ទាន់ហេតុការណ៍
ក្រសួង​បរិស្ថាន​បាន​ចុះ​ពិនិត្យ​និង​អនុវត្ត​វិធានការ​ច្បាប់​ទប់ស្កាត់​ការបំពុល​បរិស្ថាន​ចំនួន​៣០ ករណី​នៅ​ក្នុង​ឆមាស​ទី​១ ឆ្នាំ​២០២៥ - ឯកឧត្តម នេត្រ ភ​ក្ត្រា លើកទឹកចិត្ត​មន្ត្រី និង​ពលរដ្ឋ​មាន​សុខភាព ល្អ​ចូលរួម​បរិច្ចាគ​ឈាម​, ការបរិច្ចាគ​ឈាម​មិនមែន​ត្រឹមតែ ជា​សកម្មភាព​មនុស្សធម៌​ទេ តែ​ជា​ការ​ធ្វើ​បុណ្យ​ដ៏​ជ្រះថ្លា​សម្រាប់ ជួយសង្គ្រោះ​ជីវិត​របស់​មនុស្ស​ - ​ឯកឧត្តម អ៊ុន ចាន់​ដា ចូលរួម​អមដំណើរ សម្តេច​មហាមន្ត្រី គុយ សុផល អញ្ជើញ​ចុះ​ពិនិត្យ​ទីតាំង និង​ដឹកនាំ​កិច្ចប្រជុំ​ការងារ​សន្តិសុខ ដើម្បី​ត្រៀម​លក្ខណៈ​រៀបចំ​ប្រារព្ធ​ពិធី រុក្ខ​ទិវា ៩ កក្កដា​ - សេចក្តីប្រកាស​របស់ ក្រសួងមហាផ្ទៃ ស្តីពី ការ​រ​អនុវត្ត​ទណ្ឌកម្ម​ខាង​វិន័យ​ចំពោះ​មន្ត្រីនគរបាល​ជាតិ​ ​ចំនួន ៥ រូប ដោយ​មូលហេតុ​ល្មើស​បទ​វិន័យ​នគរបាល​ជាតិ​កម្ពុជា​ - អាវុធហត្ថ​រាជធានី​ភ្នំពេញ បំបែកសំណុំរឿង​ឃាតកម្ម ចាក់​សម្លាប់​បុរស​ម្នាក់​នៅ​មុខ​វត្ត​ស្ទឹងមានជ័យ ក្រុម​ជនដៃដល់​ត្រូវបាន​ឃាត់ខ្លួន​បញ្ជូន​ទៅ​តុលាការ​! - យុវជន យុវនារី និង​ពលរដ្ឋ​ខ្មែរ​រាប់​សិប​ម៉ឺន​នាក់ ចូលរួម​ថ្មើរជើង​គាំទ្រ​រាជរដ្ឋាភិបាល​ក្នុងកា​រដោះ ស្រាយ​ជម្លោះព្រំដែន​ឈរលើ ច្បាប់​អន្តរជាតិ និង​ផ្តល់​ជា​កម្លាំងចិត្ត​ដល់​វីរ​យុទ្ធជន​ដែល​ឈរជើង​នៅតាម​បន្ទាត់​ព្រំដែន​ - សាលា​រាជធានី​សេចក្តីជូនដំណឹង ស្តីពី​ការបញ្ចៀស​ចរាចរណ៍​យានយន្ត​គ្រប់​ប្រភេទ​ជា​បណ្តោះអាសន្ន ក្នុង​ពិធី​ព្យុហយាត្រា​សាមគ្គីភាព (Solidarity March) - កម្ពុជា​ជ្រើសរើស​យក​ច្បាប់​អន្តរជាតិ និង សន្តិភាព - ពិតជា​ខ្លាំង​មែន​មេ​ឈ្មួញ​ឈ្មោះ តាំង សម្បត្តិ ដឹកជញ្ជូន​បទល្មើស​ព្រៃ​ឈើ​ឆ្លងកាត់​ស្រុក​ឱ​រ៉ា​ល់ ស្រុក​ថ្ពង និង​ស្រុក​ឧដុង្គ ទៅ​ដោយ​រលូន មិន​ឃើញ​សមត្ថកិច្ច​និង​ជំនាញ​ពាក់ព័ន្ធ​តាម​ដងផ្លូវ​ចាប់​បង្ក្រាប​សោះ​ - មុន​នេះ​នាយក​រដ្ឋមន្ត្រី​ហ៊ុន ម៉ា​ណែ​ត​បាន​ចេញ​សារ​ទាក់ទង​ដល់​ពលករ​ខ្មែរ​នៅក្នុង​ប្រទេស​ថៃ​
0

លោក សំអាង ផានី អធិការ​ក្រុង​ច្បារមន​វ័យក្មេង​កាន់​តំណែង​បាន​៦​ខែ ត្រូវបាន​ថ្នាក់លើ​ដកតំណែង​

លោក សំអាង ផានី អធិការ​ក្រុង​ច្បារមន​វ័យក្មេង​កាន់​តំណែង​បាន​៦​ខែ ត្រូវបាន​ថ្នាក់លើ​ដកតំណែង​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

ខេត្ត​កំពង់ស្ពឺ ៖ រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា បាន​សម្រេច​អនុវត្ត​វិន័យ​តាម រូបភាព ដកហូត​មុខតំណែង ចំពោះ​លោក​វរសេនីយ៍ទោ សំអាង ផានី អត្តលេខ ៧៥៦៨៧ ពី​អធិការ នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​ច្បារមន ចំណុះ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ស្ពឺ ឱ្យ​មក​ជា​មន្ត្រី និង​បន្ថយ​ឋានន្តរស័ក្តិ​ចំនួន ១​ថ្នាក់ ឱ្យ​មក​នៅត្រឹម​ថ្នាក់​វរសេនីយ៍ត្រី ដោយ មូលហេតុ ល្មើស​បទ​វិន័យ​នគរបាល ជាតិ​កម្ពុជា​។ នេះ​បើ​យោងតាម​ប្រកាស​របស់​ក្រសួង មហាផ្ទៃ​ចុះ​ថ្ងៃទី​៦​ខែ​ឧសភា​ឆ្នាំ​២០២៤​។​

​លោក​បណ្ឌិត ទូច សុឃៈ​(​សុខៈ​) អ្នកនាំពាក្យ​រង​ក្រសួងមហាផ្ទៃ​បាន​បញ្ជាក់​បន្ថែម​ជុំវិញ ករណី​នេះ​ថា ការសម្រេច​របស់​រដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ​នេះ ធ្វើឡើង​បន្ទាប់​ពី​ក្រុមអធិការកិច្ច របស់​អគ្គាធិការដ្ឋាន​ក្រសួងមហាផ្ទៃ​បាន​រកឃើញថា អតីត​អធិការ​ក្រុង​ច្បារមន​រូបនេះ នៅពេលដែល​លោក​កាន់តំណែង​ជា​អធិការរង​ក្រុង​ច្បារមន​រូប​នេះ​មិន​បាន​បំពេញ​តួនាទី​ភារកិច្ច​របស់​ខ្លួន​ក្នុងនាម​ជា​នគរបាល​យុត្តិធម៌​ពាក់ព័ន្ធ​នឹង​សំណុំរឿង​ព្រហ្មទណ្ឌ​មួយ នៅក្នុង​ក្រុង​ច្បារមន​។​
​លោក​បណ្ឌិត​បាន​បញ្ជាក់​ដែរ​ថា ការតែងតាំង​លោក សំអាង ផានី ជា​អធិការ​នៃ​អធិការដ្ឋាន ក្រុង​ច្បារមន​នា​ពេលកន្លងមក គឺ​ធ្វើឡើង​ស្របពេល​ដែល​ក្រុមអធិការកិច្ច​កំពុង​ពិនិត្យ និង​ស្រាវជ្រាវ​សំណុំរឿង​មិន​ប្រក្រតី​របស់​លោក​។ ប៉ុន្តែ​បន្ទាប់ពី​ក្រុម​អធិការកិច្ច​បាន​រក ឃើញ​ភស្តុតាង​គ្រប់គ្រាន់​រួច​មក ទើប​ក្រសួង​មហាផ្ទៃ​មហាផ្ទៃ​សម្រេច​ដក​ហូត​មុខតំណែង និង​បន្ថយ​ឋានន្តរស័ក្តិ​១​ថ្នាក់​ពី​វរសេនីយ៍ទោ​មក​នៅត្រឹម​វរសេនីយ៍ត្រី​។​

​យោង​តាម​បណ្តាញ​ផ្សព្វផ្សាយ​មួយ​ចំនួន​បាន​រាយការណ៍​ថា កាលពី​អំឡុង​ពាក់ កណ្តាល​ខែ​ធ្នូ​ឆ្នាំ​២០២៣​កន្លងទៅ មាន​ករណី​ក្មេង​ទំនើង​មួយ ក្រុម​ព្រួត​គ្នា​វាយ​លើ​ជន រងគ្រោះ​បណ្តាលឲ្យ​រងរបួស​ក្បាល​ដេរ 33 ផ្នេរ​ទីតាំង​កើតហេតុ​នៅ​ភូមិ​ថ្នល់​បំបែក សង្កាត់​ស្វាយ​ក្រ​វ៉ាន់ ក្រុង​ច្បារមន​ខេត្ត​កំពង់ស្ពឺ ។​

​បន្ទាប់ពី​ជនរងគ្រោះ​ទៅ​ដាក់​ពាក្យបណ្ដឹង​នៅ​ក្រុង​ច្បារមន​លោក សំអាង ផានី​អធិការរង ក្រុង​ច្បារមន​(​សំអាង ផានី​)​ដែលជា​អ្នក​ទទួល​សំណុំរឿង ទាក់ទិន​ទៅ​នឹង​ការប្រើ អំពើហិង្សា តាម​វ៉ៃ​ជនរងគ្រោះ​ដល់​ផ្ទះ​នេះ ។

​បន្ទាប់ពី​ជនរងគ្រោះ​បាន​ដាក់​ពាក្យបណ្ដឹង​លោក​អធិការរង​ក្រុង​ច្បារមន​បាន​ដឹកនាំ​មន្ត្រី​ក្រោម​ឱវាទ​ចុះ​ប្រតិបត្តិការ​ចាប់​បាន​បក្ខ​ពួក​ជន​បង្ក ចំនួន 4 នាក់ នឹង​បានខ​ល​ប្រាប់​ជន រងគ្រោះ​ថា​បាន​ចាប់​បាន​ជនបង្ក​ចំនួន 4 នាក់​ហើយ ហើយ​ឲ្យ​ជនរងគ្រោះ​ទៅ​ជួប​នៅ អធិការរង​ក្រុង​ច្បារមន ។ បន្ទាប់​មក​ពេល​ជនរងគ្រោះ ទៅ​ដល់​អធិការដ្ឋាន​ក្រុង​ច្បារមន ស្រាប់តែ​លោក សំអាង ផានី​អធិការរង​ឲ្យ​ផ្តិតមេដៃ​នៅលើ​ក្រដាស​ស​មួយ​ដោយ​បញ្ជាក់​ប្រាប់ថា ដក​ពាក្យបណ្ដឹង នៅក្នុង​នោះ​លោក​អធិការរង​ក្រុង​ច្បារមន​បាន​ដោះលែង ជនបង្ក​ទាំង​បួន​រូប​នោះ រួចទៅហើយ​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល