ទាន់ហេតុការណ៍
ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន និង​ថ្នាក់ដឹកនាំ ព្រមទាំង​មន្ត្រីរាជការ​ទាំងអស់​នៃ​ក្រសួង​បរិស្ថាន ផ្ញើសារ​រំលែក​ទុក្ខ សូម​គោរព​ជូន ឯកឧត្តម មាស សុភា ឧត្តមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​តំណាងរាស្ត្រ​មណ្ឌល​ខេត្ត​ព្រះវិហារ ព្រមទាំង​ក្រុមគ្រួសារ​ - ក្រសួង​អភិវឌ្ឍន៍ជនបទ មាន​ការរៀបចំ​សិក្ខាសាលា​ស្តីពី «​ការត្រួតពិនិត្យ​ឡើងវិញ​លើ​ការវិភាគ​មុខងារ និង​រចនាសម្ព័ន្ធ​នៃ​ក្រសួង​អភិវឌ្ឍន៍ជនបទ​» - ឯកឧត្តម ង៉ូវ បូរី​ណា បាន​អញ្ជើញ​ជា​អធិបតី ក្នុង​កម្មវិធី​មី​ទ្ទិញ​អបអរសាទរ​ខួប​លេីក​ទី​៤៦ នៃ​ទិវា​ជ័យជំនះ ៧​មករា សាលា​សង្កាត់​ព្រះ​ស្រែ​ - យ៉ាងម៉ិច​ចេះ បុគ្គល ងិន វាសនា ចាងហ្វាង​អង្គភាព គេហទំព័រ​ក្រាំងមាស កំពុងតែ​ស៊ី​លៀស ល្អៀស​ខ្លួន ក្នុង​ការផ្សព្វផ្សាយ​រឿង​បទល្មើស​នេសាទ​ខុសច្បាប់​ - ​ឯកឧត្តម រ័ត្ន ស្រ៊ាង ផ្ញើ​សារលិខិត​គោរព​ជូន​ពរ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ក្នុង​ឱកាស​ខួប ១៩​ឆ្នាំ​នៃ​ចំណងអាពាហ៍ពិពាហ៍​ - អាវុធហត្ថ​រាជធានី​ភ្នំពេញ បង្ក្រាប​ក្រុម​ក្មេង​ទំនើង​០៣​នាក់ បញ្ជូនទៅ​តុលាការ ពាក់ព័ន្ធ​ករណី​ហិង្សា​ដោយ​ចេតនា​! - បន្ទាយមានជ័យ ជា​ខេត្ត​គំរូ​ទីមួយ ក្នុង​ការចាត់វិធានកា​រ​អ្នក​មិន​ចូលរួម​សម្អាត​បរិស្ថាន - លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដឹកនាំ​កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ចូលរួម​សហការ​ជាមួយ​កម្លាំង​ចម្រុះ​ការពារ​សន្តិសុខ សុវត្ថិភាព រក្សា​សណ្ដាប់ធ្នាប់​ក្នុង​“​ព្រឹត្តិការណ៍​បាល់ទាត់​មិត្តភាព អបអរសាទរ ទិវា​សន្តិភាព​នៅ​កម្ពុជា ២៩ ធ្នូ ២០២៤” - ឯកឧត្តម​ឧកញ៉ា​សាស្ត្រ​ចារ្យ​សមូហក​បណ្ឌិត ឡី សុភាព ប្រធាន​សមាគម​សហ ព័ន្ធ​វិនិយោគិន​កម្ពុជា និង​ជា​ប្រធាន​សមាគម​សហព័ន្ធ​អភិវឌ្ឍន៍​ដីធ្លី និង​សំណង់​កម្ពុជា អញ្ជើញ​សម្ភោ​ធ​ក្រុមហ៊ុន វន សៀកឡេង - ក្រុម​ការងារ​ជំនាញ នៃ​ក្រសួង​បរិស្ថាន​ចុះ​ត្រួតពិនិត្យ​ការអនុវត្ត​វិធានការ​បច្ចេកទេស និង​វិធានការ​ច្បាប់ ចំពោះ​ក្រុមហ៊ុន Jin Lu Yuan Energy Environment Protection Industry Co., Ltd.
0

អភិបាលខេត្ត​កំពង់ស្ពឺ​÷ អ្នកប្រើប្រាស់​គ្រឿងញៀន គឺ​អន្តរាយ​ដល់​សុខភាព ខាតបង់​ទ្រព្យសម្បត្តិ ងាយ​ឆ្លង​មេរោគ​អេដស៍ និង​ជំងឺ​ផ្សេងៗ​

អភិបាលខេត្ត​កំពង់ស្ពឺ​÷ អ្នកប្រើប្រាស់​គ្រឿងញៀន គឺ​អន្តរាយ​ដល់​សុខភាព ខាតបង់​ទ្រព្យសម្បត្តិ ងាយ​ឆ្លង​មេរោគ​អេដស៍ និង​ជំងឺ​ផ្សេងៗ​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

ខេត្ត​កំពង់ស្ពឺ​៖ អភិបាលខេត្ត​កំពង់ស្ពឺ​មានប្រសាសន៍ថា​÷ អ្នកប្រើប្រាស់​គ្រឿងញៀន គឺ​ធ្វើឱ្យ​អន្តរាយ​ដល់​សុខភាព ខាតបង់​ទ្រព្យសម្បត្តិ ខូច​អនាគត ងាយ​ឆ្លង​មេរោគ​អេដស៍ ជំងឺអេដស៍ និង​ជំងឺ​ផ្សេងៗ​ថែមទៀត​ផង​។ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្ត​កំពង់ស្ពឺ​មានប្រសាសន៍​បែប​នេះ គ្រាល​ដែល ឯកឧត្តម និង​ឯកឧត្តម យឹម​សុខុម ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​កំពង់ស្ពឺ អញ្ជើញ ប្រារព្ធ​ពិធី​អបអរសាទរ ទិវា​អន្តរជាតិ ប្រយុទ្ធប្រឆាំង​គ្រឿងញៀន ២៦ មិថុនា ២០២៤ ក្រោម​ប្រធានបទ​៖ «​ចូលរួម​ទាំងអស់គ្នា ដើម្បី​ជីវិត និង​សហគមន៍​យើង​គ្មាន​គ្រឿងញៀន​» នៅ​ព្រឹក​ថ្ងៃទី​២៥ ខែមិថុនា ឆ្នាំ​២០២៤ ពិធី​នេះ​ក៏​មាន​ការចូលរួម​ពី​សំណាក់ ឯកឧត្តម លោកជំទាវ អភិបាលរង​ខេត្ត លោក​អភិបាលក្រុង ស្រុក​ទាំង​៩ លោក លោកស្រី ប្រធាន មន្ទីរ អង្គភាព​ជុំវិញ​ខេត្ត មន្ដ្រីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស សរុប​អ្នកចូលរួម ៤២០​នាក់​។​

​យោងតាម​របាយការណ៍​របស់លោក ឃឹម សុក​ខៃ ស្នងការ​នគរបាល​ខេត្ត​កំពង់ស្ពឺ បានឲ្យដឹងថា នៅ​ឆមាស​ទី​១ ឆ្នាំ​២០២៤​នេះ សមត្ថកិច្ច​បង្ក្រាប​ការជួញដូរ និង​ប្រើប្រាស់​គ្រៀង​ញៀន​បាន​ចំនួន ៣០៤​ករណី លើ ២៦២​ករណី ឃាត់​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន សរុប​បាន ចំនួន ៤៩៨​នាក់ ស្រី ៣៥​នាក់ លើ ៣៩៧​នាក់ ស្រី ៨​នាក់ ក្នុងនោះ នគរបាល ២៩៣​ករណី ឃាត់​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន​សរុប​បាន​ចំនួន ៤៥៧​នាក់ ស្រី ២៨​នាក់ និង កងរាជអាវុធហត្ថ ១១​ករណី ឃាត់​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន សរុប​បាន​ចំនួន ៤១​នាក់ ស្រី ៧​នាក់ ដកហូត​គ្រឿងញៀន ប្រភេទ​មេតំ​ហ្វេ​តា​មីន​សរុប​ទាំងអស់​មាន​ចំនួន ១,២៩១​កញ្ចប់ (១,១៦៧​តូច​, ១១២​មធ្យម និង ១២​ធំ​) ទម្ងន់​សរុប ២,២៩៣,១៦​ក្រាម (២​គី​ឡូ ២​ខាំ​), ជញ្ជីង​ថ្លឹង​គ្រឿងញៀន ១៦, រថយន្ត ២, ម៉ូតូ ១៤៩. ទូរស័ព្ទ ៣០១, អាវុធ​កែច្នៃ ៨, ដាវ ១៣, កាំបិត ១៣, ពូថៅ ៤, ញញូរ ១, កាំភ្លើង​AK ១​ដើម បង់ ១ គ្រាប់ ៣៦​គ្រាប់​, កាំភ្លើង​ជ័រ ១​ដើម រួម​នឹង​ឧបករណ៍ប្រើប្រាស់​គ្រឿងញៀន​មួយចំនួន​។ បាន​បញ្ជូន​ទៅ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តកំពង់ស្ពឺ ចាត់ការ​តាម​នីតិវិធី បើ​ប្រៀបធៀប​ទៅ​នឹង​រយៈពេល​ដូចគ្នា មាន​ការកើនឡើង ៤២​ករណី មុខសញ្ញា ១០១​នាក់ ស្រី ២៧​នាក់ ស្មើនឹង ៥៣,៧១%​។​

​ឯកឧត្តម វ៉ី សំ​ណា អភិបាលខេត្ត​កំពង់ស្ពឺ បាន​មានប្រសាសន៍ថា ទិវា​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​នេះ​ធ្វើឡើង គឺ​ដើម្បី​ផ្សព្វផ្សាយ​ឲ្យមាន​ការយល់ដឹង​ទូលំទូលាយ​ពី​ផលប៉ះពាល់​នៃ​គ្រោះថ្នាក់​បណ្តាលមកពី​គ្រឿងញៀន ម្យ៉ាងទៀត​ដើម្បី​រំលឹក​បំផុស​ឲ្យមាន​ការចូលរួម​ពី​គ្រប់​មជ្ឈដ្ឋាន​ការបង្ការ និង​ការទប់ស្កាត់​រាល់​បញ្ហា​ដែល​ពាក់ព័ន្ធ​និង​គ្រឿងញៀន​ព្រមទាំង​ចូលរួមចំណែក​អនុវត្ត​នយោបាយ​ភូមិ ឃុំ មាន​សុវត្ថិភាព​របស់​រាជរដ្ឋាភិបាល​កម្ពុជា​។​

​ឯកឧត្តម វ៉ី សំណាង អភិបាលខេត្ត មានប្រសាសន៍​បន្ថែម​ទៀត​ថា អ្នកប្រព្រឹត្ត និង​ប្រើប្រាស់​គ្រឿងញៀន គឺ​បាន​ធ្វើអោយ​ប៉ះពាល់ អន្តរាយ​ដល់​សុខភាព ខូចខាត​ទ្រព្យសម្បត្តិ ងាយ​ឆ្លង​មេរោគ​អេដស៍ ជំងឺ​ផ្សេងៗ និង​កើត​មាន​អំពើហិង្សា​ផ្សេងៗ​នៅក្នុង​សង្គម​គ្រួសារ ជាក់ស្តែង​គ្រួសារ​អ្នកប្រើប្រាស់​គ្រឿងញៀន​ផ្ទាល់​តែម្តង ហើយ​សកម្មភាព​ចរាចរ ចែកចាយ​គ្រឿងញៀន​នៅ​ខេត្ត នៅតែ​កើតមាន​ក្នុង​ចំណោម​ប្រជាពលរដ្ឋ ជាពិសេស​យុវវ័យ ដែល​ឈានទៅដល់​ការបាត់បង់​ធនធានមនុស្ស ប៉ះពាល់ ធ្ងន់ធ្ងរ​ដល់​ផ្នែក​សេដ្ឋកិច្ច សង្គមកិច្ច រាំងស្ទះ​ដល់​ដំណើរការ​អភិវឌ្ឍ​ប្រទេសជាតិ​។​ជាងនេះទៅទៀត កា​ប្រើប្រាស់​គ្រឿងញៀន​បាន​បន្សល់ទុក​នូវ​ក្តីកង្វល់​ដល់​សហគមន៍ គ្រួសារ អាណាព្យាបាល ដែល​មាន​កូនចៅ​រងគ្រោះ​ដោយសារ​គ្រឿងញៀន​ដែល​ទាមទារ​ឲ្យមាន​ចំណាត់ការ​ហ្មត់ចត់ សមស្រប និង​ច្បាស់លាស់ របស់​ស្ថាប័ន និង​សមត្ថកិច្ច​។​

​ឯកឧត្តម​អភិបាលខេត្ត​កំពង់ស្ពឺ បាន​អំពាវនាវ​ដល់​កងកំលាំង​ប្រដាប់អាវុធ​គ្រប់​ប្រភេទ អាជ្ញាធរ​ដែនដី​គ្រប់​លំដាប់ថ្នាក់ លោកគ្រូ អ្នកគ្រូ ក្មួយៗ​សិស្សានុសិស្ស និង​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ មេត្តា​ជួយ​ចាត់វិធានការ​ទប់ស្កាត់ និង​រួម​គ្នា​បញ្ចៀស​គ្រឿងញៀន​ឲ្យ​ផុត​ពី​សហគមន៍​យើង ហើយ​វិធានការ​នោះ គឺ​ការផ្សព្វផ្សាយ និង​លើក​កំពស់​ការ​យល់​ដឹង​ជា​សាធារណៈ​អំពី​ស្ថានភាព​គ្រោះថ្នាក់​នៃ​គ្រឿងញៀន​៕

 

 

 

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល