ភ្នំពេញ៖ តាមសេចក្តីថ្លែងការណ៍ នៅថ្ងៃ២៨ ខែឧសភា ឆ្នាំ២០២៤នេះ សមាគមរាជសីហ៍ បានសង្កេតឃើញថា ដំណើរការរៀបចំការបោះឆ្នោត កាលពីថ្ងៃអាទិត្យ ទី២៦ ខែឧសភា ឆ្នាំ២០២៤កន្លងមក បានប្រព្រឹត្តទៅយ៉ាងត្រឹមត្រូវ និងយុត្តិធម៌ស្របតាមរដ្ឋធម្មនុញ ច្បាប់បោះឆ្នោត និងបទបញ្ជានិងនីតិវិធី គ.ជ.ប និងស្ថិតក្នុងបរិយាកាសនយោបាយ អព្យាក្រឹត្យ សេរី យុត្តិធម៌ និងមានសន្តិសុខសណ្តាប់ធ្នាប់ល្អ ហើយអ្នកដែលមានសិទ្ធិបោះឆ្នោត បានអញ្ជើញទៅចូលរួមបោះឆ្នោតតាំងពីព្រលឹមបើកការិយាល័យ ដោយគ្មានការបង្ខិតបង្ខំ គ្មានការគំរាមកំហែង ឬអំពើហិង្សាណាមួយឡើយ។
សូមជម្រាបថា សមាគមរាជសីហ៍ បានបញ្ជូនសមាជិក សមាជិការបស់ខ្លួនជាច្រើនរូប ចូលរួមសង្កេតការការបោះឆ្នោតនេះនៅទូទាំងប្រទេស។
ព័ត៌មានលម្អិតក្នុងសេចក្តីថ្លែងការខាងក្រោម៖