មណ្ឌលគិរី ៖ យប់ថ្ងៃទី១២ ខែ ឧសភា ឆ្នាំ២០២៤ វេលាម៉ោង ២៣ និង ២០ នាទី មានករណីបាញ់បោះ នៅចំណុចក្នុងបន្ទប់ដេក ក្រុមពូជូ ភូមិ អណ្តូងក្រឡឹង ឃុំ សែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី ។ ហេតុការណ៍នេះ បណ្តាលឲ្យមានជនរងគ្រោះចំនួន ០២ នាក់ ។
១-ឈ្មោះ កែម កែវកន្និការ ភេទ ស្រី អាយុ ៣៨ឆ្នាំ ជនជាតិ ខ្មែរ សញ្ជាតិ ខ្មែរ មុខរបរពេទ្យ មានទីលំនៅបច្ចុភូមិ អណ្តងក្រឡឹង ឃុំ សែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី។ (ស្លាប់)។
២-ឈ្មោះ ជូ សាណា ភេទស្រី អាយុ ០៦ ឆ្នាំ ជនជាតិ ខ្មែរ សញ្ជាតិ ខ្មែរ មុខរបរ សិស្ស មានទីលំនៅបច្ចុប្បន្នភូមិអណ្តូងក្រឡឹង ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី (រងរបួសត្រូវដៃខាងឆ្វេង) ។
ករណីនេះ តាមសេចក្តីរាយការណ៍ឲ្យដឹងថា ហេតុការណ៍នេះបង្កដោយជនសង្ស័យចំនួន ០១ នាក់
១/ឈ្មោះ សុខា នុត ភេទប្រុស អាយុ ៤១ឆ្នាំ ជនជាតិព្នង សញ្ជាតិ ខ្មែរ មុុខរបរ កសិករ មានទីលំនៅបច្ចុប្បន្នក្រុមពូជូ ភូមិអណ្តូងក្រឡឹង ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី ។
វត្ថុតាង ដែលសមត្ថកិច្ច ចាប់យក រួមមាន ៖
១/ កាំភ្លើង AK ៤៧ (១ដើម) អត់ស្វាយ
២/ បង់ចំនួន០១
៣/ គ្រាប់ចំនួន ០៦គ្រាប់ ។
សភាពរឿងហេតុ ៖ នៅថ្ងៃទី១២ខែឧសភា ឆ្នាំ ២០២៤ វេលាម៉ោង២៣និង២៩នាទី ជនសង្ស័យ ឈ្មោះ សុខា នុត បានយកកាំភ្លើងAK 47 មួយដើមដែលរើសបានក្នុងព្រៃ ដើរទៅរកនារីរងគ្រោះ នៅបុស្តិ៍សុខភាពអណ្ដូងក្រឡឹង មុននិងចេញទៅរកឈ្លុសសត្វក្នុងព្រៃ ពេលទៅដល់ប៉ុស្តិ៍សុខភាព នារីរងគ្រោះឈ្មោះ កែម កែវកន្និកា និងកូនស្រីឈ្មោះ ជូ សាណា កំពុងដេកក្នុងបន្ទប់ប៉ុស្តិ៍សុខភាព ។ ពេលនោះជនសង្ស័យ បានសួរនាំរឿងបាយហូប ហើយក៏ឈ្លោះប្រកែកគ្នា ដោយអ្នកទាំងពីរជាសង្សានឹងគ្នា មួយសន្ទុះ ទើបឈានដល់ការបាញ់សម្លាប់ជនរងគ្រោះ ត្រូវចំក្បាលសៀតផ្កាខាងស្ដាំ ធ្លាយចេញទៅខ្នង ក្បាលគ្រាប់ធ្លាយត្រូវចំដៃកុមារីរងគ្រោះឈ្មោះ ជូ សាណា ត្រូវជាកូននារីរងគ្រោះ ចំកំភួនដៃខាងឆ្វេង បណ្ដាលឲ្យរងរបួស ហើយជនសង្ស័យឈ្មោះ សុខា នុត បានបាញ់ខ្លួនឯងចំនួន ២ គ្រាប់ ។ តែដោយសារគ្រាប់មិនផ្ទុះ ទើបជនសង្ស័យរត់គេចខ្លួន រហូតដល់ព្រឹកឡើងម៉ោង ០៥ និង៣០នាទី ទើបសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យបាន។
មូលហេតុដែលបណ្តាលអោយកើតមានហេតុការណ៍ គឺ ដោយសារតែឈ្លោះប្រកែកគ្នាជាហេតុធ្វើឲ្យឈានដល់ការបាញ់សម្លាប់នារីរងគ្រោះ (ឃាតកម្ម) ។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ដើម្បីកសាងសំណុំរឿងទៅតុលាការតាមនិតិវិធី ៕