យ​មាន​ផល​លំបាក​ប៉ះពាល់​ដល់​ការធ្វើដំណើរ របស់​ប្រជាពលរដ្ឋ​ក្នុង​ការប្រកបមុខរប​រ​រកស៊ី និង​ក្មេងៗ​ធ្វើដំណើរ​ទៅ​សាលា នៅ​ចំណុច​ត្រពាំង​ប្រវឹក​ទីតាំង​ចំណុច​នេះ​ស្ថិតនៅ​ភូមិ​ឆាយ​លូក ឃុំ​អូរ​សោម ស្រុក​វាលវែង ខេត្ត​ពោធិ៍សាត់​។​

​ប្រភព​ពី​ប្រជាពលរដ្ឋ រស់​នៅ​ទីតាំង​ដែល​មាន​បញ្ហា​ខាងលើ បាន​ប្រាប់​មក​អង្គភាព​សារព័ត៌មាន​យើង​ថា កន្លង​មក​ទីតាំងនៅ​ចំណុច​ខាងលើ គឺជា​ផ្លូវ​ចាស់​ពី​ដើម​មក​យូ​ឆ្នាំ​ណាស់​មកហើយ ដែល​ប្រជាពលរដ្ឋ​ធ្វើដំណើរ​អាស្រ័យ​លើ​ផ្លូវ​នេះ ដើម្បី​ប្រកបមុខរបរ​រកស៊ី និង​ក្មេងៗ​សិស្ស​សាលា​ធ្វើ​ដំណើរ​ជា​រៀងរាល់ថ្ងៃ ក្រោយមក​ក៏​មាន​បុគ្គល​ម្នាក់​បាន​ចាក់ដី​លុប​អាងទឹក​វា​រី​អគ្គិសនី​អាតៃ​អូសោ​ម នៅ​ចំណុច​ទល់មុខ​ស្នាក់ការ​បរិស្ថាន​ត្រពាំង​ប្រវឹក ស្ថិតនៅក្នុង​ភូមិ​ឆាយ​លូក ឃុំ​អូរ​សោម ស្រុក​វាលវែង ខេត្ត​ពោធិ៍សាត់ ហើយ​ចំណុច​ដែល​បាន​ធ្វើការ​ចាក់​លុប​នោះ ជា​ដី​គ្រប់គ្រង​ដោយ បរិស្ថាន​។​

​ក៏ប៉ុន្តែ បច្ចុប្បន្ន​បែរជា​មាន​បុគ្គល​ម្នាក់ ដែល​គេ​ដឹងថា មានឈ្មោះ លៀង ពេជ្រ បាន​ចេញមុខ​អះអាង​ថា​ដី​ខាងលើនេះ ជា​កម្មសិទ្ធិ​ជា​ប្លង់រឹង របស់​រូប​លោក​ទៅ​វិញ ព្រមទាំង​ធ្វើ​សកម្មភាព​ចាក់​ដី និង​ធ្វើ​របង​បិទផ្លូវ ហាមឃាត់​មិនឱ្យ​ប្រជាពលរដ្ឋ​ជាច្រើន​គ្រួសារ បាន​ធ្វើដំណើរ​ដូច្នេះ​ទៅវិញ​។

​ប្រជាពលរដ្ឋ​ជាច្រើន​គ្រួសារ ពិតជា​មាន​ការ​ងើយ​ឆ្ងល់​ជាខ្លាំង ថា​តើ​បុគ្គល​ឈ្មោះ លៀង ពេជ្រ រូបនេះ ជា​នរណា មាន​តួនាទី​អ្វី ហេតុ​អ្វី​ទទួលបាន​ដី​របស់​បរិស្ថាន បាន​មក​ដោយ​ងាយៗ​ដូច្នេះ ហើយ​ជា​កម្មសិទ្ធិ​ប្លង់រឹង ដោយ​មាន​ឈ្មោះ​របស់​ខ្លួន​ជា​អ្នកកាន់កាប់​គ្រប់គ្រង​ទៅវិញ ព្រម​ទាំង​ហ៊ាន​បិទផ្លូវ ហាមឃាត់​មិនឱ្យ​ប្រជាពលរដ្ឋ​ធ្វើដំណើរ​ទៀតផង​។​

​តើ​រឿង​លោក លៀង ពេជ្រ ទទួលបាន​ដី​របស់​រដ្ឋ ដែល​គ្រប់គ្រង​ដោយ​ស្ថាប័ន​បរិស្ថាន មក​ធ្វើជា​កម្មសិទ្ធិ​ប្លង់​រឹង​នោះ មាន​ភាពប្រក្រតី ដែរឬទេ​? មាន ស​ជណ កាត់​ឃ្វាល់​ស្រប​តាម​នីតិវិធី​ច្បាប់​ដែរឬទេ​?

​ប្រជាពលរដ្ឋ​ជាច្រើន​គ្រួសារ ទទូច​ស្នើសុំ​ដល់​ប្រមុខ​ថ្នាក់ដឹកនាំ ខេត្ដ​ពោធិ៍សាត់ និង​ប្រមុខ​រាជរដ្ឋាភិបាល មេត្ដាពិត​លើ​ប័ណ្ណ​កាន់កាប់​ដីធ្លី របស់លោក លាង ពេជ្រ ឡើង​វិញ​ផង និង​ជា​ពិសេស​ស្នើសុំ​ទៅ​ដល់​សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និង​សម្ដេច​មហា​បវរ​អធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៃ​អាណិត​ទី​៧ និង ឯកឧត្តម ខូ​យ រី​ដា គណៈ​អភិបាល នៃ​អភិបាលខេត្ត​ពោធិ៍សាត់ សូម​ជួយ​អន្តរាគមន៍​ដើម្បី​បើកផ្លូវ ដើម្បី​ឱ្យ​មាន​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុងភូមិ ឃុំ ខាងលើ មាន​ភាពងាយស្រួល​ក្នុងការ​ធ្វើ​ដំណើរ​ដើម្បី​ប្រកប​មុខរបរ​ចិញ្ចឹមជីវិត​ប្រចាំថ្ងៃ និង​កូនៗ​របស់​ពួកគាត់​ធ្វើដំណើរ​ទៅ​សាលា​ផង ។

​អង្គភាព​សារព័ត៌មាន​យើងខ្ញុំ មិន​អាច​ធ្វើ​ការសម្ភាស​ន៍ ទៅកាន់ លោក លៀង ពេជ្រ បាន​នោះ​ទេ ព្រោះ​គ្មាន​លេខ​ទូរ​សព្ទ​ទំនាក់ទំនង និង​រង់ចាំ​ការបំភ្លឺ​ពី​គ្រប់ភាគី​។​

​សូមបញ្ជាក់​ថា អង្គភាព​សារព័ត៌មាន​គឺ​គ្រាន់តែ​ជា​កញ្ចក់​ឆ្លុះ​បញ្ជាំង ពី​បញ្ហា​សង្គម និង​ជា​អ្នក​នាំ​ដំណឹង ឬ​នាំសារ ពី​ប្រជាពលរដ្ឋ ជូន​ទៅ​ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល និង​ពី​ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល មក​ប្រជាពលរដ្ឋ​វិញ​។​

 

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល