ទាន់ហេតុការណ៍
ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន និង​ថ្នាក់ដឹកនាំ ព្រមទាំង​មន្ត្រីរាជការ​ទាំងអស់​នៃ​ក្រសួង​បរិស្ថាន ផ្ញើសារ​រំលែក​ទុក្ខ សូម​គោរព​ជូន ឯកឧត្តម មាស សុភា ឧត្តមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​តំណាងរាស្ត្រ​មណ្ឌល​ខេត្ត​ព្រះវិហារ ព្រមទាំង​ក្រុមគ្រួសារ​ - ក្រសួង​អភិវឌ្ឍន៍ជនបទ មាន​ការរៀបចំ​សិក្ខាសាលា​ស្តីពី «​ការត្រួតពិនិត្យ​ឡើងវិញ​លើ​ការវិភាគ​មុខងារ និង​រចនាសម្ព័ន្ធ​នៃ​ក្រសួង​អភិវឌ្ឍន៍ជនបទ​» - ឯកឧត្តម ង៉ូវ បូរី​ណា បាន​អញ្ជើញ​ជា​អធិបតី ក្នុង​កម្មវិធី​មី​ទ្ទិញ​អបអរសាទរ​ខួប​លេីក​ទី​៤៦ នៃ​ទិវា​ជ័យជំនះ ៧​មករា សាលា​សង្កាត់​ព្រះ​ស្រែ​ - យ៉ាងម៉ិច​ចេះ បុគ្គល ងិន វាសនា ចាងហ្វាង​អង្គភាព គេហទំព័រ​ក្រាំងមាស កំពុងតែ​ស៊ី​លៀស ល្អៀស​ខ្លួន ក្នុង​ការផ្សព្វផ្សាយ​រឿង​បទល្មើស​នេសាទ​ខុសច្បាប់​ - ​ឯកឧត្តម រ័ត្ន ស្រ៊ាង ផ្ញើ​សារលិខិត​គោរព​ជូន​ពរ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ក្នុង​ឱកាស​ខួប ១៩​ឆ្នាំ​នៃ​ចំណងអាពាហ៍ពិពាហ៍​ - អាវុធហត្ថ​រាជធានី​ភ្នំពេញ បង្ក្រាប​ក្រុម​ក្មេង​ទំនើង​០៣​នាក់ បញ្ជូនទៅ​តុលាការ ពាក់ព័ន្ធ​ករណី​ហិង្សា​ដោយ​ចេតនា​! - បន្ទាយមានជ័យ ជា​ខេត្ត​គំរូ​ទីមួយ ក្នុង​ការចាត់វិធានកា​រ​អ្នក​មិន​ចូលរួម​សម្អាត​បរិស្ថាន - លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដឹកនាំ​កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ចូលរួម​សហការ​ជាមួយ​កម្លាំង​ចម្រុះ​ការពារ​សន្តិសុខ សុវត្ថិភាព រក្សា​សណ្ដាប់ធ្នាប់​ក្នុង​“​ព្រឹត្តិការណ៍​បាល់ទាត់​មិត្តភាព អបអរសាទរ ទិវា​សន្តិភាព​នៅ​កម្ពុជា ២៩ ធ្នូ ២០២៤” - ឯកឧត្តម​ឧកញ៉ា​សាស្ត្រ​ចារ្យ​សមូហក​បណ្ឌិត ឡី សុភាព ប្រធាន​សមាគម​សហ ព័ន្ធ​វិនិយោគិន​កម្ពុជា និង​ជា​ប្រធាន​សមាគម​សហព័ន្ធ​អភិវឌ្ឍន៍​ដីធ្លី និង​សំណង់​កម្ពុជា អញ្ជើញ​សម្ភោ​ធ​ក្រុមហ៊ុន វន សៀកឡេង - ក្រុម​ការងារ​ជំនាញ នៃ​ក្រសួង​បរិស្ថាន​ចុះ​ត្រួតពិនិត្យ​ការអនុវត្ត​វិធានការ​បច្ចេកទេស និង​វិធានការ​ច្បាប់ ចំពោះ​ក្រុមហ៊ុន Jin Lu Yuan Energy Environment Protection Industry Co., Ltd.
0

ដីព្រៃ​លិច​ទឹក​ក្នុង​តំបន់​៣(​តំបន់ហាមឃាត់​)​ច្រើន​ហិកតា មាន​ជន​ឆ្លៀតឱកាស យក​គ្រឿងចក្រ ឈូសឆាយ​យក​ធ្វើជា​កម្មសិទ្ធិ​សង្ស័យ​មាន​អ្នក​នៅ ពីក្រោយ​

ដីព្រៃ​លិច​ទឹក​ក្នុង​តំបន់​៣(​តំបន់ហាមឃាត់​)​ច្រើន​ហិកតា មាន​ជន​ឆ្លៀតឱកាស យក​គ្រឿងចក្រ ឈូសឆាយ​យក​ធ្វើជា​កម្មសិទ្ធិ​សង្ស័យ​មាន​អ្នក​នៅ ពីក្រោយ​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

​ខេត្តសៀមរាប​៖ កាលពីពេល​កន្លង​ទៅ​សម្តេច​អគ្គមហាសេនាបតី​តេជោ​ហ៊ុន​សែន អតីត​នាយករដ្ឋមន្ត្រី​បាន​ដាក់បទបញ្ជា​ឱ្យ​រដ្ឋមន្ត្រី អភិបាលខេត្ត និង មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ការពារ​ដីព្រៃ​លិច​ទឹក​ក្នុង​តំបន់​៣ ហាម​ដាច់ខាត​ការ​រុករាន ទន្ទ្រាន ឈូសឆាយ ប្រើ​វិធានការ​បង្ក្រាប​ឱ្យ​ខាន​តែ​បាន​។ ប៉ុន្តែ​នៅក្នុង​ខេត្ត​សៀមរាប​វិញ​ក្រុម​ជនខិលខូច បាន​ឆ្លៀតឱកាស លួច​ដាក់​គ្រឿងចក្រ​ឈូសឆាយ​ដី​ព្រៃ​លិច​ទឹក​តំបន់ហាមឃាត់​នេះ​យក​ធ្វើ​ជា​សម្បត្តិ​ផ្ទាល់ខ្លួន ហាក់បីដូច​ជា​មិន​គោរព​អនុសាសន៍​របស់​សម្តេច​តេជោ​សោះ​។​

​ជាក់ស្តែង​កាលពី​ថ្ងៃ​ទី​១៩ ខែមិថុនា ឆ្នាំ​២០២៤​កន្លង​ទៅ​ថ្មីៗ​នេះ ក្រុមការងារ​សារព័ត៌មាន បាន​ចុះ​ទៅ​ផ្តិត​យក​រូបភាព​និង​សកម្មភាព​ជន​ឆ្លៀត​ឱកាស​ទាំង​អ្នក​កាង និង​ម្ចាស់​ដី​ផ្ទាល់​ដែល​ប្រជាពលរដ្ឋ​បាន​បង្ហើប​ប្រាប់ថា ជា​ដី​ព្រៃ​លិច​ទឹក​ក្នុង​តំបន់​៣(​តំបន់ហាមឃាត់​) ដែល​មាន​ឈ្មោះ​លោក គង់ មង្គល ជា​អ្នក​ល្បីល្បាញ​ថា​ជា​មេ​សហគមន៍​បឹង​ជ្រាវ​ចាស់​បាន​ដាក់​គ្រឿងចក្រ​ឈូសឆាយ​ដី​ព្រៃ​លិច​ទឹក​ក្នុង​តំបន់​បី​ទំហំ​ប្រមាណ​ជាង​៧៧​ហិកតា យកមក​ធ្វើជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន​ទៅវិញ មិន​ខ្លាចញញើត​ច្បាប់​ទាល់តែសោះ​។​

​ក្រោយពី​មាន​ល្បីល្បាញ​ថា​មាន​ក្រុម​អ្នកមានអំណាច​មួយ​ក្ដាប់​តូច​ឆ្លៀត​ឱកាស​លួច​បន្លំ យក​លេស​លិខិត​កាន់កាប់​និង​ច្បាប់​អនុញ្ញាត​៧៧​ហិកតា​របស់លោក គង់ មង្គល យក​គ្រឿងចក្រ​ចូល​ឈូសឆាយ យ៉ាង​គឃ្លើន​ផ្គើន​ទៅ​ហ្នឹង​អនុសាសន៍​របស់​សម្ដេច មហា​បវរ ធិបតី ហ៊ុន ម៉ា​ណែ​ត ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​បាន​ដាក់បទបញ្ជា​ដ៏​ក្តៅគគុក​ដល់​មន្ត្រី​ជំនាញ មន្ទីរ​ពាក់ព័ន្ធ អភិបាលខេត្ត​ត្រូវ​យកចិត្តទុកដាក់​ក្នុង​ការបំពេញ​កាត​កិច្ច​ចុះ​អនុវត្ត​ទប់ស្កាត់​ក្រុម​ជន​ខិលខូល​ដែល​ចូល​ឈូសឆាយដី​តំបន់​៣​ដែល​ជា​ដី​ហាមឃាត់​ពី​ប្រមុខ​រាជរដ្ឋាភិបាល​។​

​បន្ទាប់ពី​ឃើញ​សកម្មភាព​ភាពអនាធិបតេយ្យ​ខាងលើ​នេះ​ប្រជាពលរដ្ឋ​ស្នើសុំ​ឱ្យ​អ្នកសារព័ត៌មាន​ធ្វើការ​ផ្សព្វផ្សាយ​ដើម្បី​ជូន​ដល់​ថ្នាក់ដឹកនាំ​ឲ្យបាន​ជ្រាប​កាន់តែ​ច្បាស់​ថា​ដី​តំបន់​៣​ដែល​សម្ដេច​ហ៊ុន​ម៉ា​ណែ​ត ប្រកាស​ឲ្យ​មន្ត្រី​ថ្នាក់ក្រោម​អនុវត្ត និង​បង្ក្រាប​ជនខិលខូច​ដែល​ឆ្លៀត​ឱកាស​ចូល​ឈូស​ទន្ទ្រាន​ដូចជា​មិន​មាន​ប្រសិទ្ធភាព​ឡើយ​។​

​ដីព្រៃ​លិច​ទឹក​នៅ​ក្នុង​តំបន់​៣(​តំបន់ហាមឃាត់​) ចំណុច​ទំនប់​៧៨ នៅ​សង្កាត់​ជ្រាវ ក្រុង​សៀមរាប ខេត្តសៀមរាប មានការ​ឈូសឆាយ​ទន្ទ្រាន​ព្រៃ​លិច​ទឹក​យ៉ាង​អនាធិបតេយ្យ​រាប់​រយ​ហិកតា ទោះ​ជា​សម្ដេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ប្រមុខ​រាជរដ្ឋាភិបាល ចាត់វិធានការ​ក្ដៅគគុក និង​ដាក់បទបញ្ជា​យ៉ាង​ម៉ឺងម៉ាត់​យ៉ាងណាក៏ដោយ​។​

​ប្រជាពលរដ្ឋ​ម្នាក់​ដែល​បាន​អាស្រ័យ​ផល​ក្បែរ​ដីព្រៃ​លិច​ទឹក​តំបន់​៣ បាន​បញ្ជាក់​ប្រាប់​មក​ក្រុមការងារ​អ្ន្នក​យក​ព័ត៌មាន​ថា​នៅ​ទីតាំង​ឈូសឆាយ​ព្រៃ​លិច​ទឹក​តំបន់​៣​នោះ​ថា ហាម​មិនអោយ​ក្រុមការងារ​ចូល​ថត​សកម្មភាព​ឈូសឆាយ​នៅ​ខាងក្នុង​នោះ​ទេ ព្រោះ​គាត់​ជា​អ្នកមើលការខុសត្រូវ​អោយ​ឈ្មោះ គង់ មង្គល​។​

​បុគ្គល​ខាងលើ បាន​បន្តថា អ្នក​ដែល​ឲ្យមក​ឈូសឆាយ​ទន្ទ្រាននេះ គឺ​គេ​មានច្បាប់ និង​លិខិត​កាប់​កាប់​ត្រឹមត្រូវ ដែល​មាន​ទំហំ​ដី ៧៧​ហិកតា ហើយ​សកម្មភាព​ឈូស​ឆាយ​នេះ គឺ​ឈូស​ក្រវ៉ាត់​ព្រំដី​។​

​ប្រសិនបើ​ការចុះ​កាត់​ឆ្វៀល​នោះ​ជូន​ប្រជាពលរដ្ឋ​មែន​?​តើ​ប្រជាពលរដ្ឋ​ដែល​អាស្រ័យ​ផល​ជាក់ស្តែង​នោះ​នៅឯណា ?​ហើយ​ប្រសិនបើ​ដី​ដែល​អាស្រ័យ​ផង​មែន​ហេតុអ្វី​ការ​ឈូសឆាយ​ជា​តំបន់​បី​ព្រៃ​លិច​ទឹក​ទៅវិញ និង​មាន​បង្គោល​ព្រហ្ម​យ៉ាងច្បាស់​ជា​តំបន់​បី​ទុក្ខ​អភិរក្ស​សម្រាប់​ត្រី​ពង និង​ជា​បឹង​ធនធានធម្មជាតិ​?(​ព្រៃ​ជម្រក​ត្រី​ពង​)​។​

​ប្រជា​ពរល​ដ្ឋ​ម្នាក់​ក្នុង​លក្ខខ័ណ្ឌ​មិន​បញ្ចេញ​ឈ្មោះ បាន​ប្រាប់​អង្គភាព​សារព័ត៌មាន​យើងខ្ញុំ​ថា ជន​ខិលខូច​មួយ​ក្ដាប់ និង​អ្នកមានអំណាច​មួយ​ចំនួន​តូច ប្រើល្បិច​ខ្ពស់ ដី​មួយ​ចំអាម ច្បាម​យក ១ ហិកតា ដី ៧៧​ហិកតា ឈូស​យក​រាប់​រយ​ហិកតា ហើយ​ពោល​ថា ឱ្យ​តែ​ដី​ដែល​ឈ្មោះ គង់ មង្គល ឈូសឆាយ​នោះ សុទ្ធតែ​មាន​ច្បាប់​ហើយ កុំ​ចំ​បាច់​ឆ្ង​ល់អី នៅ​ឱ្យ​ស្ងៀម​ទៅ​កុំ​ខ្វល់​។​

​លោក ក្អោប រ៉​ម មេឃុំ​សង្កាត់​ជ្រាវ បាន​លើកឡើង​ថា ដី​ដែល​ធ្វើការ​ឈូសឆាយ​នោះ​ជា​ដី​ដែល​កាន់កាប់​អាស្រ័យ​ផង​តាំងពី​ឆ្នាំ​១៩៩២​មកម្ល៉េស​ក៏ប៉ុន្តែ​បែ​ជា​ស្ថិតនៅក្នុង​តំបន់ហាមឃាត់​ក្នុង​បង្គោល​ក្រហម​តំបន់​៣​ទៅវិញ​? ប្រសិន​បើ​បងប្អូន​ប្រជាពលរដ្ឋ​ធ្វើការ​អាស្រ័យ​ផល​មែន​ហេតុ​ដូច​ម្តេច​បាន​ជាមាន​ព្រៃរនាម​ដុស​ស៊ុបទ្រុប​ទៅវិញ ?​ប្រសិនបើ​មាន​ការស្នើរ​សុំ​ដី​អាស្រ័យ​ផល​ពិត​ជាក់ស្តែង​នៅ​តំបន់​២​និង​១​តែប៉ុណ្ណោះ មិនមែន​ជា​ដី​ដែល​នៅ​តំបន់​៣​នោះទេ​?​។​

​ប្រជាពលរដ្ឋ​សូម​ធ្វើការ​សំណូមពរ​ដល់​សម្ដេច​ម​ហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ប្រមុខ​រាជរដ្ឋាភិបាល ក៏ដូចជា​ក្រសួង​មន្ត្រី​ជំនាញ និង អាជ្ញាធរ​ខេត្ដ​សៀមរាប ជួយ​ដាក់​ការស៊ើបអង្កេត ស្រាវជ្រាវ និង​ចាត់វិធានការ​ផ្លូវ​ច្បាប់​ផង​ទាន ! ដើម្បី​ធានា​អោយបាន នូវ​ការថែរក្សា​ការពារ​ដី​ព្រៃ​លិច​ទឹក​តំបន់​បី​អោយមាន​ប្រសិទ្ធភាព​ផង និង​ដើម្បី​ជា​ប្រយោជន៍ ដល់​សង្គមជាតិ ស្រប​ទៅ​តាម​យុទ្ធសាស្ត្រ គោលនយោបាយ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​។​

​អង្គភាព​សារព័ត៌មាន យើងខ្ញុំ​គ្រាន់តែ​ជា​កញ្ចក់​ឆ្លុះ​បញ្ជាំង ពី​បញ្ហា​សង្គម និង​ជា​អ្នក​នាំ​ដំណឹង ឬ​នាំសារ ពី​ប្រជាពលរដ្ឋ​ទៅ​ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល និង​ពី​ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល មក​ប្រជាពលរដ្ឋ​វិញ ឬ​រាយការណ៍​ជួន​ដល់​ប្រមុខ​ថ្នាក់​ដឹកនាំ​អោយ​លោក​បាន​ជ្រាប​នៅ​រាល់​បញ្ហា អសកម្ម​ផ្សេងៗ​មួយចំនួន ឬ​រិះគន់​ក្នុងន័យ​ស្ថាបនា​តែប៉ុណ្ណោះ​។​

​អង្គភាព​សារព័ត៌មាន​យើង​ពុំ​មាន​ចេតនា ណា​មួលបង្កាច់ ឬ​ជាន់ពន្លិច​ឡើយ ដែល​បណ្ដា​សារព័ត៌មាន​យើងខ្ញុំ​សូម​រងចាំ​ទទួល​នូវ​រាល់​ការបកស្រាយ ពី​បុគ្គល​ពាក់ព័ន្ធ បើ​មាន​ព្រឹត្តិ​កម្ម​ណាមួយ​នោះ ដោយយោង​តាម​ច្បាប់​ស្ដីពី​របប​សារព័ត៌មាន នៃ​ព្រះរាជាណាចក្រ​កម្ពុជា​៕ សូម​អរគុណ​.!!!

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល