ទាន់ហេតុការណ៍
ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត និង​លោកជំទាវ រួម​ទាំង​ថ្នាក់​ដឹកនាំ មន្ត្រីរាជការ​នៃ​ក្រសួង​បរិស្ថាន អញ្ជើញ​ចូលរួម​ពិធី​បុណ្យកាន់បិណ្ឌ​វេន​ទី​១ នៅ​វត្ត​កំសាន្ត ក្នុង​រាជធានី​ភ្នំពេញ​ - ឯកឧត្ដម នេត្រ ភ​ក្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន អញ្ជើញ​ជា​អធិបតី​ក្នុង​កម្មវិធី​បិទ​វគ្គ​បណ្ដុះបណ្ដាល​ពិសេស​ជូន​សិក្ខាកាម ចំនួន​៦៨៤​នាក់ - ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភ​ក្ត្រា អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​បិទ​វគ្គ និង​ចែក​វិញ្ញាបនប័ត្រ ជូន​សិក្ខាកាម «​វគ្គ​បណ្ដុះបណ្ដាល​វគ្គ​ពិសេស អំពី​មូលដ្ឋានគ្រឹះ​សម្រាប់​គ្រប់គ្រង​វិស័យ​ព័ត៌មាន​បែប​ឌីជីថល​» - ​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ៖ មាន​រោងចក្រ​ធំៗ ចំនួន ៣ គ្រោង​មក​វិនិយោគ​នៅក្នុង​ខេត្ត​ព្រៃវែង - សមាគម​សារព័ត៌មាន​ចំនួន​០៥ បើក​វគ្គ​បណ្ដុះបណ្ដាល​ជូន​សិក្ខាកាម​ចំនួន ៦៨៤​នាក់ នៅ​រាជបណ្ឌិត្យសភាកម្ពុជា​ - លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ៖ សូម​បង្ហាញ​នៅ​រូបភាព ដែល​បាន​ធ្វើអោយ​ខ្ញុំ មាន​អារម្មណ៍​រំភើប​ក្តុកក្តួល​រំជួលចិត្ត​នឹកស្មាន​មិន​ដល់ ! - ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា និង​លោកជំទាវ អញ្ជើញ​ជា​អធិបតី​កម្មវិធី​ពិនិត្យ​និង​ព្យាបាល​ជំងឺ​ជូន​ពលរដ្ឋ ដោយ​ឥតគិតថ្លៃ នៅ​ស្រុក​ពាម​រក៍ - ​អនុប្រធាន​ធនាគារ​អភិវឌ្ឍ​អាស៊ី​ជឿជាក់ថា កម្ពុជា​នឹង​អាច​សម្រេចបាន​នូវ​គោលដៅ​អ​ព្យ​ក្រឹត​កាបូន នៅ​ឆ្នាំ​២០៥០ - កម្ពុជា និង​ឡាវ ប្តេជ្ញា​ចិត្ត​រួម​គ្នា​កាត់បន្ថយ​ការបំពុល​ប្លា​ស្ទិក នៅ​តាម​ដង​ទន្លេមេគង្គ - ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ៖ មន្ត្រីនគរបាល​ជាតិ ទោះ​មាន​ឋានន្តរស័ក្តិ​និង​តួនាទី​យ៉ាងណាក៏ដោយ ត្រូវតែ​គោរព​វិន័យ​ឱ្យបាន​ច្បាស់លាស់ ពិសេស​ការសុំ​ច្បាប់​
0

ល្បែងស៊ីសង​ច្រើន​ប្រភេទ​និង​ជល់​មាន់​តាម​ទូរទស្សន៍​អន​ឡាញ​នៅ​តាម​ហាង​កាហ្វេ​ជាច្រើន​កន្លែង​វាយលុក​ដល់​ទី​ជនបទ​នៅ​ខេត្ត​ក្រចេះ

ល្បែងស៊ីសង​ច្រើន​ប្រភេទ​និង​ជល់​មាន់​តាម​ទូរទស្សន៍​អន​ឡាញ​នៅ​តាម​ហាង​កាហ្វេ​ជាច្រើន​កន្លែង​វាយលុក​ដល់​ទី​ជនបទ​នៅ​ខេត្ត​ក្រចេះ

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

ខេត្ត​ក្រចេះ​÷ ទីតាំង​ល្បែងស៊ីសង​ឆ្នោត​,​ជល់​មាន់​តាម​អន​ឡាញ កំពុងតែ​ចាប់ផ្ដើម​ដំណើរការ​យ៉ាង​គគ្រឹកគគ្រេង​វិញ​ហើយ នៅ​តាម​ភូមិ​-​ឃុំ​-​សង្កាត់​ក្នុង​ក្រុង​ក្រចេះ​ដោយ​បាន​ពង្រីក​ខ្លួន នៅ​តាម​ហាង​កាហ្វេ​និង​ហាង​លក់ដូរ​ផ្សេងៗ​។​ប្រជាពលរដ្ឋ​និយាយថា នៅ​តាម​ហាង​បាយ​, ហាង​កាហ្វេ នា​បច្ចុប្បន្ននេះ គេ​សង្កេត ឃើញ​មាន​បើក​លេង​ល្បែងស៊ីសង​ច្រើន​ប្រភេទ ជាពិសេស​ជល់​មាន់ តាម​អន​ឡា​ញ កំពុងបើក​ដំណើរការ​យ៉ាង​គគ្រឹកគគ្រេង​ក្រោយ​ផ្អាក​សកម្មភាព​បាន មួយរយៈ​ដោយ​អាជ្ញាធរ​និង​សមត្ថកិច្ច បាន​ចុះ​បង្ក្រាប​តាម​បទបញ្ជា​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​។ ដំណើរការ​ឡើងវិញ​នៃ​ល្បែង​ស៊ី សង​ទាំងនេះ គឺ​ហាក់ដូចជា​ជាន់ឈ្លី​បទបញ្ជា​ប្រមុខ​រាជរដ្ឋាភិបាល​យ៉ាង​ខ្លាំង​។​

​ប្រភព​បន្តថា សកម្មភាព​នៃ​ដំណើរការ​លេងល្បែង​ស៊ី សង​ទាំងនេះ គឺ​មិន​បង្ហាញ​រូបភាព​ទ្រង់ទ្រាយ​ធំ ដោយ​ដាក់​បង្ហាញ​តាម​អេក្រង់​ទូរទស្សន៍ ឬ​ផ្ទាំង LCD ដូច​មុន​ឡើយ ពោល​គឺ​អ្នក​ចាំ​ទូទាត់​ប្រាក់ និង​អ្នកលេង​ល្បែង អង្គុយ​នៅ​ពីមុខ​កុំព្យូទ័រ ឬ Laptop ដើម្បី​ភ្នាល់​ល្បែង​ហើយ​បើ​មាន​សភាពការណ៍​មិន​ស្រួល​គឺ​នាំគ្នា​រត់ ដែល​សកម្មភាព​នៃ​កា​បើក​លេង​ល្បែង​ទាំងនោះ ហាក់​កំពុង​បន្លំ​ភ្នែក​អាជ្ញាធរ ដោយ​មើលទៅ​ដូច​ជា​ពួកគេ​កំពុង​ពិភាក្សា​ការងារ នៅ​ពីមុខ​កុំព្យូទ័រ​អ៊ីចឹង តែ​ធាតុពិត​ពួកគេ​កំពុង​លប​លួច​លេងល្បែង​តាម​អន​ឡាញ​ប៉ុណ្ណោះ​។​

​ជាក់ស្ដែង​ទីតាំង​ដែល​កំពុង​ដំណើរការ បើក​ល្បែង​ស៊ី សង​ជល់​មាន់​តាម​អន​ឡាញ​មានដូចជា :

​ទីតាំង​ដាក់​Laptop និង ទូ​រទស្ស​ន៏​
_ ក្រុង​ក្រចេះ​
1.​ទីតាំង​កាហ្វេ ផ្ទះ​តា​ម៉ៅ ផ្សារ​អង្គរ​
2.​ទីតាំង​កាហ្វេ ផ្ទះ​តា​ង៉ែត ក្បែរ​ផ្ទះ​ពេទ្យ អួ​កនៅ​ម្តុំ​ផ្លូវ​មាត់ទន្លេ ទៅ​ផ្សារ​អង្គរ​
3.​ទីតាំង​ខាងក្រោយ​កាហ្វេ រ៉ូ​ម៉ែន ក្បែរ​ហាង​បាយ ភក្តី​
_ ស្រុក​ចិត្រ​បុរី ទីតាំង​នៅ​ជិត​របង រោង​ម៉ា​សុ​ី​អារឈើ​ចាស់​
_​ស្រុក​ឆ្លូង​
1.​ទីតាំង​ក្បែរ​ស្ពាន​ព្រែក​ឆ្លូង ផ្លូវ​ចូល​ឆ្វេង​ដៃ​
2.​ទីតាំង​កាហ្វេ​ក្បាលស្ពាន ពង្រ ខាងស្តាំ​ដៃ​
_ ស្រុក​ព្រែក​ប្រសព្វ​
1.​ទីតាំង​កាហ្វេ ក្បែរ​ស្ពាន សោ​ប​លើ ខាងស្តាំ​ដៃ​
​និង​មាន​ជាច្រើន​កន្លែង​ទៀត​។​ល​។​
​ជុំវិញ បញ្ហា​ល្បែងស៊ីសង កំពុងតែ​កើត​មាន​រាយប៉ាយ​នៅ​តាម​ហាង​កាហ្វេ​,​ទីតាំង​ផ្សេងៗ នៅក្នុង​ក្រុង​ក្រចេះ និង​តាម​មូលដ្ឋាន​រហូតដល់​ទីជនបទ ត្រូវបាន​មហាជន​ឡើង​ថា វា​គឺជា​ដើមចម ដែលនាំឱ្យ​មាន​អំពើ​ហិង្សា​ក្នុង​គ្រួសារ និង​មាន​ករណី​ចោរលួច ចោរប្លន់ ដែល​បង្ក​ភាពអសន្តិសុខ នៅក្នុង​សង្គម​ផង​ដែរ​។ សំណួរ​សួរថា តើ​ហេតុអ្វី​បាន​ជា​ល្បែងស៊ីសង​តាម​អ៊ីនធឺណិត ទាំងនេះ​អាច​ដំណើរការ​ទៅ​បាន​? សមត្ថកិច្ច​មើលមិនឃើញ​ទេ​ឬ​? ពិបាក​ទទួលយក​ណាស់​ដែល​ថា​សមត្ថកិច្ច​មិន​ដឹង​អំពី​បញ្ហា​ល្បែងស៊ីសង​តាម​អ៊ីនធឺណិត​នេះ​។ ប៉ុន្តែ​បើ​ថា​សមត្ថកិច្ច​នៃ​យើង​ទទួល​បាន​លាប​សក្ការៈ​ខ្លះ​ខ្លះ​ដែរ​ពី​ថៅកែ​ល្បែង​ទាំងនោះ ទំនងជា​គេ​ជឿ​ជាង​។​

​ដូច្នេះ ពាក់ព័ន្ធ​នឹង​ការបើក​លែង​ល្បែងស៊ីសង​ខុសច្បាប់ នៅតាម​មូលដ្ឋាន ពលរដ្ឋ​ស្នើសុំ​ឲ្យ​អាជ្ញាធរ​ជាពិសេស​លោក​ស្នងកា​រន​គរ​បាល​ខេត្ត ក៏ដូចជា​សមត្ថកិច្ច​ជំនាញ​ពាក់ព័ន្ធ ចាត់វិធានការ​បង្ក្រាប​ទប់ស្កាត់ ដោយ​ចូលរួម​អនុវត្ត តាម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល ភូមិ​ឃុំ​មាន​សុវត្ថិភាព​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល