ទាន់ហេតុការណ៍
កិច្ចប្រជុំ ផ្នែក​ក្រៅ​ប្រព័ន្ធ នៃ​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​ថ្នាក់កណ្តាល និង​​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​រាជធានី​ភ្នំពេញ​ - រដ្ឋបាល​ខេត្ត​កណ្ដាល បើក​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ ប្រចាំ​ខែ​ឧសភា និង​លើក​ទិសដៅ​ការងារ​ខែមិថុនា ឆ្នាំ​២០២៥ - អធិការនគរបាល​ស្រុក​កៀនស្វាយ​សូម​បំភ្លឺ​ព័ត៌មាន​ជូន​មហា​ចំពោះ​ការផ្សាយ​របស់​សារព័ត៌មាន វុទ្ធី ព័ត៌មាន - អភិបាលខេត្ត​កណ្ដាល​ប្ដេជ្ញាចិត្ត​ជំរុញ​រមណីយដ្ឋាន​កៀនស្វាយក្រៅ​ឱ្យ​ក្លាយជា​គោលដៅ​ទេសចរណ៍​ប្រចាំ​ថ្ងៃ​ - កម្លាំង​នគរបាល​ស្រុក​សំរោង​ទង ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ៤​នាក់ និង​ដកហូត​គ្រឿងញៀន​ចំនួន ៤​កញ្ចប់​ - ក្រុម​នាយទាហាន​កងយោធពល​ខេមរភូមិន្ទ​បញ្ចប់​ការសិក្សា​ពី​បណ្ឌិត្យសភា​យោធា​អូស្រា្តលី (RARA Mid Year Dining-in Night 2025) ​រៀបចំ​ពិធី​លាង​សាយភោជន៍ ពាក់កណ្តាល​ឆ្នាំ ២០២៥ - ទីតាំង ផលិត ចែកចាយ និង​ផ្សាយ​ផ្ទាល់​តាម​វេបសាយ​នូវ​វីដេអូ​អាសអាភាស មួយកន្លែង ត្រូវបាន​អាវុធហត្ថ​ភ្នំពេញ​បង្ក្រាប​និង​ឃាត់ខ្លួន​មនុស្ស​១២​នាក់​! - អាវុធហត្ថ​ភ្នំពេញ ២៨​នាក់ ទទួលបាន​ខ្សែក្រវ៉ាត់​ខ្មៅ​តេក្វាន់​ដូ​កូរ៉េខាងត្បូង ១​ដាន់​និង​២​ដាន់ ព្រម​ជាមួយ​លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ទទួលបាន​ខ្សែក្រវាត់​ខ្មៅ​ថ្នាក់ ៦​ដាន់​! - សមាគម​វិនិយោគិន​លើកកម្ពស់​ការអភិវឌ្ឍ​ន៍​កម្ពុជា​-​អាស៊ាន រៀបចំ​វេទិកា​ជំរុញ​ការវិនិយោគ​ខេត្ត​ព្រះសីហនុ នៅ​ទីក្រុង​ហ័ង​សាន ដើម្បី​ស្វែងរក​ដៃគូ​វិនិយោគ​បង្កើន​ឱកាស​ការងារ​ជូន​ពលរដ្ឋ​កម្ពុជា​ - លោក​វរសេនីយ៍ឯក ព្រុំ សំណាង អធិការនគរបាល​ស្រុក​កៀនស្វាយ​ដឹកនាំ​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ផែនការ ការពារ​សន្តិសុខ សុវត្ថិភាព និង​សណ្តាប់ធ្នាប់​សង្គម​ក្នុង​ភូមិសាស្ត្រ​ស្រុក​
0

ឯកឧត្តម ភឺន ផល្លា ជំនួយការ​សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បាន​អញ្ជើញ​ជា​គណៈអធិបតី​ក្នុង​ពិធី​បិទ​វគ្គ​បំពាក់បំប៉ន កម្មវិធី​គោលនយោបាយ យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​និង​ពង្រឹងសមត្ថភាព​ក្នុង​ការគ្រប់គ្រង​ដឹកនាំ​ក្រុម ជូន​ដល់​សម្ព័ន្ធ​យុវជន​សេនា​មរតក​សន្តិភាព​

ឯកឧត្តម ភឺន ផល្លា ជំនួយការ​សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បាន​អញ្ជើញ​ជា​គណៈអធិបតី​ក្នុង​ពិធី​បិទ​វគ្គ​បំពាក់បំប៉ន កម្មវិធី​គោលនយោបាយ យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​និង​ពង្រឹងសមត្ថភាព​ក្នុង​ការគ្រប់គ្រង​ដឹកនាំ​ក្រុម ជូន​ដល់​សម្ព័ន្ធ​យុវជន​សេនា​មរតក​សន្តិភាព​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

​ភ្នំពេញ​៖ ថ្ងៃអាទិត្យ ២ កើត ខែ​អាសាឍ ឆ្នាំ​រោង ឆ​ស័ក ពុទ្ធ​សករាជ ២៥៦៨ ត្រូវ​នឹង​ថ្ងៃទី​៧ ខែកក្កដា ឆ្នាំ​២០២៤ នា ទីស្នាក់ការ​កណ្ដាល​សម្ព័ន្ធ​យុវជន​សេនា​មរតក​សន្តិភាព ដែល​មាន​ទីស្នាក់ការ​ស្ថិតនៅ បុរី​រុងរឿង សង្កាត់​ចោមចៅ​ទី ២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ មាន​បើក​វគ្គ​បំពាក់បំប៉ន កម្មវិធី​គោលនយោបាយ​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​និង​ពង្រឹងសមត្ថភាព​ក្នុង​ការគ្រប់គ្រង​ដឹកនាំ​ក្រុម ដែល​មាន​សមាសភាព​ស​មាជិក​សមាជិកា​ចូលរួម​ប្រមា​ណ​ជា ៨០ នាក់​។​

​ពិធី​នោះ​ដែរ​ក៏​មាន​ការអញ្ជើញ​ចូលរួម​ជា​ប្រធាន​គណៈអធិបតី​ដ៏​ខ្ពង់ខ្ពស់​ពី​សំណាក់​ឯកឧត្តម ភឺន ផល្លា ជំនួយការ​សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ឯកឧត្តម ហ៊ុន សុខា ប្រធាន​ក្រុមការងារ​ចលនា​កសាង​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា​ប្រចាំ​ខេត្ត​កំពត លោក ហ៊ុន មករា​ប្រធាន​ប្រតិបត្តិ​សម្ព័ន្ធ​យុវជន​សេនា​មរតក​សន្តិភាព លោក លោកស្រី ជា​អនុប្រធាន​អគ្គលេខាធិការ អគ្គលេខាធិការរង លេខាធិការដ្ឋាន អនុ​លេខាធិការដ្ឋាន និង​សមាជិក​សមាជិកា​មកពី​តាម​បណ្ដា​សាខា​និង​អនុសាខា​រាជធានី​ខេត្ត​ក្រុង​ស្រុក​ខណ្ឌ​ជាច្រើន​ទៀត​។​

​មានមតិ​ស្វាគមន៍​គណៈអធិបតី លោក ហ៊ុន មករា ប្រធាន​ប្រតិបត្តិ​សម្ព័ន្ធ​យុវជន​សេនា​មរតក​សន្តិភាព បាន​ឡើង​អាន​របាយការណ៍​ថា សម្ព័ន្ធ​យុវជន​សេនា​មរតក​សន្តិភាព មាន​គោលបំណង​ដើម្បី​បណ្ដុះ​គំនិត​យុវជ​នឲ្យចូលរួម​ថែរក្សា ការពារ​សន្តិភាព​និង​ការអភិវឌ្ឍន៍​សព្វថ្ងៃ ដែល​បាន​មក​ដោយ​លំបាក​នឹង​មាន​ការលះបង់​ខ្ពស់បំផុត ដើម្បី​ឲ្យមាន​ភាពរឹងមាំ និង​ស្ថេរភាព​ជា​និរន្តរ៍ ជាពិសេស​លើកស្ទួយ​នីតិរដ្ឋ​និង​អភិបាលកិច្ច​ល្អ នៃ​សង្គម​កម្ពុជា​តាមរយៈ​ការអំពាវនាវ​ឲ្យ​យុវជន​ចូលរួម​កិច្ច​ការងារ​មនុស្សធម៌​គ្រប់ទិសទី ក្នុងន័យ​រិត​ចំណងមិត្តភាព សាមគ្គីភាព ឱ្យ​ក្លាយជា​យុវជន​គំរូ​សម្រាប់​សង្គមជាតិ​។​

​លោក​បាន​បន្ថែមទៀតថា សម្ព័ន្ធ​យុវជន​សេនា​មរតក​សន្តិភាព មាន​បេសកកម្ម សំខាន់​៣ ធំៗ​៖
១-​សម្ព័ន្ធ​យុវជន​សេនា​មរតក​សន្តិភាព ធ្វើ​ការងារ​ស្នូល គឺ កិច្ចកា​ងារ​មនុស្សធម៌​សង្គម តាមរយៈ​ការ​ស្វះស្វែង​រក ទុរគតជន ចាស់ជរា ជនក្រីក្រ ពិការភាព ស្ត្រី​មេម៉ាយ កុមារកំព្រា ដែលមាន​ជីវភាព​ខ្វះខាត​ខ្លាំង នៅ​មូល ដ្ឋា​ន របស់ខ្លួន ដើម្បី​ផ្តល់​អំណោយ​មនុស្សធម៌​ឬ​អំណោយ​សង្គ្រោះបន្ទាន់​ជួយ​ដល់​ពួកគាត់​។​
២-​សម្ព័ន្ធ​យុវជន​សេនា​មរតក​សន្តិភាព ចូលរួម​គាំទ្រ ការដឹកនាំ​និង​ការអភិវឌ្ឍន៍​របស់​រា​ជ​រដ្ឋាភិបាល​កម្ពុជា ក្រោម​ការដឹកនាំ​ដ៏​ឆ្លាសវៃ​ត្រឹមត្រូវ​របស់ សម្តេច​មហា​បវរ​ធីបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី និង សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន​។​
៣-​សម្ព័ន្ធ​យុវជន​សេនា​មរតក​សន្តិភាព វាយបក​ប្រឆាំង​ជន​អគតិ​មួយចំនួន​ដែល ផ្សាយ​ព័ត៌មាន​មិន​ពិត មាន​ចរិត​ញុះញុង លាប​ពណ៌ វាយប្រហារ មួលបង្កាច់​បង្ខូច​បំភ្លៃ​ការពិត ដោយ​គ្មាន​មូលដ្ឋាន​ច្បាស់លាស់ ទៅ​លើ​ថ្នាក់ដឹកនាំ​ប្រមុខ​រាជរដ្ឋាភិបាល ក្នុង​ចេតនា​អាក្រក់​ដើម្បី​បំបែកបំបាក់​សាមគ្គីភាព​ជាតិខ្មែរ ។​

​មានមតិ​សំណេះសំណាល​ក្នុង​កម្មវិធី​នោះ​ដែរ ឯកឧត្តម ភឺន ផល្លា ជំនួយការ​សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន បាន​សំដែង​នូវ​ការកោតសរសើរ​ចំពោះ​ការខិតខំ​ប្រឹងប្រែង​របស់​សម្ព័ន្ធ​យុវជន​សេនាម​រតកសន្តិភាព ដែល​ទើបតែ​បង្កើតឡើង​ប៉ុន្តែ​បាន​រៀបចំ​កសាង​បណ្ដាញ​យុវជន​បាន​ជាច្រើន​ខេត្ត​ក្រុង​។​ឯកឧត្តម​បាន​លើកទឹកចិត្ត​ឱ្យ​ខិតខំ​ប្រឹងប្រែង​ក្នុង​ការកសាង​បណ្ដាញ​យុវជន​សេនា​មរតក​សន្តិភាព​បន្ថែម​ទៀត​ឲ្យបាន​ច្រើន​ទូទាំងប្រទេស​។​

​ឯកឧត្តម​បាន​មានប្រសាសន៍​ទៀត​ថា ក្នុងនាម​ជា​យុវជន​សេនា​មរតក​សន្តិភាព ត្រូវតែ​ខិតខំ​ប្រឹងប្រែង​ក្នុង​ការចូលរួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​ក្នុង​កិច្ចការ​មនុស្សធម៌​សង្គម​ឱ្យបាន​គ្រប់ទិសទី ព្រមទាំង និង​ត្រូវ​ចេះ ឆ្លុះបញ្ចាំង ប្រៀបធៀប​អំពី​ការខិតខំ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល ក្នុង​ការកសាង​អភិវឌ្ឍន៍​ប្រទេសជាតិ ចាប់​ពី​សង្គ្រាម​ត្រូវ​បាន​បញ្ចប់​ទាំងស្រុង ដោយ​សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ស្ថាប​និក​មគ្គុទ្ទេសឯក និង​ប្រតិបត្តិ​ករ​នយោបាយ​ឈ្នះ​ឈ្នះ ដែល​នាំមក​នូវ​សន្តិភាព និង​ការឯកភាព​ជាតិ​ពេញលេញ ដោយ​ចាប់ផ្ដើម​កសាង​ប្រទេស​ចាប់ពី​បាតដៃ​ទទេ រហូតដល់​មាន​ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ សាលារៀន មន្ទីរពេទ្យ វត្ត​អារាម និង​ការអភិវឌ្ឍន៍​ប្រទេស​រហូត​ដល់​បច្ចុប្បន្ន ត្រូវបាន​ទទួល​ស្គា​ល់លេ​ច​មុខ​លេច​មាត់​ទូទាំង​សាកលលោក​។​

​ឯកឧត្តម​បាន​មានប្រសាសន៍​ទៀត​ថា សុខសន្តិភាព គឺ​មាន​តម្លៃ​ធំធេង​មិន​អាច​កាត់ថ្លៃ​បាន ។ នៅពេល​ដែល​ប្រទេស​មួយ​មាន​សង្គ្រាម ពេល​នោះ​ទើប​ដឹងថា តម្លៃ​នៃ​សន្តិភាព មិន​អាច​ដោះដូរ​បានឡើយ ទោះ​ក្នុង​តម្លៃ​ណាក៏ដោយ​។​ដូច្នេះ​យុវជន​ត្រូវ​ខិតខំ​ប្រឹងប្រែង ការពារ​សុខសន្តិភាព​ឱ្យបាន​ជា​ដាច់ខាត ដើម្បី​ទប់ស្កាត់​ការវិល​ត្រឡប់​នៃ​សង្គ្រាម​ដែល​ជា​មហន្តរាយ​ដ៏​ធំធេង​របស់​មនុស្សជាតិ​។​

​ឯកឧត្តម​មាន​ប្រសាសន៍​បន្ថែមទៀតថា ប្រទេស​មួយ​ដែល​មាន​ភាព​រីកចម្រើន​និង​មាន​ភាពខ្លាំង​គឺ​ដោយសារតែ​មាន​ធនធានមនុស្ស​ដែល​មាន​សមត្ថភាព​និង​ចំណេះដឹង​។​ដូច្នេះ​យុវជន ត្រូវ​ប្រឹងប្រែង​អភិវឌ្ឍន៍​សមត្ថភាព​និង​ចំណេះដឹង​បន្ថែមទៀត ដើម្បី​ជា​ទំពាំង​ស្នង​ឬ​ស្សីក្នុង​ការកសាង​និង​អភិវ​ឌ្ឍ​ន៍​ជាតិ​ឲ្យ​រីកចម្រើន​ជឿនលឿន​។​
​ឯកឧត្តម​បាន​រំលេច​ផងដែរ អំពី​ការ​ថែរក្សា​សុខភាព របស់​យុវជន​ក៏​ដូច​ជា​បងប្អូន​ប្រជាពលរដ្ឋ​។​ពីព្រោះ​អ្វីៗ​ក៏​មិន​សំខាន់​ស្មើ​សុខភាព​របស់​យើង​។ កត្តា​សុខភាព​ក៏​បាន​ចូលរួមចំណែក ក្នុង​ការកសាង​អភិវឌ្ឍន៍​ប្រទេសជាតិ និង​ការកាត់បន្ថយ​ភាពក្រីក្រ ។​

​ឯកឧត្តម​ក៏បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ទាំងអស់​ខិតខំ​ប្រឹងប្រែង​រកស៊ី​ចិញ្ចឹមជីវិត ចិញ្ចឹម​គ្រួសារ កុំឱ្យ​ចំណាយ​ពេលវេលា​ឥតប្រយោជន៍​ជាមួយ ក្រុម​ជ្រុលនិយម ដែល​តែងតែ​បង្ក​ភាពវឹកវរ ឥត​ឈប់ឈរ​ក្នុង​ចេតនា ញុះញង់ មូល​បង្កាច់ បង្ក​ចលាចល ។​ឯកឧត្តម​ថា នយោបាយ​ជ្រុលនិយម​គឺ​គ្រោះថ្នាក់​បំផុត​សម្រាប់​ប្រទេសជាតិ​។​ប៉ុន្តែ​ត្រូវ​ចូលរួម​ការពារ​រាជរដ្ឋាភិបាល​ស្របច្បាប់​ដើម្បី ដឹកនាំ កសាង អភិវឌ្ឍន៍ ប្រទេសជាតិ​ឲ្យមាន​ភាព​រីកចម្រើនជឿនលឿ​ន​ដូច​អរិយ​ប្រទេស​។​

​ជា​ចុងក្រោយ​ឯកឧត្តម ក៏​បាន​សម្ដែង​នូវ​ការកោតសរសើរ​ការងា​រ​មនុស្សធម៌​សង្គម​របស់​សម្ព័ន្ធ​យុវជន​សេនា​មរតក​សន្តិភាព ហើយ​សន្យា​នឹង​ចូលរួម​គាំទ្រ សកម្មភាព កិច្ចការ​មនុស្សធម៌​សង្គម ដើម្បី​ជួយ​ដល់​ទុរគតជន ចាស់ជរា កុមារកំព្រា ជនក្រីក្រ ជនពិការ ។​ល​។​

​នៅ​ចុងបញ្ចប់​នៃ​កម្មវិធី ឯកឧត្តម ភឺន ផល្លា បាន​ផ្ដល់​កិត្តិយស​ចែក​វិញ្ញាបនប័ត្រ​បញ្ជាក់កា​រសិក្សា​ជូន​ដល់​សិក្ខាកា​មទាំង​អស់ ព្រមទាំង​ផ្ដល់ឱកាស​ជូន​សិក្ខាកាម​បាន​ថតរូប​ជា​អនុស្សាវរីយ៍​ប្រកបដោយ​បរិយាកាស​ស្និទ្ធស្នាល​និង​រីករាយ​បំផុត​។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា ក្នុង​កម្មវិធី​នោះ​ដែរ​ឯកឧត្តម ភឺន ផល្លា ជំនួយការ​សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន បាន​ផ្ដល់​ថវិកា​ចំនួន ៤ លាន​រៀល​សម្រាប់​ឧបត្ថម្ភ​ដល់​ការរៀបចំ​កម្មវិធី ចំណាយ​សម្រាប់​អាហារ​សាមគ្គី​រួមគ្នា​របស់​សមាជិក​សមាជិកា​នៃ​សម្ព័ន្ធ​យុវជន​សេនា​មរតក​សន្តិភាព នៅ​ទីស្នាក់ការ​កណ្ដាល​នៃ​ផងដែរ​៕

             

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល