ទាន់ហេតុការណ៍
ល្បែងស៊ីសង​មាន់​ជ​ល់អន​ឡាញ និង​ឡូតូ​8888 ស្ថិត​នៅ​ផ្សារ​ដី​ថ្មី ចំណុច​តារាង​បាល់ទះ ភូមិ​ដំណាក់​ធំ​២ សង្កាត់​ស្ទឹងមានជ័យ​៣ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ បើ​លេង​យ៉ាង​សប្បាយ មិន​ខ្វល់​ពី​អាជ្ញាធរ​ក្នុង​មូលដ្ឋាន​..! - ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចាត់​ក្រុមការងារ​ប្រគល់​ថវិកា​ឧបត្ថម្ភ​ដល់​សមាជិក ដែល​មាន​ប្រពន្ធ​ទើប​សម្រាលកូន​! - មេបញ្ជាការ អាវុធហត្ថ​ខណ្ឌទួលគោក ដឹកនាំ​ក្រុម​ការងារ​ចុះសួរសុខទុក្ខ​មេបញ្ជាការរង​ខណ្ឌ ជួប​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាលឲ្យ​ដាច់ស​សៃ និង​បាក់​ឆ្អឹងដងកាំបិត​! - លោកស្នងការ ឈឿន សុ​ចិត្ត និង​លោក​ស្នងការរង​នគរបាល​ខេត្តកណ្ដាល​អញ្ជើញ​ចូលរួម​ក្នុង​កិច្ចប្រជុំ​ត្រៀម​រៀបចំ​កម្មវិធី​!! - បុរស​ម្នាក់​បានបាត់បង់ជីវិត​ភ្លាមៗ ខណៈ​ជិះ​ម៉ូតូ​ដួល ហើយ​ត្រូវ​ជះ​ចូលទៅ​ក្រោម​រថយន្ត​ក្នុងទិសដៅ​បញ្ច្រាស​គ្នា​ - ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​បាន​អញ្ជើញ​ជា​គណៈអធិបតី​ក្នុង​សន្និបាត​សាខា​កាកបាទក្រហម​ខេត្ត​ត្បូងឃ្មុំ អាណត្តិ​ទី​៣២០២៤-២០២៩ - លោក​អភិបាល​ស្រុក​កោះ​ធំ​រង​ការរិះគន់​ថា ធ្វើ​របាយការណ៍​ភូតកុហក​អភិបាលខេត្ត​កណ្តាល ករណី​ដណ្តើម​តូប​គ្នា​ - បំផ្ទុះ​ថ្មភ្នំ បណ្តាលឱ្យ​រងរបួស​ម​នុស្ស​ក្មេង​ចាស់ ចំនួន​៤​នាក់ នៅ​ខេត្ត​កំពត​ - សកម្មភាព​ថ្នាក់ដឹកនាំ​សមាជិក​សមាជិកា កម្មវិធី​អាជីវកម្ម​ចល័ត និង​កម្មករ​សំណង់​នៃ​សស​យក​រាជធានី​ភ្នំពេញ បាន​អញ្ជើញ​ចូលរួម​សិក្ខាសាលា​ស្តីពី "​បដិវត្ត​កម្ម​បញ្ញា​សិប្ប​និមិត្ត និង​យុទ្ធសាស្ត្រ​ត្រៀម​ខ្លួន​សម្រាប់​អនាគត​កម្ពុជា " - ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចាត់​ក្រុមការងារ​នាំយក​អំណោយ​ចុះសួរសុខទុក្ខ​សមាជិក ដែល​ជួប​គ្រោះថ្នាក់​ចរាចរណ៍​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​!
0

តើ​លោក ចាន់ ថន មាន​តួនាទី​ជា​អ្វី បានជា​ហ៊ាន​ចេញមុខ​កាង​មេ​ឈ្មួញ​ល្បី​ខ្លាំង​ឈ្មោះ ភារម្យ និង​ឈ្មោះ ស៊ុន ដែល​ដឹក​ជញ្ជូន​ឈើ​ខុសច្បាប់​ឆ្លងដែន​ទៅ​លក់ នៅ​ប្រទេស​វៀតណាម បាន​ដោយ​រលូន​បែបនេះ​?

តើ​លោក ចាន់ ថន មាន​តួនាទី​ជា​អ្វី បានជា​ហ៊ាន​ចេញមុខ​កាង​មេ​ឈ្មួញ​ល្បី​ខ្លាំង​ឈ្មោះ ភារម្យ និង​ឈ្មោះ ស៊ុន ដែល​ដឹក​ជញ្ជូន​ឈើ​ខុសច្បាប់​ឆ្លងដែន​ទៅ​លក់ នៅ​ប្រទេស​វៀតណាម បាន​ដោយ​រលូន​បែបនេះ​?

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

​ខេត្ត​មណ្ឌល​គី​រី​៖ ក្រោយ​ពី​ស្ងប់ស្ងាត់​មួយ​រយះ​រឿង​ក្រុម​ឈ្មួញ​រក​សុីដឹ​ក​ផល អនុផល​ព្រៃឈើ ថ្មីៗ​នេះ​ប្រភព​ព័ត៌មាន​បាន​បែកធ្លាយ​បណ្ដើរៗ​ហើយ មាន​មេខ្លោង​ធំៗ ជា​អ្នក​រត់ការ សម្របសម្រួល មន្ត្រី នៅ តាម​ដងផ្លូវ ដើម្បី​ដឹក​ជញ្ជូន​បទល្មើស​ព្រៃឈើ​ឆ្លងដែន​ទៅ​លក់ នៅ​ប្រទេស​វៀតណាម ដោយ​គេ​ស្គាល់​ច្បាស់​ថា​មាន​អ្នកសារព័ត៌មាន​មួយរូប ជា​អ្នករត់​ការចាត់ចែង​ក្នុង​ការប្រព្រឹត្ត​បទល្មើស​ព្រៃឈើ​មួយ​នេះ​។​

​ជាក់ស្ដែង​កាលពី​កន្លង​ទៅ​ថ្មីៗ​នេះ ក្រុម​អ្នក​យក​ព័ត៌មាន​យើង បាន​ជួប​ប្រទះ​ឃើញ​ឡាន​សាំ​យ៉ុង​ពណ៌​.​ស​.​ដែល​មាន​ផ្លាក​លេខ ៦៦.៦៤. ដោយ​គេ​ស្គាល់​ច្បាស់​ថា​ជា​ឡាន​របស់​មេ​ឈ្មួញ​ល្បី​ខ្លាំង​ឈ្មោះ ភារម្យ និង​ឈ្មោះ សុន ដឹកជញ្ជូន​ឈើ​ប្រភេទ សុ​ក្រំ ទាំងថ្ងៃទាំងយប់​បាន​ដោយ​រលូន ចេញពី ភូមិ ប៊ូ​ស្រា ឆ្លងកាត់​ភូមិ​ស្រែ​អំពូ​ម និង​ភូមិ​ពូ​ជ្រៃ ឃុំ​ប៊ូ​ស្រា ស្រុក​ពេជ្រា​ដា ខេត្ត​មណ្ឌល​គី​រី ដោយ​ធ្វើ​ការឆ្លងកាត់​តាម​ក្រុង​សែន​មនោ​រម្យ ខេត្ត​មណ្ឌល​គី​រី ឆ្ពោះ​ទៅ​ស្រុក​អូររាំង បន្ត​ទៅ​ស្រុក​កែវ​សី​ម៉ា យ៉ាង​រលូន​ដោយ​ពុំ​មាន​មន្ត្រី​ជំនាញ​ណាមួយ​ហ៊ាន​ក្អក​នោះទេ ?​។​

​បើ​យោង​តាម​ប្រភព​ព័ត៌មាន​បានឲ្យដឹង​ថា​ដោយ​មាន​បុគ្គល​ម្នាក់​ឈ្មោះ ចាន់ ថន ជា​អ្នកសារព័ត៌មាន​ប្រចាំ​នៅ​តំបន់​នោះ​ជា​អ្នក​រត់ការ និង​ធ្វើ​ការសម្របសម្រួល ក្នុង​ការបើកផ្លូវ ដឹកជញ្ជូន​ផល​អនុផល​ព្រៃឈើ ទើប​ការរក​សុីដឹ​ក​ផល​អនុផល​ព្រៃឈើ​ខាងលើ​ពី​សំណាក់​ឈ្មួញ​ល្បី​ខ្លាំង​ឈ្មោះ ភារម្យ និង​ឈ្មោះ ស៊ុន ទៅ​បាន​ដោយ​រលូន​បែបនេះ​។ តើ​លោក ចាន់ថន ធ្វើ​នេះ​ខុស​ពី​ក្រមសីលធម៌​វិជ្ជាជីវៈ អ្នកសារព័ត៌មាន​ដែឬ​ទេ​?​។​

​ចំណែក​សមត្ថកិច្ច​តាម​ដងផ្លូវ​និង ជំនាញ​សង្ស័យ​ត្រូវ​ថ្នាំ​សណ្តំរ​អស់ហើយ ទើប​មិន​មាន​វិធានការ​ទប់ស្កាត់​ឬ​បង្ក្រាប​ទាល់តែសោះ បានជា​បណ្តែតបណ្តោយ​ឱ្យ​ក្រុម​ឧក្រិដ្ឋកម្ម​ព្រៃឈើ​រក​សុ​ី​បាន​ដោយ​រលូន​។​

​ប្រជាពលរដ្ឋ​លើកឡើងថា ឱ្យ​សមត្ថកិច្ច​និង​ជំនាញ​បង្ក្រាប​មិន​កើត បើ​សមត្ថកិច្ច​និង​ជំនាញ ជាប់​ត្រគៀក​ងាក​មិន​រួច​ដោយសារតែ​មាន​បុគ្គល​ម្នាក់​ឈ្មោះ ចាន់ ថន ជា​អ្នកសារព័ត៌មាន​ប្រចាំ​នៅ​តំបន់​នោះ បាន​រត់ការ ឱ្យ​មេ​ឈ្មួញ​ល្បី​ខ្លាំង​ឈ្មោះ ភារម្យ និង​ឈ្មោះ ស៊ុន នោះ​ទៅ​ហើយ​នឹង​។ ទង្វើរ​ខាងលើ​របស់​អ្នកសារព័ត៌មាន​ធ្វើ សរ​បញ្ជាក់​ឱ្យឃើញថា កំពុងតែ​កាង​ឱ្យ​មេ​ឈ្មួញ​ពេញទំហឹង​ហើយ​។​

​សេចក្ដីរាយការណ៍​អះអាងថា មាន​មេ​ឈ្មួញ​ល្បី​ខ្លាំង​ឈ្មោះ ភារម្យ និង ស៊ុន កំពុង​សម្រុក​ដឹកជញ្ជូន​ឈើ​ចេញ​ពី ភូមិ ប៊ូ​ស្រា ឆ្លងកាត់​ភូមិ​ស្រែ​អំពូ​ម និង​ភូមិ​ពូ​ជ្រៃ ឃុំ​ប៊ូ​ស្រា ស្រុក​ពេជ្រា​ដា និង​ឆ្លងកាត់​តាម​ក្រុង​សែន​មនោ​រម្យ ខេត្ត​មណ្ឌល​គី​រី ឆ្ពោះ​ទៅ​ស្រុក​អូររាំង បន្ត​ទៅ​ស្រុក​កែវ​សី​ម៉ា ឆ្លងដែន​ទៅ​លក់​នៅ​ប្រទេស​វៀតណាម​តាម​ច្រក​ឡា​ប៉ា​ខេ និង​ច្រករបៀង​ផ្សេងៗ​យ៉ាង​អនាធិបតេយ្យ​។ ហើយ​បើ​តាម​មតិ​រិះគន់ បានឲ្យដឹង​ថា​លោក សារ ផល្លា មេ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ ច្រក​ឡា​ប៉ា​ខេ ជា​អ្នក​មាន​សិទ្ធ​ធំជាងគេ​ក្នុងការ បើក​បា​រ៉ា​ស់​ឲ្យ​ឈ្មួញ​ដឹក​ជញ្ជូន​ឈើ​ចេញ​ទៅ​ប្រទេស​វៀតណាម​ដោយ​រលូន ដែល​គេ​សង្ស័យថា មាន​ការប្រព្រឹត្ត​អំពើពុករលួយ មាន​លក្ខណៈ​ជា​ប្រព័ន្ធ ជាមួយ​ក្រុម​ឈ្មួញ​អ្នកមាន​លុយ និង​មាន​អំណាច មាន​ឥទ្ធិពល ពូកែ​ខាង​អន្តរាគមន៍​បែកផ្សែង ហើយ​សមត្ថកិច្ច​ល្មមៗ​ក្នុង​ខេត្ត​មណ្ឌលគិរី ភ័យ​ខ្លាច​មិន​ហ៊ាន​ប៉ះពាល់​ពួកគេ​ឡើយ​។​

​មតិ​រិះគន់​ក្នុងន័យ​ស្ថាបនា បាន​លើកឡើង​ថា ឯកឧត្តម ថង សាវុន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​មណ្ឌលគិរី បើ​មិន​មាន​ការពាក់ព័ន្ធ គួ​មាន​វិធានការ​បង្ក្រាប​ទាន់ពេលវេលា បើ​ពុំនោះ​ទេ ព្រៃឈើ​ប្រឈម​ទៅ​នឹង​ការ​សេចក្តី​វិនាស ជៀស​មិន​ផុត​ឡើយ​។​

​ពាក់ព័ន្ធ​នឹង​ព័ត៌មាន​ខាងលើ​នេះ បើទោះបី​អង្គភាព​សារព័ត៌មាន​យើង មិនទាន់​អាច​សុំ​ការពន្យល់​ណាមួយ​ពី​ឯកឧត្តម ថង សាវុន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​មណ្ឌលគិរី ក៏ដូចជា​សមត្ថកិច្ច​ពាក់ព័ន្ធផ​ង​ដែរនោះ​.? អង្គភាព​សារព័ត៌មាន​យើង​ស្វាគមន៍​រាល់​ការបកស្រាយ ប្រសិនបើ​មាន​ប្រតិកម្ម​ណាមួយ​នោះ ដោយយោង​ច្បាប់​ស្ដីពី​របប​សារព័ត៌មាន សូម​អរគុណ​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល