ទាន់ហេតុការណ៍
ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត និង​លោកជំទាវ រួម​ទាំង​ថ្នាក់​ដឹកនាំ មន្ត្រីរាជការ​នៃ​ក្រសួង​បរិស្ថាន អញ្ជើញ​ចូលរួម​ពិធី​បុណ្យកាន់បិណ្ឌ​វេន​ទី​១ នៅ​វត្ត​កំសាន្ត ក្នុង​រាជធានី​ភ្នំពេញ​ - ឯកឧត្ដម នេត្រ ភ​ក្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន អញ្ជើញ​ជា​អធិបតី​ក្នុង​កម្មវិធី​បិទ​វគ្គ​បណ្ដុះបណ្ដាល​ពិសេស​ជូន​សិក្ខាកាម ចំនួន​៦៨៤​នាក់ - ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភ​ក្ត្រា អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​បិទ​វគ្គ និង​ចែក​វិញ្ញាបនប័ត្រ ជូន​សិក្ខាកាម «​វគ្គ​បណ្ដុះបណ្ដាល​វគ្គ​ពិសេស អំពី​មូលដ្ឋានគ្រឹះ​សម្រាប់​គ្រប់គ្រង​វិស័យ​ព័ត៌មាន​បែប​ឌីជីថល​» - ​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ៖ មាន​រោងចក្រ​ធំៗ ចំនួន ៣ គ្រោង​មក​វិនិយោគ​នៅក្នុង​ខេត្ត​ព្រៃវែង - សមាគម​សារព័ត៌មាន​ចំនួន​០៥ បើក​វគ្គ​បណ្ដុះបណ្ដាល​ជូន​សិក្ខាកាម​ចំនួន ៦៨៤​នាក់ នៅ​រាជបណ្ឌិត្យសភាកម្ពុជា​ - លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ៖ សូម​បង្ហាញ​នៅ​រូបភាព ដែល​បាន​ធ្វើអោយ​ខ្ញុំ មាន​អារម្មណ៍​រំភើប​ក្តុកក្តួល​រំជួលចិត្ត​នឹកស្មាន​មិន​ដល់ ! - ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា និង​លោកជំទាវ អញ្ជើញ​ជា​អធិបតី​កម្មវិធី​ពិនិត្យ​និង​ព្យាបាល​ជំងឺ​ជូន​ពលរដ្ឋ ដោយ​ឥតគិតថ្លៃ នៅ​ស្រុក​ពាម​រក៍ - ​អនុប្រធាន​ធនាគារ​អភិវឌ្ឍ​អាស៊ី​ជឿជាក់ថា កម្ពុជា​នឹង​អាច​សម្រេចបាន​នូវ​គោលដៅ​អ​ព្យ​ក្រឹត​កាបូន នៅ​ឆ្នាំ​២០៥០ - កម្ពុជា និង​ឡាវ ប្តេជ្ញា​ចិត្ត​រួម​គ្នា​កាត់បន្ថយ​ការបំពុល​ប្លា​ស្ទិក នៅ​តាម​ដង​ទន្លេមេគង្គ - ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ៖ មន្ត្រីនគរបាល​ជាតិ ទោះ​មាន​ឋានន្តរស័ក្តិ​និង​តួនាទី​យ៉ាងណាក៏ដោយ ត្រូវតែ​គោរព​វិន័យ​ឱ្យបាន​ច្បាស់លាស់ ពិសេស​ការសុំ​ច្បាប់​
0

ឆ្លងកាត់​ពី​សកម្មភាព​មុត​ស្រួច ឯកឧត្តម ង៉ូវ បូរី​ណា ក្លាយ​ជា​សមាជិក​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​ថ្នាក់កណ្តាល និង​ជា​ប្រធាន​ក្រុមការងារ​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​ក្រសួង​បរិស្ថាន​

ឆ្លងកាត់​ពី​សកម្មភាព​មុត​ស្រួច ឯកឧត្តម ង៉ូវ បូរី​ណា ក្លាយ​ជា​សមាជិក​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​ថ្នាក់កណ្តាល និង​ជា​ប្រធាន​ក្រុមការងារ​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​ក្រសួង​បរិស្ថាន​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

​ឯកឧត្តម ង៉ូវ បូរី​ណា រដ្ឋលេខាធិការ​ក្រសួង​បរិស្ថាន ត្រូវបាន​គណៈអចិន្ត្រៃយ៍​គណៈកម្មាធិការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា សម្រេច​តែងតាំង ជា​សមាជិក​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​ថ្នាក់កណ្តាល និង​ជា​ប្រធាន​ក្រុមការងារ​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​ក្រសួង​បរិស្ថាន​។ នេះ​យោងតាម​សេចក្តីសម្រេច ស្តី​ពី​ការចាត់តាំង​មន្ត្រី​គណបក្ស ដែល​ចុះហត្ថលេខា​ដោយ សម្តេច​សេនា​វិបុល​ភក្តី សាយ ឈុំ អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ថ្ងៃ​ទី ២២ ខែ​ឧសភា ឆ្នាំ​២០២៤ ។​

​ឯកឧត្តម ង៉ូវ បូរី​ណា មិនសូវ​មាន​នរណា​ស្គាល់​គាត់​ទេ តែបើ​និយាយ​ពី​ឈ្មោះ​បណ្តាញ​សង្គម Khempire (​អាណាចក្រ​ខ្មែរ​) ច្បាស់​នឹង​ស្គាល់​ឯកឧត្តម​ហើយ ។ មុន​ឡើង​ជា​រដ្ឋលេខាធិការ​ក្រសួង​បរិស្ថាន គាត់​ជា​មនុស្ស​ម្នាក់​មាន​ខ្សែ​ឈាម​ក្នុង​វិស័យ​សារព័ត៌មាន ជា​អ្នក​ប្រយុទ្ធប្រឆាំង​នឹង​ព័ត៌មាន​ក្លែងក្លាយ​យ៉ាងសកម្ម ហើយ​កែវ​ភ្នែក​ទាំង​គូ​ស្ថិតនៅលើ​អន​ឡាញ​ជាប់​រហូត​ជាមួយ​នឹង​ក្រុមការងារ​បណ្តាញ​សង្គម និង​មាន​សកម្មភាព​ជួយ​សង្គម គាត់​ក៏​ជា​អ្នក​សកម្ម​ក្នុង​ក្រុមការងារ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ផងដែរ និង​ចុះ​ពង្រឹង​បក្ស​នៅ​មូលដ្ឋាន​មិនតិច​ឆ្នាំ​ឡើយ ។

​ឆ្នាំ 2000-2011 ជា​អនុប្រធាន​គណៈ​ពង្រឹង​ស្រុក​ល្វាឯម ទទួលបន្ទុក​ឃុំ​ល្វា​ស ខេត្ត​កណ្តាល ក៏​ជា​សមាជិក​ក្រុមការងារ​ចុះ​ជួយ​ក្រុង​ស្វាយរៀង ខេត្ត​ស្វាយរៀង​ពី​ឆ្នាំ 2000 ដល់​បច្ចុប្បន្ន ។ ឆ្នាំ 2018 មកដល់​បច្ចុប្បន្ន​ជា​អនុប្រធាន​ក្រុមការងារ​គណៈ​ពង្រឹង​គណបក្ស​ស្រុក​អូររាំងឪ ខេត្ត​ត្បូងឃ្មុំ ។​

​ឯកឧត្តម ង៉ូវ បូរី​ណា ក៏​ជា​បុគ្គល​លេចធ្លោ​មាន​ចិត្តមុត​ស្រួច​ក្នុង​ទស្សនវិស័យ និង​គាំទ្រ​គោល​យោ​បាយ​របស់​គណបក្ស​ប្រជាជន​កម្ពុជា និង​មាន​ទំនុកចិត្ត​ពី​គណៈកម្មាធិការ​គណបក្ស​ក្រសួង​បរិស្ថាន ថ្នាក់ដឹកនាំ​ក៏​បាន​ស្នើ​ឈ្មោះ​ឯកឧត្តម ជា​ប្រធាន​ក្រុមការងារ​យុវជន​គណបក្ស​ក្រសួង​បរិស្ថាន ។​

​សូម​អបអរសាទរ ដែល​ឯកឧត្តម ង៉ូវ បូរី​ណា ត្រូវបាន​គណៈអចិន្ត្រៃយ៍​គណៈកម្មាធិការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា​ទុកចិត្ត និង​ចាត់តាំង​ជា​សមាជិក​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​ថ្នាក់កណ្តាល និង​ជា​ប្រធាន​ក្រុមការងារ​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​ក្រសួង​បរិស្ថាន ៕​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល