ខេត្តកំពត ៖ លោក ម៉ៅចន្ទ័ មធុរិទ្ធី ស្នងការនគរបាលខេត្ត កំពតមាន បានជ្រាបជាព័ត៌មានដែលទេថា មូលដ្ឋានរបស់ លោក វរៈសេនីយ៍ឯក ប៉ោ យ៉ា អធិការនគរបាលស្រុកឈូក នៃខេត្តកំពត កំពុងធំខ្លិនមិនស្រួលហេីយ ខណៈកេីតល្បែងស៊ីសងព្រោងព្រាតជាច្រេីន ក្នុងភូមិសាស្ត្ររបស់ខ្លួន ដោយគ្មានវិធីការចុះបង្ក្រាប់ទាល់តែសោះ ឬក៏ជាឆ្នាំបាយរបស់អស់លោក ។
ល្បែងស៊ីសងជាច្រើនទីតាំង ត្រូវបានពលរដ្ឋសង្កេតឃើញថា មានទីតាំងចំនួនច្រើន ក្នុងស្រុកឈូកនៃខេត្ត កំពត
ទីតាំង.ទី១.ក្នុងភូមិ នារាយណ៍ ឃុំនារាយណ៍ ស្រុកឈូក នៃខេត្តកំពត
ទីតាំងទី២.នៅក្នុងភូមិត្រពាំងអណ្តូង ឃុំសត្វពង ស្រុកឈូក នៃខេត្តកំពត
ទីតាំងទី.៣ នៅភូមិកណ្តាល ឃុំដូនយ៉យ ស្រុកឈូក នៃខេត្តកំពត។
បញ្ជាក់ផងដែរថា នេះជាទីតាំងកំពុងបើកល្បែងស៊ីសងគ្រប់ប្រភេទ កំពុងតែដំណើរបានដោយរលូន ដោយគ្មានវិធានការបង្ក្រាប លើល្បែងស៊ីសងគ្រប់ប្រភេទទាំងនេះដែល បច្ចុប្បន្ន មូលដ្ឋានស្រុកឈូក កើតល្បែងស៊ីសង ព្រោងព្រាត ក្នុងស្រុកឈូក ខេត្តកំពត ដែលប្រជាពលរដ្ឋ កំពុងមានក្តីព្រួយបារម្ភ ភ័យខ្លាច ជាខ្លាំង ពី បញ្ហាសង្គម ដោយកើតមានបនល្បែងស៊ីសងជាច្រើន ទាំងនេះ ដោយ
កើត ក្រុមក្មេងទំនើងជាច្រើន គួអោយកត់សម្គាល់ផងដែរ
ដោយ ភាពអសកម្ម ពីសំណាក់មន្ត្រីមូលដ្ឋានស្រុកឈូក ខេត្តកំពត នៅតែគ្មានវិធានការទប់ស្កាត់ ។
គួរបញ្ជាក់ផងដែរថា លោក ម៉ៅចន្ទ មធុរិទ្ធី ស្នងការដ្ឋាននគរបាល ខេត្តកំពត លោកបាន ចេញបទបញ្ជា យ៉ាងដាច់ម៉ាត់ លើការបើកល្បែងស៊ីសងគ្រប់ប្រភេទ ត្រូវតែមានវិធានការ ទប់ស្កាត់ឬចុះបង្ក្រាប ដូចភ្លៀងរលឹម ចំពោះទីតាំងណាបើក បង្កប់ល្បែងស៊ីសងគ្រប់ប្រភេទ ក្នុងមូលដ្ឋានខេត្តកំពត ដោយជ្រកក្រោម ផ្ទះពលរដ្ឋ ឬតាមតុកាហ្វេ ដោយមានការ លួចលាក់បង្កប់បើកល្បែងមាន់ជល់ តាមកុំព្យូទ័រអនឡាញ និង ឆ្នោតទ្បូតូ ដែលមានទីតាំងក្នុងភូមិសាស្ត្រ ស្រុកឈូកនៃខេត្តកំពត ដែលមានទីតាំង ចំនួន៣ទីតាំង ។
ទីតាំង.ទី១.ក្នុងភូមិ នារាយណ៍ ឃុំនារាយណ៍ ស្រុកឈូក នៃខេត្តកំពត
ទីតាំងទី២.នៅក្នុងភូមិត្រពាំងអណ្តូង ឃុំសត្វពង ស្រុកឈូក នៃខេត្តកំពត
ទីតាំងទី.៣ នៅភូមិកណ្តាល ឃុំដូនយ៉យ ស្រុកឈូក នៃខេត្តកំពត។
ដែលបច្ចុប្បន្ន ទីតាំងខាងលើ! ដោយយោងតាមសេចក្តី រាយការណ៍ ពីប្រជាពលរដ្ឋ ដែលរស់នៅមូលដ្ឋានរបស់ខ្លួន បានបញ្ជាក់ អោយដឹងថា ទីតាំងសម្បូរទៅដោយ ក្រុមក្មេងស្ទាវ ញៀនថ្នាំ និង មានមនុស្សក្មេងចាស់ជាច្រើន តែងតែចេញចូលជាញឹកញាប់ ទៅលេងភ្នាល់ ជាប្រចាំ នៅទីតាំងដែលបានបង្កប់លួចលាក់មាន ឆ្មោតទ្បូតូ និង មាន់ជល់ លេងតាមកុំទ្បូទ័រអនទ្បាញ ជាដើម ដោយលេងតាមប្រព័ន្ធ អ៊ិនធើណេត លេងបានដោយរលូនថែមទៀតផង និងគ្មានវិធានការចុះបង្ក្រាប់ពីសំណាក់អាជ្ញាធរពាក់ព័ន្ធ មូលដ្ឋានរបស់ខ្លួននៅទ្បើយនោះទេ ។
ល្បែងស៊ីសងគ្រប់ប្រភេទខាងលើ មានការបើកលួចលាក់ លេងដោយសារី គ្មានខ្វល់អ្វីបន្តិចសោះទ្បើយ គ្មានការភ័យខ្លាច ពីសំណាក់អាជ្ញាធរ ក្នុងចំណាត់ការបង្ក្រាប ឬក៏មានការ ត្រូវដងត្រូវផ្លែ ហើយទេដឹង ទើបគ្មានការទប់ស្កាត់ ដោយជាថ្នូរនឹងការបើកលេងល្បែងស៊ីសងទាំងនោះ ដោយគ្មានការទប់ស្កាត់ និងមិនចុះបង្ក្រាប ពីសំណាក់អាជ្ញាធរក្នុងមូលដ្ឋាននោះទ្បើយ នៅបន្តបណ្តែតបណ្តោយ អោយកេីតមាន ល្បែងស៊ីសងព្រោងព្រាត ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន នៅទ្បើយ។
ជាងសំណូមពរ ប្រជាពលរដ្ឋ រស់នៅមូលដ្ឋានរបស់ខ្លួនខាងលើ សូមសំណូមពរដល់ ថ្នាក់ដឹកនាំ គ្រប់ជាន់ថ្នាក់ និង មន្ត្រីជំនាញ ពាក់ព័ន្ធ ជាពិសេសផងនោះ លោក ម៉ៅចន្ទ មធុរិទ្ធី ស្នងការដ្ឋាននគរបាល ខេត្តកំពង និង លោក វរៈសេនីយ៍ឯក ប៉ោ យ៉ា អធិការនគរបាលស្រុកឈូក ខេត្តកំពត និង មន្ត្រីជំនាញពាក់ពន្ធ័ សូមអស់លោក មេត្តា យកចិត្តទុកដាក់ ត្រួតពិនិត្យ ចាត់វិធានការ តាមផ្លូវច្បាប់ ចំពោះទីតាំងបើកល្បែងស៊ីសង ខាងលើនេះផងទាន ។
បច្ចុប្បន្ន កំពុងលួច បើកល្បែងស៊ីសង ខុសច្បាប់ ទាំងនេះ កំពុងនៅតែបន្តលួចលាក់បើកលេងដោយសេរី ក្នុងមូលដ្ឋាន ដែនសមត្ថកិច្ចនៅទ្បើយ ដោយមិនគិតពី សុវត្ថិភាព គោលនយោបាយភូមិ/ឃុំ មានសុវត្ថិភាព ទាំង7 ចំណុច របស់រាជរដ្ឋាភិបាល ដែលបានដាក់ ចេញជាកំហិត ដើម្បី សេចក្តីសុខនិងការរស់នៅ របស់បងប្អូនប្រជាពលរដ្ឋ តាមមូលដ្ឋាន៕