ខេត្តព្រៃវែង ÷ លោកអធិការ តាមបណ្ដាអធិការដ្ឋាននគរបាលក្រុង-ស្រុកទាំង១៣ ចុះត្រួតពិនិត្យវឌ្ឍនភាព និងពន្លឿនប្រសិទ្ធភាពការងារនៅតាមប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង ១១៦ ទូទាំងខេត្តព្រៃវែងក្នុងនោះដែរលោក អធិការក៏បានជំរុញណែនាំ និងលើកទឹកចិត្តដល់កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទូទាំង ខេត្តព្រៃវែង ឲ្យគោរពនៅវិន័យរបស់កងកម្លាំងនគរបាលជាតិ អនុវត្តន៍ការងារប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ គ្រងឯកសណ្ឋានឲ្យបានត្រឹមត្រូវ និង យកចិត្តទុកដាក់បម្រើដល់សេវាសាធារណៈ ល្បាតចល័តទាំងយប់ទាំងថ្ងៃ ដើម្បីបង្ការទប់ស្កាត់នូវរាល់បញ្ហាអសន្តិសុខ និងបទល្មើសនានាជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួន ។