ទាន់ហេតុការណ៍
ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន និង​ថ្នាក់ដឹកនាំ ព្រមទាំង​មន្ត្រីរាជការ​ទាំងអស់​នៃ​ក្រសួង​បរិស្ថាន ផ្ញើសារ​រំលែក​ទុក្ខ សូម​គោរព​ជូន ឯកឧត្តម មាស សុភា ឧត្តមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​តំណាងរាស្ត្រ​មណ្ឌល​ខេត្ត​ព្រះវិហារ ព្រមទាំង​ក្រុមគ្រួសារ​ - ក្រសួង​អភិវឌ្ឍន៍ជនបទ មាន​ការរៀបចំ​សិក្ខាសាលា​ស្តីពី «​ការត្រួតពិនិត្យ​ឡើងវិញ​លើ​ការវិភាគ​មុខងារ និង​រចនាសម្ព័ន្ធ​នៃ​ក្រសួង​អភិវឌ្ឍន៍ជនបទ​» - ឯកឧត្តម ង៉ូវ បូរី​ណា បាន​អញ្ជើញ​ជា​អធិបតី ក្នុង​កម្មវិធី​មី​ទ្ទិញ​អបអរសាទរ​ខួប​លេីក​ទី​៤៦ នៃ​ទិវា​ជ័យជំនះ ៧​មករា សាលា​សង្កាត់​ព្រះ​ស្រែ​ - យ៉ាងម៉ិច​ចេះ បុគ្គល ងិន វាសនា ចាងហ្វាង​អង្គភាព គេហទំព័រ​ក្រាំងមាស កំពុងតែ​ស៊ី​លៀស ល្អៀស​ខ្លួន ក្នុង​ការផ្សព្វផ្សាយ​រឿង​បទល្មើស​នេសាទ​ខុសច្បាប់​ - ​ឯកឧត្តម រ័ត្ន ស្រ៊ាង ផ្ញើ​សារលិខិត​គោរព​ជូន​ពរ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ក្នុង​ឱកាស​ខួប ១៩​ឆ្នាំ​នៃ​ចំណងអាពាហ៍ពិពាហ៍​ - អាវុធហត្ថ​រាជធានី​ភ្នំពេញ បង្ក្រាប​ក្រុម​ក្មេង​ទំនើង​០៣​នាក់ បញ្ជូនទៅ​តុលាការ ពាក់ព័ន្ធ​ករណី​ហិង្សា​ដោយ​ចេតនា​! - បន្ទាយមានជ័យ ជា​ខេត្ត​គំរូ​ទីមួយ ក្នុង​ការចាត់វិធានកា​រ​អ្នក​មិន​ចូលរួម​សម្អាត​បរិស្ថាន - លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដឹកនាំ​កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ចូលរួម​សហការ​ជាមួយ​កម្លាំង​ចម្រុះ​ការពារ​សន្តិសុខ សុវត្ថិភាព រក្សា​សណ្ដាប់ធ្នាប់​ក្នុង​“​ព្រឹត្តិការណ៍​បាល់ទាត់​មិត្តភាព អបអរសាទរ ទិវា​សន្តិភាព​នៅ​កម្ពុជា ២៩ ធ្នូ ២០២៤” - ឯកឧត្តម​ឧកញ៉ា​សាស្ត្រ​ចារ្យ​សមូហក​បណ្ឌិត ឡី សុភាព ប្រធាន​សមាគម​សហ ព័ន្ធ​វិនិយោគិន​កម្ពុជា និង​ជា​ប្រធាន​សមាគម​សហព័ន្ធ​អភិវឌ្ឍន៍​ដីធ្លី និង​សំណង់​កម្ពុជា អញ្ជើញ​សម្ភោ​ធ​ក្រុមហ៊ុន វន សៀកឡេង - ក្រុម​ការងារ​ជំនាញ នៃ​ក្រសួង​បរិស្ថាន​ចុះ​ត្រួតពិនិត្យ​ការអនុវត្ត​វិធានការ​បច្ចេកទេស និង​វិធានការ​ច្បាប់ ចំពោះ​ក្រុមហ៊ុន Jin Lu Yuan Energy Environment Protection Industry Co., Ltd.
0

​អតិ​ថ​ជន របស់​ស្រា​បៀរ​កម្ពុជា កើតទុក្ខ​មិន​សុខចិត្ដ ខណៈ​ត្រូវ​រង្វាន់​ឡាន តែ​បាន​ទូរ​សព្ទ​ដៃ​

​អតិ​ថ​ជន របស់​ស្រា​បៀរ​កម្ពុជា កើតទុក្ខ​មិន​សុខចិត្ដ ខណៈ​ត្រូវ​រង្វាន់​ឡាន តែ​បាន​ទូរ​សព្ទ​ដៃ​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

​ព្រៃវែង​៖ អតិថិជន ប្ដី​ប្រពន្ធ​ពីរ​នាក់ រស់នៅ​ឃ្មុំ​កោះ​រការ ស្រុក​ពាម​ជរ ខេត្ដ​ព្រៃវែង បាន​រៀបរាប់​ប្រាប់​អង្គភាព​សារព័ត៌មាន​យើងខ្ញុំ ជុំវិញ​ការមិន​សុខចិត្ដ​ចំពោះ​ក្រុមហ៊ុន ស្រា​បៀរ​កម្ពុជា ខណៈ​ដែល​រូបគាត់​ត្រូវ​រង្វាន់​ឡាន តាមរយៈ​ការ​ចាប់ឆ្នោត បែរ​ជា​បុគ្គលិក​របស់​ក្រុមហ៊ុន បើក​ឱ្យ​ជា​ទូរ​សព្ទ​ទៅវិញ ប៉ុន្ដែ​រូបគាត់​មិន​ព្រម​ទទួល​។​

​សូម​បញ្ជាក់​ផង​ដែរ​ថា អ្នក​ដែល​ត្រូវ​រង្វាន់​តាមរយៈ​ការ​ចាប់ឆ្នោត មានឈ្មោះ វ៉ា ង៉ុយ ជា​ប្ដី និង តុង ស្រៀ​ង ជា​ប្រពន្ធ អ្នក​ទាំង​ពីរ​បាន​រៀបរាប់​ដូច្នេះ​ថា កាលពី​ថ្ងៃ​ទី​៣១ ខែ​មករា ឆ្នាំ​២០២៤ ពួកគាត់​ទាំង​ពីរ​បាន​ទិញ​ស្រា​បៀរ​កម្ពុជា ចំនួន ១៣២​កេស ដើម្បី​ធ្វើ​ពិធី​ឡើង​គេហដ្ឋាន បន្ទាប់ពី​បាន​បញ្ជា​ទិញ ខាង​តំណាង​ក្រុមហ៊ុន ជា​បុគ្គលិក​បាន​ដឹកជញ្ជូន​ស្រា​បៀរ​នោះ ទៅដល់​គេហដ្ឋាន​របស់​ពួកគាត់ បុគ្គលិក​ផ្នែក​លក់បាន​ប្រាប់ថា ក្រុមហ៊ុន​នឹង​ផ្ដល់​សន្លឹកឆ្នោត​ចំនួន ២​សន្លឹក ដើម្បី​ចាប់​យក​រង្វាន់​មាន​ដូចជា​រថយន្ដ និង​រង្វាន់​ជា​ច្រើន​ទៀត​ជា​ការលើក​ទឹកចិត្ដ​អតិថិជន ហើយ​បុគ្គលិក​រូបនោះ ក៏​បាន​ជួយ​សរសរ​បំពេញ​ឈ្មោះ តាម​លក្ខខ័ណ្ឌ​លើ​កន្ទុយ​ឆ្នោត ជូន​អ្នក​ទិញ​ទៀត​ផង​ដែរ ដើម្បី​ធ្វើការ​ផ្សងសំណាង ខណៈ​អតិថិជន​ពោល​ថា​ពួកគាត់​មិន​ចេះអក្សរ ក្រោយពី​បាន​បំពេញ​រួចរាល់ បុគ្គលិក​តំណាង​ក្រុមហ៊ុន​បាន​ហែក​យក​កន្ទុយ​សន្លឹកឆ្នោត​នោះ ដែល​មាន​លេខ​សំគាល់ ០១៦៩៥៥ និង​០១៦៩៥៦​។​

​អ្នក​ទាំង​ពីរ​ជា​ប្ដី​ប្រពន្ធ​ខាងលើ​បាន​បញ្ជាក់ទៀតថា រហូត​ដល់​ថ្ងៃ​ទី ២៩ ខែ​មេសា ឆ្នាំ​២០២៤ ក្រុមហ៊ុន​បាន​ចាប់ឆ្នោត​ផ្សងសំណាង មានឈ្មោះ​ប្ដី​ប្រពន្ធ​ខាងលើ​ជា​អ្នក​ត្រូវ និង​ទទួលបាន​រង្វាន់​ជា​រថយន្ដ ម៉ាក Ford មួយគ្រឿង ហើយ​ក្រុមហ៊ុន​ក៏​បាន​ធ្វើ​សេចក្ដីប្រកាស​តាមរយៈ​ហ្វេ​សប៊ុក​ផេ​ក ផ្លូវការ​របស់​ក្រុមហ៊ុន​ផងដែរ ស្រាប់តែ​ដល់​ពេល​ដែល​ត្រូវប្រគល់រ​វង្វាន់​រថយន្ដ​នោះ បែរ​ជា​បុគ្គលិក តំណាង​របស់​ក្រុមហ៊ុន មក​ប្រាប់​ពួកគាត់​ទាំងពីរ​ថា ការ​ត្រូវ​រង្វាន់​រថយន្ដ​នោះ គឺ​ខុស​លក្ខខ័ណ្ឌ​របស់​ក្រុមហ៊ុន គឺ​ផ្ដល់​ជូន​សម្រាប់តែ​អាពាហ៍ពិពាហ៍​ប៉ុណ្ណោះ គឺ​ពុំ​ផ្ដល់​សម្រាប់​អតិថិជន​ដែល​ទិញ​ស្រា​បៀរ​កម្ពុជា ក្នុង​ពិធី​ឡើង​គេហដ្ឋាន​នោះទេ​។​

​ប្ដី​ប្រពន្ធ​ទាំងពីរ ជា​អ្នក​បាន​ត្រូវ​រង្វាន់​រថយន្ដ Ford ខាងលើ​នោះ ទទូច​ស្នើសុំ ឧកញ៉ា លាង ឃុន អគ្គនាយក​ក្រុមហ៊ុន Khmer Beverages មេត្ដា​ផ្ដល់​នូវ​ភាពត្រឹមត្រូវ និង​យុត្ដិធម៌​ជូន​ពួកគាត់​ផង ដើម្បី​ភាព​សុ​ក្រឹត្យ ចំពោះ​អតិថិជន​ផង ទោះ​មិន​បាន​១០០% ក៏​គួរ​ឱ្យ​បាន​សមរម្យ​ដែរ​។​

​ការលើកឡើង ក៏ដូចជា​កា​រៀបរាប់​ខាង​លើ​របស់ ប្ដី​ប្រពន្ធ ពីរ​នាក់​រស់នៅ​ក្នុង​ឃុំ កោះ​រការ ស្រុក​ពាម​ជរ ខេត្ដ​ព្រៃវែង គឺ​គ្រាន់តែ​ជា​ការស្នើសុំ ឱ្យ​ក្រុមហ៊ុន​ពិនិត្យ និង​ផ្ដល់​ភាព​សុ​ក្រឹត្យ​ជូន​អតិថិជន​ដែល​តាំង​តែ​គាំទ្រ ផលិតផល របស់​ក្រុមហ៊ុន​ប៉ុណ្ណោះ ពុំ​មាន​ចេតនា​មូល​បង្កាច់បង្ខូច​ឈ្មោះ​ក្រុមហ៊ុន​ឡើយ​។​

​ក្រោយ​ពី​អង្គភាព​យើងខ្ញុំ ទទួលបាន​ដំណឹង​នេះ ក៏​បាន​ធ្វើ​ការសម្ភាសន៍​ផ្ទាល់​ជាមួយ​អតិថិជន ដែល​បាន​ត្រូវ​រង្វាន់ និង​ពុំ​អាច​ស្នើសុំ​ការសម្ភាសន៍ ពី​តំណាង​ក្រុមហ៊ុន​បាន​ទេ ព្រោះ​គ្មាន​លេខ​ទំនាក់ទំនង​។​

​អង្គភាព​សារព័ត៌មាន​យើងខ្ញុំ រង់ចាំ​ការបំភ្លឺ ឬ ការបកស្រាយ​ពី​សំណាក់​ក្រុមហ៊ុន គ្រប់​ម៉ោង​ធ្វើការ​។​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល