ទាន់ហេតុការណ៍
ក្រោយ​មិន​រំពឹង​ទុក្ខ​ថា ទទួលបាន​នូវ​ភាពយុត្តិធម៌ បាត់បង់​ទំនុកចិត្ត គ្មាន​សម្លាប់​ភាព អស់​ក្ដីសង្ឃឹម​ចំពោះ​លោក ឆៃ វណ្ណឌី អភិបាល​ស្រុក​កោះធំ បាន​ធ្វើ​របាយការណ៍​ភូតកុហក់​អភិបាលខេត្ត​កណ្តាល ក្រុម​អា​ជីករ​បាន​ស្នើសុំ​សម្តេច​តេជោ និង​សម្តេច​ធិបតី​ជួយ​រក​យុត្តិធម៌​អោយ​ជនរងគ្រោះ​..! - ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ទទួល​ស្វាគមន៍ គណៈប្រតិភូ​ប៉ូលីស​ប្រដាប់អាវុធ នៃ​កងទ័ព​រំដោះប្រជាជន​ចិន​! - ប្រធាន​គណបក្ស​នយោបាយ​និង​អង្គការ​សង្គម​ស៊ីវិល​ចូលរួម​គាំទ្រ​បណ្តុះ​គំនិត​ស្អាត បៃតង និង​ចីរភាព នៅក្នុង​ប្រទេស​កម្ពុជា​ - ឯកឧត្តម ឆាយ ឫទ្ធិ​សែន ចុះ​ពិនិត្យ​ស្ថានភាព​ផ្លូវ និង​ស្ពាន​ទ្រុឌទ្រោម ក្នុង​ស្រុក​ព្រះស្ដេច និង​ស្រុក​ស្វាយជ្រំ​ - ល្បែងស៊ីសង​មាន់​ជ​ល់អន​ឡាញ និង​ឡូតូ​8888 ស្ថិត​នៅ​ផ្សារ​ដី​ថ្មី ចំណុច​តារាង​បាល់ទះ ភូមិ​ដំណាក់​ធំ​២ សង្កាត់​ស្ទឹងមានជ័យ​៣ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ បើ​លេង​យ៉ាង​សប្បាយ មិន​ខ្វល់​ពី​អាជ្ញាធរ​ក្នុង​មូលដ្ឋាន​..! - ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចាត់​ក្រុមការងារ​ប្រគល់​ថវិកា​ឧបត្ថម្ភ​ដល់​សមាជិក ដែល​មាន​ប្រពន្ធ​ទើប​សម្រាលកូន​! - មេបញ្ជាការ អាវុធហត្ថ​ខណ្ឌទួលគោក ដឹកនាំ​ក្រុម​ការងារ​ចុះសួរសុខទុក្ខ​មេបញ្ជាការរង​ខណ្ឌ ជួប​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាលឲ្យ​ដាច់ស​សៃ និង​បាក់​ឆ្អឹងដងកាំបិត​! - លោកស្នងការ ឈឿន សុ​ចិត្ត និង​លោក​ស្នងការរង​នគរបាល​ខេត្តកណ្ដាល​អញ្ជើញ​ចូលរួម​ក្នុង​កិច្ចប្រជុំ​ត្រៀម​រៀបចំ​កម្មវិធី​!! - បុរស​ម្នាក់​បានបាត់បង់ជីវិត​ភ្លាមៗ ខណៈ​ជិះ​ម៉ូតូ​ដួល ហើយ​ត្រូវ​ជះ​ចូលទៅ​ក្រោម​រថយន្ត​ក្នុងទិសដៅ​បញ្ច្រាស​គ្នា​ - ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​បាន​អញ្ជើញ​ជា​គណៈអធិបតី​ក្នុង​សន្និបាត​សាខា​កាកបាទក្រហម​ខេត្ត​ត្បូងឃ្មុំ អាណត្តិ​ទី​៣២០២៤-២០២៩
0

សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ គណៈប្រតិភូ​ក្រុមហ៊ុន Toyota Tsusho Corporation ចូលជួប​សម្ដែង​ការគួរសម​

សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ គណៈប្រតិភូ​ក្រុមហ៊ុន Toyota Tsusho Corporation ចូលជួប​សម្ដែង​ការគួរសម​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

នៅ​ព្រឹក​ថ្ងៃ​សុក្រ ១០ រោច ខែ​ចេត្រ ឆ្នាំ​រោង ឆ​ស័ក ពុទ្ធ​សករាជ ២៥៦៧ ត្រូវ​នឹង​ថ្ងៃទី​៣ ខែ​ឧសភា ឆ្នាំ​២០២៤ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាត​ឱ្យ គណៈប្រតិភូ​ក្រុមហ៊ុន តូយ៉ូតា ស៊ុយ​ស៊ូ គ្រុប (Toyota Tsusho Corporation) ដឹកនាំ​ដោយ លោក ICHIRO KASHITANI ប្រធាន​នាយក​ប្រតិបត្តិ ក្រុមហ៊ុន តូយ៉ូតា ស៊ុយ​ស៊ូ និង ឧកញ៉ា គង់ នួន ប្រធាន​ក្រុមហ៊ុន តូយ៉ូតា ស៊ុយ​ស៊ូ មេ​នូ​ហ្វេ​ក​ឆឺ​រី​ង (​ខេ​ម​បូឌា​) ចូលជួប​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ នៅ​វិមាន​ព្រឹទ្ធសភា រាជធានី​ភ្នំពេញ​។

​ជា​កិច្ច​ចាប់ផ្ដើម សម្ដេច​តេជោ បាន​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ចំពោះ​គណៈប្រតិភូ​ក្រុមហ៊ុន តូយ៉ូតា ស៊ុយ​ស៊ូ ដែល​បាន​ធ្វើ​ទស្សនកិច្ច​នៅ​កម្ពុជា​ដើម្បី​ចូលរួម​ក្នុង​ពិធី​សម្ពោធ​បើក​ដំណើរការ​រោងចក្រ តម្លើង​រថយន្ត Toyota នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​រ៉ូយ៉ាល់​ភ្នំពេញ កាល​ពី​ម្សិលមិញ ។

​សម្ដេច​តេជោ​មានប្រសាស​ន៍​ថា នេះ​ជា​លើក​ទី​១ ហើយ​ដែល​សម្ដេច បាន​ទទួល​គណៈប្រតិភូ​ក្រុមហ៊ុន​បរទេស​ទី​១ នៅ​វិមាន​ព្រឹទ្ធសភា​នេះ សម្ដេច​បាន​លើកឡើង​ថា​អគារ​នេះ ត្រូវបាន​សាងសង់​ឡើង​ដោយ ព្រះករុណា សម្តេចព្រះ​នរោត្តម សីហនុ នៅពេលដែល​ព្រះអង្គ​ជា​ប្រមុខរដ្ឋ ហើយ​អគារ​នេះ​នឹង​ត្រូវ​រក្សាទុក​ជា​ប្រវត្តិសាស្ត្រ ដែល​ពុំ​មាន​ការរុះរើ ឬ​កែប្រែ​អ្វី​ទៅជា​ទំនើប ឡើយ​។

​សម្តេច​បាន​លើកឡើង​ថា សម្តេច​ក៏​បាន​តាមដាន​ការផ្សាយ​បន្ត​ផ្ទាល់​ការសម្ពោធ​ក្រុមហ៊ុន Toyota កាល​ពី​ម្សិលមិញ សម្តេច​បាន​ចាត់ទុកថា វា​គឺជា​សមិទ្ធផល​មួយ​ដែល​កម្ពុជា​ទទួលបាន បន្ទាប់​ពី​មាន​ការផ្លាស់ប្តូរ​ថ្នាក់ដឹកនាំ​ពី​ជំនាន់​ចាស់ ទៅ​ថ្នាក់ ជំនាន់​ថ្មី ដែល​បាន​ប្រព្រឹត្ត​ទៅ​ត្រឹមត្រូវ ហើយ​មិន​មាន​ចលាចល ឬ​ការប្រែប្រួល ផ្ទុយទៅវិញ​គឺ​មាន​ដំណើរការ​អភិវឌ្ឍ​ស្ថិរភាព​នយោបាយ កំណើនសេដ្ឋកិច្ច​នៅ​ដំណើរការ​ល្អប្រសើរ ហើយ​ការ​បើកសម្ពោធ​រោងចក្រ​តូយ៉ូតា​នេះ ជា​ភស្តុតាង​ស្រាប់​។​

​លោក ICHIRO បាន​សម្ដែង​ការគោរព និង​អរគុណ​ចំពោះ​សម្ដេច​តេជោ ប្រធានព្រឹទ្ធសភា​ដែល​បាន​ទទួល​គណៈប្រតិភូរ​បស់​លោក ហើយ​លោក​បាន​សម្តែង​ការ​រីករាយ​ណាស់ និង​រំភើប​ដែល​សម្តេច​មានប្រសាសន៍​ប្រាប់ថា គណៈប្រតិភូ​របស់​លោក​គឺជា​ភ្ញៀវ​ក្រុមហ៊ុន​បរទេស​ទី​១ ដែល​បាន​ចូលជួប​សម្តែង​ការគួរសម​នៅ​ទីនេះ ហើយ​លោក បានបញ្ជាក់​ថា​នេះ​គឺជា​កិត្តិយស​ខ្លាំងណាស់​ដែល សម្តេច​ធិបតី នាយករដ្ឋមន្ត្រី បាន​អញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី​សម្ពោធ​បើក​ឲ្យ​ដំណើរការ​ក្រុម​ហ៊ុន​តូយ៉ូតា កាល​ពី​ម្សិលមិញ​នេះ​

​លោក ក៏​បាន​ប្ដេជ្ញា​ថា​នឹង​ខិតខំ​ប្រឹងប្រែង​អនុវត្តតាម​អនុសាសន៍​ណែនាំ​របស់ សម្តេច​តេជោ ប្រធានព្រឹទ្ធសភា ក៏ដូចជា សម្ដេច​ធិបតី​នាយករដ្ឋមន្ត្រី​កាល​ពី​ម្សិលមិញ ហើយ​នឹង​ខិតខំ​ដំណើរការ​រោងចក្រ​នេះ ឲ្យ​ប្រកបដោយ​ជោគជ័យ ជាមួយ​គ្នា​ដែរ​លោក​ក៏​បាន​ជម្រាបជូន​សម្ដេច​ពី​ប្រវត្តិ របស់​ក្រុមហ៊ុន Toyota ដែល​បាន​ចូលមក​កម្ពុជា​តាំងពី​ឆ្នាំ​១៩៩១ ដោយ​មាន​ជា​ដំណាក់កាល​៖

– ១៩៩៣ បាន​បង្កើត​ឈ្មោះ T.TH.K ទទួល​សិទ្ធ​ជា​កន្លែង​ផ្តល់​សេវាកម្ម​តូយ៉ូតា បង្កើត ការិយាល័យ តូយ៉ូតា ស៊ុយ​ស៊ូ នៅ​ក្រុងភ្នំពេញ​
– ២០០៩ បង្កើត តូយ៉ូតា (​ខេ​ម​បូឌា​) ឯ​.​ក ទទួល​សិទ្ធ​ជា​អ្នក​ចែកចាយ​រថយន្ត​តូយ៉ូតា
– ២០១៤ បង្កើត តូយ៉ូតា ស៊ុយ​ស៊ូ ហ្វា​នែន (​ខេ​ម​បូឌា​) ឯ​.​ក​
– ២០១៦ បង្កើត សួន​ឧស្សាហ៍កម្ម​ប៉ោយប៉ែត ជា​ផ្នែក​មួយ​នៃ​វិស័យ​ឧស្សាហ៍កម្ម​
-២០២២​បង្កើត រោងចក្រ​ដំឡើងរថយន្ត តូយ៉ូតា ស៊ុយ​ស៊ូ មេ​នូ​ហ្វេ​ក​ឆឺ​រី​ង (​ខេ​ម​បូឌា​) ឯ​.​ក ហើយ ឆ្នាំនេះ​ជា​ឆ្នាំ​ខួប​ទី ៣១ របស់​ក្រុមហ៊ុន ក្នុង​ការចាប់ផ្ដើម​អាជីវកម្ម​ក្នុង​ប្រទេស​កម្ពុជា ហើយ លោក​បាន​សង្កេតឃើញថា​កម្ពុជា បាន​សប្បាយ​រីករាយ​ក្នុង​ឱកាស​បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ជាតិ​ខ្មែរ​ក្រោម​ដំបូល​សន្តិភាព​។​

​គណៈប្រតិភូ​ក៏​បាន​គោរព​រាយការណ៍​ជូន​សម្តេច នូវ​តួនាទី និង​ការទទួលខុសត្រូវ ខុសគ្នាៗ រៀងខ្លួន ដោយសារ​នៅក្នុង​ក្រុមហ៊ុន​គឺ​មាន​ផ្នែក​ផ្សេងៗ​គ្នា​ជា​ច្រើន ដូចជា​ផ្នែក​ហិរញ្ញវត្ថុ ផ្គត់ផ្គង់ ការផលិត​គ្រឿង​បង្គុំ​ឧបករណ៍​ផ្សេងៗ ហើយ​បច្ចុប្បន្ន​ក៏​រោងចក្រ​នៅ​តំបន់​ប៉ោយ​ប៉ែត ស្ថិតនៅ​ក្នុង​សួន​តេជោ (Techo Park ) ហើយក៏​បាន​ទាក់ទាញ​ក្រុមហ៊ុន​ជប៉ុន​ជាច្រើន​បន្ថែម​ទៀត​វិនិយោគ​រោងចក្រ​នៅ​ទីនោះ​មាន​ដូចជា ក្រុមហ៊ុនយ៉ា​សាគី ផលិត​ភ្លើង​បង្គុំ ខួរក្បាល​ឡាន​ជាដើម លោក​ក៏​បាន​រៀបរាប់​ពី​រោងចក្រ​នៅ​ភ្នំពេញ​នេះ ដែល​នឹង​ផលិត​រថយន្ត​មានដូចជា Toyota Hilux និង Toyota Fortuner ដោយ​មាន​កម្មករ​ប្រមាណ​១៥០​នាក់

​លោក​បាន​លើកឡើង​ដែរ​ថា​កា កាល​ពី​ម្សិលមិញ សម្ដេច​ធិបតី នាយករដ្ឋមន្ត្រី​បាន​ណែនាំ​អោយ​បង្កើត​អោយមាន​សាលា​ហ្វឹកហ្វឺន ធនធានមនុស្ស​នៅ​កម្ពុជា​ក្នុង​វិស័យ​រថយន្ត​នេះ​។

​លោក ឧកញ៉ា គង់ នួន បាន​ថ្លែងអំណរគុណ​សម្តេច និង​បាន​ជម្រាបជូន សម្ដេច​តេ​ជោថា ការសម្ពោធ​រោងច​ក្រឲ្យដំណើរការ​ដំឡើង​រថយន្ត​នេះ គឺជា​មោទនភាព​មួយទៀត​សម្រាប់​កម្ពុជា ពី​ព្រោះ​ដោយសារ​ឡាន​ផលិត នៅ​កម្ពុជា​នេះ គឺ​នឹង​ដាក់​លេខ​កូដ​នៅលើ ស៉ាក់​ស៊ី បញ្ជាក់​ថា​ផលិត​នៅ​កម្ពុជា​។​

​សម្តេច​តេជោ ប្រធានព្រឹទ្ធសភា បាន​រំឭក​ពី​ប្រវត្តិ​ល្បីល្បាញ​របស់​ក្រុមហ៊ុន​តូយ៉ូតា​ដែល​មាន​វត្តមាន​នៅ​កម្ពុជា ហើយ ប្រជាពលរដ្ឋ​កម្ពុជា គាំទ្រ​ខ្លាំង​ជា​យូរ​មក​ហើយ ហើយ​នៅពេល​ដែល​សម្ដេច​បាន​ចូលមក​ដល់​ភ្នំពេញ​ដំបូង គឺ​អត់​ឃើញ​មាន​សេសសល់​រថយន្ត​Toyota​ទេ គឺ​សេសសល់ តែ​សំបក​តួ​រថយន្ត ដែល ប៉ុល​ពត​បាន​ដោះ​ម៉ាស៊ីន​រថយន្ត​ទៅ​ធ្វើ​ជា​ម៉ាស៊ីនបូមទឹក ទុក​តែ​សម្បក​រថយន្ត ហើយ​ក្រោយមក​ក្រុមហ៊ុន​ជប៉ុន​បាន​ប្រមូល​ទិញ​ដែក​របស់​រថយន្ត​នោះ​យក​ទៅ​កែច្នៃ​។

​ពេល​ដំបូង​មក​កម្ពុជា​យើង​ប្រើ​តែ​រថយន្ត​របស់​រុស្ស៊ី​ទេ​គឺ​មានដូចជា មូ​ស្កូ​វិច ឡា​ដា វ៉ុល​កា សម្តេច​បាន​លើកឡើង​ថា នៅក្នុង​ឱកាស​ខួប​១០​ឆ្នាំ​នៃ​ការរំដោះ​ប្រទេស​ពី​របប​ខ្មែរក្រហម ពេលនោះ​រដ្ឋាភិបាល​បាន​បញ្ជា​ទិញ​រថយន្ត Toyota ដំបូង​គឺ​១២​គ្រឿង ដើម្បី​ទុក​ទទួលភ្ញៀវ​បរទេស​ដែល​អញ្ជើញ​មក​ចូលរួម​រំលឹក​ខួប​ដប់​ឆ្នាំ​នៃ​ការរំដោះ​កម្ពុជា​ចេញពី​របប​ខ្មែរក្រហម ក្រោយ​ការ​ប្រារព្ធ​ពិធី​នោះ រថយន្ត​ទាំង​១២​គ្រឿង​នេះ​ត្រូវ​បាន​ចែកចាយ​ជូន​ទៅ​ដល់​ថ្នាក់ដឹកនាំ​របស់​កម្ពុជា​ជំនាន់​នោះ​ប្រើប្រាស់​។

​សម្ដេច​តេជោ បាន​លើកឡើង​ថា ដំបូង​កម្ពុជា​ពុំ​មាន​រថយន្ត​ទេ ប៉ុន្តែ​បច្ចុប្បន្ន​នេះ​គឺ​ជា​រថយន្ត​ជាង​១​លាន​គ្រឿង​និ ង​ម៉ូតូ​ជាង​៥​លាន​គ្រឿង ហើយ​ក៏​បង្ក​ការកកស្ទះ​ចរាច​រណ៍ ទោះ​ជា​រាជរដ្ឋាភិបាល​ខិតខំ​កសាង និង​ពង្រីក​ហេដ្ឋារចនាសម្ព័ន្ធ​ជា​បន្តបន្ទាប់​ក៏ដោយ​។ សម្តេច​តេជោ​បានសម្ដែង​ការរីករា​យយ៉ាងខ្លាំង ដែល​កម្ពុជា​មាន​រោងចក្រ​ដំឡើង​រថយន្ត សម្តេច​ក៏​បាន​រៀបរាប់​ផង​ត្រួស​ត្រួស នូវ​ការសម្រេចចិត្ត​ដ៏​ត្រឹមត្រូវ​ក្នុង​ការប្ដូរ​ថ្នាក់ដឹកនាំ​ជំនាន់​ចាស់​ទៅ​ជំនាន់​ថ្មី ទោះជា​សុខភាព​របស់​សម្ដេច​នៅតែ​អាច​ធ្វើ​ជា​នាយករដ្ឋមន្ត្រី​ក៏ដោយ ប៉ុន្តែ​ដើម្បី​ស្ថិរភាព សន្តិភាព និង​ការអភិវឌ្ឍ​សម្រាប់​ប្រជាជន​យូរអង្វែង គឺ​សម្ដេច​ត្រូវធ្វើ​ការលះបង់​ដ៏​ធំធេង​នេះ ។ សម្តេច​តេជោ​បាន​បន្ថែមទៀត​ថា​រយៈពេល​៨​ខែ​កន្លង​ទៅ រាជរដ្ឋាភិបាល​បាន​ដំណើរការ​ទៅ​រលូន ពុំមាន​បញ្ហា​ស្ថិរភាព ឬក៏​ប្រែប្រួល​ណាមួយ​កើតឡើង​។ ហើយ​ការសម្ពោធ​បើក​ឲ្យ​ដំណើរការរោង​ចក្រ​ដំឡើងរថយន្ត​របស់​តូយ៉ូតា​នាពេលនេះ​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ពី​ការរីកចម្រើន​បន្ទាប់ពី​មាន​ការផ្លាស់ប្តូរ​ថ្នាក់ដឹកនាំ​ជំនាន់​ចាស់ មក​ជំនាន់​ថ្មី​។

​សម្ដេច​តេជោ បាន​បន្តទៀតថា អ្វី​អ្វី​តែងតែ​និយាយ​ពី​មរតក​តេជោ មរតក​នោះ​គឺ​មាន​សន្តិភាព និង​ស្ថិរភាព​នយោបាយ ដោយសារ​សម្ដេច​តេ​ជោបាន​ពន្លត់​សង្គ្រាម ដែល​មិន​ធ្លាប់​មាន​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​កម្ពុជា​ជាង​៥០០​ឆ្នាំ​។ ហើយ​សុខ​សន្តិភាព​បាន​បន្តម​ក​តាំងពី​ឆ្នាំ​១៩៩៨​មក គឺ​មាន​រយៈពេល​២៦​ឆ្នាំ​ហើយ ។ សម្ដេច​តេជោ សូម​អោយ​អ្នក​វិនិយោគ​ក្រុមហ៊ុន​ប​រទេស មើលឃើញថា កម្ពុជា គឺ​មាន​ស្ថិរភាព​យូរអង្វែង​តទៅទៀត ដោយសារ​ថា គណបក្ស​ប្រជាជន​នៅតែ​បន្ត​ដឹកនាំ​កម្ពុជា កម្ពុជា​នៅតែ​បន្ត​មាន​សន្តិភាព​ទៅមុខទៀត ដើម្បី​អោយ​អ្នកវិនិយោគ​ជឿជាក់​លើ​កម្ពុជា ដែល​ប្រទេស​មួយចំនួន​ក្នុង​តំបន់​មិនមាន ហើយ​អ្នកវិនិយោគ​គួរ​មក​វិនិយោគ​នៅ​កម្ពុជា​។

​សម្ដេច​តេជោ បាន​ស្នើសុំ​អោយ​ក្រុមហ៊ុន​ជួយ បណ្ដុះបណ្ដាល​ធនធានមនុស្ស​លើ​ជំនាញ​រថយន្ត ស្របតាម​គោលនយោបាយ របស់​រាជរដ្ឋាភិបាល​ផ្ដល់​ការបណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ដល់​យុវជន​ចំនួន​១,៥​លាន​នាក់ ដោយ​មិន​បង់​ថវិកា និង​ផ្ដល់​ថវិកា​អោយ​បន្ថែម​ទៀត​ផង​ដែរ​។

​សម្ដេច​តេជោ បាន​លើកឡើង​ថា សម្ដេច​តែង​រំលឹក មិន​ថា​ក្រុមហ៊ុន ជប៉ុន កូរ៉េ និង​ក្រុមហ៊ុន​ប្រទេស​ផ្សេងៗ សូម​អោយ​ប្រើ​រូបមន្ត​១​បូក បើ​មាន​រោងចក្រ​នៅ​ថៃ​ហើយ​គួរ​បង្កើត​នៅ​កម្ពុជា​១​ថែម​ទៀត ដើម្បី​បំពេញ​អោយ​គ្នា ដោយហេតុ​ថា​ក្នុង​ករណី​រោងចក្រ​មួយ​ណា មាន​បញ្ហា​កើតឡើង​អាច​ជំនួស​គ្នា​បាន ឧទាហរណ៍​ជាក់ស្ដែង ក្រុមហ៊ុន Minebear ដែល​មាន​នៅ​ថៃ​ផង និង កម្ពុជា​ផង តាម​រូបមន្ត​១​បូក​។​

​សម្ដេច​តេជោ ចង់​អោយ​រោងចក្រ​នៅ​កម្ពុជា​នេះ មិនមែន​ផលិត​សម្រាប់​តែ​ទីផ្សារ​កម្ពុជា​ទេ គឺ​ចង់អោយ​ផលិត​បម្រើ​ទីផ្សារ​នៅ​កម្ពុជា​ផង និង​នាំចេញ​បំពេញ​ទីផ្សារ​ខាងក្រៅ​ផង​។

​លោក ICHIRO បាន​ថ្លែងអំណរគុណ​ចំពោះ​ពាក្យពេជន៍​ដ៏​មាន​អត្ថន័យ​របស់ សម្ដេច​តេជោ និង​បាន​មានប្រសាសន៍ថា បើ​ពិភពលោក​នេះ មាន​អ្នក​ដែល​មានគំនិត​ដូច សម្ដេច​តេជោ ប្រទេស​នានា​នឹង​មាន​សុខសន្តិភាព ដូច​កម្ពុជា ។​

​មុន​នឹង​បញ្ចប់ លោក​បាន ប្ដេជ្ញា នឹង​ចូលរួម​យ៉ាង​សកម្ម អនុវត្តតាម​អនុសាសន៍​របស់​ប្រមុខ​ដឹកនាំ​កម្ពុជា ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល បង្កើន​ការផលិត និង ផ្ដល់​ការហ្វឹកហ្វឺន​ជំនាញ​រថយន្ត​ដល់​ប្រជាជន​កម្ពុជា​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល