ទាន់ហេតុការណ៍
ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត និង​លោកជំទាវ រួម​ទាំង​ថ្នាក់​ដឹកនាំ មន្ត្រីរាជការ​នៃ​ក្រសួង​បរិស្ថាន អញ្ជើញ​ចូលរួម​ពិធី​បុណ្យកាន់បិណ្ឌ​វេន​ទី​១ នៅ​វត្ត​កំសាន្ត ក្នុង​រាជធានី​ភ្នំពេញ​ - ឯកឧត្ដម នេត្រ ភ​ក្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន អញ្ជើញ​ជា​អធិបតី​ក្នុង​កម្មវិធី​បិទ​វគ្គ​បណ្ដុះបណ្ដាល​ពិសេស​ជូន​សិក្ខាកាម ចំនួន​៦៨៤​នាក់ - ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភ​ក្ត្រា អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​បិទ​វគ្គ និង​ចែក​វិញ្ញាបនប័ត្រ ជូន​សិក្ខាកាម «​វគ្គ​បណ្ដុះបណ្ដាល​វគ្គ​ពិសេស អំពី​មូលដ្ឋានគ្រឹះ​សម្រាប់​គ្រប់គ្រង​វិស័យ​ព័ត៌មាន​បែប​ឌីជីថល​» - ​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ៖ មាន​រោងចក្រ​ធំៗ ចំនួន ៣ គ្រោង​មក​វិនិយោគ​នៅក្នុង​ខេត្ត​ព្រៃវែង - សមាគម​សារព័ត៌មាន​ចំនួន​០៥ បើក​វគ្គ​បណ្ដុះបណ្ដាល​ជូន​សិក្ខាកាម​ចំនួន ៦៨៤​នាក់ នៅ​រាជបណ្ឌិត្យសភាកម្ពុជា​ - លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ៖ សូម​បង្ហាញ​នៅ​រូបភាព ដែល​បាន​ធ្វើអោយ​ខ្ញុំ មាន​អារម្មណ៍​រំភើប​ក្តុកក្តួល​រំជួលចិត្ត​នឹកស្មាន​មិន​ដល់ ! - ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា និង​លោកជំទាវ អញ្ជើញ​ជា​អធិបតី​កម្មវិធី​ពិនិត្យ​និង​ព្យាបាល​ជំងឺ​ជូន​ពលរដ្ឋ ដោយ​ឥតគិតថ្លៃ នៅ​ស្រុក​ពាម​រក៍ - ​អនុប្រធាន​ធនាគារ​អភិវឌ្ឍ​អាស៊ី​ជឿជាក់ថា កម្ពុជា​នឹង​អាច​សម្រេចបាន​នូវ​គោលដៅ​អ​ព្យ​ក្រឹត​កាបូន នៅ​ឆ្នាំ​២០៥០ - កម្ពុជា និង​ឡាវ ប្តេជ្ញា​ចិត្ត​រួម​គ្នា​កាត់បន្ថយ​ការបំពុល​ប្លា​ស្ទិក នៅ​តាម​ដង​ទន្លេមេគង្គ - ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ៖ មន្ត្រីនគរបាល​ជាតិ ទោះ​មាន​ឋានន្តរស័ក្តិ​និង​តួនាទី​យ៉ាងណាក៏ដោយ ត្រូវតែ​គោរព​វិន័យ​ឱ្យបាន​ច្បាស់លាស់ ពិសេស​ការសុំ​ច្បាប់​
0

សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ដាក់​បទបញ្ជា​ឱ្យ​អាជ្ញាធរ​ដែនដី​គ្រប់​លំដាប់ថ្នាក់ និង​កងកម្លាំង​មាន​សមត្ថកិច្ច​ទាំងអស់ ត្រូវ​រឹតបន្តឹង​ការ​ចាត់វិធានការ​ឱ្យបាន​ម៉ឺងម៉ាត់​បំផុត​ចំពោះ​ក្រុម​ក្មេង​ទំនើង និង​សូម​អំពាវនាវ ក្មួយៗ​ទាំងអស់ ដែល​ជា​ទំពាំង​ស្នង​ឬ​ស្សី​របស់​ប្រទេស​ខ្មែរ​យើង សូម​ប្រកាន់ខ្ជាប់​នូវ​វិន័យ សីលធម៌ និង​សេចក្តីថ្លៃថ្នូរ​ថ្លៃ​

សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ដាក់​បទបញ្ជា​ឱ្យ​អាជ្ញាធរ​ដែនដី​គ្រប់​លំដាប់ថ្នាក់ និង​កងកម្លាំង​មាន​សមត្ថកិច្ច​ទាំងអស់ ត្រូវ​រឹតបន្តឹង​ការ​ចាត់វិធានការ​ឱ្យបាន​ម៉ឺងម៉ាត់​បំផុត​ចំពោះ​ក្រុម​ក្មេង​ទំនើង និង​សូម​អំពាវនាវ ក្មួយៗ​ទាំងអស់ ដែល​ជា​ទំពាំង​ស្នង​ឬ​ស្សី​របស់​ប្រទេស​ខ្មែរ​យើង សូម​ប្រកាន់ខ្ជាប់​នូវ​វិន័យ សីលធម៌ និង​សេចក្តីថ្លៃថ្នូរ​ថ្លៃ​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

ក្នុង​មួយ​រយៈពេល​នេះ ខ្ញុំ​បាន​សង្កេតឃើញ​មាន​ការ​កើត​ឡើង​ជា​ញឹកញាប់​នូវ​សកម្មភាព​ក្រុម​ក្មេង​ទំនើ​ង ដែល​បង្ក​ភាពអនាធិបតេយ្យ​តាម​ដងផ្លូវ​សាធារណៈ ដោយ​រួមទាំង​ការប្រព្រឹត្ត​អំពើ​ហិង្សា និង​មាន​ទាំង​ការប្រើប្រាស់​អាវុធ ដូចជា​កាំបិត ដាវ ពូថៅ ជាដើម ធ្វើឱ្យប៉ះពាល់​ដល់​សណ្តាប់​សាធារណៈ សន្តិសុខ​សង្គម ពិសេស ភាពសុខសាន្ត​របស់​ប្រជាជន​។

​ក្នុងនាម​ប្រមុខ​នៃ​រាជរដ្ឋាភិបាល​កម្ពុជា ខ្ញុំ​សូម​ដាក់​បទបញ្ជា​ឱ្យ​អាជ្ញាធរ​ដែនដី​គ្រប់​លំដាប់ថ្នាក់ និង​កងកម្លាំង​មាន​សមត្ថកិច្ច​ទាំងអស់ ត្រូវ​រឹតបន្តឹង​ការ​ចាត់វិធានការ​ឱ្យបាន​ម៉ឺងម៉ាត់​បំផុត​ចំពោះ​ក្រុម​ក្មេង​ទំនើង​ទាំងនេះ ទាំង​វិធានការ​រដ្ឋបាល​ក្នុង​ការបង្ការ​ទប់ស្កាត់ ទាំង​វិធានការ​អនុវត្ត​ច្បាប់ ដោយ​គ្មាន​ការបន្ធូរបន្ថយ និង​ដោយ​គ្មាន​ការលើកលែង ដើម្បី​ការពារ​សណ្តាប់ធ្នាប់​សាធារណៈ​, សន្តិសុខ​សង្គម​, សេចក្តីថ្លៃថ្នូរ​របស់​សង្គម​ជាតិ ពិសេស ភាពសុខសាន្ត​របស់​ប្រជាជន​ក្នុង​សហគមន៍ ។

​ជាមួយគ្នានេះ​, ខ្ញុំ​សូម​អំពាវនាវ​ឱ្យ​ស្ថាប័ន​អយ្យការ និង ស្ថាប័ន​តុលាការ មាន​វិធានការ​អនុវត្ត​ច្បាប់​ឱ្យបាន​ម៉ឺងម៉ាត់ ក្នុង​ការចាត់កា​រលើ​សំណុំរឿង​ពាក់ព័ន្ធ​ករណី​ក្មេង​ទំនើង​ទាំងនេះ ប្រកបដោយ​ការយកចិត្តទុកដាក់ និង​ការទទួលខុសត្រូវ​ខ្ពស់ ដើម្បី​លើកកម្ពស់​ប្រសិទ្ធភាព​នៃ​ការអនុវត្ត​ច្បាប់ ដើម្បី​ការការពារ​សង្គមជាតិ និង​ភាពសុខសាន្ត​របស់​ប្រជាជន​យើង​។

​ទន្ទឹមនឹងនេះ ខ្ញុំ​ក៏​សូម​អំពាវនាវ​ឱ្យ​ឪពុកម្តាយ ក៏ដូចជា អាណាព្យាបាល ខិតខំ​តាមដាន អប់រំ និង​ទូន្មាន​ប្រៀនប្រដៅ​ដល់​កូនៗ ក៏ដូចជា ក្មួយៗ ឱ្យ​ដើរ​តាម​គន្លង​ត្រឹមត្រូវ វៀរចាក​នូវ​អំពើ​អបាយមុខ ដើម្បី​ក្លាយ​ជា​ពលរដ្ឋ​ល្អ​សម្រាប់​សង្គមជាតិ​។

​ជា​ចុងក្រោយ ខ្ញុំ​សូម​អំពាវនាវ​ដល់​ក្មួយៗ​ទាំងអស់ ដែល​ជា​ទំពាំង​ស្នង​ឬ​ស្សី​របស់​ប្រទេស​ខ្មែរ​យើង សូម​ប្រកាន់ខ្ជាប់​នូវ​វិន័យ សីលធម៌ និង​សេចក្តីថ្លៃថ្នូរ​ ហើយ​សូម​ជៀសវាង​ពី​សកម្មភាព​ទាំងឡាយ​ណា​ដែល​បង្ករ​អន្តរាយ​ដល់​ខ្លួន គ្រួសារ និង​សង្គមជាតិ​។​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល