ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ទទួល​ស្វាគមន៍ គណៈប្រតិភូ​ប៉ូលីស​ប្រដាប់អាវុធ នៃ​កងទ័ព​រំដោះប្រជាជន​ចិន​! - ប្រធាន​គណបក្ស​នយោបាយ​និង​អង្គការ​សង្គម​ស៊ីវិល​ចូលរួម​គាំទ្រ​បណ្តុះ​គំនិត​ស្អាត បៃតង និង​ចីរភាព នៅក្នុង​ប្រទេស​កម្ពុជា​ - ឯកឧត្តម ឆាយ ឫទ្ធិ​សែន ចុះ​ពិនិត្យ​ស្ថានភាព​ផ្លូវ និង​ស្ពាន​ទ្រុឌទ្រោម ក្នុង​ស្រុក​ព្រះស្ដេច និង​ស្រុក​ស្វាយជ្រំ​ - ល្បែងស៊ីសង​មាន់​ជ​ល់អន​ឡាញ និង​ឡូតូ​8888 ស្ថិត​នៅ​ផ្សារ​ដី​ថ្មី ចំណុច​តារាង​បាល់ទះ ភូមិ​ដំណាក់​ធំ​២ សង្កាត់​ស្ទឹងមានជ័យ​៣ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ បើ​លេង​យ៉ាង​សប្បាយ មិន​ខ្វល់​ពី​អាជ្ញាធរ​ក្នុង​មូលដ្ឋាន​..! - ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចាត់​ក្រុមការងារ​ប្រគល់​ថវិកា​ឧបត្ថម្ភ​ដល់​សមាជិក ដែល​មាន​ប្រពន្ធ​ទើប​សម្រាលកូន​! - មេបញ្ជាការ អាវុធហត្ថ​ខណ្ឌទួលគោក ដឹកនាំ​ក្រុម​ការងារ​ចុះសួរសុខទុក្ខ​មេបញ្ជាការរង​ខណ្ឌ ជួប​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាលឲ្យ​ដាច់ស​សៃ និង​បាក់​ឆ្អឹងដងកាំបិត​! - លោកស្នងការ ឈឿន សុ​ចិត្ត និង​លោក​ស្នងការរង​នគរបាល​ខេត្តកណ្ដាល​អញ្ជើញ​ចូលរួម​ក្នុង​កិច្ចប្រជុំ​ត្រៀម​រៀបចំ​កម្មវិធី​!! - បុរស​ម្នាក់​បានបាត់បង់ជីវិត​ភ្លាមៗ ខណៈ​ជិះ​ម៉ូតូ​ដួល ហើយ​ត្រូវ​ជះ​ចូលទៅ​ក្រោម​រថយន្ត​ក្នុងទិសដៅ​បញ្ច្រាស​គ្នា​ - ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​បាន​អញ្ជើញ​ជា​គណៈអធិបតី​ក្នុង​សន្និបាត​សាខា​កាកបាទក្រហម​ខេត្ត​ត្បូងឃ្មុំ អាណត្តិ​ទី​៣២០២៤-២០២៩ - លោក​អភិបាល​ស្រុក​កោះ​ធំ​រង​ការរិះគន់​ថា ធ្វើ​របាយការណ៍​ភូតកុហក​អភិបាលខេត្ត​កណ្តាល ករណី​ដណ្តើម​តូប​គ្នា​
0

​ឯកឧត្តម នេត្រ ភ​ក្ត្រា ប្រធាន​ក្រុមការងារ​គណបក្ស​ចុះ​មូលដ្ឋាន​ខេត្ត​ក្រចេះ និង​ឯកឧត្តម វ៉ា ថន ប្រធាន​គណៈកម្មាធិការ​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត​ក្រចេះ​ដឹកនាំ​សមាជិក​សមាជិក​ជិត ២០០០ នាក់​បើក​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ជ្រើសតាំង​សមាជិក​ក្រុមប្រឹក្សា​ខេត្ត ក្រុមប្រឹក្សា​ក្រុង​ស្រុក​ក្នុង​ខេត្តក្រចេះ

​ឯកឧត្តម នេត្រ ភ​ក្ត្រា ប្រធាន​ក្រុមការងារ​គណបក្ស​ចុះ​មូលដ្ឋាន​ខេត្ត​ក្រចេះ និង​ឯកឧត្តម វ៉ា ថន ប្រធាន​គណៈកម្មាធិការ​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត​ក្រចេះ​ដឹកនាំ​សមាជិក​សមាជិក​ជិត ២០០០ នាក់​បើក​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ជ្រើសតាំង​សមាជិក​ក្រុមប្រឹក្សា​ខេត្ត ក្រុមប្រឹក្សា​ក្រុង​ស្រុក​ក្នុង​ខេត្តក្រចេះ

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

នៅ​ថ្ងៃ​បើក​យុទ្ធនាការ​នា​ថ្ងៃ​ទី​១៧ ខែ​ឧសភា ឆ្នាំ​២០២៤ នេះ​។ យុទ្ធនាការ​ដែល​មានកា​រ​ជួបជុំ​និង​ការ​ដង្ហែ​ក្បួន​នៅក្នុង​ក្រុង​ស្រុក​ទាំង ៧ របស់​ខេត្ត​ក្រចេះ​។ គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត​ក្រចេះ​ដែល​តាម​របាយការណ៍រ​បស់ ឯកឧត្តម វ៉ា ថន មាន​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ខេត្ត​ទាំង​ពេញ​សិទ្ធិ​និង​បម្រុង​ចំនួន ៤២ រូប និង​ក្រុមប្រឹក្សា​ក្រុង​ស្រុក​ទាំង​ពេញ​សិទ្ធិ​និង​បម្រុង​សរុប​ចំនួន ២៤២​រូប​។

​ឯកឧត្តម នេត្រ ភ​ក្ត្រា សមាជិក​គណៈកម្មាធិកា​រ​កណ្តាល​និង​ជា​ប្រធាន​ក្រុមការងារ​គណបក្ស​ចុះ​មូលដ្ឋាន​ខេត្ត​ក្រចេះ បាន​ថ្លែងថា​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​នេះ​
​ជា​ថ្ងៃ​ប្រវត្តិសាស្ត្រ​ថ្មី​មួយទៀត​ដែល​ព្រះរាជាណាចក្រ​កម្ពុជា​បាន​បើក​ទំព័រ​ឡើង​ក្នុង​ដំណើរការ​ពង្រឹង​ការអនុវត្ត​លទ្ធិប្រជាធិបតេយ្យ​នៅ​មូលដ្ឋាន​ឱ្យ​កាន់តែ​ប្រសើរ​ថ្លៃថ្លា​បន្ថែមទៀត តាមរយៈ​ការបើក​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ដើម្បី​ឆ្ពោះ​ទៅ​ការបោះឆ្នោត​ជ្រើសរើស​សមាជិក​ក្រុមប្រឹក្សា​ខេត្ត ក្រុមប្រឹក្សា​ក្រុង​ស្រុក​ខណ្ឌ​ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃ​ទី​២៦ ខែ​ឧសភា ដ៏​ខ្លី​ខាងមុខនេះ​។ ខេត្ត​ក្រចេះ​បាន​ចូលរួម​យ៉ាង​សកម្ម​ក្នុង​ការអនុវត្ត​លទ្ធិប្រជាធិបតេយ្យ អនុវត្ត​សិទ្ធិ​ពលរដ្ឋ​និង​សិទ្ធិ​នយោបាយ ហើយ​ការជួបជុំ​សមាជិក​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា​ដ៏​ច្រើន​កុះករ​នៅក្នុង​ថ្ងៃ​បើក​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​នេះ​ជា​ការបង្ហាញ​ពី​ភាពរឹងមាំ និង​ចាស់ទុំ​នៃ​លទ្ធិប្រជាធិបតេយ្យ​នៅ​ថ្នាក់មូលដ្ឋាន​។

​ឯកឧត្តម​បាន​ថ្លែងថា លទ្ធិប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​នៅ​កម្ពុជា​បាន​រស់​ឡើង​វិញ​ក្រោម​ដំបូល​នៃ​សុខសន្តិភាព​។ សន្តិភាព​ពេញលេញ​ដែល​ចេញមក​ពី​ការ​យក​ជីវិត​ធ្វើ​ជា​ដើមទុន លះបង់​គ្រប់បែបយ៉ាង របស់​ថ្នាក់ដឹកនាំ​និង​សមាជិក​សមាជិកា​គណបក្ស​ប្រជាជន​កម្ពុជា​ក្នុងការ​សង្គ្រោះ​ជាតិ​កម្ពុជា​ចេញពី​របប​ខ្មែរក្រហម ប៉ុល ពត​, ខិតខំ​ប្រឹងប្រែង​ស្តារ និង​កសាង​ជាតិ​ឡើងវិញ​ពី​បាតដៃ​ទទេ និង​ការអនុវត្ត​នយោបាយ​ឈ្នះ​ឈ្នះ​ដាក់​ចុះ​ដោយ​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន «​បិតា​សន្តិភាព​កម្ពុជា​» មគ្គុទ្ទេសក៏​ឯកនៃ​នយោបា​យ​ឈ្នះ​ឈ្នះ ដើម្បី​រំលាយ​អង្គការ​ចាត់តាំង​ន​យោ បាយ​និង​យោធា​ខ្មែរក្រហម នាំយក​សុខ​សន្តិភាព​ពេញលេញ​ជូន​ជាតិ​មាតុភូមិ មាន​ឯកភាព​ជាតិ ឯកភាព​ទឹកដី​ដែល​មិន​ធ្លាប់មាន​ក្នុង​ប្រវត្តិសាស្ត្រ ៥០០ ឆ្នាំ​ចុងក្រោយ របស់​កម្ពុជា​។ កម្ពុជា​ដែល ពេលនេះ​ក្រោម​ការដឹកនាំ​របស់​រាជ​រដ្ឋាភិបាល​គណបក្ស​ប្រជាជន​កម្ពុជា បាននិងកំពុង​មានកា​រ​រីកចម្រើន​លើ​គ្រប់​វិស័យ ទាំង​ការទូត សេដ្ឋកិច្ច និង​សង្គមកិច្ច មាន​កិត្យានុភាព​ជាតិ និង​ពលរដ្ឋ​រស់ក្នុង​ភាពសុខសាន្ត​ក្រោម​ដំបូល​នៃ​សន្តិភាព​ដែល​រកបាន​ដោយ​ពិបាក​នេះ​។ ចាប់តាំងពី​ថ្ងៃ​បដិសន្ធិ គណបក្ស​ប្រជាជន​កម្ពុជា​បាន​ពុះពារ​ឆ្លងកាត់​បណ្តា​ដំណាក់កាល​ធំៗ ជា​ប្រវត្តិសាស្ត្រ​របស់​ប្រទេសជាតិ​ប្រកបដោយ​វីរភាព លើ​មូលដ្ឋាន​ប្រកាន់ខ្ជាប់​ឥត​ប្រែប្រួល​នូវ គោលបំណង និង​ឧត្តមគតិ​របស់ខ្លួន គឺ​ឈរ​នៅ​ខាង​ប្រជាជន ផ្សារភ្ជាប់​រួមសុខទុក្ខ​ជាមួយ​ប្រជាជន គ្រប់​កាលៈទេសៈ ប្រឹងប្រែង​ជម្នះ​គ្រប់​ឧបសគ្គ ហ៊ាន​ធ្វើ​ពលិកម្ម​ឥត​រួញ​រា ដើម្បី​ប្រទេស​កម្ពុជា​មួយ ឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត និង​វឌ្ឍនភាព​សង្គម​។

​ទាំង​អតីតកាល បច្ចុប្បន្ន និង​ទៅ​អនាគត​, គណបក្ស​ប្រជាជន​កម្ពុជា​ជា​កម្លាំង​នយោបាយ​តែមួយគត់​ដែល​បាន​ដឹកនាំ​ការប្រយុទ្ធ ផ្តួលរំលំ​របប​ប្រល័យ​ពូជសាសន៍ សង្គ្រោះ​ជាតិ​ឲ្យ​រស់រានមានជីវិ​តឡើង​វិញ និង​គ្មាន​គណបក្ស​ណាមួយ​អាច​មក​ជំនួស តួនាទី​ដ៏​សំខាន់​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ក្នុង​ការថែរក្សា​សុខសន្តិភាព និង​ការអភិវឌ្ឍ​បានឡើយ​។ គណបក្ស​ប្រជាជន​កម្ពុជា ជា​កម្លាំង​ស្នូល និង​ជា​បង្អែក​ដ៏​កក់ក្តៅ​របស់​ប្រជាជន ក្នុង​បុព្វហេតុ​កសាង និង​ការពារ​មាតុភូមិ​។ ជ័យជម្នះ ៧​មករា បាន​សង្គ្រោះ​អាយុជីវិត​ប្រជាជន​កម្ពុជា​រាប់​លាន​នាក់​ដែល​នៅ​រង់ចាំ​តែ​សេចក្តីស្លាប់​បាន​ទាន់ពេលវេលា​, បាន​ធ្វើឲ្យ​រាល់​តម្លៃ​ទាំង​ខាង​ស្មារតី និង​សម្ភារៈ របស់​ប្រជាជាតិ​ខ្មែរ ដែល​បាន​កសាងឡើង​ក្នុង​ប្រវត្តិសាស្ត្រ​រាប់ពាន់​ឆ្នាំ​របស់​ខ្លួន​បាន​រស់​ឡើង​វិញ​, បាន​បិទ​ទំព័រ​សករាជ​ដ៏​ខ្មៅ​ងងឹត​បំផុត​នៃ​កម្ពុជា ហើយ​បើក​ឡើង​នូវ​ទំព័រ​សករាជ​ថ្មី គឺ​ឯករាជ្យ សេរីភាព ប្រជាធិបតេយ្យ និង​វឌ្ឍនភាព​សង្គម បាន​នាំមក​ជូន​ប្រជាជន​វិញ​នូវ​សិទ្ធិ សេរីភាព​គ្រប់​យ៉ាង​ដែល​ត្រូវ​បាត់បង់​ទាំង ស្រុង​ក្នុង​របប​ប៉ុល ពត ក្លាយជា​អ្នក​ធ្វើ​ម្ចាស់​លើ​ជោគវាសនា​របស់​ខ្លួន​ពិតប្រាកដ ហើយ​បាន​រួមវិភាគទាន​ដ៏​សកម្ម​ដល់​សន្តិភាព និង​ស្ថិរភាព​នៅក្នុង​តំបន់​។ ការសប្បាយ​រីករាយរ​បស់​ប្រជាជន​កម្ពុជា​នៅថ្ងៃនេះ គឺ ពិតជា​ផ្តើមចេញពី​ជ័យ ជម្នះ ៧ មករា បើ​គ្មាន​ជ័យជម្នះ​៧​មករា គឺ​ពិតជា​មិន​អាច​មាន អ្វីៗ​ដូច​សព្វថ្ងៃ​នេះ​ឡើយ​។

ឯកឧត្តម​ប្រធាន​ក្រុមការងារ​គណបក្ស​ចុះ​មូលដ្ឋាន​ខេត្ត​ក្រចេះ​បាន​ថ្លែងថា រយៈពេល ៤៥ ឆ្នាំ​មកនេះ ឈរ​លើ​មូលដ្ឋាន​នៃ​ថ្ងៃ​ជ័យជម្នះ ៧ មករា​, នៅលើ​កំណាត់​ផ្លូវ​ដ៏​បត់បែន លំបាក​ស្មុគស្មាញ និង​តស៊ូ​ប្តូរផ្តាច់ គណបក្ស​ប្រជាជន​កម្ពុជា​បាន​ដឹកនាំ​ប្រទេស​ឱ្យ​ឈាន​ទៅ​មុខ​ជា​ជំហានៗ​ជម្នះ​រាល់​ឧបសគ្គ បង្កើត​បាន​សមិទ្ធផល​ធំៗ​ជា ប្រវត្តិសាស្ត្រ​
​យ៉ាងច្រើន​ជូន​ជាតិ ក្នុង​បុព្វហេតុ​ស្តារ កសាង និង​ការពារ​មាតុភូមិ ។ រាល់​ការប៉ុនប៉ង​របស់​បណ្តា​មជ្ឈដ្ឋាន​អគតិ​ដែល​ចង់​នាំ កម្ពុជា​ឱ្យ​វិល​ទៅ​រក​អស្ថិរភាព និង​សង្គ្រាម​វិញ​សុទ្ធតែ​ត្រូវ​បាន​បរាជ័យ​។​

​ឯកឧត្តម នេត្រ ភ​ក្ត្រា ប្រធាន​ក្រុមការងារ​គណបក្ស​ចុះ​មូលដ្ឋាន​ខេត្ត​ក្រចេះ​បាន​ថ្លែងថា ជ័យជម្នះ​ជា​បន្តបន្ទាប់​ក្នុង​ការបោះឆ្នោត​នា​ពេល​កន្លង​ទៅ ដោយសារ​តែ​អំពើ​ល្អ​របស់​មន្ត្រី​បក្ស មាន​ថ្នាក់ដឹកនាំ​បក្ស​ដែល​ពោរពេញ​ដោយ​ទេពកោសល្យ និង​គតិបណ្ឌិត មាន​ចក្ខុវិស័យ​វែងឆ្ងាយ និង​ប្រកបដោយ​ការទទួលខុសត្រូវ នៅជាប់​នឹង​ប្រជាជន និង​គណបក្ស​មាន​គោលនយោបាយ​ដ៏​ត្រឹមត្រូវ ជាក់ស្តែង​និយម និង​ឆ្លើយតប​នឹង​តម្រូវការ និង​បំណង​ដ៏​ពិសិដ្ឋ​របស់​ប្រជាពលរដ្ឋ​។ «​ខ្ញុំ​សូម​អំពាវនាវ​ដល់​អង្គ​បោះឆ្នោត​ទាំងអស់​នៅក្នុង​ខេត្ត​ក្រចេះ បោះឆ្នោត​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​ដើម្បី​គណបក្ស​ប្រជាជន​កម្ពុជា​បន្ត​ដឹកនាំ​ក្រុមប្រឹក្សា​ខេត្ត ក្រុង​ស្រុក​បន្តទៀត ចូលរួម​ថែរក្សា​សុខសន្តិភាព និង​ការអភិវឌ្ឍន៍​នៅក្នុង​ខេត្ត​ក្រចេះ​»​។ នេះ​ជា​ថ្លែង​របស់​ឯកឧត្តម នេត្រ ភ​ក្ត្រា នៅ​ចំពោះមុខ​សមាជិក​សមាជិក​គណបក្ស​នៅ​ទីស្នាក់ការ​គណបក្ស​ខេត្ត​៕​​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល