ទាន់ហេតុការណ៍
ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន និង​ថ្នាក់ដឹកនាំ ព្រមទាំង​មន្ត្រីរាជការ​ទាំងអស់​នៃ​ក្រសួង​បរិស្ថាន ផ្ញើសារ​រំលែក​ទុក្ខ សូម​គោរព​ជូន ឯកឧត្តម មាស សុភា ឧត្តមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​តំណាងរាស្ត្រ​មណ្ឌល​ខេត្ត​ព្រះវិហារ ព្រមទាំង​ក្រុមគ្រួសារ​ - ក្រសួង​អភិវឌ្ឍន៍ជនបទ មាន​ការរៀបចំ​សិក្ខាសាលា​ស្តីពី «​ការត្រួតពិនិត្យ​ឡើងវិញ​លើ​ការវិភាគ​មុខងារ និង​រចនាសម្ព័ន្ធ​នៃ​ក្រសួង​អភិវឌ្ឍន៍ជនបទ​» - ឯកឧត្តម ង៉ូវ បូរី​ណា បាន​អញ្ជើញ​ជា​អធិបតី ក្នុង​កម្មវិធី​មី​ទ្ទិញ​អបអរសាទរ​ខួប​លេីក​ទី​៤៦ នៃ​ទិវា​ជ័យជំនះ ៧​មករា សាលា​សង្កាត់​ព្រះ​ស្រែ​ - យ៉ាងម៉ិច​ចេះ បុគ្គល ងិន វាសនា ចាងហ្វាង​អង្គភាព គេហទំព័រ​ក្រាំងមាស កំពុងតែ​ស៊ី​លៀស ល្អៀស​ខ្លួន ក្នុង​ការផ្សព្វផ្សាយ​រឿង​បទល្មើស​នេសាទ​ខុសច្បាប់​ - ​ឯកឧត្តម រ័ត្ន ស្រ៊ាង ផ្ញើ​សារលិខិត​គោរព​ជូន​ពរ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ក្នុង​ឱកាស​ខួប ១៩​ឆ្នាំ​នៃ​ចំណងអាពាហ៍ពិពាហ៍​ - អាវុធហត្ថ​រាជធានី​ភ្នំពេញ បង្ក្រាប​ក្រុម​ក្មេង​ទំនើង​០៣​នាក់ បញ្ជូនទៅ​តុលាការ ពាក់ព័ន្ធ​ករណី​ហិង្សា​ដោយ​ចេតនា​! - បន្ទាយមានជ័យ ជា​ខេត្ត​គំរូ​ទីមួយ ក្នុង​ការចាត់វិធានកា​រ​អ្នក​មិន​ចូលរួម​សម្អាត​បរិស្ថាន - លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដឹកនាំ​កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ចូលរួម​សហការ​ជាមួយ​កម្លាំង​ចម្រុះ​ការពារ​សន្តិសុខ សុវត្ថិភាព រក្សា​សណ្ដាប់ធ្នាប់​ក្នុង​“​ព្រឹត្តិការណ៍​បាល់ទាត់​មិត្តភាព អបអរសាទរ ទិវា​សន្តិភាព​នៅ​កម្ពុជា ២៩ ធ្នូ ២០២៤” - ឯកឧត្តម​ឧកញ៉ា​សាស្ត្រ​ចារ្យ​សមូហក​បណ្ឌិត ឡី សុភាព ប្រធាន​សមាគម​សហ ព័ន្ធ​វិនិយោគិន​កម្ពុជា និង​ជា​ប្រធាន​សមាគម​សហព័ន្ធ​អភិវឌ្ឍន៍​ដីធ្លី និង​សំណង់​កម្ពុជា អញ្ជើញ​សម្ភោ​ធ​ក្រុមហ៊ុន វន សៀកឡេង - ក្រុម​ការងារ​ជំនាញ នៃ​ក្រសួង​បរិស្ថាន​ចុះ​ត្រួតពិនិត្យ​ការអនុវត្ត​វិធានការ​បច្ចេកទេស និង​វិធានការ​ច្បាប់ ចំពោះ​ក្រុមហ៊ុន Jin Lu Yuan Energy Environment Protection Industry Co., Ltd.
0

អាវុធហត្ថ​រាជធានី​ភ្នំពេញ បន្ត​ធ្វើ​ការបង្ក្រាប​ក្រុម​ក្មេង​ទំនើង ដូច​ភ្លៀងរលឹម​!

អាវុធហត្ថ​រាជធានី​ភ្នំពេញ បន្ត​ធ្វើ​ការបង្ក្រាប​ក្រុម​ក្មេង​ទំនើង ដូច​ភ្លៀងរលឹម​!

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

ក្រោម​ការដឹកនាំ​របស់ លោកនាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ចាត់ឲ្យ​លោក​វរសេនីយ៍ឯក សៀ ទីន នាយសេនាធិការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដឹកនាំ​កម្លាំង​ជំនាញ​និង​កម្លាំង​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​ទាំង​១៤ រួម​គ្នា​បើក​យុទ្ធនាការ​ក្តៅធ្វើការ​បង្ក្រាប​ក្រុម​ក្មេង​ទំនើង ក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ ឲ្យបាន​តឹងរឹង​បំផុត​ដោយ​មិន​មាន​ការលើកលែង ជាក់ស្តែង​បន្ទាប់ពី បាន​ធ្វើ​ការបង្ក្រាប​ក្រុម​ក្មេង​ទំនើង​ចំនួន​៥៦​នាក់​នា​យប់​ថ្ងៃ​ទី​២១-២២ ខែមិថុនា ឆ្នាំ​២០២៤ ដោយ​ធ្វើ​ការអប់រំ​និង​បញ្ជូន​ទៅ​តុលាការ​មួយ​ចំនួន​ផង​នោះ នៅ​ថ្ងៃ​ទី ២៣-២៤ ខែមិថុនា ឆ្នាំ​២០២៤ មាន​ក្មេង​ទំនើ​ង ០៣​ក្រុម​ផ្សេង​ទៀត សរុប ១៦​នាក់ ត្រូវបាន​អាវុធហត្ថ​រាជធានី​ភ្នំពេញ​ធ្វើការ​បង្ក្រាប​បន្ថែម ក្នុងនោះ​រួមមាន ក្រុម DB (Date Boy) ចំនួន ០៨​នាក់ ត្រូវបាន​កម្លាំង​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​ច្បារអំពៅ ឃាត់ខ្លួន​នៅ​ចំណុច​ភូមិ​ដើម​ស្លែង សង្កាត់​ច្បារ​អំពៅ​ទី​២ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ និង ក្រុម DP (Doun Penh) ចំនួន​០៤​នាក់ ត្រូវបាន​កម្លាំង​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌមានជ័យ ឃាត់ខ្លួន​នៅ​ចំណុច​ភូមិ​សន្សំ​កុសល សង្កាត់​បឹងទំពុន​១ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ និង​ក្រុម​សិស្ស​សាលា ចំនួន​០៤​នាក់ ដែល​កំពុង​ប្រមូលផ្ដុំ​គ្នា​ជក់​បារី​អេឡិចត្រូនិច​(​វ៉េ​ប​) ត្រូវបាន​កម្លាំង​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​ព្រែក​ព្នៅ ឃាត់ខ្លួន នៅ​ចំណុច​មាត់​ព្រែក​រំដោះ​ទឹក ភូមិ​ផ្សា​លិច សង្កាត់​ព្រែក​ព្នៅ ខណ្ឌ​ព្រែក​ព្នៅ​។

​លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បាន​អំពាវនាវ ជាថ្មី​ម្តងទៀត សូម​អាណាព្យាបាល ដែល​ធ្លាប់តែ​បណ្តោយ​ឲ្យ​កូន​ក្លាយជា​ទំនើង​ទាំងអស់ សូម​ចូលរួម​យកចិត្តទុកដាក់​អប់រំ​កូន និង​តាមដាន​កូន ឲ្យបាន​ហ្មត់ចត់​បំផុត រីឯ​ក្មួយៗ​ដែល​បាន​ចូលរួម​ក្នុង​ក្រុម​ក្មេង​ទំនើង​កន្លងមក ឆាប់​កែខ្លួន​ជាបន្ទាន់ ជាពិសេស​ក្មួយៗ​សិស្សានុសិស្ស ដែល​កំពុង​សិក្សា សូម​ប្រឹងប្រែង​រៀនសូត្រ កុំ​ទំនើង​តាម​គ្នា គេច​ម៉ោង​រៀន​ទៅ​ជួបជុំ​ផឹកស្រា លេងល្បែង ជក់​គ្រឿងញៀន ជក់​កញ្ឆា ជក់បារី ជក់​វ៉ែប ដែល​នាំឲ្យ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​ការ អភិវឌ្ឍ​ខួរក្បាល ប៉ះពាល់​ដល់​ការចងចាំ បង្ក​ជា​ជំងឺ​ថប់​អារម្មណ៍ បំផ្លាញ​ទ្រព្យសម្បត្តិ​និង​កិត្តិយស​គ្រួសារ បំផ្លាញ​អនាគត​ខ្លួនឯង​។

​ប្រសិន​បើ​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន បាន​ឃើញ​ទង្វើ​ទំនើង​ទាំងឡាយ សូម​ទំនាក់ទំនង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​តាមរយៈ​ទូរស័ព្ទ​Hotline លេខ​១២៩១ អាវុធហត្ថ​រាជធានី​ភ្នំពេញ​នឹង​រក្សារ​ការសម្ងាត់​ជូន​៕

 

 

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល