តាកែវ ÷ នាថ្ងៃព្រហស្បតិ៍ ០៧កើត ខែជេស្ធ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤នេះ លោកជំទាវ ពេជ ម៉ារ៉ែន ប្រធានសាលាដំបូងខេត្តតាកែវ និងមន្ត្រីមានសមត្ថកិច្ចពាក់ព័ន្ធក្នុងស្ថាប័នផ្សេងទៀត បានចុះមកដល់ទីតាំងផ្ទាល់ នៃដីដែលកំពុងតែមានជម្លោះ រវាង ឈ្មោះ សុខ ធាវី ម្ចាស់បំណុល និងលោក ហុង យ៉ន កូនបំណុល ស្ថិតនៅភូមិ ត្របែក ឃុំ.ស្រង៉ែ ស្រុកទ្រាំង ខេត្តតាកែវ. ដើម្បីអនុវត្តតាមអំណាចសារិការដ្ឋប្បវេណីស្ថាពររបស់តុលាការកំពូលនេះ លោកជំទាវ ប្រធាន បានចុះទៅដល់ សាលាឃុំស្រង៉ែ ដើម្បីមានមតិស្វាគមន៍ចំពោះមន្ត្រី មានសមត្ថកិច្ចពាក់ព័ន្ធតាមអង្គភាពនានា និងភាគីដែលពាក់ព័ន្ធដោយភាពរាក់ទាក់ និងស្និទ្ធស្នាលបំផុត ព្រមទាំងប្រាប់ពីគោលបំណង នៃការចុះមកអនុវត្តដល់ទីតាំងដីដោយផ្ទាល់នេះ
លោកជំទាវ ប្រធាន បានពន្យល់ប្រាប់ពីគោលបំណងនៃការចុះមកអនុវត្តនេះ ដោយលោកជំទាវប្រធាន បានពន្យល់ប្រាប់ដល់ភាគីជម្លោះថា ការចុះមកអនុវត្តនេះ គឺអនុលោម តាមអំណាចសារិការដ្ឋប្បវេណីស្ថាពរ របស់តុលាការកំពូលលេខ: ២៤៩ “ ឌ“ ចុះថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៣ ដើម្បីប្រគល់ដី និង ផ្ទះឱ្យដល់ម្ចាស់បំណុល តាមអំណាចសារដីកាខាងលើ ។
ការចុះមកនេះ ក្រៅតែពីការយោងតាមការសម្របសម្រួល របស់តុលាការកំពូលហើយនោះ ក៏បានយោងទៅតាមការណែនាំរបស់ឯកឧត្តម នាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ផងដែរ ដែលការណែនាំនេះ ក្នុងគោលបំណងធ្វើយ៉ាងណា ឱ្យមានភាពចំណេញ ហ្នឹងសម្រួលដល់ការលំបាកនានាជូនដល់ប្រជាពលរដ្ឋ។
ជាចុងបញ្ចប់ លោកជំទាវ ប្រធាន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតដល់សមាសភាព ដែលបានចូលរួមទាំងអស់ នឹងបានសហការយ៉ាងល្អ ប្រកបដោយសាមគ្គីភាពទទួលខុសត្រូវដ៏ខ្ពស់ ដែលបានចូលរួមអនុវត្តតាមអំណាចសារិកាស្ថាពរ របស់តុលាការកំពូល.។