ទាន់ហេតុការណ៍
គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ខេត្ត​ស្ទឹងត្រែង ថ្លែង​នូវ​ការកោតសរសើរ​ជូន​ចំពោះ​កម្លាំងចម្រុះ បើក​ប្រតិបត្តិការ​គៀង​ចាប់​ហ្វូង​សត្វ​ទន្សោង ដែល​បាន​បម្លាស់​ទី​ពី​ដែន​ជម្រក​សត្វ​សៀម​ប៉ាង មកដល់​ចំនុច​ដែល​មាន​ការ​គម្រាមកំហែង​ពី​ការ​បរបាញ់​របស់​ពួក​ជន​ខិលខូច ដើម្បី​យកទៅ​រក្សាទុក និង​អភិរក្ស​នៅ​កន្លែង​ដែល​មាន​សុវត្ថិភាព​វិញ​ - កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​កំពង់ស្ពឺ បាន​ធ្វើ​បង្ក្រាប​និង​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០២​នាក់ បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​កំពង់ស្ពឺ ពាក់ព័ន្ធ​ករណី​គ្រឿងញៀន​ - ឯកឧត្ដម​បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន អញ្ជើញ​ជា​អធិបតីភាព បើក​ការដ្ឋាន​សាងសង់​ផ្លូវ​ចូល​ទៅកាន់​ភ្នំ​ខ្នង​ផ្សារ និង​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​បម្រើឱ្យ​គោលដៅ​លម្ហែ​បៃតង​តំបន់ភ្នំ​ខ្នង​ផ្សារ - ស្ពាន​មេគង្គ​ក្រចេះ បាន​ដំឡើង​ធ្នឹម​ទាំងអស់​ហើយ ដើម្បី​ភ្ជាប់​តួ​ស្ពាន​ទាំងមូល​ - ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូម​ថ្វាយព្រះពរ​ព្រះករុណា​ជា​អម្ចាស់​ជីវិត​តម្កល់​លើ​ត្បូង ក្នុងឱកាស​ព្រះរាជ​ពិធី​ចម្រើន​ព្រះជន្ម គម្រប់​ខួប​៧២ យាង​ចូល ៧៣​ព្រះវស្សា​ - ឯកឧត្តម ង៉ូវ បូរី​ណា រដ្ឋលេខាធិការ បាន​ចូលរួម​ពិនិត្យ​ទីតាំង​កម្មវិធី​ផ្ដល់​ដី​ការពារ​ព្រៃ ដើម្បី​រួមគ្នា​អភិវឌ្ឍ​ដោយ​ចីរភាព ក្នុងស្រុក​សេ​សាន ខេត្ត​ស្ទឹងត្រែង​ - មន្ទីរ​ព័ត៌មាន​ខេត្ត​កណ្តាល​បាន​ធ្វើ​យុទ្ធ​នា​ការ «​និយាយ​ថា​ទេ ចំពោះ​ព័ត៌មាន​ក្លែងក្លាយ​! Say No To Fake News» - ក្រុមហ៊ុន​នគរ​រតនៈ ត្រេ​ឌី​ង ឯ​.​ក ផ្គត់ផ្គង់​ឧបករណ៍​ចម្រោះ​ទឹក ម៉ាក អេ​ខ្វ​ហ្វីល​ធ័​រ ខេ​ម​បូឌា (Aquafilter Cambodia)​ឧបត្ថម្ភ​ជូន​មន្ទីរពេទ្យ​គន្ធបុប្ផា ស្មើ​ទឹកប្រាក់​៦,០០០​ដុល្លា​សហរដ្ឋអាមេរិក​ - ចុះ​អនុស្សរណៈ​យោគយល់​គ្នា​រវាង​ក្រសួង​បរិស្ថាន និង​រដ្ឋបាល​ខេត្ត​កណ្តាល ស្តីពី​«​ការទប់ស្កាត់​និង​ការកាត់បន្ថយ​ការបំពុល​តំបន់​ទឹក​សាធារណៈ​» - អាវុធហត្ថ​រាជធានី​ភ្នំពេញ​ប្រតិបត្តិការ ចូលរួម ការពារ សន្តិសុខ រក្សា​សណ្តាប់ធ្នាប់ និង​សង្គ្រោះ​បន្ទាន់ ក្នុង​ព្រឹត្តិការណ៍​ប្រកួត​បាល់ទាត់​ពានរង្វាន់ AFC Challenge League 2024/2025 (​វគ្គ​ផ្តាច់ព្រ័ត្រ​)
0

​មេ​ឈ្មួញ​ដឹកឈើ​ដុះ​ស្លែ​ឈ្មោះ ហេង និង​មេការ​ឈ្មោះ ភា សម្រុក​ដឹកឈើ​ទាំង​ថ្ងៃ​ទាំង​យប់​ដោយ​មាន​ការ​បើកភ្លើង​ខៀវ​ពី​មន្ត្រី​គ្រាប់​ល្ពៅ​មួយចំនួន​តូច​ដែល​ពាក់ព័ន្ធ​

​មេ​ឈ្មួញ​ដឹកឈើ​ដុះ​ស្លែ​ឈ្មោះ ហេង និង​មេការ​ឈ្មោះ ភា សម្រុក​ដឹកឈើ​ទាំង​ថ្ងៃ​ទាំង​យប់​ដោយ​មាន​ការ​បើកភ្លើង​ខៀវ​ពី​មន្ត្រី​គ្រាប់​ល្ពៅ​មួយចំនួន​តូច​ដែល​ពាក់ព័ន្ធ​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

ខេត្ត​មណ្ឌល​គី​រី​÷ កាលពី​ថ្ងៃ​ទី​៤ ខែ​មីថុនា ឆ្នាំ​២០២៤ ក្រុម​ការងារ​ជាច្រើន​អង្គភាព​បាន​តាម​ផ្តិត​យក​រូបភាព​ឡាន​សាំ​យ៉ុង​ព៍ណ ស ផ្លាកលេខ សៀមរាប 2B.3285 បាន​ដឹក​ឈើ​ប្រភេទ សុ​ក្រំ កាត់​ថ្ងៃ​ដែល​មាន​មេការ​ម្នាក់​ឈ្មោះ ភា ជា​អ្នក​រត់ការ និង​មើលផ្លូវ ម្ចាស់​ឡាន​មានឈ្មោះ​លោក ហេង ដែល​បាន​ដឹកឈើ​មកពី ភូមិ ប៊ូ​ស្រា ឆ្លងកាត់​ភូមិ​ស្រែ​អំពូល និង​ភូមិ​ពូ​ជ្រៃ ឃុំ​ប៊ូ​ស្រា ស្រុក​ពេជ្រា​ដា ខេត្ត​មណ្ឌល​គី​រី ដោយ​ធ្វើ​ការឆ្លងកាត់​តាម​ក្រុង​សែន​មនោ​រម្យ ខេត្ត​មណ្ឌល​គី​រី ឆ្ពោះ​ទៅ​ស្រុក​អូររាំង បន្ត​ទៅ​ស្រុក​កែវ​សី​ម៉ា យ៉ាង​រលូន​ដោយ​ពុំ​មាន​មន្ត្រី​ជំនាញ​ណាមួយ​ហ៊ាន​ក្អក​នោះទេ ?​។​

​ចុះ​ហេតុអ្វី​បាន​ជា​មន្ត្រី​ជំនាញ​ក្មុង​ខេត្ត​មណ្ឌល​គី​រី​មើលមិនឃើញ និង​មិន​ធ្វើការ​បង្ក្រាប និង​មិន​ទប់ស្កាត់​បាន​ជា​បណ្តែតបណ្តោយ​អោយ​ក្រុម​ឈ្មួញ​ខាងលើនេះ​ដឹកឈើ​តាមតែ​អំពើ​ចិត្ត ឬ​មាន​អ្វី​នៅ​ពី​ខាងក្រោយ​នៃ​រឿងនេះ ?

​គួរ​បញ្ជាក់ដែរថា តាម​ការចុះ​ប្រមូល​នូវ​ព័ត៍មាន​និង​ផ្តិត​យក​រូប​ភាពទាំង​កណ្តាល​ថ្ងៃ​ត្រង់​ពី​ក្រុម​ការងារ​បាន​បញ្ជាក់ថា ឈ្មោះ ហេង និង​ឈ្មោះ ភា ធ្វើការ​ដឹកឈើ​បាន​យ៉ាង​រលូន​យ៉ាង​ដូច្នេះ​មកពី​ពួកគេ​បានធ្វើការ​បង់​ជូន​គ្រប់​មន្ត្រី​ជំនាញ​រួចរាល់​អស់​ទៅហើយ​ទើប​បានជា​ពួកគេ​ហ៊ាន​ដឹក​ទាំង​យប់​ទាំង​ថ្ងៃ​យ៉ាងនេះ​។​

​ប្រភព​ពី​បងប្អូន​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​ពូ​ជ្រៃ​បាន​បន្តទៀតថា ដោយ​មាន​មេការ​ឈ្មោះ កៃ ជា​អ្នក​ប្រមូល​និង​ដាក់​កូនចៅ​អា​ជ្រៀក​តាំង​បរ​ពី​ក្រុង​តិះ​ឆ្លងកាត់​តាម​អូរ​ទេ​តាម​រថយន្ត​ឡង់​គ្រីស័រ​យកមក​ដាក់​នៅ​ភូមិ​ពូ​ជ្រៃ​ក្រោយ​ផ្ទះ​បងប្អូន​ឥស្លាម​និង​យក​អា​ត្រាក់​លើក​ដាក់​ចូល​ក្នុង​ឡាន​សាំ​យ៉ុង​បានរ​លូន​យ៉ាង​ដូច្នេះ ក្នុង​១​ថ្ងៃ​មិន​ក្រោម​ពី​៤​ទៅ​៥​ជើង​នោះ​ទេ​ទាំង​យប់​ទាំង​ថ្ងៃ​៕

​បងប្អូន​ប្រជាពលរដ្ឋ​មានការ​ត្អូញត្អែ​ថា​ក្នុង​មួយថ្ងៃៗ​ក្រុម​នេះ​ដឹកឈើ​គ្មាន​ថ្ងៃ​ឈប់សម្រាក​នោះទេ​ដែល​ធ្វើអោយ​មាន​ការរំខាន​ក្នុង​ការប្រកប​មុខរប​រ​ចិញ្ជឹមជីវិត​របស់​ពួកគាត់​ពិសេស​ការបើក​បរក្រុម​នេះ​មិន​ដែល​ចេះ​យឺត​នោះទេ​?​នឹង​មាន​ការភ័យខ្លាច​មាន​បញ្ហា​គ្រោះថ្នាក់​ដល់​កូនៗ​របស់​ពួកគាត់​ជា យ​:​ថា​ហេតុ​។

​ប្រជាពលរដ្ឋ​ស្នើសុំ​ដល់​លោក ឌិន ប៊ុនធឿន​អនុប្រធាន​មន្ទីរ​បរិស្ថាន​និង​ជា​ប្រធាន​ស្តីទី​មេត្តា​ពិនិត្យ​មើល​កូនចៅ​តាម​ដែន​ស្នាក់ការ​ផង​ទាន !​ពីព្រោះ​ឡាន​ដឹក​កាត់មុខ​ស្នាក់ការ​ទាំង​យប់​ទាំង​ថ្ងៃ​ចុះ​ហេតុអ្វី​មិន​ធ្វើការ​ទប់ស្កាត់​ឬ​មាន​អ្វី​ដែល​ត្រូវ​លាក់បាំង​ជា​ថ្នូរ​ក្នុង​ការ​មិន​បង្ក្រាប ?

​អង្គភាព​យើងខ្ញុំ​សូម​ធ្វើ​ការស្នីសុំដ​ល់ ឯកឧត្តម ថង សាវ៉ុន អភិបាល នៃ​គ​ណះ​អភិបាលខេត្ត លោក ឡោ សុខា ស្នងការ​ខេត្ត លោក ហែម ប៊ុន​ណា​រ៉ែ​ល មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត មណ្ឌល​គី​រី និង ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​មេត្តា​ជួយ​ទប់ស្កាត់ និង​បង្ក្រាប​ករណី​ខាងលើ​នេះ​ផង​ទាន !​បើ​ពុំ​ដូច្នេះ​ទេ​ព្រៃឈើ​និង​ពិតជា​រលាយ​ដោយសារ​ក្រុម​ឈ្មួញ​ដុស​ស្លែ​ទាំងនេះ​ជាក់​ជាមិនខាន ៕

​អង្គភាព​យើងខ្ញុំ​គ្រាន់តែ​ជា​កញ្ចក់​ឆ្លុះបញ្ចាំង និង​ធ្វើ​សេចក្តីរាយការណ៍​ជូន​ដល់​ប្រមុខ​រដ្ឋាភិបាល​ដើម្បី​លោក​បាន​ជ្រាប និង​មាន​វិធានការណ៍​ទប់ស្កាត់ និង​បង្ក្រាប​ចំពោះ​ភាព​អសកម្ម​មួយចំនួន​តូច​សម្រាប់​តែ​មន្ត្រី​គ្រាប់​ល្ពៅ​តែប៉ុណ្ណោះ​ហើយ​នឹង​រង់ចាំ​ធ្វើ​ការបកស្រាយ​ក្នុងការ​ចុះផ្សាយ​នូវ​អត្ថបទ​ខាងលើនេះ​រៀង​រាល់​ម៉ោង​ធ្វើការ​គ្រប់ភាគី​ដែល​ពាក់ព័ន្ធ​៕ វគ្គ​មួយ​

 

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល