ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ទទួល​ស្វាគមន៍ គណៈប្រតិភូ​ប៉ូលីស​ប្រដាប់អាវុធ នៃ​កងទ័ព​រំដោះប្រជាជន​ចិន​! - ប្រធាន​គណបក្ស​នយោបាយ​និង​អង្គការ​សង្គម​ស៊ីវិល​ចូលរួម​គាំទ្រ​បណ្តុះ​គំនិត​ស្អាត បៃតង និង​ចីរភាព នៅក្នុង​ប្រទេស​កម្ពុជា​ - ឯកឧត្តម ឆាយ ឫទ្ធិ​សែន ចុះ​ពិនិត្យ​ស្ថានភាព​ផ្លូវ និង​ស្ពាន​ទ្រុឌទ្រោម ក្នុង​ស្រុក​ព្រះស្ដេច និង​ស្រុក​ស្វាយជ្រំ​ - ល្បែងស៊ីសង​មាន់​ជ​ល់អន​ឡាញ និង​ឡូតូ​8888 ស្ថិត​នៅ​ផ្សារ​ដី​ថ្មី ចំណុច​តារាង​បាល់ទះ ភូមិ​ដំណាក់​ធំ​២ សង្កាត់​ស្ទឹងមានជ័យ​៣ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ បើ​លេង​យ៉ាង​សប្បាយ មិន​ខ្វល់​ពី​អាជ្ញាធរ​ក្នុង​មូលដ្ឋាន​..! - ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចាត់​ក្រុមការងារ​ប្រគល់​ថវិកា​ឧបត្ថម្ភ​ដល់​សមាជិក ដែល​មាន​ប្រពន្ធ​ទើប​សម្រាលកូន​! - មេបញ្ជាការ អាវុធហត្ថ​ខណ្ឌទួលគោក ដឹកនាំ​ក្រុម​ការងារ​ចុះសួរសុខទុក្ខ​មេបញ្ជាការរង​ខណ្ឌ ជួប​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាលឲ្យ​ដាច់ស​សៃ និង​បាក់​ឆ្អឹងដងកាំបិត​! - លោកស្នងការ ឈឿន សុ​ចិត្ត និង​លោក​ស្នងការរង​នគរបាល​ខេត្តកណ្ដាល​អញ្ជើញ​ចូលរួម​ក្នុង​កិច្ចប្រជុំ​ត្រៀម​រៀបចំ​កម្មវិធី​!! - បុរស​ម្នាក់​បានបាត់បង់ជីវិត​ភ្លាមៗ ខណៈ​ជិះ​ម៉ូតូ​ដួល ហើយ​ត្រូវ​ជះ​ចូលទៅ​ក្រោម​រថយន្ត​ក្នុងទិសដៅ​បញ្ច្រាស​គ្នា​ - ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​បាន​អញ្ជើញ​ជា​គណៈអធិបតី​ក្នុង​សន្និបាត​សាខា​កាកបាទក្រហម​ខេត្ត​ត្បូងឃ្មុំ អាណត្តិ​ទី​៣២០២៤-២០២៩ - លោក​អភិបាល​ស្រុក​កោះ​ធំ​រង​ការរិះគន់​ថា ធ្វើ​របាយការណ៍​ភូតកុហក​អភិបាលខេត្ត​កណ្តាល ករណី​ដណ្តើម​តូប​គ្នា​
0

​សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួបពិភាក្សា​ការងារ​ជាមួយ​សមាជិក​ព្រឹទ្ធសភា ប្រចាំ​តំបន់ Seine-et-Marne ប្រទេស​បារាំង​

​សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួបពិភាក្សា​ការងារ​ជាមួយ​សមាជិក​ព្រឹទ្ធសភា ប្រចាំ​តំបន់ Seine-et-Marne ប្រទេស​បារាំង​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

​នៅ​ព្រឹក​ថ្ងៃ​សុក្រ ១០ កើត ខែ​ពិសាខ ឆ្នាំ​រោង ឆ​ស័ក ពុទ្ធ​សករាជ ២៥៦៧ ត្រូវ​នឹង​ថ្ងៃទី​១៧ ខែ​ឧសភា ឆ្នាំ​២០២៤​សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា អញ្ជើញ​ជួបពិភាក្សា​ការងារ ជាមួយ​ឯកឧត្តម M. Vincent ÉBLÉ សមាជិក​ព្រឹទ្ធសភា​ប្រចាំ​តំបន់ Seine-et-Marne (Île-de-France) និង​ជា​ប្រធាន​ក្រុម​មិត្តភាព​បារាំង​-​កម្ពុជា នៅ​វិមាន​ព្រឹទ្ធសភា រាជធានី​ភ្នំពេញ ។

​ជា​កិច្ច​ចាប់ផ្ដើម សម្ដេច​តេជោ ហ៊ុន សែន បាន​ស្វាគមន៍​ចំពោះ​គណៈប្រតិភូ ដែល​អញ្ជើញ​មក​ទស្សនកិច្ច​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ហើយ​សង្ឃឹមថា ដំណើរ​ទស្សនៈកិច្ច​នេះ​នឹង​ពង្រឹង​នូវ​ទំនាក់ទំនង​មិត​ភាពកិច្ច​សហប្រតិបត្តិកា​ររ​វាង​បារាំង និង​កម្ពុជា ឱ្យ​កាន់តែ​រឹងមាំ និង​រីកចម្រើន​ថែមទៀត​ព្រោះ​កម្ពុជា និង​បារាំង មាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​គ្នា ជា​យូរលង់​ណាស់​មកហើយ ។​

​ឯកឧត្តម ប្រធាន​គណៈប្រតិភូ សម្ដែង​ក្ដី​រីករាយ ដែល​បាន​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា ។ ឯកឧត្តម បន្តថា ជា​ការពិតទៅ ឯកឧត្តម បាន​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​ជា​ផ្លូវការ​ចំនួន ៦​ដង រួម​ជាមួយ​លក្ខណៈ​ឯកជន​ផង គឺ​សរុប​មាន​ចំនួន​១០​លើក​មក​ហើយ តែ​មិន​ដែល​បាន​ជួប​សម្ដេច​តេជោ ម្ដងណា​ឡើយ ។ ឯកឧត្តម បង្ហាញ​ក្ដី​រីករាយ ដែល​មាន​ឱកាស បាន​ជួប​សម្ដេច​តេជោ ក្នុងពេលដែល​សម្ដេច ធ្វើជា​ប្រធាន​ព្រឹទ្ធសភា ។​

​ឯកឧត្តម​បាន​លើកឡើង​ថា កម្ពុជា និង​បារាំង មាន​ទំនាក់ទំនង​យូរអង្វែង ក្នុង​ប្រវត្តិសាស្ត្រ ដោយ​យើង​មាន​ការផ្លាស់ប្ដូរ​ទស្សន​កិច្ច​គ្នា មានការ​ជួប​សន្ទនា​ពិគ្រោះ​យោបល់​ជា​ច្រើន ហើយ​ឯកឧត្តម បាន​លើកឡើង​ថា ដំណើរ​ទស្សនកិច្ច​របស់​សម្ដេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ទៅ​ទីក្រុង​ប៉ារីស​កាលពីដើម​ឆ្នាំ​កន្លងទៅនេះ គឺ​មាន​អត្ថប្រយោជន៍​សម្បើម​ណាស់ ។​

​ឯកឧត្តម​បាន​ជំរាបជូន​សម្ដេច​តេ​ជោថា តាំងពី ឯកឧត្តម បាន​ជាប់ឆ្នោត ជា​ប្រធាន​ក្រុម​មិត្តភាព​អន្តរ​សភា​បារាំង​-​កម្ពុជា នៅ​ឆ្នាំ​២០១២ មកដល់ពេលនេះ គឺ​មាន​រយៈពេល ១២​ឆ្នាំ​ហើយ ដោយ ឯកឧត្តម បាន​ស្គាល់​កម្ពុជា​តាមរយៈ​ការធ្វើ​ទស្សនកិច្ច​នៅ​កម្ពុជា​ចំនួន ១០​លើក ហើយ​ឯកឧត្តម បាន​ស្គាល់​តំបន់​ដែល​មាន​បងប្អូន សហគមន៍​ខ្មែរ​រស់នៅ​ក្នុង​ប្រទេស​បារាំង ដូច្នេះ ឯកឧត្តម​បាន​ស្គាល់ និង​ស្រឡាញ់​ចូល​ចិត្ត​ពី​ទំនៀម​ទំលាប់ វប្បធម៌​ខ្មែរ ដែល​ធ្វើឱ្យ​ទំនាក់ទំនង​របស់​ឯកឧត្តម​និង​កម្ពុជា គឺ​មាន​ភាព​រីកដុះដាល ។

​ជាមួយគ្នានេះ ឯកឧត្តម​បាន​លើកឡើង​ពី​ក្ដី​រីករាយ ចំពោះ​ដំណើរ​ទស្សនកិច្ច ក្នុង​រយៈពេល​កន្លងមក ដោយ​ឯកឧត្តម បានឃើញ​ពាណិជ្ជករ អ្នកវិនិយោគ សហគមន៍​សេដ្ឋកិច្ច​របស់​បារាំង មានដូចជា​៖ ធនាគារ​ប្រេដ ក្រុមហ៊ុន​ទេសចរណ៍ មាន​ក្រុមហ៊ុន​ខ្លះ​ទទួលបន្ទុក​សុខាភិបាល សណ្ឋាគារ ជាពិសេស​នោះ គឺ​ការ​មក​ចូលរួមចំណែក ធ្វើ​ស្ថានីយ៍​លើ​ទឹកស្អាត​បាក់​ខែង ។ ឯកឧត្តម​បាន​មានប្រសាសន៍ថា ឯកឧត្ដម​មានការ​ច្រណែន​កម្ពុជា ដែល​មាន​ទន្លេមេគង្គ សំបូរ​ទឹក​ប្រើប្រាស់ ព្រោះថា នៅ​មូលដ្ឋាន​របស់​ឯកឧត្ដម គឺ​ត្រូវ​បូមទឹក​ពី​ក្នុង​ដី​មក​ប្រើ ។​

​ឯកឧត្តម​ក៏បាន​អបអរសាទរ និង​អរគុណ​ចំពោះ​សម្ដេច​តេជោ ប្រធានព្រឹទ្ធសភា ដែល​បាន​ផ្ដួចផ្ដើម​ឲ្យ​ក្រុមហ៊ុនបា​រាំង​ជាច្រើន ចូល​មក​ដាក់ទុន​វិនិយោគ​នៅ​កម្ពុជា ។ ឯកឧត្តម​បាន​សង្កេតឃើញថា នៅ​រាជធានី​ភ្នំពេញ មានការ​ប្រែប្រួល​ខ្លាំង ប៉ុន្តែ ឯកឧត្តម បាន​គោរព​ស្នើសុំ រក្សា​តុល្យភាព​នៃ​ការថែរក្សា​បេតិកភណ្ឌ​ជាតិ ដូច​ជា​អាគារ​ចាស់ៗ​ដែល​ត្រូវ​យកចិត្តទុកដាក់​ថែរក្សា ជាមួយ​នឹង​ការកសាង​នូវ​អគារ​ថ្មីៗ​ទំនើបៗ ។​

​ឯកឧត្តម បាន​សម្ដែង​ក្ដី​រីករាយ​ចំពោះ​កិច្ចសហប្រតិបត្តិការ លើ​វិស័យ​វប្បធម៌​ជាមួយ​កម្ពុជា គឺ​មាន​ការរីកលូតលាស់​ខ្លាំង ដោយ​ព្រះករុណា ព្រះមហាក្សត្រ​កម្ពុជា បាន​យាង​ចូលរួម​ក្នុង​កិច្ចប្រជុំ​របស់​យូណេស្កូ កន្លងមក នៅ​ទីក្រុង​ប៉ារីស ហើយ​ឃើញ​ថា បារាំង មក​ជួយ​ថែទាំ ជួសជុល​លើ​ប្រាសាទ​បុរាណ ក៏ដូចជា ការយកចិត្តទុកដាក់ ប្រមែប្រមូល​ធនធាន​យក​មក​វិញ​នៅ​រូបសំណាក់​ផ្សេងៗ​ដែល​ត្រូវ​ឈ្មួញ​លួច​លក់​ទៅ​ក្រៅប្រទេស ក៏​ដូចជា​ការរៀបចំ​តាំងពិព័រណ៍ នៅ​បរទេស​ផងដែរ ដើម្បី​ផ្សព្វផ្សាយ​ពី​បេតិកភណ្ឌ​វប្បធម៌​របស់​កម្ពុជា ។​

​សម្ដេច​តេជោ សម្ដែង​ក្ដី​រីករាយ​ដែល​ឮថា ឯកឧត្តម បាន​មក​ទស្សនកិច្ច​នៅ​កម្ពុជា​ចំនួន ១០​ដង ។ សម្ដេច បាន​សម្ដែង​ការពេញចិត្ត ដែល​បាន​ផ្សារភ្ជាប់​ទំនាក់ទំនង រវាង​បារាំង និង​កម្ពុជា ហើយ​ជាពិសេស ការចូលរួម​របស់​បារាំង ក្នុង​ការស្វែងរក​សុខ​សន្តិភាព​នៅ​កម្ពុជា តាមរយៈ​ការជួយជ្រោមជ្រែង​ឱ្យមាន​ជំនួប​រវាង​សម្ដេច និង​អតីត​ព្រះមហាក្សត្រ សម្ដេចព្រះ​នរោត្តម សីហនុ ព្រះ​បរម​រតន​កោដ្ឋ រហូតដល់​មាន​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស ។

​សម្ដេច​តេជោ ក៏​បាន​ថ្លែងអំណរគុណ​ចំពោះ​ការវិនិយោគ លើ​ស្ថានីយ៍​ទឹកស្អាត​បាក់​ខែង ។ សម្ដេច​ថា កាលពី​ឆ្នាំទៅ កម្ពុជា មាន​ការលំបាក​ដោយសា​រការ​ខ្វះខាត​ទឹក​ប្រើប្រាស់ ជាពិសេស​នៅ​តំបន់​តាខ្មៅ នៃ​ខេត្ត​កណ្ដាល ហើយ​ក្រុមហ៊ុន វ៉ាង​ស៊ី និង​អ្នកបច្ចេកទេស​បារាំង បាន​រៀបចំ​បណ្ដាញ​នៅ​បាត​ទន្លេ ធ្វើការ​បញ្ជូន​ទឹក​នេះ មិន​ត្រឹមតែ​ប្រើប្រាស់​នៅក្នុង​រាជធានី​ភ្នំពេញ​ទេ គឺ​បាន​បញ្ជូន​ទៅកាន់​ជាយក្រុង​ថែមទៀត ឱ្យ​មាន​ទឹក​ប្រើប្រាស់ ។​

​សម្ដេច​ក៏​បាន​សម្ដែង​ក្ដី​រីករាយ​ផងដែរ ចំពោះ​កិច្ចការ​ដែល​កម្ពុជា បាន​ធ្វើ​ជាមួយ​បារាំង ហើយ​ជាពិសេស សម្ដេច​បាន​មាន​ទំនាក់ទំនង​ជា​ហូរហែ ជាមួយ​ថ្នាក់ដឹកនាំ​បារាំង​ជា​បន្ត​បន្ទាប់​រហូតមកដល់​បច្ចុប្បន្ន​។ តាមរយៈ​ទំនាក់ទំនង​នេះ សម្ដេច​បង្ហាញ​ការរីករាយ​ដែល​ទំនាក់ទំនង​នេះ មាន​ការរីកលូតលាស់​ទាំង​ផ្នែក​សេដ្ឋកិច្ច ដោយ​មាន​ក្រុមហ៊ុន​បារាំង​ជាច្រើន បាន​ចូលរួម​ជា​បន្តបន្ទាប់ ហើយ​សម្ដេច បាន​សំណូមពរ​ឱ្យ​ឯកឧត្តម​ប្រធាន​គណៈប្រតិភូ ជំរុញ​ឲ្យ​អ្នកវិនិយោគ​បារាំង មក​វិនិយោគ​ថែម​ទៀត លើ​វិស័យ​ផ្សេងៗ​នៅ​កម្ពុជា ។​

​សម្ដេច​តេជោ បាន​ឆ្លើយតប​នឹង​តុល្យភាព នៃ​បេតិក​ភ័ណ្ឌ​ថា​៖ ទី​១-​ក្នុង​វិស័យ​វប្បធម៌​៖ កម្ពុជា មាន​ការប្រើប្រាស់​ភាសា​បារាំង ដែល​សម្ដេច​បាន​ដាសតឿន ឱ្យ​បារាំង​យកចិត្តទុកដាក់​បង្កើត​ឡើង​វិញ នូវ​មជ្ឈមណ្ឌល​ភាសា​បារាំង ដែល​ពីមុន​អ្នកនយោបាយ​គណបក្ស​បារាំង​ខ្លះ បាន​បដិសេធ ដោយសារ​តែ​ពេល​នោះ គេ​មិន​ទទួលស្គាល់​រដ្ឋាភិបាល​នៅ​ភ្នំពេញ ។ សម្ដេច​តេជោ បាន​លើកឡើង​ថា នៅ​តំបន់​អាស៊ី​អាគ្នេយ៍​នេះ ប្រទេស​ហ្វ្រង់​កូហ្វូ​នី មាន កម្ពុជា វៀតណាម ឡាវ ថៃ តែ​កម្ពុជា នៅ​មាន​អ្នកប្រើប្រាស់​ភាសា​បារាំង​ច្រើនជាងគេ ហើយ​សម្ដេច​តេជោ បានបង្ហាញ​មោទនភាព ដែល​នៅក្នុង​រដ្ឋាភិបាល ក្រោម​ការដឹកនាំ​របស់​សម្ដេច​ធិបតី គឺ​មាន​អ្នក​និយាយ​ភាសា​បារាំង​រហូត​ដល់​ទៅ ៣៧% ។​

​សម្ដេច​តេជោ បាន​មានប្រសាសន៍​ទាក់ទង​នឹង​ការជួយ​របស់​បារាំង នៅក្នុង​វិស័យ​វប្បធម៌​បេតិក​ភ័​ណ្ឌ គឺ​បារាំង បាន​ជួយ​ច្រើន ជាពិសេស ការធ្វើ​ជា​សហប្រធាន​ជាមួយ​ជប៉ុន ក្នុង ICC អង្គរ ដែល​បាន​ជួយ​ជ្រោមជ្រែង​រហូតដល់​បាន​ចុះបញ្ជី​ក្នុង​បេតិកភណ្ឌ ប្រាសាទសំបូរព្រៃគុក កាលពីពេល​កន្លង​ទៅនេះ ។​

​ដោយឡែក​ទាក់ទង​នឹង​សំណង់ សម្ដេច​តេជោ បានបញ្ជាក់​ថា យើង​ត្រូវ​ស្វែងរក​តុល្យភាព​ក្នុង​ការរក្សា​អគារ​ចាស់ៗ និង​កសាង​សំណង់​ថ្មីៗ ដោយ​រក្សា​អគារ​ចាស់ៗ​ដែល​ជា​សម្បត្តិ​បេតិក​ភ័ណ្ឌ​ផ្អែកទៅលើ​គុណភាព របស់​សំណង់​ដែរ ព្រោះ​អាគារ​ចាស់ៗ​ខ្លះ​មាន​សភាព​ទ្រុឌទ្រោម ដែល​យើង​មិន​អាច​ទុក ព្រោះ​វា​អាច​បង្ក​គ្រោះថ្នាក់ ដល់​ប្រជាពលរដ្ឋ ។ សម្ដេច​បាន​បង្ហាញថា អាគារ​ចាស់​ដូចជា​៖ វិមាន​ព្រឹទ្ធសភា​នេះ​ជាដើម ដែល​ជា​កេរដំណែល​របស់ ព្រះករុណា នរោត្តម​សីហនុ កាល​ពី​ព្រះអង្គ​នៅ​ជា​ព្រះប្រមុខរដ្ឋ នៅពេលនោះ គឺ​កសាង​ជា​វិមាន​រដ្ឋ រួម​ទាំង​សំណង់​អគារ​ចាស់ៗ មួយចំនួន ដែល​សំណង់​នៅ​រឹងមាំ គឺ​យើង​នៅ​រក្សា​ទុក្ខ និង​បាន​សាងសង់​សំណង់​អាគារ​ថ្មីៗ​បន្ថែម រួម​ទាំង​ខិតខំ​រក្សា នូវ​អគារ​ចាស់ៗ​ទាំង​នៅ​រាជធានី​ភ្នំពេញ និង​នៅតាម​បណ្ដា​ខេត្ត​នានា ។​

​សម្ដេច​តេជោ ក៏​បាន​រៀបរាប់​ពី​ដំណើរការ​ប្ដូរ​វេន ពី​ជំនាន់​ចាស់​ទៅ​ជំនាន់​ថ្មី ហេតុអ្វី​បាន​ជា​សម្ដេច ធ្វើ​ការលះបង់​ធ្វើការ​ផ្លាស់ប្ដូរ នៅក្នុង​ពេល​ដែល​ការគាំទ្រ តាមរយៈ​ការបោះឆ្នោត​គាំទ្រ​នៅ​តែ​មាន​កើនឡើង​ខ្ពស់​ថា អ្វី​ដែល​សម្ដេច​លះបង់ គឺជា​ការរក្សា​ស្ថេរភាព​យូរអង្វែង ហើយ​សម្ដេច បាន​សំដែង​ក្ដី​រីករាយ​ដោយសារ​ការផ្លាស់ប្ដូរ​នេះ បាន​ប្រកបទៅដោយ​ភាពរលូន ។​

​សម្ដេច​តេជោ​បាន​បន្តថា លទ្ធផល​បាន​ស្ដែង​ហើយ ដោយ​ក្នុង​រយៈពេល ៨​ខែ​មកនេះ អ្វីៗ​បាន​ដំណើរការ​យ៉ាង​រលូន ដោយ​សេដ្ឋកិច្ច​នៅ​តែ​កើន ដែល​ឆ្នាំ​ទៅ យើង​មាន​កំណើន​សេដ្ឋកិច្ច​ប្រហែលជា ៥,៦% ហើយ​ឆ្នាំ​នេះ យើង​រំពឹងថា នឹង​កើនឡើង​ដល់ ៦,៦% ហើយ​អតិផរណា និង​អត្រា​ប្ដូរ​ប្រាក់​មាន​ស្ថេរភាព​ល្អ ហើយ​ការនាំ​ចេញ ក៏​មាន​ការកើនឡើង ។​

​ឯកឧត្តម​ប្រធាន​គណៈប្រតិភូ បាន​សម្ដែង​ការ​អរគុណ ចំពោះ​សម្ដេច​តេជោ ដែល​បាន​រៀបរាប់​យ៉ាង​ក្បោះក្បាយ លើ​ប្រធានបទ​ជាច្រើន ។ ឯកឧត្តម ក៏​បាន​កោតសរសើរ​ចំពោះ​សម្ដេច​តេជោ ដែល​បាន​ដឹកនាំ​ប្រទេស តាំងពី​មាន​ជម្លោះ​មក​មាន​ការអភិវឌ្ឍ ។ ឯកឧត្តម ក៏​បាន​បង្ហាញ​មោទនភាព​ផងដែរ ដោយសារ​តែ​បារាំង បាន​រួម​ចំណែក​ដ៏​សុខសន្តិភាព វិបុលភាព​របស់​ប្រទេស​កម្ពុជា ។ ឯកឧត្តម​យល់ថា សន្តិភាព គឺ​ជា​គោលដៅ​មួយ​ដ៏​សំខាន់​ណាស់ និង​ជា​លក្ខខណ្ឌ​សម្រាប់​គ្រប់​ប្រទេស ដើម្បី​មាន​ការអភិវឌ្ឍ មាន​វិបុលភាព ហើយ​សម្រាប់​ប្រជាជន គឺ​ត្រូវការ​សុខសន្តិភាព ។​

​ឯកឧត្តម​ក៏​បាន​សង្កេតឃើញ​ថា​កម្ពុ​ជា​ជា​ប្រទេស​ស្វ័យភាព ក្នុង​ការសម្រេចចិត្ត​ដោយ​ឯករាជភាព​ទាក់ទង​ជាមួយនឹង​ចំហរ​របស់​កម្ពុជា​លើ​បញ្ហា​អូយ​ក្រែន​ដែល​ឯកឧត្តម​សង្កេត​ឃើញថា​កម្ពុជា​មាន​សមត្ថភាព​មិន​រណប​ប្រទេស​អ្នកណា ស្ដាប់បង្គាប់​អ្នកណា​ទេ​ហើយ​ជា​ប្រទេស​តែ​មួយ​នៅក្នុង​តំបន់​ដែល​មាន​ឥរិយាបថ​ដែល​ស្រប​នឹង​គោល​ចំហ​ជាមួយ​បារាំង ផងដែរ ។​

​ទាក់ទង​ទៅនឹង​វិស័យ​បេតិកភណ្ឌ​សំបូរបែប​របស់​កម្ពុជា ឯកឧត្តម បាន​ជូន​ជា​យោបល់​ថា គួរ​ជំរុញ​លើកទឹកចិត្ត​ឲ្យមាន​ទេសចរណ៍ ហូរ​ចូល​មក ប៉ុន្តែ​គួរតែរៀបចំ​យ៉ាងណា ឲ្យ​ទេសចរណ៍​ស្នាក់​នៅ​បានយូរ ដោយ​អាច​រៀបចំ​ជា​សារមន្ទីរ ដោយ​ឯកឧត្តម​ថា បាន​ជួប​ជជែក​ជាមួយ​លោកជំទាវ​រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌ ហើយ​លោក​មាន​គម្រោង​នឹង​កសាង​សារមន្ទីរ​មួយ​នៅ​ក្បែរ​ប្រាសាទ​កោះ​កេរ៍ ដើម្បី​ភ្ញៀវ​ទេសចរណ៍ បាន​ទៅ​មើល​ប្រាសាទ​ផង និង​ទៅ​មើល​សារមន្ទីរ​ផង ។​

​ឯកឧត្តម បានឱ្យ​ដឹង​ដែរ​ថា ទាក់ទង​នឹង​បេក្ខភាព​របស់​កម្ពុជា ស្នើ​រៀបចំ​កិច្ចប្រជុំ​កំពូល​ហ្វ្រង់​កូហ្វូ​នី នៅ​ឆ្នាំ ២០២៦​នោះ ឯកឧត្តម បាន​ជូនដំណឹង​ថា នៅពេលនេះ ពុំ​មាន​បេក្ខភាព​ណា​ផ្សេង​ទៀត​ក្រៅ​ពី​កម្ពុជា​នោះទេ ហើយ​នៅ​ចុងឆ្នាំ​នេះ នឹង​មាន​កិច្ចប្រជុំ​នៅ​ប្រទេស​បារាំង ដោយ​គេ​នឹង​សម្រេច​ពី​បេក្ខភាព​របស់​កម្ពុជា ដែល​ស្នើ​សុំ ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំ​កំពូល​ហ្វ្រង់​កូហ្វូ​នី នៅ​ឆ្នាំ​២០២៦ ។ ឯកឧត្តម​ផ្ទាល់ និង​រដ្ឋាភិបាល​បារាំង បាន​គាំទ្រ​បេក្ខភាព​កម្ពុជា សម្រាប់​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​កំពូល​នេះ ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល