ទាន់ហេតុការណ៍
ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត និង​លោកជំទាវ រួម​ទាំង​ថ្នាក់​ដឹកនាំ មន្ត្រីរាជការ​នៃ​ក្រសួង​បរិស្ថាន អញ្ជើញ​ចូលរួម​ពិធី​បុណ្យកាន់បិណ្ឌ​វេន​ទី​១ នៅ​វត្ត​កំសាន្ត ក្នុង​រាជធានី​ភ្នំពេញ​ - ឯកឧត្ដម នេត្រ ភ​ក្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន អញ្ជើញ​ជា​អធិបតី​ក្នុង​កម្មវិធី​បិទ​វគ្គ​បណ្ដុះបណ្ដាល​ពិសេស​ជូន​សិក្ខាកាម ចំនួន​៦៨៤​នាក់ - ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភ​ក្ត្រា អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​បិទ​វគ្គ និង​ចែក​វិញ្ញាបនប័ត្រ ជូន​សិក្ខាកាម «​វគ្គ​បណ្ដុះបណ្ដាល​វគ្គ​ពិសេស អំពី​មូលដ្ឋានគ្រឹះ​សម្រាប់​គ្រប់គ្រង​វិស័យ​ព័ត៌មាន​បែប​ឌីជីថល​» - ​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ៖ មាន​រោងចក្រ​ធំៗ ចំនួន ៣ គ្រោង​មក​វិនិយោគ​នៅក្នុង​ខេត្ត​ព្រៃវែង - សមាគម​សារព័ត៌មាន​ចំនួន​០៥ បើក​វគ្គ​បណ្ដុះបណ្ដាល​ជូន​សិក្ខាកាម​ចំនួន ៦៨៤​នាក់ នៅ​រាជបណ្ឌិត្យសភាកម្ពុជា​ - លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ៖ សូម​បង្ហាញ​នៅ​រូបភាព ដែល​បាន​ធ្វើអោយ​ខ្ញុំ មាន​អារម្មណ៍​រំភើប​ក្តុកក្តួល​រំជួលចិត្ត​នឹកស្មាន​មិន​ដល់ ! - ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា និង​លោកជំទាវ អញ្ជើញ​ជា​អធិបតី​កម្មវិធី​ពិនិត្យ​និង​ព្យាបាល​ជំងឺ​ជូន​ពលរដ្ឋ ដោយ​ឥតគិតថ្លៃ នៅ​ស្រុក​ពាម​រក៍ - ​អនុប្រធាន​ធនាគារ​អភិវឌ្ឍ​អាស៊ី​ជឿជាក់ថា កម្ពុជា​នឹង​អាច​សម្រេចបាន​នូវ​គោលដៅ​អ​ព្យ​ក្រឹត​កាបូន នៅ​ឆ្នាំ​២០៥០ - កម្ពុជា និង​ឡាវ ប្តេជ្ញា​ចិត្ត​រួម​គ្នា​កាត់បន្ថយ​ការបំពុល​ប្លា​ស្ទិក នៅ​តាម​ដង​ទន្លេមេគង្គ - ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ៖ មន្ត្រីនគរបាល​ជាតិ ទោះ​មាន​ឋានន្តរស័ក្តិ​និង​តួនាទី​យ៉ាងណាក៏ដោយ ត្រូវតែ​គោរព​វិន័យ​ឱ្យបាន​ច្បាស់លាស់ ពិសេស​ការសុំ​ច្បាប់​
0

អាវុធហត្ថ​រាជធានី​ភ្នំពេញ ដាក់​ដំណើរការ​បច្ចេកវិទ្យា​ថ្មី ក្នុង​កម្មវិធី​ហ្វឹកហ្វឺន​របស់​ខ្លួន​!

អាវុធហត្ថ​រាជធានី​ភ្នំពេញ ដាក់​ដំណើរការ​បច្ចេកវិទ្យា​ថ្មី ក្នុង​កម្មវិធី​ហ្វឹកហ្វឺន​របស់​ខ្លួន​!

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

​ថ្មីៗ​នេះ អាវុធហត្ថ​រាជធានី​ភ្នំពេញ​ក្រោម​ការដឹកនាំ​របស់​លោក ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ជា​មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​សាកល្បង​ដាក់​ដំណើរការ​នូវ​បទពិសោធន៍​ថ្មី​មួយ គឺ​កម្មវិធី​ហ្វឹកហ្វឺន Simulation ដែល​ជា​ប្រព័ន្ធ​ហ្វឹកហ្វឺន​តាម​បែប​បច្ចេកវិទ្យា​កុំព្យូទ័រ ប៉ុន្តែ​សិក្ខាកាម​អាច​អនុវត្ត​ដូច​នៅ​ក្នុង​ពិភព​ពិត ជា​លក្ខណៈ​ឯកត្តជន ជា​ក្រុម និង​អាច​ប្រកួត​គ្នា​បាន ដោយ​អាច​បង្កើត​សេនារីយោ​សិប្បនិម្មិត​តាម​តម្រូវការ ស្រប​តាម​ស្ថានភាព​ជាក់ស្តែង​។

​ជាមួយ​បទ​ពិសោធន៍​ថ្មី​មួយ​នេះ លោក​វរសេនីយ៍ឯក សៀ ទីន នាយសេនាធិការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដែលជា​អ្នក​ផ្តួចផ្តើម​និង​ទទួលខុសត្រូវ​រៀបចំ​ដោយផ្ទាល់ បានបញ្ជាក់​ថា កម្មវិធី​ហ្វឹកហ្វឺន Simulation បាន​ផ្តល់​អត្ថប្រយោជន៍​ជា​ច្រើន​ដូចជា​៖
– ចំណេញ​ការប្រើប្រាស់​គ្រាប់​ពិត​
– ចំណេញ​ការប្រើប្រាស់​ទីលាន​ហ្វឹកហ្វឺន​
– អាច​ចល័ត​បាន​គ្រប់​ទីកន្លែង ដោយ​គ្រាន់តែ​មាន កុំព្យូទ័រ និង LCD Projector(​ស្លា​យ​)
– កម្មវិធី​ហ្វឹកហ្វឺន​អាច​បត់បែន​បាន​គ្រប់​ស្ថានភាព​តាម​តម្រូវការ
– បង្កើន​នូវ ប្រសិទ្ធភាព និង សុវត្ថិភាព​
– បំណិន​ក្នុងការ​ធ្វើ​សេចក្តីសម្រេ​ចចិត្តបាន​ត្រឹមត្រូវ​ឆាប់រហ័ស​ក្នុងពេល​ប្រតិបត្តិ​ការជាក់ស្តែង​ ។

 


 

 

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល