ទាន់ហេតុការណ៍
សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​ជា​អធិបតី​អបអរសាទរ​ខួប​១០​ឆ្នាំ​នៃ​ការបង្កើត​អង្គការ​ចាត់តាំង​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​ក្រៅប្រទេស​ - លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត អញ្ជើញ​ជា​អធិបតីភាព​ពិធីបុណ្យ​សម្ពោធ​ឆ្លង​បណ្ណាល័យ សមិទ្ធផល​នានា និង​ចម្រើន​ព្រះជន្ម​ប្រគេន ព្រះគ្រូ​ធម្ម​តេ្ថ​រោ សែម សា​រិន្ទ នៅ​វត្ត​វេឡុ​វន (​ហៅ​ត្រពាំង​ខ្នារ​) - ក្រុមហ៊ុន​កូរ៉េ​លើកកម្ពស់​ការប្រើប្រាស់​ទោចក្រយានយន្ត​អគ្គិសនី​នៅ​កម្ពុជា រួមចំណែក​កាត់បន្ថយ​ឧស្ម័ន​ផ្ទះ​កញ្ចក់​និង​ការ​សាយភាយ​ឧស្ម័ន​ពុល​នៅក្នុង​បរិយាកាស​ - ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត អញ្ជើញ​សម្ពោធ​ឆ្លង​មហា​កុដិ និង​សមិទ្ធផល​នានា ក្នុង​វត្ត​តេជ​សុវណ្ណ​ភូមិ នៅ​ទី​រួម​ខេត្ត​ត្បូងឃ្មុំ​ - ​មហាជន ពិតជា​អស់ជំនឿ​លើ​ចំណាត់ការ​ច្បាប់ របស់​ស្ថាប័ន​ពាក់ព័ន្ធ ជុំវិញ​ករណី​អ្នកល​ក់ឡេ​ឈ្មោះ ឆេង ស្រីរត្ន័ ហៅ .Love  Riya..? - មន្ទីរ​បរិស្ថាន​ខេត្ត​កំពង់ឆ្នាំង បាន​រៀបចំ​កម្មវិធី​យុទ្ធនាការ​« កំពង់ឆ្នាំង​ស្អាត ខ្មែរ​ធ្វើ​បាន » ដោយ​មាន​អ្នកចូលរួម ១.២៥៥ នាក់​ - 12 ចំណុច​ដែល​ធ្វើឱ្យ​អ្នក​ជោគជ័យ​ក្នុង​ឆ្នាំ 2025 - ឯកឧត្តម គួច ចំរើន អភិបាល នៃ​គណៈ​អភិបាលខេត្ត​កណ្ដាល អញ្ជើញ​សួរសុខទុក្ខ​ប្រជាពលរដ្ឋ​ក្រីក្រ ចំនួន ៣​គ្រួសារ នៅ​ស្រុក​ខ្សាច់កណ្ដាល​ - ឯកឧត្តម​បណ្ឌិត សុខ ពិ​សិទ្ធ ព្រមទាំង​សហការី ជួប​សម្ដែង​ការគួរសម​និង​សុំ​យោបល់​ពី លោកជំទាវ អគ្គ​មហា​ឧបាសិកា​ពុទ្ធ​សាសនូបត្ថម្ភក៍ ហ៊ុន ប៊ុនធឿន - តើ Love Riya ត្រឹម​ធ្វើ​កិច្ចសន្យា សុំទោស​ហើយ​រួចផុត​ពី​សំណាញ់​ច្បាប់​មែនដែរ​ទេ​? មហាជន​ឆ្ងល់​ថា តើ​ច្បាប់​អនុវត្ដ​ស្ដង់ដារ​ពីរ ឬ​យ៉ាងណា​?
0

​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​បន្ត​ចុះសួរសុខទុក្ខ​នឹង​ជួប​សំណេះសំណាល​ជាមួយ​ថ្នាក់ដឹកនាំ​និង​មន្ត្រី​បរិស្ថាន​នៅ​ខេត្ត​ព្រៃវែង​

​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​បន្ត​ចុះសួរសុខទុក្ខ​នឹង​ជួប​សំណេះសំណាល​ជាមួយ​ថ្នាក់ដឹកនាំ​និង​មន្ត្រី​បរិស្ថាន​នៅ​ខេត្ត​ព្រៃវែង​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

ព្រៃវែង ៖ ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន អញ្ជើញ​ចុះ​សួរសុខទុក្ខ និង សំណះសំណាល​ជាមួយ​ថ្នាក់ដឹកនាំ​និង​មន្ត្រីរាជការ​នៃ​មន្ទីរ​បរិស្ថាន​ខេត្តព្រៃវែង នា​រសៀល​ថ្ងៃ​សៅរ៍ ទី​០៨ ខែមិថុនា ឆ្នាំ​២០២៤ ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន បាន​ថ្លែងថា បន្ទាប់​ពី​រាជរដ្ឋាភិបាល​ថ្មី នីតិកាល​ទី​៧ នៃ​រដ្ឋសភា បាន​បង្កើតឡើង ក្រោម​ការដឹកនាំ​ដ៏​ឈ្លាសវៃ សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​, សមិទ្ធផល​ជាច្រើន រួមមាន យុទ្ធនាការ​កាត់បន្ថយ​ការប្រើប្រាស់​ប្លា​ស្ទិក ក្រោម​ប្រធានបទ «​ថ្ងៃនេះ ខ្ញុំ​មិន​ប្រើ​ថង់ប្លាស្ទិក​ទេ​» ថ្ងៃទី​០១ កញ្ញា ដែល​ធ្វើឲ្យ​មាន​អ្នកចូលរួម ចំនួន​៨,៨​លាន​នាក់ ដើម្បី​ធ្វើឲ្យ​កម្ពុជា ដែល​ជា​ផ្ទះ​របស់​យើងទាំងអស់គ្នា ស្អាត នៅ​ថ្ងៃ​ខាងមុខ​។

​ឯកឧត្តម​រដ្ឋមន្ត្រី បាន​បញ្ជាក់​ផង​ដែរ​ថា សមិទ្ធផល​មួយចំនួន​ទៀត ដែល​ក្រសួង​បរិស្ថាន​សម្រេច នា​ពេលកន្លងមក រួមមាន ការពង្រឹង​ការអនុវត្ត​ច្បាប់​១០០% ប្រឆាំងនឹង​បទល្មើស​ធនធានធម្មជាតិ ការដាក់ចេញ​យុទ្ធនាការ​ផ្តល់​កូនឈើ​ចំនួន​១​លាន​ដើម ជា​រៀងរាល់ឆ្នាំ ជូន​ប្រជាពលរដ្ឋ​ដាំ ចាប់ពី​ឆ្នាំ​២០២៤​នេះ ដែល​ក្នុងនោះ​ពិព័រណ៍​ផ្សព្វផ្សាយ និង​ចែក​កូន​ឈើ ក្រោម​ប្រធានបទ​«​ពន្លក​បៃតង​» គ្រោង​នឹង​រៀបចំ​ឡើង​នៅ​មុខ​ទីស្តីការ​ក្រសួង​បរិស្ថាន ចាប់ពី​ថ្ងៃ​ទី​១០-១៦ ខែកក្កដា ឆ្នាំ​២០២៤​ខាងមុខ ដើម្បី​បង្កើន​គម្រប​ព្រៃ ឲ្យបាន​៦០% នៅ​ឆ្នាំ​២០៥០ ឈាន​ឆ្ពោះ​ទៅ​ទទួល​បាន​នូវ​អព្យាក្រឹត​កាបូ​ន និង​ការលើកកម្ពស់​ជីវភាព ប្រជា​សហគមន៍ ឆ្លើយតប​ទៅនឹង ការប្រែប្រួល​អាកាសធាតុ ស្របតាម​គោលនយោបាយ យុទ្ធសាស្ត្រ​បញ្ច​កោ​ណ ដំណាក់កាល​ទី​១ របស់​រាជរដ្ឋាភិបាល​កម្ពុជា និង​ឆ្លើយតប​យុទ្ធសាស្ត្រ​ច​ក្រា ដែល​បាន​ដាក់ចេញ ជាពិសេស​គ្រប់​គម្រោង​អភិវឌ្ឍន៍ ដែល​បាន​គាំទ្រ​ដល់​ការលើក ស្ទួយ​ជីវភាព​ប្រជាពលរដ្ឋ និង​សេដ្ឋកិច្ច​ជាតិ​។​

​នៅ​ក្នុង​ទិសដៅ​បន្ត ឯកឧត្តម​បណ្ឌិត​រដ្ឋមន្ត្រី បានលើកឡើង​ពី​ផែនការ​សកម្មភាព ដែល​អាច​ទាញយក​ឱកាស សម្រាប់​កម្ពុជា ឈាន​ឆ្ពោះ​ទៅ​ភាព​ស្អាត បៃតង និង​ចីរភាព ដោយ​ផ្អែក​លើ ការខិតខំ​ប្រឹងប្រែងរ​បស់​ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ​ក្រសួង​បរិស្ថាន​គ្រប់​ថ្នាក់ ជាពិសេស​កិ​ច​សហការ​ជាមួយ​រដ្ឋបាល​រាជធានី ខេត្ត ក្រសួង ស្ថាប័ន ពាក់ព័ន្ធ អាជ្ញាធរ​មូលដ្ឋាន ក្រុង ស្រុក និង​ឃុំ សង្កាត់ ទាំងអស់ ដែល​អាច​ធ្វើ​កិច្ចការ​បរិស្ថាន ជាមួយ​ភាព​ស្អាត បៃតង និង​ចីរភាព របស់​យុទ្ធសាស្ត្រ​ច​ក្រា​វិស័យ​បរិស្ថាន​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល