ទាន់ហេតុការណ៍
ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន និង​ថ្នាក់ដឹកនាំ ព្រមទាំង​មន្ត្រីរាជការ​ទាំងអស់​នៃ​ក្រសួង​បរិស្ថាន ផ្ញើសារ​រំលែក​ទុក្ខ សូម​គោរព​ជូន ឯកឧត្តម មាស សុភា ឧត្តមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​តំណាងរាស្ត្រ​មណ្ឌល​ខេត្ត​ព្រះវិហារ ព្រមទាំង​ក្រុមគ្រួសារ​ - ក្រសួង​អភិវឌ្ឍន៍ជនបទ មាន​ការរៀបចំ​សិក្ខាសាលា​ស្តីពី «​ការត្រួតពិនិត្យ​ឡើងវិញ​លើ​ការវិភាគ​មុខងារ និង​រចនាសម្ព័ន្ធ​នៃ​ក្រសួង​អភិវឌ្ឍន៍ជនបទ​» - ឯកឧត្តម ង៉ូវ បូរី​ណា បាន​អញ្ជើញ​ជា​អធិបតី ក្នុង​កម្មវិធី​មី​ទ្ទិញ​អបអរសាទរ​ខួប​លេីក​ទី​៤៦ នៃ​ទិវា​ជ័យជំនះ ៧​មករា សាលា​សង្កាត់​ព្រះ​ស្រែ​ - យ៉ាងម៉ិច​ចេះ បុគ្គល ងិន វាសនា ចាងហ្វាង​អង្គភាព គេហទំព័រ​ក្រាំងមាស កំពុងតែ​ស៊ី​លៀស ល្អៀស​ខ្លួន ក្នុង​ការផ្សព្វផ្សាយ​រឿង​បទល្មើស​នេសាទ​ខុសច្បាប់​ - ​ឯកឧត្តម រ័ត្ន ស្រ៊ាង ផ្ញើ​សារលិខិត​គោរព​ជូន​ពរ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ក្នុង​ឱកាស​ខួប ១៩​ឆ្នាំ​នៃ​ចំណងអាពាហ៍ពិពាហ៍​ - អាវុធហត្ថ​រាជធានី​ភ្នំពេញ បង្ក្រាប​ក្រុម​ក្មេង​ទំនើង​០៣​នាក់ បញ្ជូនទៅ​តុលាការ ពាក់ព័ន្ធ​ករណី​ហិង្សា​ដោយ​ចេតនា​! - បន្ទាយមានជ័យ ជា​ខេត្ត​គំរូ​ទីមួយ ក្នុង​ការចាត់វិធានកា​រ​អ្នក​មិន​ចូលរួម​សម្អាត​បរិស្ថាន - លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដឹកនាំ​កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ចូលរួម​សហការ​ជាមួយ​កម្លាំង​ចម្រុះ​ការពារ​សន្តិសុខ សុវត្ថិភាព រក្សា​សណ្ដាប់ធ្នាប់​ក្នុង​“​ព្រឹត្តិការណ៍​បាល់ទាត់​មិត្តភាព អបអរសាទរ ទិវា​សន្តិភាព​នៅ​កម្ពុជា ២៩ ធ្នូ ២០២៤” - ឯកឧត្តម​ឧកញ៉ា​សាស្ត្រ​ចារ្យ​សមូហក​បណ្ឌិត ឡី សុភាព ប្រធាន​សមាគម​សហ ព័ន្ធ​វិនិយោគិន​កម្ពុជា និង​ជា​ប្រធាន​សមាគម​សហព័ន្ធ​អភិវឌ្ឍន៍​ដីធ្លី និង​សំណង់​កម្ពុជា អញ្ជើញ​សម្ភោ​ធ​ក្រុមហ៊ុន វន សៀកឡេង - ក្រុម​ការងារ​ជំនាញ នៃ​ក្រសួង​បរិស្ថាន​ចុះ​ត្រួតពិនិត្យ​ការអនុវត្ត​វិធានការ​បច្ចេកទេស និង​វិធានការ​ច្បាប់ ចំពោះ​ក្រុមហ៊ុន Jin Lu Yuan Energy Environment Protection Industry Co., Ltd.
0

ល្បែង​អន​ឡាញ​ជល់​មាន់​តាម​កញ្ចក់​ទូរទស្សន៍​កំពុងតែ​វាយលុក​នៅ​តាម​ភូមិ​/​ឃុំ​/​ស្រុក​/​គណៈ​អាជ្ញាធរ​មូលដ្ឋាន​មិន​បង្ក្រាប​.!

ល្បែង​អន​ឡាញ​ជល់​មាន់​តាម​កញ្ចក់​ទូរទស្សន៍​កំពុងតែ​វាយលុក​នៅ​តាម​ភូមិ​/​ឃុំ​/​ស្រុក​/​គណៈ​អាជ្ញាធរ​មូលដ្ឋាន​មិន​បង្ក្រាប​.!

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

​ខេត្ត​កំពត​÷ ក្រោយ​ពី​ស្ងប់ស្ងាត់​មួយរយៈ​ខ្លី​ពេល​នេះ​ល្បែង​អន​ឡាញ​ជល់​មាន់​តាម​កញ្ចក់​ទូរទស្សន៍​កំពុងតែ​លេង​នៅ​តាម​ភូមិ​/​ឃុំ​/​ស្រុក​.​ដោយ​មិន​ខ្វល់​និង​បទបញ្ជា របស់ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ កម្ពុជា ខណៈ​ជ្ញាធរ​និង​សមត្ថកិច្ច​មូលដ្ឋា​ន នៅ​សម្ងំ​ស្ងៀម មិនឃើញ​ចុះបង្ក្រាប​.​។​

ជាក់ស្ដែង​ដូច​ជា​ទីតាំង​ល្បែង​អន​ឡាញ​ជល់​មាន់​តាម​កញ្ចក់​ទូរទស្សន៍​មួយកន្លែង​នៅ​ទល់មុខ​(​វត្ត​ម្រះព្រៅ​)​ស្ថិតនៅក្នុង​ភូមិ​ដូន​យ៉យ ឃុំ​ដូន​យ៉យ ស្រុក​ឈូក ខេត្ត​កំពត កំពុងតែ​បើក​ទទួល​ក្រុម​អ្នកញៀន​ល្បែង​ឲ្យចូល​មក​លេង​យ៉ាង​កោះករ មិនឃើញ​មាន​អាជ្ញាធរ​និង​សមត្ថកិច្ច​ណា​ចុះបង្ក្រាប ខណៈ​លោក​មេ​ប៉ុស្តិ៍​ថា​ទីតាំង​ល្បែង​ខាង​នោះ​គឺ​ដាក់​មកពី​ខាងលើ​។​

ហេតុដូច្នេះ​ហើយ ប្រជាពលរដ្ឋ ក៏ដូចជា​មហាជន ទូទៅ សំណូមពរ​ទៅ​ដល់ លោក វរសេនីយ៍ឯក ប៉ោ យ៉ា អធិការ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ឈូក សូម​ជួយ​ចាត់​វិធានការ​តាម​ផ្លូវច្បាប់ ចំពោះ ទីតាំង​ល្បែងស៊ីសង តាម​អន​ឡា​ញ មួយកន្លែង​ស្ថិតក្នុង​ភូមិសាស្ត្រ​ខាងលើនេះ ស្រប​តាម​គោ​នយោបាយ​ភូមិ​.​ឃុំ​.​មាន​សុវត្ថិភាព ទាំង​៧​ចំណុច របស់​រាជរដ្ឋាភិបាល ដែល​បាន​កំណត់ និង​ដាក់​ចេញ​អោយ​មន្ត្រី​ថ្នាក់ក្រោម​ជាតិ អនុវត្ត​ទប់ស្កាត់ និង​បង្ក្រាប​! ទីតាំង​ល្បែងស៊ីសង គ្រប់​ប្រភេទ កន្លងមក​នោះ​!​។​

​សូម​រំលឹក​ថា​! ថ្មីៗ​នេះ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ កម្ពុជា បាន​ចេញ​បទបញ្ជា​អោយ អភិបាល​រាជធានី​.​ខេត្ត​ទាំងអស់​នូវ​ទូទាំង​ប្រទេស ត្រួតពិនិត្យ​ជា​បន្ទាន់​លើ​ទីតាំង​ល្បែង​ផ្សងសំណាង សូម​ចាត់វិធានការ​បិទ​ជាបន្ទាន់ និង​រាយការណ៍​ផ្ទាល់​ជូន​”​សម្តេច​”៕​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល