យោងទៅតាមហ្វេសប៊ុកផេខ (Facebook Page ) និងតេលេក្រាមឆាណែល (Telegram Channel) សម្តេចតេជោ បានលើកឡើងដូចនេះថា ប៉ុន្មានថ្ងៃនេះ មានការលើកឡើងថា ខ្ញុំសម្រេចឲ្យបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោនៅថ្ងៃ១២ មិថុនា ២០២៤។
ពាក់ព័ន្ធនឹងករណីនេះ សម្តេចបានលើកឡើងដូចនេះថា ៖ មិនមានរឿងបែបនេះទាល់តែសោះ ។ ការសម្រេចបើកការដ្ឋាន សាងសង់នៅពេលណាវាជាសិទ្ធផ្តាច់មុខរបស់នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។
សម្តេចបានបន្តទៀតថា ៖ មានតែការបំភ្លឺតាមបណ្តាញសង្គមបែបនេះទេ ទើបពន្លត់ភ្លើងបានឆាប់ដោយមិនព្រួយអង្គុយបក់ផ្សែង ៕