រាជធានីភ្នំពេញ ៖ កាលពីព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៤ លោកបណ្ឌិត ហ៊ុល រឿន អនុប្រធានទី១ និងឧកញ៉ាបណ្ឌិត សាង អ៊ាប អនុប្រធានទី២ សមាគមសហព័ន្ធយុវជនសេ្ឋកិច្ចកម្ពុជា និងលោកបណ្ឌិត ឆម ចំរើន នាយកប្រតិបត្តិសមាគមសហព័ន្ធយុវជនសេ្ឋកិច្ចកម្ពុជា និងជាតំណាង ឯកឧត្តមឧកញ៉ាសមូហកបណ្ឌិត ឡី សុភាព ប្រធានសមាគមសហព័ន្ធយុវជនសេដ្ឋកិច្ចកម្ពុជា និងជាប្រធានសមាគមសម្ពន្ធភាពអង្គការ សមាគម និងវិស័យឯកជននៅកម្ពុជា បានដឹកនាំ សមាជិក សមាជិកា សមាគមចំនួន ២០០នាក់ ចូលរួម ទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥ មិថុនា ក្រោមប្រធានបទ “ការកែប្រែគុណភាពដីរហោស្ថានកម្ម និងភាពធន់នឹងគ្រោះរាំងស្ងួត” ក្រោមអធិបតីភាព ឯកឧត្តម ហួត ហៃ អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ។