ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ទទួល​ស្វាគមន៍ គណៈប្រតិភូ​ប៉ូលីស​ប្រដាប់អាវុធ នៃ​កងទ័ព​រំដោះប្រជាជន​ចិន​! - ប្រធាន​គណបក្ស​នយោបាយ​និង​អង្គការ​សង្គម​ស៊ីវិល​ចូលរួម​គាំទ្រ​បណ្តុះ​គំនិត​ស្អាត បៃតង និង​ចីរភាព នៅក្នុង​ប្រទេស​កម្ពុជា​ - ឯកឧត្តម ឆាយ ឫទ្ធិ​សែន ចុះ​ពិនិត្យ​ស្ថានភាព​ផ្លូវ និង​ស្ពាន​ទ្រុឌទ្រោម ក្នុង​ស្រុក​ព្រះស្ដេច និង​ស្រុក​ស្វាយជ្រំ​ - ល្បែងស៊ីសង​មាន់​ជ​ល់អន​ឡាញ និង​ឡូតូ​8888 ស្ថិត​នៅ​ផ្សារ​ដី​ថ្មី ចំណុច​តារាង​បាល់ទះ ភូមិ​ដំណាក់​ធំ​២ សង្កាត់​ស្ទឹងមានជ័យ​៣ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ បើ​លេង​យ៉ាង​សប្បាយ មិន​ខ្វល់​ពី​អាជ្ញាធរ​ក្នុង​មូលដ្ឋាន​..! - ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចាត់​ក្រុមការងារ​ប្រគល់​ថវិកា​ឧបត្ថម្ភ​ដល់​សមាជិក ដែល​មាន​ប្រពន្ធ​ទើប​សម្រាលកូន​! - មេបញ្ជាការ អាវុធហត្ថ​ខណ្ឌទួលគោក ដឹកនាំ​ក្រុម​ការងារ​ចុះសួរសុខទុក្ខ​មេបញ្ជាការរង​ខណ្ឌ ជួប​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាលឲ្យ​ដាច់ស​សៃ និង​បាក់​ឆ្អឹងដងកាំបិត​! - លោកស្នងការ ឈឿន សុ​ចិត្ត និង​លោក​ស្នងការរង​នគរបាល​ខេត្តកណ្ដាល​អញ្ជើញ​ចូលរួម​ក្នុង​កិច្ចប្រជុំ​ត្រៀម​រៀបចំ​កម្មវិធី​!! - បុរស​ម្នាក់​បានបាត់បង់ជីវិត​ភ្លាមៗ ខណៈ​ជិះ​ម៉ូតូ​ដួល ហើយ​ត្រូវ​ជះ​ចូលទៅ​ក្រោម​រថយន្ត​ក្នុងទិសដៅ​បញ្ច្រាស​គ្នា​ - ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​បាន​អញ្ជើញ​ជា​គណៈអធិបតី​ក្នុង​សន្និបាត​សាខា​កាកបាទក្រហម​ខេត្ត​ត្បូងឃ្មុំ អាណត្តិ​ទី​៣២០២៤-២០២៩ - លោក​អភិបាល​ស្រុក​កោះ​ធំ​រង​ការរិះគន់​ថា ធ្វើ​របាយការណ៍​ភូតកុហក​អភិបាលខេត្ត​កណ្តាល ករណី​ដណ្តើម​តូប​គ្នា​
0

ប្រធានរដ្ឋសភា​នៃ​សាធារណរដ្ឋ​កូរ៉េ អបអរសាទរ​អំពី​ជោគជ័យ​នៃ​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់​សម្ដេច​ធិបតី នៅ​សាធារណរដ្ឋ​កូរ៉េ​

ប្រធានរដ្ឋសភា​នៃ​សាធារណរដ្ឋ​កូរ៉េ អបអរសាទរ​អំពី​ជោគជ័យ​នៃ​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់​សម្ដេច​ធិបតី នៅ​សាធារណរដ្ឋ​កូរ៉េ​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

​នា​ព្រឹក​ថ្ងៃទី​១៨ ខែ​ឧសភា ឆ្នាំ​២០២៤ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ដឹកនាំ​គណ​:​ប្រតិភូ​ជាន់ខ្ពស់​កម្ពុជា ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ ជាមួយ​ឯកឧត្តម គីម ជីន​ផ្យូ (Kim Jin Pyo) ប្រធានរដ្ឋសភា និង​សហការី នៅក្នុង​ដំណើរ​ទស្សនកិច្ច​ផ្លូវការ នៅ​សា​ធាណ​រដ្ឋ​កូរ៉េ ពី​ថ្ងៃ​ទី​១៥-១៨ ខែ​ឧសភា ឆ្នាំ​២០២៤​។

​ក្នុង​ជំនួប​នេះ ឯកឧត្តម​ប្រធានរដ្ឋសភា បាន​សម្តែង​ការស្វាគមន៍​យ៉ាង​កក់ក្តៅ​ចំពោះ​ការអញ្ជើញ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​របស់​សម្តេច​ធិបតី និង​គណៈប្រតិភូ​ជាន់ខ្ពស់ នៃ​រាជរដ្ឋាភិបាល​កម្ពុជា នៅ​សាធារណរដ្ឋ​កូរ៉េ និង​បាន​អបអរសាទរ​ចំពោះ​លទ្ធផល​ល្អ​ប្រសើរ​នៃ​ជំនួប​រវាង​ឯកឧត្តម​ប្រធានាធិបតី​កូរ៉េ និង​សម្តេច​ធិបតី កាលពី​ថ្ងៃ​ទី​១៦ ខែ​ឧសភា ឆ្នាំ​២០២៤​។ ព្រម​ជាមួយគ្នានេះ ឯកឧត្តម​ប្រធានរដ្ឋសភា ក៏​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ការដំឡើង​កម្រិត​ទំនាក់ទំនង​កូរ៉េ​-​កម្ពុជា​ដល់ “​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​” ដែល​នេះ​នឹង​កាន់តែ​ចូល​រួមចំណែក​ដល់​ការជំរុញ​កិច្ចសហប្រតិបត្តិកា​ររ​វា​ង​ប្រទេស​ទាំង​ពីរ​ឱ្យ​កាន់តែ​ល្អប្រសើរ និង​រឹងមាំ​បន្ថែមទៀត​។ ឯកឧត្តម​ប្រធានរដ្ឋសភា ក៏​បាន​អរគុណ​សម្តេច​ធិបតី ដែល​បាន​ចូលរួម​ថ្លែង​សុន្ទរកថា​គន្លឹះ​អំពី​ឱកាស និង​សក្តានុពល​នៃ​ការវិនិយោគ​នៅ​កម្ពុជា នៅក្នុង​វេទិកា​ធុរកិច្ច​កម្ពុជា​-​កូរ៉េ ដែល​ការណ៍​នេះ​នឹង​ជំរុញ​ពាណិជ្ជកម្ម និង​ការវិនិយោគ​រវាង​ប្រទេស​ទាំង​ពីរ ឱ្យ​កាន់តែ​ប្រសើរឡើង​។ ឯកឧត្តម​ប្រធានរដ្ឋសភា ក៏​បាន​ជម្រាបជូន​សម្តេច​ធិបតី អំពី​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ការពារជាតិ និង​សន្តិសុខ ដោយ​ឯកឧត្តម​ជឿជាក់​ថា​ប្រទេស​ទាំង​ពីរ​នឹង​បន្ត​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​នេះ​ឱ្យ​កាន់តែ​ប្រសើរ​ថែម​ទៀត ដោយ​ផ្អែក​លើ​ភាព​វៃឆ្លាត សមត្ថភាព និង​បទពិសោធន៍ ផ្នែក​យោធា​របស់​សម្តេច​ធិបតី​។ ជាមួយគ្នានេះ ឯកឧត្តម​ប្រធានរដ្ឋសភា បាន​រំលេច​អំពី​កិច្ចសហប្រតិបត្តិកា​រ​កម្ពុជា​-​កូរ៉េ ក្នុង​វិស័យ​សំខាន់ៗ​ដូចជា​៖ វិស័យ​អប់រំ សុខាភិបាល ឌីជីថល កសិកម្ម ការអភិរក្ស​វប្បធម៌ និង​អភិវឌ្ឍ​ឧស្សាហកម្ម​។

​ជា​ការឆ្លើយតប សម្តេច​ធិបតី បាន​ថ្លែងអំណរគុណ​ចំពោះ​ការធ្វើ​បដិសណ្ឋារកិច្ច​ស្វាគមន៍​យ៉ាង​កក់ក្តៅ​របស់​សាធារណរដ្ឋ​កូរ៉េ ហើយ​សម្ដេច​ធិបតី​បាន​វាយតម្លៃ​ខ្ពស់ និង​អរគុណ​ចំពោះ​ការរួមចំណែក​របស់​សាធារណរដ្ឋ​កូរ៉េ​ក្នុង​ដំណើរការ​នៃ​ការអភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​របស់​កម្ពុជា​។ សម្តេច​ធិបតី ក៏​បាន​បញ្ជាក់​ជូន​ឯកឧត្តម​ប្រធាន​រដ្ឋសភា​អំពី​លទ្ធផល​នៃ​ជំនួប​ប្រកបដោយ​ផ្លែផ្កា​ជា​មួយ ឯកឧត្តម​ប្រធានាធិបតី និង​ឯកឧត្តម​នាយករដ្ឋមន្ត្រី​សាធារណរដ្ឋ​កូរ៉េ ជា​ពិសេស​អំពី​វឌ្ឍនភាព​កិច្ច​សហប្រតិបត្តិ​លើ​វិស័យ​ជាច្រើន ដែល​ជា​ឧត្តម​ប្រយោជន៍​រួម នៃ​ប្រទេស​ទាំង​ពីរ ដោយ​ក្នុង​នោះ សម្ដេច​ធិបតី​បាន​វាយតម្លៃ​ខ្ពស់​អំពី​លើកកម្ពស់​ទំនាក់​ទំនង​រវាង​ប្រជាជន និង​ប្រជាជន ការរៀបចំ​ត​ភ្ជាប់​ជើងហោះហើរ​ត្រង់​រវាង​ប្រទេស​ទាំង​ពីរ ជាពិសេស​ពី​ទីក្រុង​ធំៗ និង​គោលដៅ​ទេសចរណ៍​នានា​រវាង​ប្រទេស​ទាំង​ពីរ​។ សម្តេច​ធិបតី ក៏​បាន​រំលេច​នូវ​គំនិត​ផ្តួចផ្តើម​ចំនួន​ពីរ ដែល​រួមមាន​៖ (១) ការបង្កើត​យន្តការ​ពិគ្រោះ​យោបល់​ទៀងទាត់​រវាង​សមាគម​ធុរកិច្ច​កូរ៉េ​នៅ​កម្ពុជា និង​ភ្នាក់ងារ​រាជរដ្ឋាភិបាល និង (២) ការបង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស​សម្រាប់​ក្រុមហ៊ុន​វិនិយោគ​កូរ៉េ តាមរយៈ​នៃ​ការបង្កើត​បរិស្ថាន​ធុរកិច្ច​អំណោយផល ពិសេស និង​ដោយឡែក សម្រាប់​ការវិនិយោគ​របស់​ក្រុមហ៊ុន​កូរ៉េ​ដែល​ធ្វើ​អាជីវកម្ម​នៅ​កម្ពុជា​។​

​បន្ថែម​លើ​នេះ សម្ដេច​ធិបតី​ក៏​បាន​គូសបញ្ជាក់​ពី​សារៈសំខាន់​នៃ​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​អាទិភាព​ដូចជា​៖ សេដ្ឋកិច្ច ពាណិជ្ជកម្ម ហេដ្ឋារចនាសម្ព័ន្ធ និង​ការអប់រំ​។ ពាក់ព័ន្ធ​នឹង​វិស័យសេដ្ឋកិច្ច និង​ពាណិជ្ជកម្ម សម្តេច​ធិបតី បាន​គូសបញ្ជាក់ថា ការចូល​ជា​ធរមាន​នៃ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កូរ៉េ​-​កម្ពុជា និង ការដំឡើង​កម្រិត​ទំនាក់ទំនង​ទៅ​ជា “​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​” នឹង​កាន់តែ​រួមចំណែក​ជំរុញ​ទំនាក់ទំនង​ទ្វេភាគី និង​ការធ្វើ​ពាណិជ្ជកម្ម និង​វិនិយោគ បន្ថែមទៀត​។ ពាក់ព័ន្ធ​នឹង​វិស័យ​កសិកម្ម សម្ដេច​ធិបតី​បាន​ជម្រាបជូន​ថា តាមរយៈ​កិច្ចព្រមព្រៀង​ដែលមាន​ស្រាប់​រវាង​កម្ពុជា​-​កូរ៉េ កម្ពុជា​បាន​នាំចេញ​ផ្លែស្វាយ​ពិសេស​មួយ​ប្រភេទ​ទៅ​ប្រទេស​កូរ៉េ ហើយ​សម្ដេច​ធិបតី​បាន​ស្នើសុំ​ឱ្យ​ភាគី​កូរ៉េ​ពិចារណា​កាត់បន្ថយ​អត្រាពន្ធ​នាំចូល ដែល​ការណ៍​នេះ​នឹង​ជំរុញ​ឱ្យ​ការ​នាំចូល​ស្វាយ និង​ផលិតផល​កសិកម្ម​ផ្សេងៗ​ទៀត​ពី​កម្ពុជា មក​កូរ៉េ កាន់តែ​ល្អប្រសើរ​ឡើង​។

​ចំពោះ​វិស័យ​អប់រំ សម្តេច​ធិបតី បាន​លើកឡើង​អំពី​សក្តានុពល​នៃ​កិច្ចសហប្រតិបត្តិកា​ររ​វាង​សាកលវិទ្យាល័យ​កម្ពុជា និង​សាកលវិទ្យាល័យ​កូរ៉េ​ក្នុង​ការបណ្តុះបណ្តាល​ធន​ធាន​មនុស្ស ជាពិសេស​ក្នុង​វិស័យ​ឌីជីថល ដែល​នឹង​ជំរុញ​ពិពិធ​កម្ម​នៃ​កម្លាំង​ពលកម្ម ក៏ដូចជា​ដោះស្រាយ​តម្រូវការ​ជាក់ស្តែង​របស់​ទីផ្សារ ហើយ​សម្តេច​ធិបតី ក៏​បាន​បញ្ជាក់ថា កម្ពុជា​មាន​យុវជន​ជាច្រើន​ដែល​អាច​នឹង​ទទួលបាន​ការបណ្ដុះបណ្ដាល​កម្រិត​ជំនាញ និង​អាច​ចូលរួមចំណែក​ក្នុង​ការបំពេញ​ភាពខ្វះខាត​ពលកម្ម​នៅ​ប្រទេស​កូរ៉េ​ផងដែរ​។

​ជាទី​បញ្ចប់ សម្តេច​ធិបតី និង​ឯកឧត្តម​ប្រធានរដ្ឋសភា បាន​ផ្លាស់ប្ដូរ​យោបល់​អំពី​ទិសដៅ​នៃ​កិច្ចសហប្រតិបត្តិកា​ររ​វា​ង​ប្រទេស​ទាំង​ពីរ ជាពិសេស​ក្នុង​ការរួមចំណែក​លើក​កម្ពស់ “​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​” កម្ពុជា​-​កូរ៉េ ដើម្បី​ជា​ផលប្រយោជន៍​នៃ​ប្រជាជន និង​ប្រទេស​ទាំង​ពីរ ៕

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល