ទាន់ហេតុការណ៍
ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន និង​ថ្នាក់ដឹកនាំ ព្រមទាំង​មន្ត្រីរាជការ​ទាំងអស់​នៃ​ក្រសួង​បរិស្ថាន ផ្ញើសារ​រំលែក​ទុក្ខ សូម​គោរព​ជូន ឯកឧត្តម មាស សុភា ឧត្តមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​តំណាងរាស្ត្រ​មណ្ឌល​ខេត្ត​ព្រះវិហារ ព្រមទាំង​ក្រុមគ្រួសារ​ - ក្រសួង​អភិវឌ្ឍន៍ជនបទ មាន​ការរៀបចំ​សិក្ខាសាលា​ស្តីពី «​ការត្រួតពិនិត្យ​ឡើងវិញ​លើ​ការវិភាគ​មុខងារ និង​រចនាសម្ព័ន្ធ​នៃ​ក្រសួង​អភិវឌ្ឍន៍ជនបទ​» - ឯកឧត្តម ង៉ូវ បូរី​ណា បាន​អញ្ជើញ​ជា​អធិបតី ក្នុង​កម្មវិធី​មី​ទ្ទិញ​អបអរសាទរ​ខួប​លេីក​ទី​៤៦ នៃ​ទិវា​ជ័យជំនះ ៧​មករា សាលា​សង្កាត់​ព្រះ​ស្រែ​ - យ៉ាងម៉ិច​ចេះ បុគ្គល ងិន វាសនា ចាងហ្វាង​អង្គភាព គេហទំព័រ​ក្រាំងមាស កំពុងតែ​ស៊ី​លៀស ល្អៀស​ខ្លួន ក្នុង​ការផ្សព្វផ្សាយ​រឿង​បទល្មើស​នេសាទ​ខុសច្បាប់​ - ​ឯកឧត្តម រ័ត្ន ស្រ៊ាង ផ្ញើ​សារលិខិត​គោរព​ជូន​ពរ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ក្នុង​ឱកាស​ខួប ១៩​ឆ្នាំ​នៃ​ចំណងអាពាហ៍ពិពាហ៍​ - អាវុធហត្ថ​រាជធានី​ភ្នំពេញ បង្ក្រាប​ក្រុម​ក្មេង​ទំនើង​០៣​នាក់ បញ្ជូនទៅ​តុលាការ ពាក់ព័ន្ធ​ករណី​ហិង្សា​ដោយ​ចេតនា​! - បន្ទាយមានជ័យ ជា​ខេត្ត​គំរូ​ទីមួយ ក្នុង​ការចាត់វិធានកា​រ​អ្នក​មិន​ចូលរួម​សម្អាត​បរិស្ថាន - លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដឹកនាំ​កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ចូលរួម​សហការ​ជាមួយ​កម្លាំង​ចម្រុះ​ការពារ​សន្តិសុខ សុវត្ថិភាព រក្សា​សណ្ដាប់ធ្នាប់​ក្នុង​“​ព្រឹត្តិការណ៍​បាល់ទាត់​មិត្តភាព អបអរសាទរ ទិវា​សន្តិភាព​នៅ​កម្ពុជា ២៩ ធ្នូ ២០២៤” - ឯកឧត្តម​ឧកញ៉ា​សាស្ត្រ​ចារ្យ​សមូហក​បណ្ឌិត ឡី សុភាព ប្រធាន​សមាគម​សហ ព័ន្ធ​វិនិយោគិន​កម្ពុជា និង​ជា​ប្រធាន​សមាគម​សហព័ន្ធ​អភិវឌ្ឍន៍​ដីធ្លី និង​សំណង់​កម្ពុជា អញ្ជើញ​សម្ភោ​ធ​ក្រុមហ៊ុន វន សៀកឡេង - ក្រុម​ការងារ​ជំនាញ នៃ​ក្រសួង​បរិស្ថាន​ចុះ​ត្រួតពិនិត្យ​ការអនុវត្ត​វិធានការ​បច្ចេកទេស និង​វិធានការ​ច្បាប់ ចំពោះ​ក្រុមហ៊ុន Jin Lu Yuan Energy Environment Protection Industry Co., Ltd.
0

ល្បីរ​រន្ទឺ​ទៀតហើយ​អ្នកព័ត៍មាន មាន​តួនាទី​ជា​អ្វី​? បានជា​ហ៊ាន​ចេញមុខ​កាង​មេ​ឈ្មួញ​ល្បី​ខ្លាំង​ឈ្មោះ រក្សា និង​ឈ្មោះ ស៊ុន ដែល​ដឹក​ជញ្ជូន​ឈើ​ខុសច្បាប់​ឆ្លងដែន​ទៅ​លក់ នៅ​ប្រទេស​វៀតណាម​ដោយ​មិន​មាន​ការរំខាន​ពី​មន្ត្រី​ជំនាញ​តាម​ដងផ្លូវ​និង​ទទួល​ទិស​

ល្បីរ​រន្ទឺ​ទៀតហើយ​អ្នកព័ត៍មាន មាន​តួនាទី​ជា​អ្វី​? បានជា​ហ៊ាន​ចេញមុខ​កាង​មេ​ឈ្មួញ​ល្បី​ខ្លាំង​ឈ្មោះ រក្សា និង​ឈ្មោះ ស៊ុន ដែល​ដឹក​ជញ្ជូន​ឈើ​ខុសច្បាប់​ឆ្លងដែន​ទៅ​លក់ នៅ​ប្រទេស​វៀតណាម​ដោយ​មិន​មាន​ការរំខាន​ពី​មន្ត្រី​ជំនាញ​តាម​ដងផ្លូវ​និង​ទទួល​ទិស​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

ខេត្ត​មណ្ឌល​គី​រី​៖ ក្រោយ​ពី​ស្ងប់ស្ងាត់​មួយរយៈ​រឿង​ក្រុម​ឈ្មួញ​រកស៊ី​ដឹក​ផល អនុផល​ព្រៃឈើ ថ្មីៗ​នេះ​ប្រភព​ព័ត៌មាន​បាន​បែកធ្លាយ​បណ្ដើរៗ​ហើយ មាន​មេខ្លោង​ធំៗ ជា​អ្នក​រត់ការ សម្របសម្រួល មន្ត្រី នៅ តាម​ដងផ្លូវ ដើម្បី​ដឹក​ជញ្ជូន​បទល្មើស​ព្រៃឈើ​ឆ្លងដែន​ទៅ​លក់ នៅ​ប្រទេស​វៀតណាម ដោយ​គេ​ស្គាល់​ច្បាស់​ថា​មាន​អ្នកសារព័ត៌មាន​មួយរូប​នៅ​ក្នុង​ស្ថានីយិ៍ទូរទស្សន៍ ជា​អ្នករត់​ការចាត់ចែង​ក្នុង​ការប្រព្រឹត្ត​បទល្មើស​ព្រៃឈើ​មួយ​នេះ​។​

ជាក់ស្ដែង​កាលពី​កន្លង​ទៅ​ថ្មីៗ​នេះ ក្រុម​អ្នក​យក​ព័ត៌មាន​យើង បាន​ជួប​ប្រទះ​ឃើញ​ឡាន​សាំ​យ៉ុង​ពណ៌​.​ស​.​ដែល​មាន​ផ្លាក​លេខ ៣២៨៥ ១០៩៣.១៦២០ និង​ឡាន​សា​ុំ​យ៉ុង​គ្មាន​ស្លាក​លេខ​ប្រមាណ​ង​ជា​៤​គ្រឿង ដោយ​គេ​ស្គាល់​ច្បាស់​ថា​ជា​ឡាន​របស់​មេ​ឈ្មួញ​ល្បី​ខ្លាំង​ឈ្មោះ រក្សា និង​ឈ្មោះ សុន ដឹកជញ្ជូន​ឈើ​ប្រភេទ សុ​ក្រំ ទាំងថ្ងៃទាំងយប់​បាន​ដោយ​រលូន ចេញពី ភូមិ ប៊ូ​ស្រា ភូមិ​ពូ​ជ្រៃ ម្តុំ​អូរ​ទេ ឆ្លងកាត់​ភូមិ​ស្រែ​អំពូ​ម និង​ភូមិ​ពូ​ជ្រៃ ឃុំ​ប៊ូ​ស្រា ស្រុក​ពេជ្រា​ដា ខេត្ត​មណ្ឌល​គី​រី ដោយ​ធ្វើ​ការឆ្លងកាត់​តាម​ក្រុង​សែន​មនោ​រម្យ ខេត្ត​មណ្ឌល​គី​រី ដឹក​ទាំ​ថ្ងៃ​ទាំងយប់ ក្នុង​មួយ​ថ្ងៃៗ​ប្រមាណ​ជា​៤​ទៅ​៥​ជើង​ឆ្ពោះទៅ​ស្រុក​អូររាំង បន្ត​ទៅ​ស្រុក​កែវ​សី​ម៉ា យ៉ាង​រលូន​ដោយ​ពុំ​មាន​មន្ត្រី​ជំនាញ​ណាមួយ​ហ៊ាន​ក្អក​នោះទេ ?​។​

បើ​យោង​តាម​ប្រភព​ព័ត៌មាន​បានឲ្យដឹង​ថា​ដោយ​មាន​បុគ្គល​ម្នាក់​ជា​អ្នកសារព័ត៌មាន​នៅក្នុង​ស្ថានីយ​ទូរ​ស្សន៍​មួយ​ប្រចាំ​នៅ​តំបន់​នោះ​ជា​អ្នក​រត់ការ និង​ធ្វើ​ការសម្របសម្រួល ក្នុង​ការបើកផ្លូវ ដឹកជញ្ជូន​ផល​អនុផល​ព្រៃឈើ ទើប​ការ​រកស៊ី​ដឹក​ផល​អនុផល​ព្រៃឈើ​ខាងលើ​ពី​សំណាក់​ឈ្មួញ​ល្បី​ខ្លាំង​ឈ្មោះ រក្សា និង​ឈ្មោះ ស៊ុន ទៅ​បាន​ដោយ​រលូន​បែបនេះ​។ តើ​បុគ្គល​ដែល​ជា​ភ្នាក់ងារ​សារព័ត៌មាន​នៅ​ក្នុង​ស្ថានីយ​ទូរទស្សន៍​ខាងលើ​នោះ ធ្វើ​ខុស​ពី​ក្រមសីលធម៌​វិជ្ជាជីវៈ អ្នកសារព័ត៌មាន​ដែឬ​ទេ​?​ហើយ​តើ​ខាង​ស្ថាន​ប័ន​ទូរ​ស្សន៍​នោះ​បាន​ដឹង​ដែរ​ឬទេ​ថា​មាន​ភ្នាក់ងារ​របស់​ខ្លួន​ធ្វើ​បែប​ហ្នឹង ?​។​

ចំណែក​សមត្ថកិច្ច​តាម​ដងផ្លូវ​និង ជំនាញ​ពិសេស លោក ព្រំ វិបុល​រតន​: ប្រធាន​ដែន​ជម្រក​កែវ​សីម៉ា និង​មន្ត្រី​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ដែល​ទទួល​ទិស​បង្ក្រាប​លោក​បាន​ដឹង​ដែរ​ឬ​យ៉ាងណា ឬុ​មួយ​សង្ស័យ​ត្រូវ​ថ្នាំ​សណ្តំរ​អស់ហើយ ទើប​មិន​មាន​វិធានការ​ទប់ស្កាត់​ឬ​បង្ក្រាប​ទាល់តែសោះ បានជា​បណ្តែតបណ្តោយ​ឱ្យ​ក្រុម​ឧក្រិដ្ឋកម្ម​ព្រៃឈើ​រកស៊ី​បាន​ដោយ​រលូន​និង​ដឹកឈើ​បាន​ជា​រៀងរាល់ថ្ងៃ​។

ប្រជាពលរដ្ឋ​លើកឡើងថា ឱ្យ​សមត្ថកិច្ច​និង​ជំនាញ​បង្ក្រាប​ម្តេច​នឹង​កើត បើ​សមត្ថកិច្ច​និង​ជំនាញ ជាប់​ត្រគៀក​ងាក​មិន​រួច​ដោយសារតែ​មាន​បុគ្គល​ម្នាក់​ជា​អ្នកសារព័ត៌មាន​នៅក្នុង​ស្ថានីយ​ទូរទស្សន៍​មួយ​ប្រចាំ​នៅ​តំបន់​នោះ បាន​ចេញ​មុខ​រត់ការ ឱ្យ​មេ​ឈ្មួញ​ល្បី​ខ្លាំង​ឈ្មោះ រក្សា និង​ឈ្មោះ ស៊ុន នោះ​ទៅ​ហើយ​នឹង​។ ទង្វើរ​ខាងលើ​របស់​អ្នកសារព័ត៌មាន​ធ្វើ សរ​បញ្ជាក់​ឱ្យឃើញថា កំពុងតែ​កាង​ឱ្យ​មេ​ឈ្មួញ​ពេញទំហឹង​តែម្តង​ពោលគឺ​ដាច់​ក្បាល​ចោល​។​

​កាលពី​ថ្ងៃ​ទី​២៤ ខែមិថុនា ឆ្នាំ​២០២៤​ក្រុម​ការងារ​បាន​ធ្វើ​សេចក្តីរាយការណ៍​អះអាងថា មាន​មេ​ឈ្មួញ​ល្បី​ខ្លាំង​ឈ្មោះ រក្សា និង ស៊ុន កំពុង​សម្រុក​ដឹកជញ្ជូន​ឈើ​ចេញ​ពី ភូមិ ប៊ូ​ស្រា ឆ្លងកាត់​ភូមិ​ស្រែ​អំពូ​ម និង​ភូមិ​ពូ​ជ្រៃ ឃុំ​ប៊ូ​ស្រា ស្រុក​ពេជ្រា​ដា និង​ឆ្លងកាត់​តាម​ក្រុង​សែន​មនោ​រម្យ ខេត្ត​មណ្ឌល​គី​រី ឆ្ពោះ​ទៅ​ស្រុក​អូររាំង បន្ត​ទៅ​ស្រុក​កែវ​សី​ម៉ា ឆ្លងដែន​ទៅ​លក់​នៅ​ប្រទេស​វៀតណាម​តាម​ច្រក​ឡា​ប៉ា​ខេ និង​ច្រករបៀង​ផ្សេងៗ​យ៉ាង​អនាធិបតេយ្យ​។ ហើយ​បើ​តាម​មតិ​រិះគន់ បានឲ្យដឹង​ថា​លោក សារ ផល្លា មេ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ ច្រក​ឡា​ប៉ា​ខេ ជា​អ្នក​មាន​សិទ្ធ​ធំជាងគេ​ក្នុងការ បើក​បា​រ៉ា​ស់​ឲ្យ​ឈ្មួញ​ដឹក​ជញ្ជូន​ឈើ​ចេញ​ទៅ​ប្រទេស​វៀតណាម​ដោយ​រលូន ដែល​គេ​សង្ស័យថា មាន​ការប្រព្រឹត្ត​អំពើពុករលួយ មាន​លក្ខណៈ​ជា​ប្រព័ន្ធ ជាមួយ​ក្រុម​ឈ្មួញ​អ្នកមាន​លុយ និង​មាន​អំណាច មាន​ឥទ្ធិពល ពូកែ​ខាង​អន្តរាគមន៍​បែកផ្សែង ហើយ​សមត្ថកិច្ច​ល្មមៗ​ក្នុង​ខេត្ត​មណ្ឌលគិរី ភ័យ​ខ្លាច​មិន​ហ៊ាន​ប៉ះពាល់​ពួកគេ​ឡើយ​។

មតិ​រិះគន់​ក្នុងន័យ​ស្ថាបនា បាន​លើកឡើង​ថា ឯកឧត្តម ថង សាវុន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​មណ្ឌលគិរី បើ​មិន​មាន​ការពាក់ព័ន្ធ គួ​មាន​វិធានការ​បង្ក្រាប​ទាន់ពេលវេលា បើ​ពុំនោះ​ទេ ព្រៃឈើ​ប្រឈម​ទៅ​នឹង​ការ​សេចក្តី​វិនាស ជៀស​មិន​ផុត​ឡើយ​។

​ពាក់ព័ន្ធ​នឹង​ព័ត៌មាន​ខាងលើ​នេះ បើទោះបី​អង្គភាព​សារព័ត៌មាន​យើង មិនទាន់​អាច​សុំ​ការពន្យល់​ណាមួយ​ពី​ឯកឧត្តម ថង សាវុន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​មណ្ឌលគិរី លោក ស៊ុន ស៊ី​វុត្ថា នាយក​ដែន​កែវ​សី​ម៉ា មន្ត្រី​ជំនាញ​តាម​ដងផ្លូវ​ទទួល​ទិស​កងរាជអាវុធហត្ថ ក៏ដូចជា​សមត្ថកិច្ច​ពាក់ព័ន្ធផ​ង​ដែរនោះ​.? អង្គភាព​សារព័ត៌មាន​យើង​ស្វាគមន៍​រាល់​ការបកស្រាយ ប្រសិនបើ​មាន​ប្រតិកម្ម​ណាមួយ​នោះ ដោយយោង​ច្បាប់​ស្ដីពី​របប​សារព័ត៌មាន សូម​អរគុណ​៕

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល