ទាន់ហេតុការណ៍
ឯកឧត្តម គង់ សោភ័ណ្ឌ អញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី​«​សំណេះសំណាល​ជាមួយ​ក្រុមប្រឹក្សា​ឃុំ ជា​អង្គ​បោះឆ្នោត របស់​គណបក្ស​ប្រជាជន​កម្ពុជា នៅក្នុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ខេត្ត ក្រុមប្រឹក្សា​ក្រុង ក្រុមប្រឹក្សា​ស្រុក អាណត្តិ​ទី​៤ ឆ្នាំ​២០២៤» - ​សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួបពិភាក្សា​ការងារ​ជាមួយ​សមាជិក​ព្រឹទ្ធសភា ប្រចាំ​តំបន់ Seine-et-Marne ប្រទេស​បារាំង​ - ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ផ្ញើ​ព្រះរាជសារ​ថ្លែងអំណរគុណ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ប្រធាន​ក្រុម​ឧត្ដមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ​ - លោក​ឧត្តមសេនីយ៍ត្រី ឈុន ស៊ី​ណាត ស្នងការរង​ផែនកា​រងារ​សេនាធិការ និង​លោក​ឧត្តមសេនីយ៍ត្រី ឡាក់ ម៉េង​ធី ស្នងការរង​ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ ដឹកនាំ​កិច្ចប្រជុំ​ផ្ទៀងផ្ទាត់​របាយការណ៍ និង​កំណត់ត្រា​បទល្មើស​ព្រហ្មទណ្ឌ ប្រចាំ​ឆមាស​ទី​១ ឆ្នាំ​២០២៤ និង​ការងារ​អនុវត្ត​គោលនយោបាយ​ភូមិ​-​ឃុំ​/​សង្កាត់ មាន​សុវត្ថិភាព - ក្រុមអ្នកលេង​ដាវ កាំបិត ៤​នាក់ ត្រូវបាន អាវុធហត្ថ​រាជធានី​ភ្នំពេញ បង្ក្រាប​បាន​ពាក់ព័ន្ធ​ករណី​ហិង្សា​ដោយ​ចេតនា​! - ក្រុមហ៊ុន​FAFA24h វេ​បផ្សាយ​កីឡា​និង​កាស៊ីណូ​ពេញនិយម​នៅ​ប្រទេស​កម្ពុជា រង​ការចោទប្រកាន់​ពី​អតិ​ថ​ជន​លេងល្បែង​ហ៊ានស៊ី ប៉ុន្តែ​មិន​ហ៊ាន​សង​ - ​ឯកឧត្តម នេត្រ ភ​ក្ត្រា ប្រធាន​ក្រុមការងារ​គណបក្ស​ចុះ​មូលដ្ឋាន​ខេត្ត​ក្រចេះ និង​ឯកឧត្តម វ៉ា ថន ប្រធាន​គណៈកម្មាធិការ​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត​ក្រចេះ​ដឹកនាំ​សមាជិក​សមាជិក​ជិត ២០០០ នាក់​បើក​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ជ្រើសតាំង​សមាជិក​ក្រុមប្រឹក្សា​ខេត្ត ក្រុមប្រឹក្សា​ក្រុង​ស្រុក​ក្នុង​ខេត្តក្រចេះ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ថ្លែង​សារ​ពិសេស ពាក់ព័ន្ធ​គម្រោង "​ព្រែកជីក​ហ្វូណន​តេជោ​" - យក​សួន​សាធារណៈ​ធ្វើ​អាជីវកម្ម ធ្វើឱ្យ​ខូច​សោ​ភណ្ឌ​ភាព​ក្រុង​សៀមរាប អជ្ញាធរ​មិន​អើពើ​ - ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត​៖ យុទ្ធនាការ «​កម្ពុជា​ស្អាត ខ្មែរ​ធ្វើ​បាន​» ដាក់​ចេញ​បន្ទាប់​ពី​កម្ពុជា​យើង​បាន​ទប់ស្កាត់ ការពារ​ការប្រើប្រាស់ និង​បោះចោល​ថង់ប្លាស្ទិក​បាន​ច្រើនជាងការ​បោះចោល ទៅក្នុង​ទីសាធារណៈ ទទួលបាន​ជោគជ័យ​រួចមកហើយ
0

​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​លោកជំទាវ​បណ្ឌិត អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ជួបជុំ​ជាមួយ​អ្នកសារព័ត៌មាន​កម្ពុជា លើក​ទី​៦ ឆ្នាំ​២០២៤ នៅ​មជ្ឈមណ្ឌល​សន្និបាត និង​ពិព័ណ៍​កោះ​ពេជ្រ

​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​លោកជំទាវ​បណ្ឌិត អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ជួបជុំ​ជាមួយ​អ្នកសារព័ត៌មាន​កម្ពុជា លើក​ទី​៦ ឆ្នាំ​២០២៤ នៅ​មជ្ឈមណ្ឌល​សន្និបាត និង​ពិព័ណ៍​កោះ​ពេជ្រ

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

នា​ថ្ងៃ​ទី​៣ ខែ​ឧសភា ឆ្នាំ​២០២៤​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ជួបជុំ​ជាមួយ​អ្នកសារព័ត៌មាន​កម្ពុជា លើក​ទី​៦ ឆ្នាំ​២០២៤ នៅ​មជ្ឈមណ្ឌល​សន្និបាត និង​ពិព័ណ៍​កោះ​ពេជ្រ ។

​ជំនួប​ពិសា​អាហារ​សាមគ្គី​ជាមួយ​អ្នកសារព័ត៌មាន លើក​ទី​៦ ឆ្នាំ​២០២៤ គឺ​ក្នុង​គោលបំណង​ដើម្បី​ស្វែងយល់​អំពី​សុខទុក្ខ​ផ្ទាល់​របស់​បងប្អូន​អ្នកសារព័ត៌មាន និង​ដើម្បី​ជំរុញ​ការផ្សព្វផ្សាយ​ព័ត៌មាន​ឱ្យបាន​ល្អ​ត្រឹមត្រូវ តាម​ក្រម​សី​លធ​ម៍​ច្បាស់លាស់​ដើម្បី​បំរើ​សង្គមជាតិ​ឱ្យ​កាន់តែ​រីកចម្រើន​។ ជំនួប​ថ្ងៃនេះ អាច​ចាត់ទុកបាន​ថា ជា​កិច្ចប្រឹងប្រែង​មួយ ដើម្បី​រួមគ្នា​ធ្វើ​ជា​ប្រយោជន៍​សម្រាប់​សង្គម​ជាតិ​របស់​យើង​។​

​វិស័យ​ព័ត៌មាន គឺជា​ចលករ​នៃ​បណ្តុំ​គំនិត​, ស្មារតី និង​ទស្សនៈ ក្នុង​ការវិភាគ​ពិចារណា ប្រកប​ដោយ​ហេតុផល និង​ការសម្រេចចិត្ត​របស់​ប្រជាពលរដ្ឋ ក្នុងនាម​ជា​ម្ចាស់​ប្រទេស ព្រមទាំង​ជា​កញ្ចក់​ឆ្លុះបញ្ចាំង​តថភាព ពិត​ជាក់ស្តែង​របស់​សង្គម ដែល​រាជរដ្ឋាភិបាល ត្រូវការ​ជា​ចាំបាច់ ដើម្បី​មាន​មូលដ្ឋាន​ក្នុង​ការកែលម្អ​ចំណុច​ខ្វះខាត​នានា សំដៅ​ធ្វើ​យ៉ាងណា​ឆ្លើយតប​ទៅនឹង​តម្រូវការ​របស់​ប្រជាពលរដ្ឋ ឱ្យបាន​កាន់តែ​លឿន និង​មាន​ប្រសិទ្ធភាព ។​

​ជា​ការពិត​ណាស់ វិស័យ​ព័ត៌មាន គឺជា​កាតាលីករ​យ៉ាងសំខាន់​បំផុត​ក្នុង​ការបង្កើត​ខ្លឹមសារ និង​ជា​អ្នក​ចែកចាយ​ព័ត៌មាន​អំពី​សង្គម​ជាតិ​, ការបង្ហាញ​អំពី​តថភាព​សង្គម​, ការអភិវឌ្ឍ ជា​ពិសេស​ជា​កញ្ចក់​ឆ្លុះ​យ៉ាងសំខាន់ ដើម្បី​ជា​មូលដ្ឋាន​ក្នុង​ការកែប្រែ​ភាព​អសកម្ម​, ភាពអវិជ្ជមាន ឬ​បញ្ហា​ខ្វះខាត​ផ្សេងៗ ដើម្បី​នឹង​កែលម្អ​ឱ្យ​ល្អប្រសើរ ។ អ្វី​ដែល​ជា​មូលដ្ឋានគ្រឹះ​មិន​អាច​ខ្វះ​បាន​សម្រាប់ វិស័យ​សារព័ត៌មាន រួមទាំង​ការប្រើប្រាស់​បច្ចេកវិទ្យា​ដែល​បង្កើន​វិសាលភាព​នៃ​ការផ្សព្វផ្សាយ​ព័ត៌មាន​ទៅ​គ្រប់​មជ្ឈដ្ឋាន និង​ទូលំទូលាយ​នោះ គឺ​ដោយសារ​ប្រទេសជាតិ​មាន​សន្តិភាព​, ស្ថិរភាព​, សន្តិសុខ និង​ការបើក​សិទ្ធិ​សេរីភាព​គ្រប់​បែបយ៉ាង ជូន​ដល់​ប្រជាពលរដ្ឋ ៕

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល