ខេត្តកំពត÷កន្លងទៅថ្មីៗនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ កម្ពុជា បានចេញបទបញ្ជាអោយ អភិបាលរាជធានី.ខេត្តទាំងអស់នូវទូទាំងប្រទេស ត្រួតពិនិត្យជាបន្ទាន់លើទីតាំងល្បែងផ្សងសំណាង សូមចាត់វិធានការបិទជាបន្ទាន់ និងរាយការណ៍ផ្ទាល់ជូន”សម្តេច”។
បើយើងក្រឡែកមកមើលទីតាំងល្បែងសុីសងអនឡាញមាន់ជល់តាមតាមកញ្ចក់ទូរទស្សន៍ មួយកន្លែងនៅក្នុងផ្សារត្រពាំងថ្កូវ ស្ថិតនៅភូមិវាល ឃុំក្រាំងស្នាយ ស្រុកឈូក ខេត្តកំពត កំពុងបើកឱ្យក្រុមញៀនល្បែងប្រុសស្រី ក្មេងចាស់នាំគ្នាចូលលេងគគ្រឹកគគ្រេង រីឯ.អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន នៅសម្ងំស្ងៀម មិនឃើញចុះបង្ក្រាប! ហ៊ានផ្គើននិងបទបញ្ជា របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ កម្ពុជាទៅវិញ។
ហេតុដូច្នេះហើយ ប្រជាពលរដ្ឋ ក៏ដូចជាមហាជន ទូទៅ សំណូមពរទៅដល់ លោក វរសេនីយ៍ឯក ប៉ោ យ៉ា អធិការនៃអធិការដ្ឋាននគរបាលស្រុកឈូក សូមជួយចាត់វិធានការតាមផ្លូវច្បាប់ ចំពោះ ទីតាំងល្បែងស៊ីសងអនឡាញ មាន់ជល់តាមតាមកញ្ចក់ទូរទស្សន៍ មួយកន្លែងស្ថិតក្នុងភូមិសាស្ត្រខាងលើនេះ ឲ្យស្របតាមគោនយោបាយភូមិ.ឃុំ.មានសុវត្ថិភាព ទាំង៧ចំណុច របស់រាជរដ្ឋាភិបាល ដែលបានកំណត់ និងដាក់ចេញអោយមន្ត្រីថ្នាក់ក្រោមជាតិ អនុវត្តទប់ស្កាត់ និងបង្ក្រាប! ទីតាំងល្បែងស៊ីសង គ្រប់ប្រភេទ កន្លងមកនោះ!។