ទាន់ហេតុការណ៍
ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត និង​លោកជំទាវ រួម​ទាំង​ថ្នាក់​ដឹកនាំ មន្ត្រីរាជការ​នៃ​ក្រសួង​បរិស្ថាន អញ្ជើញ​ចូលរួម​ពិធី​បុណ្យកាន់បិណ្ឌ​វេន​ទី​១ នៅ​វត្ត​កំសាន្ត ក្នុង​រាជធានី​ភ្នំពេញ​ - ឯកឧត្ដម នេត្រ ភ​ក្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន អញ្ជើញ​ជា​អធិបតី​ក្នុង​កម្មវិធី​បិទ​វគ្គ​បណ្ដុះបណ្ដាល​ពិសេស​ជូន​សិក្ខាកាម ចំនួន​៦៨៤​នាក់ - ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភ​ក្ត្រា អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​បិទ​វគ្គ និង​ចែក​វិញ្ញាបនប័ត្រ ជូន​សិក្ខាកាម «​វគ្គ​បណ្ដុះបណ្ដាល​វគ្គ​ពិសេស អំពី​មូលដ្ឋានគ្រឹះ​សម្រាប់​គ្រប់គ្រង​វិស័យ​ព័ត៌មាន​បែប​ឌីជីថល​» - ​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ៖ មាន​រោងចក្រ​ធំៗ ចំនួន ៣ គ្រោង​មក​វិនិយោគ​នៅក្នុង​ខេត្ត​ព្រៃវែង - សមាគម​សារព័ត៌មាន​ចំនួន​០៥ បើក​វគ្គ​បណ្ដុះបណ្ដាល​ជូន​សិក្ខាកាម​ចំនួន ៦៨៤​នាក់ នៅ​រាជបណ្ឌិត្យសភាកម្ពុជា​ - លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ៖ សូម​បង្ហាញ​នៅ​រូបភាព ដែល​បាន​ធ្វើអោយ​ខ្ញុំ មាន​អារម្មណ៍​រំភើប​ក្តុកក្តួល​រំជួលចិត្ត​នឹកស្មាន​មិន​ដល់ ! - ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា និង​លោកជំទាវ អញ្ជើញ​ជា​អធិបតី​កម្មវិធី​ពិនិត្យ​និង​ព្យាបាល​ជំងឺ​ជូន​ពលរដ្ឋ ដោយ​ឥតគិតថ្លៃ នៅ​ស្រុក​ពាម​រក៍ - ​អនុប្រធាន​ធនាគារ​អភិវឌ្ឍ​អាស៊ី​ជឿជាក់ថា កម្ពុជា​នឹង​អាច​សម្រេចបាន​នូវ​គោលដៅ​អ​ព្យ​ក្រឹត​កាបូន នៅ​ឆ្នាំ​២០៥០ - កម្ពុជា និង​ឡាវ ប្តេជ្ញា​ចិត្ត​រួម​គ្នា​កាត់បន្ថយ​ការបំពុល​ប្លា​ស្ទិក នៅ​តាម​ដង​ទន្លេមេគង្គ - ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ៖ មន្ត្រីនគរបាល​ជាតិ ទោះ​មាន​ឋានន្តរស័ក្តិ​និង​តួនាទី​យ៉ាងណាក៏ដោយ ត្រូវតែ​គោរព​វិន័យ​ឱ្យបាន​ច្បាស់លាស់ ពិសេស​ការសុំ​ច្បាប់​
0

លោកស្រី​តោ សុខលី ត្រូវបាន​ថ្នាក់លើ​ដកតំណែង ពី​អនុប្រធាន​ពន្ធនាគា​រកំ​ពង់​ស្ពឺ​ឲ្យទៅ​ជា​មន្ត្រី​បម្រើការ​នៅ​នាយកដ្ឋាន​ពិតមែន​ដែរឬទេ​?

លោកស្រី​តោ សុខលី ត្រូវបាន​ថ្នាក់លើ​ដកតំណែង ពី​អនុប្រធាន​ពន្ធនាគា​រកំ​ពង់​ស្ពឺ​ឲ្យទៅ​ជា​មន្ត្រី​បម្រើការ​នៅ​នាយកដ្ឋាន​ពិតមែន​ដែរឬទេ​?

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

ខេត្ត​កំពង់ស្ពឺ​៖ លោកស្រី​តោ សុខលី ដែល​គេ​ស្គាល់​ថា​ជា​អនុប្រធាន​ពន្ធនាគារ​ខេត្ត​កំពង់ស្ពឺ​ដែល​កំពុង​ជាប់​បណ្ដឹង​រឿង​ដឹកនាំ​អ្នកទោស​ចេញ​ក្រៅ​គុក​ទៅ​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​របស់​អ្នកដទៃ​នោះ ពេលនេះ​ត្រូវបាន​ប្រភព​បង្ហើប​ថា​លោកស្រី​មិន​អាច​រក្សា​តំណែង​ជា​អនុប្រធាន​ពន្ធនាគារ​នៅ​ខេត្ត​កំពុង​ធ្វើ​បាន​ទៀត​ទេ​។​

​ប្រភព​ពី​មន្ត្រី​ក្រោម​ឱវាទ​លោកស្រី​តោ សុខលី​បាន​ប្រាប់​ថា​លោកស្រី​តោ​សុខលី​ត្រូវបាន​ថ្នាក់លើ​ដក​ឲ្យទៅ​បម្រើការ​នៅ​នាយកដ្ឋាន​បណ្ដុះបណ្ដាល​និង​មុខរបរ​ចំណុះ​អគ្គនាយកដ្ឋាន​ពន្ធនាគា​រហើយ​ក្នុងនោះ​អ្នក​ដែល​ត្រូវ​មក​ជំនួស​កន្លែង​លោកស្រី​គឺ​លោក​ទី​ឈុន​ទេព អនុប្រធាន​ពន្ធនាគារ​ខេត្ត​កែប​។ ក្រោយ​ដឹងខ្លួន​ថា​ត្រូវ​បាន​ថ្នាក់លើ​ដក​ឲ្យទៅ​បម្រើការ​នៅ​នាយកដ្ឋាន​ហើយ​សម្ភារៈ​ក្នុង​ការិយាល័យ​របស់​លោក​ស្រី​ក៏​ត្រូវ​បានឲ្យ​គេ​រើ​ជញ្ជូន​ចេញ​អស់ហើយ​ដែរ​។ ក្រោយ​ពី​ដឹង​ថា​លោកស្រី​ត្រូវបាន​ដក​តំណែង​ពី​អនុប្រធាន​ពន្ធនាគារ​ហើយ​ទៅ​ជា​មន្ត្រី​បម្រើការ​នៅ​នាយកដ្ឋាន​។​មន្ត្រី​ជាច្រើន​ដែល​បម្រើការ​នូវ​ពន្ធនាគារ​ខេត្ត​កំពង់ស្ពឺ​បាន​សម្ដែង​នូវ​ការ​សាទរ​យ៉ាង​ខ្លាំង​ចំពោះ​ការសម្រេច​របស់​ថ្នាក់ដឹកនាំ​លើ​ករណី​លោកស្រី​តោ​សុខលី​រូបនេះ​។ ថ្វី​ត្បិត​តែ​យ៉ាងនេះ​ក្តី​មិន​មាន​ប្រភព​ណាមួយ​បញ្ជាក់​អំពី​ការដក​តំណែង​នេះ​ទេ​។ ប៉ុន្តែ​កន្លងមក​លោក​ស្រី​បាន​រង​នូវ​បណ្ដឹង​រឿង​នាំ​អ្នកទោស​ចេញ​ក្រៅ​ដោយ​គ្មាន​ការអនុញ្ញាត​ពី​តំណាង​អយ្យការ​។​ទៅ​បំភ្លេច​បំផ្លាញ​ទ្រព្យសម្បត្តិ​របស់​អ្នកដទៃ​។​

​សូម​រំលឹក​ថា អនុប្រធាន​ពន្ធនាគារ​មួយរូប​បាន​រង​នៅ​បណ្ដឹង​រឿង​នាំ​អ្នកទោស​ចេញ​ក្រៅ​ពន្ធនាគារ​ទៅ​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​អ្នកដទៃ​ធ្វើឲ្យ​មជ្ឈដ្ឋាន​មហាជន​លាន់​មាត់ថាពិ​ត​ជា​មិនធម្មតា​មែន​ឋានៈ​ត្រឹម​អនុប្រធាន​ពន្ធនាគារ​សោះ​ហ៊ាន​នាំ​អ្នកទោស​(​ទណ្ឌិត​)​ដែល​កំពុង​អនុវត្ត​ទោស​ក្នុង​ឃុំ​ចេញពី​ក្នុង​ពន្ធនាគារ​ទៅ​វាយ​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​(​ផ្ទះ​)​របស់​គេ​ទាំង​កណ្ដាល​ថ្ងៃ​ដោយ​គ្មាន​ញញើត​ច្បាប់​បន្តិច​ណា​ទាល់តែសោះ​។​
​សកម្មភាព​នេះ​ធ្វើឲ្យ​មជ្ឈដ្ឋាន​មហាជន​ដែល​ដឹង​រឿង​នឹង​បានឃើញ​លាន់មាត់​ថា​អនុប្រធាន​ពន្ធនាគារ​រូបនោះ ពិតជា​មាន​អំណាច​ខ្លាំង​គ្រាន់បើ​ព្រោះ​ហ៊ាន​នាំ​អ្នកទោស​ចេញ​ពី​ពន្ធនាគារ​ធ្វើ​សកម្មភាព​ល្មើសច្បាប់​ចុះបើ​អ្នកទោស​ទាំងនោះ​នាំគ្នា​រត់​គេចខ្លួន​ឬ​ក៏​ទៅធ្វើ​សកម្មភាព​បង្កបញ្ហា​ចលាចល​អសន្តិសុខ​ក្នុង​សង្គម​តើ​រឿងរ៉ាវ​ទៅជា​បែបណា​វិញ ហើយ​អ្នក​ណា​ជា​អ្នកទទួលខុសត្រូវ​?​។​

​ជួប​ជាមួយ​អ្នកយកព័ត៌មាន​យើង​ស្ត្រី​មួយ​រូប​ឈ្មោះ​ទិត្យ​ស៊ីណាត​អាយុ​៦១​ឆ្នាំ បាន​បញ្ជាក់​ប្រាប់​ថា​គាត់​មាន​អាសយដ្ឋាន​នៅ​ភូមិ​សាមគ្គី​សង្កាត់​កណ្ដាល​ដុំ​ក្រុង​ច្បារមន​ខេត្ត​កំពង់ស្ពឺ ដែល​ជា​ម្ចាស់ផ្ទះ​បាន​រៀបរាប់​ថា​ករណី​នេះ​លោកស្រី​បាន​ដាក់​ពាក្យបណ្ដឹង​គោរព​ជូន​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត​ឧបនាយក​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ដើម្បី​សុំឲ្យ​ជួយ​រក​យុត្តិធម៌​ជូន​លោក​ស្រី​រួច​ហើយ​រង់ចាំ​តែ​ចំណាត់ការ​តែប៉ុណ្ណោះ​។​

​បើ​យោង​តាម​ពាក្យបណ្ដឹង​ដែល​អង្គភាព​យើង​ទទួលបាន​ក្នុងនោះ​បាន​រៀបរាប់​ថា​”​កាលពី​ថ្ងៃ​ទី​១៥ ខែ​ធ្នូ ឆ្នាំ​២០២៣​វេលា​ម៉ោង​០៣​និង​៣០ នាទី​រសៀល​នាង​ខ្ញុំ​បាន​ធ្វើដំណើរ​ឆ្លងកាត់​ផ្ទះ​របស់​នាង​ខ្ញុំ មាន​ទីតាំង​ស្ថិតនៅ​ភូមិ​ញរ​សង្កាត់​កណ្ដាល​ដុំ​ក្រុង​ច្បារមន​ខេត្ត​កំពង់ស្ពឺ​ដែល​នាង​ខ្ញុំ​បានដាក់​ជួល​ឲ្យឈ្មោះ​ឡេ​ចាន់ធីន​និង​ឈ្មោះ​មាស​ចាន់ថន​ប្រើប្រាស់​បើក​ទីតាំង​ហាង​បញ្ចាំ​យីហោ​ក្រុមហ៊ុន​លី​ម៉ី​អ៊ីង ឯ​.​ក ដែល​មាន​ឈ្មោះ​ឡេ​ចាន់ធីនជា​អ្នក​ឈរ​ឈ្មោះ​និង​ឈ្មោះ​តោ​សុខលី​ជា​ម្ចាស់​ភាគហ៊ុន ក៏​ស្រាប់តែ​ពេលនោះ​នាង​ខ្ញុំ​បាន​ឃើញ​រថយន្ត​បី​គ្រឿង​កំពុង​ចត​នៅមុខ​ផ្ទះ (​ឡាន​ដឹក​ទំនិញ​ពាក់​ស្លាក​លេខ 3G0902​និង​រថយន្ត​ពីរ​គ្រឿង​ទៀត​ដែល​នាង​ខ្ញុំ​ថត​មិនបាន​)​និង​មាន​មនុស្ស​មួយ​ក្រុម​ដែលមាន​អ្នក​បញ្ឆេះ​រថយន្ត​ចាំ​អ្នក​ឈរ​ចង្អុល​បញ្ជា នាង​ខ្ញុំ​បាន​ចុះ​ទៅ​ហាមឃាត់​និង​បាន​ប្ដឹង​ផ្ទាល់មាត់​សុំ​អន្តរាគមន៍​ទៅ​កាន់​លោកនាយ​ប៉ុស្តិ៍​នគរបាល​កណ្ដោលដុំ​ទើប​មាន​សមត្ថកិច្ច​ចុះមក​ជួយ​អន្តរាគមន៍​ភ្លាមៗ​។​ហើយ​ក្រុម​ជន​ទាំងនោះ​បាន​រត់​ឡើង​ឡាន​ទៅ​បាត់​អស់​ដោយ​បន្សល់​នៅ​សម្ភារៈ​រុះរើ​និង​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា zoomer x ពាក់​ស្លាក​លេខ 1FU.8090 ដែល​នាង​ខ្ញុំ​ឃាត់​បាន​នឹង​បាន​ប្រគល់​វត្ថុ​ទាំងនោះ​ឲ្យ​យកទៅ​រក្សាទុក​នៅ​ប៉ុស្តិ៍​នគរបាល​ទុកជា​ភស្តុតាង ក្រោយ​ហេតុការណ៍​នេះ​នាង​ខ្ញុំ​បាន​យក​រូបភាព​និង​វីដេអូ​ដែល​នាង​ខ្ញុំ​ថត​បាន​ទៅ​ស្រាវជ្រាវ​ទើប​ដឹង​ថា​សកម្មភាព​ខាងលើ​ត្រូវ​បាន​ប្រព្រឹត្ត​ដោយ​ជន​ដែល​មានឈ្មោះ​ដូច​ខាងក្រោម​
១. ឈ្មោះ តោ​សុខលី​ភេទ​ស្រី​អាយុ​៣៧​ឆ្នាំ​មន្ត្រី​ពន្ធនាគារ​ខេត្ត​កំពង់ស្ពឺ​តួនាទី​អនុប្រធាន​ពន្ធនាគារ​។​
២. ឈ្មោះ ……..​ភេទ​ប្រុស​អាយុ 32 ឆ្នាំ​
៣. ឈ្មោះ ………​ភេទ​ប្រុស​អាយុ 42 ឆ្នាំ​
៤. ឈ្មោះ ………..​ភេទ​ប្រុស​អាយុ 41 ឆ្នាំ​
៥. ឈ្មោះ​………​ភេទ​ប្រុស​អាយុ 27 ឆ្នាំ​
៦. ឈ្មោះ ……..​ភេទ​ប្រុស​អាយុ 25 ឆ្នាំ​
៧. ឈ្មោះ​…………​ភេទ​ប្រុស​អាយុ 24 ឆ្នាំ​(​មន្ត្រី​បណ្ដែត​)​អ្នក​ទាំងអស់​មាន​មុខ​របរ​មន្ត្រី​ពន្ធនាគារ​ខេត្ត​កំពង់ស្ពឺ​។​
៨. ឈ្មោះ ទុយ វាសនា​(​ហៅ​ណុប​)​ភេទ​ប្រុស​ជា​ទណ្ឌិត​កំពុង​ជាប់​ឃុំ​នៅក្នុង​ពន្ធនាគារ​ខេត្ត​កំពង់ស្ពឺ​
៩. ឈ្មោះ ណុប សុខ​និត ភេទ​ប្រុស​ជា​ទណ្ឌិត​កំពុង​ជាប់​ឃុំ​នៅ​ពន្ធនាគារ​ខេត្ត​កំពង់ស្ពឺ​។​
១០.​ឈ្មោះ ជុំ សុ​មិត្ត ភេទ​ប្រុស​ជា​ទណ្ឌិត​កំពុង​ជាប់​ឃុំ​នៅ​ពន្ធនាគារ​ខេត្ត​កំពង់ស្ពឺ ។​

១១. ឈ្មោះ ឃុន ខែម ភេទ​ប្រុស​ជា​ទណ្ឌិត​កំពុង​ជាប់​ឃុំ​នៅ​ពន្ធនាគារ​ខេត្ត​កំពង់ស្ពឺ​។​
​មនុស្ស​ទាំង​នេះ​ក្រោម​ការដឹកនាំ​បញ្ជា​ដោយ​ឈ្មោះ​តោ​សុខលី​ជា​មេខ្លោង ដែល​បាន​បញ្ជា​ដល់​ជន​ទាំងឡាយ​ធ្វើ​សកម្មភាព​រៀងៗ​ខ្លួន​តាម​ការកំណត់​ចង្អុល​របស់ខ្លួន មិនតែប៉ុណ្ណោះ​ជន​ទាំងឡាយ​នោះ​ក៏​មាន​ជន​៤​នាក់​ជា​ទណ្ឌិត​ដែល​កំពុង​អនុវត្ត​ទោស​ក្នុង​ពន្ធនាគារ​ប៉ុន្តែ​បែរជា​មាន​វត្តមាន​ប្រព្រឹត្ត​បទល្មើស​ផ្សេង​នៅក្រៅ​ពន្ធនាគារ​ទៅវិញ​។ ហេតុដូចនេះ​ហើយ​ទើប​ខ្ញុំ​សម្រេច​ចិត្ត​ដាក់​ពាក្យបណ្ដឹង​សូមឲ្យ​ឯកឧត្តម​អភិស​ន្តិ​បណ្ឌិត​មេត្តា​ស្រាវជ្រាវ​ស្វែងរក​ចាប់ខ្លួន​ជនល្មើស​មក​ដល់​ទៀត​ទោស​តាម​ផ្លូវច្បាប់​ជា​ធរមាន​។​

​ជា​ចុងក្រោយ​លោកស្រី​ទិត្យ​ស៊ីណាត​បាន​សំណូមពរ​ប្រមុខ​ថ្នាក់ដឹកនាំ​និង​គ្រប់​ស្ថាប័ន​ដែល​ពាក់ព័ន្ធ​សូមមេត្តា​ជួយ​អន្តរាគមន៍​ផ្ដល់​យុត្តិធម៌​ចំពោះ​លោកស្រី​ដែល​រង​នូវ​ការរំលោភ​បំពាន​ពី​សំណាក់​ឈ្មោះ​តោ​សុខលី អនុប្រធាន​ពន្ធនាគារ​ដែល​ប្រើប្រាស់​អំណាច​តួនាទី​របស់​ខ្លួន​ហ៊ាន​នាំយក​ទណ្ឌិត​ដែល​កំពុង​អនុវត្ត​ទោស​ក្នុង​ពន្ធនាគារ​មក​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​ផ្ទះ​របស់​លោកស្រី​ទាំង​បំពាន​ច្បាប់​បែប​នេះ​សូម​ឲ្យ​ថ្នាក់ដឹកនាំ​មេត្តា​ជួយ​ផ្ដល់​នូវ​ភាពកក់ក្តៅ​ចំពោះ​រូប​លោក​ស្រី​ដែល​ជា​ប្រជាពលរដ្ឋ​តូចតាច​នេះ​ផង ព្រោះ​ថា​ឈ្មោះ​តោ​សុខលី​នេះ​គឺជាឧ​ត្ត​មអគារ​នុរ​ក្ស​លេខ ៣(​ផ្កាយ​១) ខ្លាច​គេ​អាង​អំណាច​បុណ្យស័ក្តិ​បំពាន​មកលើ​លោក​ស្រី​លើស​ដើម ។​បើ​ទោះជា​យ៉ាងនេះ​ក្តី​លោក​ស្រី​សង្ឃឹម​ថា​ថ្នាក់ដឹកនាំ​និង​មិន​ជឿ​ការធ្វើ​របាយការណ៍​ភូតកុហក់​ថ្នាក់លើ​របស់​ឈ្មោះ​តោ​សុខលី​នេះ​ឡើយ​ហើយ​អ្វី​ដែល​លោកស្រី​និយាយ​នៅពេល​នេះ​គឺជា​អ្វី​ដែល​កើតឡើង​ចំពោះ​លោកស្រី​យ៉ាង​ពិតប្រាកដ​។​

​ពាក់ព័ន្ធ​នឹង​ការលើកឡើង​ខាងលើ​អ្នកយកព័ត៌មាន​យើង​មិនអាច​សុំ​ការ​ពន្យល់​និង​បកស្រាយ​ពី​លោកស្រី តោ សុខលី អនុប្រធាន​ពន្ឋនាគារ​បាន​ឡើយ ដោយ​មិន​មាន​លេខ​ទូរស័ព្ទ​ទំនាក់ទំនង​។​

​អង្គភាព​សារព័ត៌មាន​យើងខ្ញុំ​សូម​រងចាំ​ទទួល​នូវ​រាល់​ការបកស្រាយ ពី​បុគ្គល​ពាក់ព័ន្ធ បើ​មាន​ព្រឹត្តិ​កម្ម​ណាមួយ​នោះ​។​ដោយយោង​តាម​ច្បាប់​ស្ដីពី​របប​សារព័ត៌មាន នៃ​ព្រះរាជាណាចក្រ​កម្ពុជា​៕ សូម​អរគុណ​.!​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល