(កំពង់ចាម) ៖ ថ្ងៃអង្គារ ១២ កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម អ៊ុន ចាន់ដា សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា -ប្រធានគណៈកម្មាធិការគណបក្ស ខេត្តកំពង់ចាម បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការបក្សខេត្ត ដើម្បីឆ្លងរបាយការណ៍ ការប្រជុំពិភាក្សា ពិនិត្យរៀបចំបន្ថែមអង្គការចាត់តាំងបក្ស និងកិច្ចប្រជុំពិភាក្សាវាយតម្លៃមន្ត្រីគណបក្ស ។
កិច្ចប្រជុំមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម ខ្លូត ផន អនុប្រធានប្រចាំការបក្សខេត្ត ឯកឧត្តម កៅ សុខអាន អនុប្រធានគណបក្សខេត្ត ឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិក សមាជិកា គណៈអចិន្ត្រៃយ៍ ឯកឧត្តម លោក លោកស្រី សមាជិកគណៈកម្មាធិការបក្សខេត្ត លោកប្រធាន អនុប្រធានគណៈកម្មាធិការបក្សក្រុង/ស្រុក រួមនិងមន្ត្រីគណបក្សពាក់ព័ន្ធមួយចំនួនទៀត នៅទីស្នាក់ការគណបក្សខេត្ត។
កិច្ចប្រជុំបានអនុវត្តតាមគោលការណ៍របស់គណបក្ស គឺ សមូហភាពដឹកនាំ និងបុគ្គលទទួលខុសត្រូវ ដែលជាមូលដ្ឋានគ្រឹះ នៃភាពរឹងមាំរបស់គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា៕