ទាន់ហេតុការណ៍
អាវុធហត្ថ​ខេត្ត​សៀមរាប បង្ក្រាប​បាន​ក្មេង​ទំនើង​ម្នាក់ ពាក់ព័ន្ធ​ករណី​ហិង្សា​ដោយ​ចេតនា និង​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​អ្នកដទៃ​! - ​រដ្ឋមន្ដ្រី​ក្រសួង​បរិស្ថាន ត្រូវ​កុំ​បី​យ៉ាង កុំ​ដុត​ប្លា​ស្ទិក កុំ​ចោល​ប្លា​ស្ទិកក្នុង​ទឹក កុំ​កប់​ប្លា​ស្ទិកក្នុង​ដី​ - រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម និង​អភិបាល​រាជធានី​ភ្នំពេញ អញ្ជើញ​ផ្សព្វផ្សាយ​ការចុះ​ឈ្មោះ​តាម​ថ្នាល​ឌីជីថល ចុះ​ឈ្មោះ​អ្នកសេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​នៅ​រាជធានី​ភ្នំពេញ​ - ឯកឧត្តម នេត្រ ភ​ក្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន អញ្ជើញ​ជា​អធិបតី​ពិធី​បើក​ស្និបាត​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ​២០២៤ និង​លើក​ទិសដៅ​ការងារ​បន្ត​ឆ្នាំ​២០២៥ របស់​ក្រសួង​ព័ត៌មាន - ​ក្រុមការងារ អាវុធហត្ថ​រាជធានី​ភ្នំពេញ ប្រគល់​អំណោយ​ជូន​ដល់​សមាជិក​ចំនួន​២​នាក់ សមាជិក​មាន​ប្រពន្ធ​ទើប​សម្រាលកូន​! - ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត អញ្ជើញ​ចូលរួម​ពិធី​សម្ពោធ​ដាក់​ឱ្យ​ប្រេី​ប្រាស់​អគារសិក្សា​ថ្មី នៅ​វិទ្យាល័យ ហេង សំរិន ចក​ - គណៈកម្មាធិការ​សម្របសម្រួល​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ពិនិត្យឧ​ត្ត​មានុ​វត្ត​សកល ដើម្បី​រៀបចំ​ក្រប​ខណ្ឌ​ពិនិត្យ​តាមដាន និង​វាយតម្លៃ​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​នៅ​កម្ពុជា​ - ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចាត់​ក្រុមការងារ​នាំយក​ថវិកា​ឧបត្ថម្ភ​ដល់​សមាជិក ដែល​បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍​! - អភិបាលខេត្ត​កំពង់ចាម អញ្ជើញ​បើក​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ​២០២៤ និង​លើក​ទិសដៅ​អនុវត្ត​ការងារ​បន្ត​សម្រាប់​ឆ្នាំ​២០២៥ របស​របស់​រដ្ឋបាល​ខេត្ត​កំពង់ចាម​ - បន​ល្បែង​ខុសច្បាប់​មាន់​ជ​ល់អន​ឡាញ​ក្រុម​អក្សរ​" A "​កំពុងបើក​លេង​យ៉ាង​គគ្លើន​នៅ​ស្រុក​កំពង់សៀម ខណៈ​អាជ្ញាធរ​និង​សមត្ថកិច្ច​បិត​ភ្នែក​ធ្វើ​ដេកលក់​.!
0

ល្បែងស៊ីសង​អន​ឡាញ​ជាច្រើន​ក្លែង​កំពុងតែ​បើក​លេង​នៅក្នុង​ស្រុក​ស្អាង សមត្ថកិច្ច​មិន​បង្ក្រាប ហ៊ាន​ផ្គើន​និង​បទបញ្ជា របស់ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​

ល្បែងស៊ីសង​អន​ឡាញ​ជាច្រើន​ក្លែង​កំពុងតែ​បើក​លេង​នៅក្នុង​ស្រុក​ស្អាង សមត្ថកិច្ច​មិន​បង្ក្រាប ហ៊ាន​ផ្គើន​និង​បទបញ្ជា របស់ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

ខេត្ត​កណ្តាល​÷​កន្លង​ទៅ​ថ្មីៗ​នេះ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ កម្ពុជា បាន​ចេញ​បទបញ្ជា​អោយ អភិបាល​រាជធានី​.​ខេត្ត​ទាំងអស់​នូវ​ទូទាំង​ប្រទេស ត្រួតពិនិត្យ​ជា​បន្ទាន់​លើ​ទីតាំង​ល្បែង​ផ្សងសំណាង សូម​ចាត់វិធានការ​បិទ​ជាបន្ទាន់ និង​រាយការណ៍​ផ្ទាល់​ជូន​”​សម្តេច​”​។​

ប្រភព​រាយការណ៍​ថា មាន​ថៅកែ​ល្បែង​កំពុងតែ​ដើរ​ពង្រាយ​ល្បែង​អន​ឡាញ​ជាច្រើន​កន្លែង​នៅក្នុង​ស្រុក​ស្អាង ខេត្ត​កណ្ដាល ដូចជា មាន់​ជល់​អន​ឡា​ញ និង​ល្បែង​ឆ្នោត​ឡូតូ តាម​ទូរទស្សន៍ ឬ​កុំព្យូទ័រ កំពុង​បើក​ឱ្យ​ក្រុម​ញៀន​ល្បែង​ប្រុស​ស្រី ក្មេង​ចាស់​នាំគ្នា​ចូល​លេង​គគ្រឹកគគ្រេង​ក្នុងនោះ​គេ​សង្កេតឃើញ​មាន​យុវជន​មួយចំនួនធំ គេច​ពី​ការសិក្សា (​សាលា​) នាំគ្នា​មក​លេង​ល្បែងស៊ីសង​តាម​អ៊ីនធឺណិត​ដូចជា​នៅ ភូមិ​ខ្ពប​លើ ឃុំ​ខ្ពប ស្រុក​ស្អាង​,​ផ្លូវ បំបែក​ឃុំ​ទឹក​វិល​,​ភូមិរ​កា​លើ ឃុំ​ខ្ពប​.​ជាដើម​។ រីឯ​.​អាជ្ញាធរ​និង​សមត្ថកិច្ច​មូលដ្ឋាន នៅ​សម្ងំ​ស្ងៀម មិនឃើញ​ចុះបង្ក្រាប​! ហ៊ាន​ផ្គើន​និង​បទបញ្ជា របស់ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ កម្ពុជា​ទៅ​វិញ​។​

ភាព​ស្ងៀមស្ងាត់​របស់លោក រស់ ចន្ថា អធិការ​នគ​បាក​ស្រុក​ស្អាង ចំពោះ​ទីតាំង​ល្បែងស៊ីសង​អន​ឡាញ​ទាំងនេះ ធ្វើ ឲ្យ​ប្រជាពលរដ្ឋ​មាន​មន្ទិលសង្ស័យ​ថា លោក​មាន​ជាប់ជំពាក់​និង​ផលប្រយោជន៍​ណាមួយ​ពី​ពួក​ថៅកែ​ម្ចាស់​ល្បែង​អ៊ីនធឺណិត​ទាំងនោះ​។ ដូច្នេះ​ប្រជាពលរដ្ឋ​ស្នើឲ្យ​លោកស្នងការ​នគរបាល​ខេត្ត​កណ្ដាល​មាន​វិធានការ ប្រកប ដោយ​ប្រសិទ្ធភាព​ចំពោះ​ល្បែងស៊ីសង​តាម​អ៊ីនធឺណិត​ក្នុង​មូលដ្ឋាន​ស្រុក​ស្អាង​នោះ​ផង​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល