ទាន់ហេតុការណ៍
អភិបាលខេត្ត​កំពង់ចាម បាន​ណែនាំ​ដល់ មន្ទីរ​សុខាភិបាល ត្រូវ​ពង្រឹង​គុណភាព នៃ​ការ ដោះស្រាយ​បញ្ហា​ផ្សេងៗ ក្នុងការ គ្រប់គ្រង​មន្ទីរពេទ្យ​ផងដែរ​ - សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ឯកឧត្តម Prabowo Subianto រដ្ឋមន្ត្រី​ការពារជាតិ និង​ជា​ប្រធានាធិបតី​ជាប់ឆ្នោត នៃ​សាធារណៈរដ្ឋ​ឥណ្ឌូណេស៊ី ចូលជួប​សម្តែង​ការគួរសម - ​ឯកឧត្តម រ័ត្ន ស្រ៊ាង អញ្ជើញ​ជា​អធិបតី ក្នុង​វេទិកាសាធារណៈ ជាមួយ​ប្រជាពលរដ្ឋ​ខណ្ឌដង្កោ ដើម្បី​ស្វែងរក​ផលប្រយោជន៍​រួម​! - វត្ត​គិរី​សុ​វណ្ណា​រាម​(​ហៅ​វត្ត​វាល​ព្រះ​)​ពិធីបុណ្យ​ដង្ហែរ​ព្រះពុទ្ធ​ដី​ម៉ាករ យក មក​តម្កល់​នៅ​វត្ត គី​រី​សុ​វណ្ណា​រាម​(​ហៅ​វត្ត​វាល​ព្រះ​) - សម្ដេច​តេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី អនុញ្ញាត​ឱ្យ ឯកឧត្តម កា​ណាត់ ទូមិស​ហ្ស (Kanat TUMYSH) ឯកអគ្គរដ្ឋទូត​កា​ហ្សាក់​ស្ថាន​តែងតាំង​ថ្មី ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ចូល​ជូន​សារតាំង​ - សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត​៖ រាជរដ្ឋាភិបាល​មាន​ការងារ​សំខាន់ៗ​ដែល​ត្រូវ​ធ្វើ​ដើម្បី​ធានា​នូវ​ការការពារ​អធិបតេយ្យភាព​ទឹកដី​ - ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា និង​ឯកឧត្តម វ៉ាង ស៊ា​វ​ហុង ដឹកនាំ​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​សម្រាប់​ឆ្នាំ​នៃ​កិច្ចសហប្រតិបត្តិការ​អនុវត្ត​ច្បាប់​រវាង​ក្រសួង​មហាផ្ទៃ​កម្ពុជា និង​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​ - សម្តេច​មហា​បវ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា អញ្ជើញ​ប្រគល់​វិញ្ញាបនបត្រ​សម្បទា​ខាង​វិជ្ជាជីវៈ​មេធាវី​ដល់​សិស្ស​មេធាវី និង ប្រគល់​វិញ្ញាបនបត្រ សុក្រឹតការ​វិជ្ជាជីវៈ​មេធាវី​ដល់​សិក្ខាកាម​មេធាវី សរុប​ចំនួន ១ ៦៦០ នាក់​ - ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់ ក្រសួងមហាផ្ទៃ បំពេញ​ទស្សនកិច្ច​ការងារ នៅ​រដ្ឋធានី​ប៉េកាំង នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ - ក្រុមការងារ​រាជរដ្ឋាភិបាល ចុះ​មូលដ្ឋាន​ក្រុង​កំពង់ចាម បើ​ក​វេទិកាសាធារណៈ នៅ​សង្កាត់​វាលវង់ ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម និង​តម្រូវការ​របស់​ប្រជាពលរដ្ឋ​
0

ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ស្រុក​សំបូរ​ខេត្ត​ក្រចេះ ហួសចិត្ត​ទៅលើ​លោក ដួង ឆាយ​សាវុធ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​ក្រចេះ បំភ្លឺ​ការពា​រលោក សាំង សុខុន ដោយ​មិន​បាន​ស៊ើបអង្កេត​

ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ស្រុក​សំបូរ​ខេត្ត​ក្រចេះ ហួសចិត្ត​ទៅលើ​លោក ដួង ឆាយ​សាវុធ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​ក្រចេះ បំភ្លឺ​ការពា​រលោក សាំង សុខុន ដោយ​មិន​បាន​ស៊ើបអង្កេត​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

​ខេត្ត​ក្រចេះ​÷ ក្រោយពី​មាន​បណ្ដាញសារព័ត៌មាន​ជាច្រើន​អង្គភាព​បាន​ចុះផ្សាយ​រឿង​លោក សាំង សុខន នាយក​ដែន​ជម្រក​កំពត​គយ ប្រព្រឹត្ត​អំពើ​ពុករលួយ​បើក​ឱ្យ​មាន​បទល្មើស និង​កាប់​បំផ្លាញ​ព្រៃឈើ បានធ្វើ​សកម្មភាព​ដឹក​ចេញពី​ដែន​ជម្រក​សត្វព្រៃ ព្រៃ​ឡង់ និង​ព្រៃ​តំបន់ហាមឃាត់​នានា ក្នុង​ដែន​របស់លោក​គ្រប់គ្រង​នៅ​តែ​បន្ត​កើន​មាន​យ៉ាង​អាណាធិបតេយ្យ​ដោយ​មិន​មាន​ការ​ទប់ស្កាត់​ឬ​ស​បង្ក្រាប ដែល​ស្ថិត​នៅក្នុង​ស្រុក​សំបូរ ខេត្ត​ក្រចេះ​។​

​នៅ​ថ្ងៃ​ទី​២៧ ខែមិថុនា ឆ្នាំ​២០២៤ មន្ទីរ​បរិស្ថាន​ខេត្តក្រចេះ​បាន​ចេញ​សេចក្តីបំភ្លឺ​ជូន​សាធារណៈជន និង​បណ្តាញសារព័ត៌មាន​ទាំងអស់​ឱ្យបាន ជ្រាបថា​៖ ការលើកឡើង​ខាងលើ​ជំរុញឱ្យមាន ភាព​យល់ច្រឡំ និង​ធ្វើឱ្យ​ប៉ះពាល់​ដល់​កិត្តិយស​មន្ត្រី​នៃ​មន្ទីរ​បរិស្ថាន​ខេត្ត អាជ្ញា​ធរមាន​សមត្ថកិច្ច​ទាំងស្រុង ព្រោះ​ករណី​ខាងលើនេះ លោក សាំង សុខន នាយក​ដែនជម្រកសត្វព្រៃ​ព្រៃ​ឡង់ ភូមិសាស្ត្រ​ខេត្ត​ក្រចេះ បាន​ដឹកនាំ​មន្ត្រី​ឧទ្យានុ​រ​ក្ស​ចុះ​ល្បាត បង្ក្រាប​បាន​ករណី​ដឹកជញ្ជូន​ឈើ​អា​ប្រភេទ​លេខ​២ តាមរយៈ​គោយន្ត កន្ត្រៃ​ចំនួន ០២​គ្រឿង ជនសង្ស័យ​ត្រូវបាន​ទំលាក់​វត្ថុតាង​ជា​ប្រភេទ​ឈើ​លេខ​២​ចោល ហើយ​រត់​គេចខ្លួន បាត់​អស់​តាំងពីព្រឹក​ថ្ងៃទី​២៦ ខែមិថុនា ឆ្នាំ​២០២៤ មក​ម្លេះ​។ មន្ត្រី​ជំនាញ​ក៏​បាន​ប្រមូល​វត្ថុតាង​ទាំងអស់ ត្រូវបាន​យក​មក​រក្សាទុក​នៅ​ស្នាក់ការ កំពុង​បន្ត​នីតិវិធី​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ក្រចេះ​។​

​មន្ទីរ​បរិស្ថាន​ខេត្តក្រចេះ​កន្លងមកនេះ បាន​ខិតខំ​បំពេញការងារ​យ៉ាង​យកចិត្ត​ទុក​បំផុត​ដើម្បី​បុព្វ ហេតុ​ធនធានធម្មជាតិ និង​បាន​សហការ​ជាមួយ​គ្រប់​ភាគី​ពាក់ព័ន្ធ និង​អាជ្ញាធរ​មូលដ្ឋាន ជាពិសេស​កង កម្លាំងប្រដាប់អាវុធ​ទាំង​៣​ប្រភេទ​ផងដែរ​។ មិនតែប៉ុណ្ណោះ​ដែនជម្រកសត្វព្រៃ​ព្រៃ​ឡង់​បាន​នឹង​កំពុង អនុវត្ត គម្រោង​យន្តការ ឥណទាន​ការ​បួន​រួមគ្នា (JCM) ក្រោម​ការ​សម្រប សម្រួល​ក្រសួងបរិស្ថាន​ដែល​យើង​ប្រើ ប្រាស់​នូវ​បច្ចេកវិទ្យា​ឌីជីថល​ផងដែរ​។​

​ហេតុដូចនេះ មន្ទីរ​បរិស្ថាន​ខេត្តក្រចេះ សូម​ធ្វើ​ការបដិសេដ និង​ច្រានចោល​ទាំងស្រុង​ចំពោះ​ការចុះផ្សាយ​នៅតាម​បណ្ដាញ​សារព័ត៌មាន​ដែល​ជំរុញឱ្យមាន ភាព យល់ច្រឡំ និង​ធ្វើឱ្យ ប៉ះពាល់ ដល់​កិត្តិយស​មន្ត្រី​នៃ​មន្ទីរ​បរិស្ថាន​ខេត្តក្រចេះ​ទាំងស្រុង​។ ក្នុងនោះ មន្ទីរ​បរិស្ថាន​ខេត្តក្រចេះ​សូម​ស្វាគមន៍ គ្រប់​សារព័ត៌មាន​ទាំងអស់​ជួយ​ផ្តល់​ព័ត៌មាន​ត្រឹមត្រូវ​ច្បាស់លាស់ ទាន់ពេលវេលា មក​មន្ត្រី​ជំនាញ​យើងខ្ញុំ ដើម​ចូលរួម​ការពារ និង​អភិរក្ស​ធនធាន ធម្មជាតិ​ដើម្បី​ជា​ឧត្តម ប្រយោជន៍​ជាតិ​។​

​ជុំវិញ​ការបំភ្លឺ​របស់​មន្ទី​រ​បរិស្ថាន​ខេត្តក្រចេះ​ខាងលើនេះ​ធ្វើឲ្យ​មហាជន​ខកចិត្ត​យ៉ាង់ខ្លាំង​ថា លោក ដួង ឆាយ​សាវុធ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​ក្រចេះ ចេញ​សេចក្តីបំភ្លឺ​ការពា​រលោក សាំង សុខុន មិន​បាន​បើក​ការស៊ើបអង្កេត​ឲ្យបាន​ស៊ីជម្រៅ​នោះទេ ខណៈ​ប្រភព​បាន​អះអាងថា​មាន​គោយន្ត​កន្ត្រៃ​ជាង ១០​គ្រឿង បានធ្វើ​សកម្មភាព​ដឹកឈើ​ចេញពី​ដែន​ជម្រក​សត្វ ព្រៃ​ឡង់ និង​ព្រៃ​តំបន់ហាមឃាត់​នានា ដោយ​មាន​មេ​ឈ្មួញ​ម្នាក់​ឈ្មោះ សី បាន​បំផុស​ឱ្យ​ពលរដ្ឋ​នៅ​តំបន់​នោះ សម្រុក​នាំគ្នា វេចបាយ​កញ្ចប់ កាន់​ម៉ាស៊ីន​ត្រង់​ស៊ីន័រ​គ្រប់​ដៃ និង​បើក​គោយន្ត​ចូល​កាប់បំផ្លាញ​ព្រៃឈើ​ក្នុង “​ដែន​ជម្រក​សត្វព្រៃ ព្រៃ​ឡង់​”​លាន់​សូរ​ទ្រហឹង​រំពង​ពេញ​ព្រៃ ដោយ​មាន​ថៅកែ​ជា​មេ​ឈ្មួញ​ធំ​ម្នាក់​ឈ្មោះ ផល​ខ្លី​

​និង​ចាំ​ប្រមូល​ទិញ​ឈើ ពី​ពលរដ្ឋ​ស្ទើរ​គ្រប់​ច្រកល្ហក ក្នុង​ភូមិសាស្ត្រ​ស្រុក​សំបូរ ខេត្ត​ក្រចេះ ខណៈ​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​បាន​រក្សា​ភាព​ស្ងៀមស្ងាត់ សង្ស័យ​បាន​ទទួល​លាប​សក្ការៈ សើម​មាត់ សើ​មករ ទើប​ស្ងាត់ឈឹង មិនឃើញ​ចុះ​ទប់ស្កាត់​និង​បង្ក្រាប​នោះ​ឡើយ​.​។​

​ជាក់ស្ដែង​នៅ​ថ្ងៃទី​២៤ ខែមិថុនា ឆ្នាំ​២០២៤ ក្រុម​អ្នកសារព័ត៌មាន​យើង​បាន​ចុះ​ទៅ​ត្រង់​ចំណុច​(​ហៅ​ថា​អាការ​សំ​យុង​) ស្ថិតនៅក្នុង​ដែន​ជម្រក​សត្វព្រៃ ព្រៃ​ឡង់ បាន​ជួបប្រទះ​និង​គោយន្ត​កន្ត្រៃ​របស់លោក សី ជា​ឈ្មួញ​ឈើ​មិនតិចជាង​១០​គ្រឿង​នោះ​ទេ ដែល​ដឹកឈើ​ចេញពី​ក្នុង​ព្រៃ​ឡង់​យកមក​ដាក់​ត្រង់​ចំណុច​លេខ​និយាម​កាម​.48P 582395 1430067 នៅពេល​នោះ​ក្រុម​អ្នកសារព័ត៌មាន​បាន​សួរ​ទៅ​តៃកុង​គោយន្ត​កន្ត្រៃ​ទាំងអស់នោះ ពួកគេ​បាន​ឆ្លើយ​ប្រាប់ថា​ថៅកែ​ឈើ​នៅក្នុង​ព្រៃ​ឡង់​នេះ​គឺ​មានឈ្មោះ​លោក សី ប៉ុន្តែ​រាល់​ដែល​ប្រមូល​ឈើ​យក​មក​ស្តុប​ទុក​នៅ​ចំណុច​វាល្នួ​ល​ទុក​លក់​បន្ត​ទៅឲ្យ​ថៅកែ​ធំ​ម្នាក់​ឈ្មោះ ផល​ខ្លី ជា​មេ​ឈ្មួញ​សកម្ម​ខាង​ដឹកជញ្ជូន​ឈើ​ចេញពី​ព្រៃ​ឡង់​ជាច្រើន​ខែ​មក​ហើយ (​ពោល​គឺ​មួយ​ខែ​ទល់​និង​មួយ​ខែ​តែ​ម្ដង​) ខណៈ​លោក ដួង ឆាយ​សាវុធ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​ក្រចេះ ចេញ​សេចក្តីបំភ្លឺ​ការពា​រលោក សាំង សុខុន ដោយ​មិន​បាន​ស៊ើបអង្កេត បដិសេធ​ថា​បណ្ដាញសារព័ត៌មាន​ចុះផ្សាយ​មិន​ពិត រី​ឯ​សកម្មភាព​កាប់​ឈើ​មានតម្លៃ និង​ការកាប់​ទន្ទ្រាន​ដែនជម្រកសត្វព្រៃ​ឡង់ នៅតែ​កើតមាន​ច្រើន ដែល​លោក សាំង សុខន មន្ត្រី​(​គ្រាប់​ល្ពៅ​ស្ងោរ​) អសមត្ថភាព មាន​តែ​ធ្វើ​របាយការណ៍​ភូតកុហក​ថ្នាក់ដឹកនាំ​ខាងលើ​ថា គ្មាន​ការកាប់​ទន្ទ្រាន​ដែន​ជំរក​សត្វព្រៃ​ឡ​ង់ និង​បទល្មើស​ដឹកជញ្ជូន​ឈើ​។​

​ប្រភព​ប្រជាពលរដ្ឋ​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​បង្ហើប​ប្រាប់​អ្នកសារព័ត៌មាន​ថា​រាល់​សកម្មភាព​ការដឹកជញ្ជូន​ឈើ​នេះ​គឺ​តម្រូវការ​បង់​ឲ្យ​លោក សាំង សុខន ក្នុង​មួយ​គោយន្ត មិនតិច​ជាង ២០​ម៉ឺន​រៀល ទៅ​៤០​ម៉ឺន​រៀល​នោះទេ ចំណែក​ម៉ាស៊ីន​ត្រង់​ស៊ីន័រ​ដាក់ចូល​ទៅអា​ឈើ​នៅក្នុង​ដែន​ជម្រក​សត្វព្រៃ​ឡ​ង់ ក្រោម​ការគ្រប់គ្រង​របស់លោក សាំង សុខន គឺ​តម្រូវការ​បង់លុយ​ឲ្យ​លោក​ក្នុង​ម៉ាស៊ីន​ត្រង់​ស៊ី​ន័រមួយ​គ្រឿង​មិន​តិច​ជាង ៣០០​ដុល្លារ ទៅ ៥០០ ដុល្លារ​នោះ​ទេ​។​

​បើ​យោង​តាម​ច្បាប់​ស្ដីពី​តំបន់ការពារធម្មជាតិ ដែល​រដ្ឋសភា​បាន​អនុម័ត​កាលពី​ថ្ងៃ​ទី​២៧ ខែ​ធ្នូ ឆ្នាំ​២០០៧.​ជំពូក​ទី​១០ បទល្មើស​ធនធានធម្មជាតិ និង​ទោស​ប្បញ្ញត្តិ​. មាត្រា – ៦៤.​មន្ត្រីរដ្ឋបាល​ការពារ និង​អភិរក្ស​ធម្មជាតិ ឬ​ភ្ញាក់​ងារ​អធិការកិច្ច ឬ មន្ត្រី​បរិស្ថាន​រូប​ណា​ដែល​មាន​ការធ្វេសប្រហែស ខ្វះ​ការប្រុងប្រយ័ត្ន ឬ មិន​គោរព​ទៅ​តាម​បទបញ្ញត្តិ​នៃ​ច្បាប់​នេះ ត្រូវ​ទទួល​ទណ្ឌកម្ម​ខាង​វិន័យ​រដ្ឋបាល និង​/​ឬ ត្រូវ​ចោទប្រកាន់​ចំពោះមុខ​តុលាការ ។ មន្ត្រីរដ្ឋបាល​ការពារ និង​អភិរក្ស​ធម្មជាតិ ឬ ភ្ញាក់​ងារ​អធិការកិច្ច ឬ មន្ត្រី​បរិស្ថាន​រូប​ណា ដែល​សមគំនិត នឹង​អ្នក​ដែល​ប្រព្រឹត្ត​បទល្មើស ឬ ជួយ​សម្រួល​ការប្រព្រឹត្ត​បទល្មើស​នេះ ត្រូវ​ផ្តន្ទាទោស​ដូច ចារី​ដែរ ។​

​ដូច្នេះ​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ស្រុក​សំបូរ ខេត្ត​ក្រចេះ​បាន​គោរព​ស្នើសុំ​ទៅ​ដល់​ឯកឧត្តម​បណ្ឌិត អៀង សុ​ផា​ល្លែត រដ្ឋមន្ត្រី​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន ដាក់​កម្លាំង​អធិការកិច្ច បើក​ការស៊ើបអង្កេត​ឱ្យបាន​ស៊ីជម្រៅ​លើ​លោក ដួង ឆាយ​សាវុធ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​ក្រចេះ និង​លោក សាំង សុខន នាយក​ដែន​ជម្រក​កំពត​គយ សង្ស័យ​ឃុបឃិត​ប្រព្រឹត្ត​អំពើ​ពុករលួយ​។​

​ជុំវិញ​ការលើកឡើង​ខាងលើ​នេះ​កន្លងមក​អ្នកសារព័ត៌មាន​បាន​ធ្លាប់​ទំនាក់ទំនង​សួរ​ទៅ​លោក ដួង ឆាយ​សាវុធ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​ក្រចេះ លោក​បាន​ប្រាប់​ថា​កម្លាំង​លោក​ធ្វើការ​តាម​ផែនទី​ដែល​លោក​គ្រប់គ្រង​។​

​លោក​បាន​បន្តទៀតថា អ្នក​ទាំងអស់​នេះ​លោក​មិន​ដែល​ស្គាល់​ទេ ហើយ​ការដឹកជញ្ជូន​ឈើ​នៅ​តាម​ដងផ្លូវ​គឺ​នៅ​ក្រៅ​ដែន បើ​នៅ​ក្នុង​ដែន​របស់លោក​គ្រប់គ្រង​វិញ​គឺ​មិន​ឱ្យ​មាន​ករណី​នេះ​កើតឡើង​នោះ​ទេ​។​

​គួរ​រំលឹក​ផងដែរ​ថា​កាលពី​ឆ្នាំ​២០២៣ កម្លាំង​សមត្ថកិច្ច​ខេត្ត​កំពង់ចាម បាន​ចាប់​បង្ក្រាប​រថយន្ត​ដឹក​ឈើ​របស់​មេ​ឈ្មួញ​ដ៏​ល្បីឈ្មោះ ផល​ខ្លី នឹង​បាន​ធ្វើការ​ផាក​វិន័យ​អន្តរកាល​ម្ដង​ហើយ ប៉ុន្តែ​មេ​ឧក្រិដ្ឋកម្ម​ព្រៃឈើ​ម្នាក់​នេះ​នៅតែ​មាន​ឥទ្ធិពល​ក្នុង​ការដឹកជញ្ជូន​ឈើ​ដ៏​ដែល (​ឬ​មួយ​មាន​អ្នកធំ​ណា​នៅ​ពីក្រោយ តើ​អ្នកធំ​នោះ​ជា​អ្នកណា​.) បាន​ជា​មេ​ឧក្រិដ្ឋកម្ម​ព្រៃឈើ​ឈ្មោះ ផល​ខ្លី ដឹកជញ្ជូន​ឈើ​ចេញពី​ដែនជម្រកសត្វព្រៃ ព្រៃ​ឡង់​ក្រោម​ក្រ​ខ្សែរ​ភ្នែក​របស់​លោក សាំង សុខន ប្រធាន​ដែន​ចម្រក​កំពត​គយ ចេញ​មក​លក់​នៅ​តាម​បណ្ដាល​ខេត្ត​បាន​ដោយ​រលូន​មិន​មាន​ការបង្ក្រាប សង្ស័យ​កន្ទេល​ធំ​បន្លំ​ដេក​។​

​អង្គភាព​សារព័ត៌មាន​យើង​ចុះ​ផ្សាយ​ខាងលើ​នេះ​គ្មាន​គោលបំណង​អ្វី​ក្រៅពីរ​ចូលរួម​ជាមួយ​រដ្ឋាភិបាល​និង​សេចក្តីរាយការណ៍​ជូន​ថ្នាក់ដឹកនាំ​ខាងលើៗ​លោក​បាន​ជ្រាប​ជា​ព័ត៌មាន​ពី​មន្ត្រី​ថ្នាក់ក្រោម​មាន​ភាពកម្សោយ​មិន​គោរព​តួរ​នាទី​និង​កាតព្វកិច្ច​ដែល​ខ្លួន​គ្រប់គ្រង​នោះ​ឡើយ​ធ្វើការ​របៀប​អ៊ែលៗ​កន្ទេល​ធំ​បន្លំ​ដេក​ជាមួយ​ក្រុម​ឈ្មួញ​តែប៉ុណ្ណោះ​។​

​អង្គភាព​សារព័ត៌មាន​យើងខ្ញុំ​សូម​ស្វាគមន៍​រាល់​ការបកស្រាយ​ពី​មន្ត្រី​ពាក់​ពន្ធ័​និង​សាមុីខ្លួន​ជានិច្ចរាង​រាល់​ម៉ោង​ធ្វើរ​ការ​គឺ​ដើម្បី​ឆ្លុះបញ្ចាំង​ពី​រ​ការពិត​សុ​ក្រិត​និង​យុត្តិធម៍ តែប៉ុណ្ណោះ​។​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល