ទាន់ហេតុការណ៍
ឯកឧត្តម​ឧកញ៉ា​សាស្ត្រ​ចារ្យ​សមូហក​បណ្ឌិត ឡី សុភាព ប្រធាន​សមាគម​សហ ព័ន្ធ​វិនិយោគិន​កម្ពុជា និង​ជា​ប្រធាន​សមាគម​សហព័ន្ធ​អភិវឌ្ឍន៍​ដីធ្លី និង​សំណង់​កម្ពុជា អញ្ជើញ​សម្ភោ​ធ​ក្រុមហ៊ុន វន សៀកឡេង - ក្រុម​ការងារ​ជំនាញ នៃ​ក្រសួង​បរិស្ថាន​ចុះ​ត្រួតពិនិត្យ​ការអនុវត្ត​វិធានការ​បច្ចេកទេស និង​វិធានការ​ច្បាប់ ចំពោះ​ក្រុមហ៊ុន Jin Lu Yuan Energy Environment Protection Industry Co., Ltd. - ដោយសា​របាយការណ៍​មិន​ពិត​បែប​នេះ ទើប​ធ្វើឲ្យ​វិវាទ​ដីធ្លី​មិន​អាច​ដោះស្រាយ​បញ្ចប់​ - ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ផ្សព្វផ្សាយ​ទិសដៅ​ការងារ​សម្រាប់​ឆ្នាំ​២០២៥ និង​ប្រកាស​មុខតំណែង បំពាក់​ឋានន្តរសក្តិ ប្រគល់​ប័ណ្ណ លិខិត​សរសើរ ជូន​ដល់​យោធិន នៃ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​! - ក្រុម​នាយទាហាន​កងយោធពល​ខេមរភូមិន្ទ​បញ្ចប់​ការសិក្សា​ពី​បណ្ឌិតសភា យោធា​អូស្ត្រាលី ប្តេជ្ញា​ចូលរួម​បម្រើ ជាតិ សាសនា ព្រះមហាក្សត្រ និង​គាំទ្រ​រាល់​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល ដឹកនាំ​ដោយ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត​! - កីឡា​ដើម្បី​សន្ដិភាព និង​បរិស្ថាន​នៅ​កម្ពុជា វគ្គ​ផ្តាច់ព្រ័ត្រ​ - ​មន្ត្រី​ឧទ្យានុ​រ​ក្ស​ការិយាល័យ​ដែនជម្រកសត្វព្រៃ​ស្រែពក​-​ណា​ម​លៀរ ប្រទះ​ឃើញ​សត្វ​ស្វា​ជាច្រើន​ប្រភេទ នៅ​ភូមិ​កោះ​ម្យើ​ល​លើ ឃុំ​ណង​ឃី​លិក ស្រុក​កោះ​ញែក ខេត្ត​មណ្ឌលគិរី​ - ជប៉ុន​ផ្ដល់​ឧបករណ៍​កម្ទេច​កាកសំណល់​ឱ្យ​កម្ពុជា​ដើម្បី​ឱ្យ​កម្ពុជា​ទទួលបាន ភាព​ស្អាត ប្រទេស​ជប៉ុន​បាន​សម្រេច​ផ្តល់​រថយន្ត ចំនួន​១០​គ្រឿង ដើម្បី​ប្រមូល និង​ក​ម្ទេស​កាកសំណល់​(​សំរាម​) - លោក​ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញ​ចុះ​សួរ​សុខ​ទុក​គ្រួសារ​អាវុធហត្ថ​ក្រុង​ច្បារមន​ទើប​ឆ្លងទន្លេ​(​លំហែ​មាតុភាព​) - សមត្ថកិច្ច​រកឃើញ​ទីតាំង​លាក់​ឈើ​ខុសច្បាប់​កប់​ក្នុង​ដី​នៅ​ខេត្ត​មណ្ឌល​គី​រី​ 
0

សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកអគ្គរដ្ឋទូត​អាល្លឺម៉ង់ ចូល​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ​

សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកអគ្គរដ្ឋទូត​អាល្លឺម៉ង់ ចូល​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ១៣ រោច ខែ​ជេស្ឋ ឆ្នាំ​រោង ឆ​ស័ក ពុទ្ធ​សករាជ ២៥៦៨ ត្រូវ​នឹង​ថ្ងៃទី​៤ ខែកក្កដា ឆ្នាំ​២០២៤ នៅ​វិមាន​ព្រឹទ្ធសភា រាជធានី​ភ្នំពេញ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា អនុញ្ញាត​ឱ្យ ឯកឧត្ដម STEFAN MESSERER ឯកអគ្គរដ្ឋទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព នៃ​សាធារណរដ្ឋ​សហព័ន្ធ​អាល្លឺម៉ង់ ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ចូល​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ​។​

​ជា​កិច្ច​ចាប់ផ្ដើម សម្ដេច​តេជោ​ប្រធានព្រឹទ្ធសភា បាន​សម្តែង​ការរីករាយ​ដែល​បាន​ជួប ឯកឧត្តម ឯកអគ្គរដ្ឋទូត សា​ជា​ថ្មី​ម្ដង​ទៀត​បន្ទាប់ពី​ការ​ជំនួប​លើក​មុន ក្រោយពេល ឯកឧត្តម​ឯកអគ្គរដ្ឋទូត បាន​ថ្វាយ​សារតាំង​ចំពោះ ព្រះករុណា ព្រះមហាក្សត្រ​។ ជាមួយនេះដែរ សម្ដេច​តេជោ​ប្រធានព្រឹទ្ធសភា ក៏បាន​អបអរសាទរ​រដ្ឋាភិបាល​អាល្លឺម៉ង់ ចំពោះ​ការរៀបចំ​ការប្រកួត EURO Cup 2024 បាន​ល្អប្រសើរ និង​អបអរសាទរ​ក្រុមបាល់ទាត់​អាល្លឺម៉ង់​ដែល​ទទួលបាន​ជោគជ័យ​ក្នុង​ការប្រកួត​រហូតមក​ដល់ពេលនេះ​។​

​ឯកឧត្តម ឯកអគ្គរដ្ឋទូត អាល្លឺម៉ង បាន​សម្ដែង​ការ​អរគុណ​ចំពោះ សម្ដេច​តេជោ ដែល​បាន​អនុញ្ញាត​ឱ្យ ឯកឧត្តម បាន​ចូលជួប​សម្ដែង​ការគួរសម និង​ពិភាក្សា ក្នុង​ឋានៈ​សម្ដេច​ជា​ប្រធានព្រឹទ្ធសភា​។ ឯកឧត្តម ឯកអគ្គរដ្ឋទូត​បាន​ធ្វើការ​កត់សម្គាល់ថា ក្នុង​រយៈពេល​ពីរ​ឆ្នាំ​នៃ​ការបំពេញ​ការងារ​នៅ​កម្ពុជា ឯកឧត្តម​បាន​ឃើញ​ថា ប្រទេស​កម្ពុជា​មាន​ការ​រីកចម្រើន ជាពិសេស រាជធានី​ភ្នំពេញ​មាន​ការអភិវឌ្ឍន៍​យ៉ាង​លឿន និង​រស់​រវើក​គួរ​ជាទី​ចាប់អារម្មណ៍​យ៉ាង​ក្រៃលែង​។ ឯកឧត្ដម ក៏​បាន​សម្ដែង​ការរីករាយ​ផងដែរ ដោយ​ឃើញ​ថា ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិកា​ររ​វា​ង​ប្រទេស​ទាំង​ពីរ កម្ពុជា​និង​អាល្លឺម៉ង់ មាន​ការរីកចម្រើន​រឹងមាំ​ជា​បន្តបន្ទាប់ ពិសេស បាន​ពង្រឹង​ការផ្លាស់ប្ដូរ​ទស្សនកិច្ច និង ការផ្លាស់ប្តូរ​រវាង​ប្រជាជន និង​ប្រជាជន​។ ក្នុង​រយៈពេល​២​ឆ្នាំ​កន្លងមកនេះ ១៧​គណៈប្រតិភូ​រួចហើយ បាន​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា រួមទាំង ឯកឧត្តម​ប្រធានាធិបតី និង​លោកជំទាវ​។​ចំនួន​នេះ​ច្រើន​ជាង​រយៈពេល​១០​ឆ្នាំកន្លងមក​។​

​គណៈប្រតិភូ​ជាន់ខ្ពស់​កម្ពុជា ដឹកនាំ​ដោយ ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ដើម្បី​ផ្សព្វផ្សាយ​ទាក់ទាញ​ការវិនិយោគ​និង​ពាណិជ្ជកម្ម និង ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ស សុខា បាន​ធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​អាល្លឺម៉ង់ ដែល​បង្ហាញ​ពី​ការបង្កើន​ការយល់ដឹង​គ្នា​កាន់តែ​ច្រើន​ថែមទៀត​រវាង​ប្រទេស​ទាំង​ពីរ​។ នៅពេល​ខាងមុខ​នេះ គណៈប្រតិភូ​ធុរកិច្ច​ចំនួន​៣ របស់​អាល្លឺម៉ង់ នឹង​មក​កាន់​កម្ពុជា ហើយ ឯកឧត្តម ឯកអគ្គរដ្ឋទូត សង្ឃឹម​ថា​ការវិនិយោគ​ផ្ទាល់​ពី​អាល្លឺម៉ង់​នឹង​ត្រូវបាន​ពង្រីក​ថែមទៀត​នៅ​កម្ពុជា​។​

​ឯកឧត្តម ឯកអគ្គរដ្ឋទូត បាន​ជម្រាប​សម្ដេច​តេជោ ពី​ការបើក​ស្ថាន​កុងស៊ុល​កិត្តិយស​របស់​អាល្លឺម៉ង់​ប្រចាំ​ទីក្រុង​សៀមរាប នៅ​ខែ​មិថុនា​កន្លង​ទៅ ដែល​ដឹកនាំ​ដោយ​កុងស៊ុល​កិត្តិយស​ម្នាក់​មាន​ជំនាញ​ខាង​ពាណិជ្ជកម្ម និង​ទេសចរណ៍ ។ ឯកឧត្តម ជឿជាក់ថា ស្ថាន​កុងស៊ុល​កិត្តិយស​នេះ នឹង​អាចជួយ​ជំរុញ​ការទាក់ទាញ​ទេសចរ​អាល្លឺម៉ង់​និង​បណ្ដា​ប្រទេស​នៅ​អឺរ៉ុប​មួយចំនួនទៀត មក​បំពេញ​ទស្សនកិច្ច​នៅ​ខេត្ត​សៀមរាប​ដែល​សម្បូរ​ទៅដោយ​សម្បត្តិ​បេតិកភណ្ឌ​វប្បធម៌​។​

​ឯកឧត្តម ឯកអគ្គរដ្ឋទូត​អាល្លឺម៉ង់ បាន​បន្ថែមថា ឯកឧត្តម​នឹង​ប្រឹងប្រែង​បន្តទៀត​ដើម្បី​គាំទ្រ​ដល់​កិច្ច​ប្រឹងប្រែង​របស់​រាជ​រដ្ឋាភិបាល​អាណត្តិ​ទី​៧ ក្នុង​ការអភិវឌ្ឍ​នូវ​យុទ្ធសាស្ត្រ​បញ្ច​កោណ​របស់ខ្លួន​។ ឯកឧត្តម ឯកអគ្គរដ្ឋទូត បានបញ្ជាក់​ថា​ក្រុមហ៊ុន​អាល្លឺម៉ង់​មួយ​ដែល​កំពុង​ធ្វើ​ការវិនិយោគ​នៅ​វៀតណាម​កំពុង​ពិនិត្យ​លទ្ធភាព វិនិយោគ​នៅ​កម្ពុជា ហើយ​គេ​កំពុងតែ​ធ្វើ​ការសិក្សា​បន្ថែ​ម​ទៀត​នៅ​លើ​បរិយាកាស​សម្រាប់​ការវិនិយោគ រួម​មាន​នីតិវិធី ពន្ធដារ​ជាដើម​។​

​បន្ថែម​លើ​ទាំ​នាក់​ទំនង​ទ្វេភាគី ឯកឧត្តម ឯកអគ្គរដ្ឋទូត​អាល្លឺម៉ង់ លើកឡើងថា កម្ពុជា​និង​អាល្លឺម៉ង់ មាន​កិច្ចសហប្រតិបត្តិការ​ល្អ​នៅ​លើ​វេទិកា​អន្តរជាតិ​។ កម្ពុជា និង​អាល្លឺម៉ង់​បាន​ការគាំទ្រ​គ្នា​ទៅវិញទៅមក ចំពោះ​បេក្ខភាព​ស្នើ​ដោយ​ប្រទេស​នីមួយៗ​។ ឯកឧត្តម បាន​អរគុណ កម្ពុជា​បាន​បន្ត​គាំទ្រ ក្នុង​ការហ្វឹកហ្វឺន​អ្នកដោះមីន​អ៊ុ​យក្រែន ដោយ​ឯកឧត្តម យល់ច្បាស់​ពី​កម្ពុជា​ដែល​បាន​ឆ្លងកាត់​ការលំបាក​ច្រើន​។ អាល្លឺម៉ង់ ចង់ឱ្យ​កម្ពុជា​បន្ត​ការងារ​អាច​ជួយ​ពង្រីក​ការងារ​បណ្ដុះបណ្ដាល​នេះ​បន្ថែមទៀត​។​

​ទាក់ទង​នឹង​បញ្ហា​ដោះមីន​ផងដែរ ឯកឧត្តម ឯកអគ្គរដ្ឋទូត បាន​សន្យាថា​នឹង​បន្ត​ធ្វើការ​ជាមួយនឹង​អង្គការ NGO នានា បន្ត​ការងារ​ដោះមីន​ដើម្បី​ឱ្យ​កម្ពុជា​សម្រេច​គោលដៅ​ក្លាយជា​ប្រទេស​គ្មាន​មីន​នៅក្នុង​ឆ្នាំ​២០២៥​ខាងមុខ​។ ជាមួយនេះដែរ អាល្លឺម៉ង់​ក៏​ប្ដេជ្ញា​បន្ត​គម្រោង​អាល្លឺម៉ង់​ជួយ​ឧបត្ថម្ភ​គាំទ្រ​ដល់​ការអភិរក្ស​ប្រាសាទ​អង្គរ ប្រាសាទ​នានា ដែល​ជាបេ​តិកភ័​ណ្ឌ​វប្បធម៌​ដ៏​សម្បូរបែប ដែល​គម្រោង​នេះ​មាន​រយៈពេល​វែង​ជាង​គេ​លើ​ពិភពលោក​។​

​ជា​កិច្ច​ឆ្លើយតប សម្ដេច​តេជោ ប្រធានព្រឹទ្ធសភា បាន​សម្តែង​ការរីករាយ​ដោយ​សម្ដេច​បាន​ធ្វើការ​ជា​បន្តបន្ទាប់​ជាមួយនឹ​ង​ថ្នាក់ដឹកនាំ អាល្លឺម៉ង់ ជាពិសេស​ក្នុង​ជំនួប​ជាមួយ ប្រធានាធិបតី​អាល្លឺម៉ង់ ក្នុង​ទីក្រុង​ព្រុច​សែល​ពេល​កន្លងមក​នេះ ហើយ​ថ្នាក់ដឹកនាំ​ទាំងពីរ​បាន​ឯកភាព​គ្នា​និង​ធ្វើការ​ជាមួយ​គ្នា​បន្ត​ទៀត​។​

​សម្ដេច​តេជោ បាន​ថ្លែងអំណរគុណ​ចំពោះ​រដ្ឋាភិបាល​អាល្លឺម៉ង់​ដែល​បន្ត​ជួយ​កម្ពុជា​នៅក្នុង​ការអភិវឌ្ឍ​សេដ្ឋកិច្ច សង្គម​។ ការផ្លាស់ប្ដូរ​ទស្សនកិច្ច​របស់​គណៈប្រតិភូ​ជាន់ខ្ពស់ បាន​បង្កើន​កម្រិត​កាន់តែ​ខ្ពស់​ថែម​ទៀត នូវ​កិច្ចសហប្រតិបត្តិកា​ររ​វា​ង​ប្រទេស​យើង​ទាំង​ពីរ ជាពិសេស នៅក្នុង​វិស័យ​ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍​ដែល​ធ្វើឱ្យ​មាន​វឌ្ឍនភាព​គួរឱ្យកត់សម្គាល់​។ សម្ដេច​បាន​បន្តថា សម្ដេច​ផ្ទាល់ មាន​មោទនភាព​ចំពោះ​សមិទ្ធផល​ល្អៗ ដែល​សម្រេច​បាន​ជាមួយ​គ្នា​។ សម្ដេច បាន​ស្នើសុំ​ឱ្យ ឯកឧត្តម ឯកអគ្គរដ្ឋទូត បន្ត​ការងារ ជាពិសេស ការជំរុញ​នៅក្នុង​វិស័យសេដ្ឋកិច្ច ការវិនិយោគ និង ការអភិវឌ្ឍ​ធនធានមនុស្ស​។​

​សម្ដេច​តេជោ​ប្រធានព្រឹទ្ធសភា បាន​មានប្រសាសន៍ថា កម្ពុជា​គ្រោង​នឹង​បញ្ចប់​ការដោះមីន​ទាំងអស់ នៅក្នុង​ឆ្នាំ​២០២៥ ក៏ប៉ុន្តែ សម្ដេច​មាន​ការព្រួយបារម្ភ​ថា គោលដៅ​នេះ អាច​មិន​សម្រេច​បាន​ទាំងស្រុង ដោយសារ​យើង​នៅ​មាន​ជនរងគ្រោះ​ដោយសារ​គ្រាប់មីន​ជា​បន្តបន្ទាប់​។ សម្តេច​សង្ឃឹមថា អាល្លឺម៉ង់​នឹង​បន្ត​ជួយ​លើ​ការដោះមីន​នេះ​។​
​សម្ដេច​តេជោ បាន​វាយតម្លៃ​ថា​ការវិនិយោគ​តាម​រូបមន្ត​១​បូក ដែល​សម្ដេច​ចង់​បាន​នោះ គឺជា​ការត្រឹមត្រូវ ដោយ​សម្ដេច​បាន​លើកឡើង​នូវ​ករណី ក្រុមហ៊ុន​ជប៉ុន Minebea ដែល​បាននិងកំពុង​វិនិយោគ​នៅ​ប្រទេស​ជិត​ខាង​កម្ពុជា ហើយ​បាន​បើក​រោងចក្រ​របស់​ខ្លួន​ផង​ដែរ​នៅ​កម្ពុជា ដែល​ធ្វើឱ្យ​ចង្វាក់​ផ្គត់ផ្គង់​មាន​ភាពរលូន​មិន​រអាក់រអួល​។ ទាក់ទង​នឹង​បរិយាកាស​វិនិយោគ​នៅ​កម្ពុជា សម្ដេច​តេជោ​ប្រធានព្រឹទ្ធសភា បាន​អះអាង​ថា​រាជរដ្ឋាភិបាល​ថ្មី​ក្រោម​ការដឹកនាំ​របស់ សម្ដេច​ធិបតី​នាយករដ្ឋមន្ត្រី កំពុង​បន្ត​ខិតខំ​យ៉ាង​សកម្ម​ក្នុង​ការសម្របសម្រួល​ធ្វើឱ្យ​បរិយាកាស​វិនិយោគ​កាន់តែ​ប្រសើរ​ឡើង​។​
​សម្ដេច​តេជោក៏បាន​អរគុណ​ផង​ដែរ​ចំពោះ​ភាគី​អាល្លឺម៉ង់​ដែល​បាន​យកចិត្តទុកដាក់ និង​ជួយ​ក្នុង​ការថែរក្សា​ប្រាង្គ​ប្រាសាទ​របស់​កម្ពុជា​។ ដោយ​កម្ពុជា​មាន​ប្រាង្គ​ប្រាសាទ​ច្រើន សម្តេច​សូម​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​អាល្លឺម៉ង់​និង​មិត្ត​ភ​ក្កិដ​ទៃ​ទៀត​បន្ត​ជួយ​ការពារ ថែទាំ​និង​អភិរក្ស​កេរដំណែល​ដូនតា​របស់​យើង​នេះ​។ សម្ដេច បាន​ចាត់ទុកថា បើសិនជា​ពុំ​មាន​ជំងឺ​រាតត្បាត​កូវី​ដ​-១៩ មក​យាយី​ដល់​យើង ប្រហែល​កម្ពុជា​អាច​នឹង​ឆ្លង​ដកខ្លួន​ចេញពី​ប្រទេស​ដែល​មាន​ការអភិវឌ្ឍ​តិចតួច​បាន​លឿន​។ តែ​ទោះជា​យ៉ាងណាក៏ដោយ ដោយ​មាន​ការគាំទ្រ​ពី​បណ្ដា​ប្រទេស​ជា​មិត្តភក្ដិ និង​ការខិតខំ​ប្រឹងប្រែង​ដោយ​ខ្លួនឯង​ផង កម្ពុជា​បាន​បើក​ប្រទេស​ឡើងវិញ ចាប់ផ្ដើម​មាន​កំណើន​សេដ្ឋកិច្ច​ឡើង​ខ្ពស់​ជា​បន្តបន្ទាប់ ។ កម្ពុជា កំពុងតែ​ជំរុញ​ការនាំ​ចេញ​ទៅ​កាន់​បណ្ដា​ប្រទេស​ផ្សេងៗ នៅ​អឺរ៉ុប នៅ​អាមេរិក និង ប្រទេស​ជប៉ុន កូរ៉េ ចិន ឱ្យ​កាន់តែ​ធំ​ថែម​ទៀត នៅក្នុង​ក្របខ័ណ្ឌ នៃ RCEP ដែល​បាន​ចូល​ជា​ធរមាន AFTA កិច្ច​ព្រមព្រៀង​ផ្លាស់ប្តូរ​សេដ្ឋកិច្ច​សេរី ជាមួយ ចិន កូរ៉េ អេ​មីរ៉ា​ត​អា​រ៉ាប់រួម … ។ ជាមួយគ្នានេះដែរ កម្ពុជា កំពុង​តែ​ខិតខំ​ស្វែងរក​បង្កើត​នូវ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​នឹង​បណ្ដា​ប្រទេស​ផ្សេងៗ​ទៀត​ផង​ដែរ​។​
​សម្ដេច​តេជោ​ប្រធានព្រឹទ្ធសភា បាន​សង្កត់ធ្ងន់ថា កម្ពុជា​ចង់​ឱ្យ​សេដ្ឋកិច្ច​របស់​ខ្លួន​ឯករាជ្យ ដោយ​ពឹងផ្អែក​លើ​ការខិតខំ​ដោយ​ខ្លួនឯង ដោយ​ពុំ​ពឹងផ្អែក​ទៅលើ​ភាពអនុគ្រោះ​ឬ​ជំនួយ​ពី​ខាងក្រៅ​។ នៅ​លើ​ទំនាក់ទំនង​ទ្វេភាគី​ផងដែរ សម្ដេច​តេជោ​ប្រធានព្រឹទ្ធសភា បាន​មានប្រសាសន៍​ស្នើ​ដល់​ភាគី​អាល្លឺម៉ង់ ជំរុញ​ការចរចា​ដើម្បី​ឈាន​ដល់​ដល់​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​រវាង​អាស៊ាន និង សហភាព​អឺរ៉ុប​។ សម្តេច​បាន​សម្ដែង​ការរីករាយ ក្នុង​ការបន្ត​កិច្ចការ​ដែល​បាន​ធ្វើ​ជាមួយគ្នា ពិសេស ជំរុញ​ទេសចរ​អាឡឺម៉ង់​មក​កាន់​កម្ពុជា​ឱ្យបាន​កាន់តែ​ច្រើន​ថែមទៀត​។ សម្តេច​ជឿជាក់ថា ការបង្កើត​ស្ថាន​កុងស៊ុល​កិត្តិយស​អាល្លឺម៉ង់​នៅ​ទីក្រុង​សៀមរាប អាច​នឹង​ជួយ​ជំរុញ​វិស័យ​ទេសចរណ៍​ផង​ដែរ​។​
​សម្តេច​តេជោ និង ឯកឧត្តម ឯកអគ្គរដ្ឋទូត ក៏​បាន​ពិភាក្សា​គ្នា​អំពី​បញ្ហា​ប្រឈម​នានា​នៅក្នុង​តំបន់​និង​សកលលោក រួម​មាន​វិបត្តិ​នយោបាយ​នៅ​មី​យ៉ាន់​ម៉ា និង​សង្គ្រាម​នៅ​អ៊ុយ​ក្រែន​ផងដែរ​។​
​ជា​ចុងក្រោយ សម្ដេច​តេជោ​ប្រធានព្រឹទ្ធសភា បាន​ជូនពរ​ឱ្យ ឯកឧត្តម ឯកអគ្គរដ្ឋទូត​អាល្លឺម៉ង់ និង​សហការី ទទួលបាន​សុខភាព​ល្អ និង​ជោគជ័យ​ក្នុង​ការងារ​បន្ត​ដើម្បី​ពង្រឹង​នូវ​ទំនាក់ទំនង​ទ្វេភាគី​កម្ពុជា​-​អាល្លឺម៉ង់ ឱ្យ​កាន់តែ​រឹងមាំ​បន្ថែម​ទៀត​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល