(កំពង់ចាម) ៖ កុមារគឺជាអ្នកបន្តវេនប្រទេសជាតិ ដូចពាក្យស្លោក “កុមារគឺជាទំពាំងស្នងប្ញស្សី” ដូច្នេះហើយកុមារត្រូវការជាចាំបាច់នូវការយកចិត្តទុកដាក់ថែទាំ គាំទ្រពីក្រុមគ្រួសារ សហគមន៍ ហើយកុមារមានសិទ្ធិទទួលបាននូវការអភិវឌ្ឍក្នុងបរិស្ថានសង្គមមួយដ៏ល្អប្រសើរ។
ប្រសាសន៍បែបនេះត្រូវបាន ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម លើកឡើង ខណៈឯកឧត្តម អញ្ជើញជាអធិបតីភាពក្នុងពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៧៥ ទិវាកុមារអន្តរជាតិ ១មិថុនា ឆ្នាំ២០២៤ ដែលប្រារព្ធធ្វើឡើងដោយរដ្ឋបាលខេត្តកំពង់ចាម ស្ថិតនៅសាលសន្និសីទសាលាខេត្ត នាព្រឹកថ្ងៃសៅរ៍ ១០ រោច ខែពិសាខ ឆ្នាំរោងឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៤។
ពិធីនេះមានការចូលរួមពីថ្នាក់ដឹកនាំខេត្ត កងកម្លាំងទាំងបី មន្ទីរ/អង្គភាពពាក់ព័ន្ធជុំវិញខេត្ត លោកគ្រូ អ្នកគ្រូ អាណាព្យាបាលសិស្ស និងសិស្សានុសិស្ស សរុបប្រមាណជិត ១.០០០នាក់។