ខេត្ដព្រៃវែង៖ មហាជន និងប្រជាពលរដ្ឋក្នុងឃុំកោះរការ ស្រុកពាមជរ ពិតជាមានការហួសចិត្ដ ត្បិតអី ត្រូវរង្វាន់ឡាន បែរបុគ្គលិកក្រុមហ៊ុន ស្រាបៀរកម្ពុជា រកលះថា ខុសគោលការណ៍ ហើយបែរជាចង់បើកឱ្យជាទូរសព្ទដៃទៅវិញ ផ្ទុយពីការផ្សព្វផ្សាយពាណិជ្ជកម្ម។
ក្រោយមានការផ្សព្វផ្សាយលើបណ្ដាញព័ត៌មានជាច្រើនអង្គភាព មហាជនជាច្រើន បានបញ្ចេញមតិរិះគន់ខ្លាំងៗ ទៅកាន់អ្នកគ្រប់គ្រង និងម្ចាស់ក្រុមហ៊ុនស្រាបៀរកម្ពុជា ដែលបានពោលថា «កម្មវិធីស្អីក៏ដោយ អោយតែគេទិញស្រាបៀរយើង ដល់កំណត់ត្រូវបានសន្លឹកឆ្នោតផ្សងសំណាង គឺត្រូវអោយគេ មិនត្រូវនិយាយបង្វៀង កេងបន្លំ រង្វាន់អតិថិជនទេ បើទស្សបីគេទិញស្រាបៀររបស់អ្នក យកទៅផឹកអាំងខ្មោចខ្លែមក៏ដោយ អោយគេត្រូវរង្វាន់ គឺក្រុមហ៊ុនអោយគេ» និងមានមតិផ្សេងទៀតថា «លេងខូចគេអញ្ចឹងថ្ងៃក្រោយគេលែងហ៊ានលេងជាមួយហើយពូ។ ខ្ញុំអស់ជំនឿហើយបើធ្វើបែបនេះនោះ»។
ទោះជា មានការចុះផ្សាយលើបណ្ដាញព័ត៌មានច្រើនយ៉ាងណាក្ដី ក្រុមហ៊ុនស្រាបៀរកម្ពុជា ឬ Khmer Beverages ដែលមាន លោក ឧកញ៉ា លាង ឃុន អគ្គនាយកក្រុមហ៊ុន ហាក់ដូចជាសន្ងំស្ងៀម ពុំមានការបកស្រាយអ្វីសោះឡើយ តើរឿងគេត្រូវរង្វាន់នោះជាការពិត ឬក៏យ៉ាងណា? ម្ចាស់សាម៉ីខ្លួនពីរនាក់ប្ដីប្រពន្ធ ដែលចាប់ឆ្នោតឈ្នះរង្វាន់រថយន្ដ Ford Ragnger 2024 នោះ ៕