លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត៖ នាងខ្ញុំសូមគោរពបញ្ជាក់ជូនបង-ប្អូន ជនរួមជាតិទាំងអស់មេត្តាជ្រាបអំពីបច្ចុប្បន្នភាពនៃទឹកប្រាក់បរិច្ចាគ ដោយគិតមកដល់ម៉ោង ៥:០០ព្រឹក ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤ មូលនិធិគន្ធបុប្ផាកម្ពុជា បានទទួលថវិកាបរិច្ចាគ ពីបងប្អូនប្រជាពលរដ្ឋចំនួន ៩៩.៩៦៥ នាក់ សរុបជាទឹកប្រាក់មានចំនួន ១.១៦៤.០៤៧ ដុល្លារអាម៉េរិក។
នាងខ្ញុំសូមគោរពថ្លែងអំណរគុណចំពោះការគាំទ្រយ៉ាងផុលផុស ក្នុងស្មារតីសាមគ្គីភាព“ខ្មែរជួយខ្មែរ” របស់ប្រជាជាតិខ្មែរទាំងមូល។
នាងខ្ញុំសូមអំពាវនាវដល់បងប្អូនសប្បុរសជនដែលមានបំណងចូលរួមបរិច្ចាគក្នុងយុទ្ធនាការនេះ សូមមេត្តាបន្តចូលរួមគាំទ្រ រហូតដល់ថ្ងៃបិទយុទ្ធនាការ។
សូមអរគុណ????