ខេត្តកំពង់ធំ៖ សេចក្តីរាយការណ៍បានឲ្យដឹងថា មានល្បែងសុីសងអនឡាញជល់មាន់តាមកញ្ចក់ទូរទស្សន៍ដែលកំពុងបើកលេងនៅក្នុងផ្ទះឈ្មោះ ចែអូន.ស្ថិតនៅក្នុងភូមិត្រដក់ពង ឃុំព្រង ស្រុកតាំងគោក ខេត្ត កំពង់ធំ។ ដើម្បីទទួលក្រុមអ្នកមានល្បែងឲ្យចូលមកលេងយ៉ាងច្រើនកុះករ ខណៈអាជ្ញាធរមានសមត្ថកិច្ចសម្ងំស្ងាត់ឈឹង មិនចុះបង្ក្រាប.សង្ស័យទទួលបានសំណែនសែនព្រេនឲ្យអស់ហើយទេដឹង។
គួររំលឹកផងដែរថាកាលពីពេលថ្មីៗនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ កម្ពុជា បានចេញបទបញ្ជាអោយ អភិបាលរាជធានី.ខេត្តទាំងអស់នូវទូទាំងប្រទេស ត្រួតពិនិត្យជាបន្ទាន់លើទីតាំងល្បែងផ្សងសំណាង សូមចាត់វិធានការបិទជាបន្ទាន់ និងរាយការណ៍ផ្ទាល់ជូន”សម្តេច”។
ដូច្នេះប្រជាពលរដ្ឋ ក៏ដូចជាមហាជន ទូទៅ សំណូមពរទៅដល់ លោក វរសេនីយ៍ឯក សន តាល់ អធិការនៃអធិការដ្ឋាននគរបាលស្រុកតាំងគោក សូមជួយចាត់វិធានការតាមផ្លូវច្បាប់ ចំពោះ ទីតាំងល្បែងស៊ីសង តាមអនឡាញដែលកំពុងតែបើកទទួលក្រុមអ្នកញៀនល្បែងឲ្យចូលលេងនៅក្នុងផ្ទះឈ្មោះ.ចែអូន.ខាងលើនេះ ឲ្យស្របតាមគោនយោបាយភូមិ.ឃុំ.មានសុវត្ថិភាព ទាំង៧ចំណុច របស់រាជរដ្ឋាភិបាល ដែលបានកំណត់ និងដាក់ចេញអោយមន្ត្រីថ្នាក់ក្រោមជាតិ អនុវត្តទប់ស្កាត់ និងបង្ក្រាប! ទីតាំងល្បែងស៊ីសង គ្រប់ប្រភេទ កន្លងមកនោះផងទាន៕