រាជធានីភ្នំពេញ៖ គណៈប្រតិភូនៃរដ្ឋបាលខេត្តកណ្តាល ដឹកនាំដោយ ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណ:អភិបាលខេត្តកណ្ដាល ព្រមទាំងថ្នាក់ដឹកនាំ មន្ទីរ អង្គភាព នានាជុំវិញខេត្ត អភិបាលក្រុង ស្រុក និងមន្ត្រីរាជការក្រោមឱវាទ បានចូលរួមគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម ជាវ តាយ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ស្ថិតនៅគេហដ្ឋានសព ខណ្ឌទួលគោក រាជធានីភ្នំពេញ។
“ស្ថិតក្នុងឱកាសប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំបំផុតនេះ យើងខ្ញុំទាំងអស់គ្នា សូមឧទ្ទិសបួងសួងដល់វិញ្ញាណក្ខន្ធសព ឯកឧត្ដម សូមបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ”៕
នារសៀល ថ្ងៃអាទិត្យ ១២រោច ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៤