ទាន់ហេតុការណ៍
ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន និង​ថ្នាក់ដឹកនាំ ព្រមទាំង​មន្ត្រីរាជការ​ទាំងអស់​នៃ​ក្រសួង​បរិស្ថាន ផ្ញើសារ​រំលែក​ទុក្ខ សូម​គោរព​ជូន ឯកឧត្តម មាស សុភា ឧត្តមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​តំណាងរាស្ត្រ​មណ្ឌល​ខេត្ត​ព្រះវិហារ ព្រមទាំង​ក្រុមគ្រួសារ​ - ក្រសួង​អភិវឌ្ឍន៍ជនបទ មាន​ការរៀបចំ​សិក្ខាសាលា​ស្តីពី «​ការត្រួតពិនិត្យ​ឡើងវិញ​លើ​ការវិភាគ​មុខងារ និង​រចនាសម្ព័ន្ធ​នៃ​ក្រសួង​អភិវឌ្ឍន៍ជនបទ​» - ឯកឧត្តម ង៉ូវ បូរី​ណា បាន​អញ្ជើញ​ជា​អធិបតី ក្នុង​កម្មវិធី​មី​ទ្ទិញ​អបអរសាទរ​ខួប​លេីក​ទី​៤៦ នៃ​ទិវា​ជ័យជំនះ ៧​មករា សាលា​សង្កាត់​ព្រះ​ស្រែ​ - យ៉ាងម៉ិច​ចេះ បុគ្គល ងិន វាសនា ចាងហ្វាង​អង្គភាព គេហទំព័រ​ក្រាំងមាស កំពុងតែ​ស៊ី​លៀស ល្អៀស​ខ្លួន ក្នុង​ការផ្សព្វផ្សាយ​រឿង​បទល្មើស​នេសាទ​ខុសច្បាប់​ - ​ឯកឧត្តម រ័ត្ន ស្រ៊ាង ផ្ញើ​សារលិខិត​គោរព​ជូន​ពរ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ក្នុង​ឱកាស​ខួប ១៩​ឆ្នាំ​នៃ​ចំណងអាពាហ៍ពិពាហ៍​ - អាវុធហត្ថ​រាជធានី​ភ្នំពេញ បង្ក្រាប​ក្រុម​ក្មេង​ទំនើង​០៣​នាក់ បញ្ជូនទៅ​តុលាការ ពាក់ព័ន្ធ​ករណី​ហិង្សា​ដោយ​ចេតនា​! - បន្ទាយមានជ័យ ជា​ខេត្ត​គំរូ​ទីមួយ ក្នុង​ការចាត់វិធានកា​រ​អ្នក​មិន​ចូលរួម​សម្អាត​បរិស្ថាន - លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដឹកនាំ​កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ចូលរួម​សហការ​ជាមួយ​កម្លាំង​ចម្រុះ​ការពារ​សន្តិសុខ សុវត្ថិភាព រក្សា​សណ្ដាប់ធ្នាប់​ក្នុង​“​ព្រឹត្តិការណ៍​បាល់ទាត់​មិត្តភាព អបអរសាទរ ទិវា​សន្តិភាព​នៅ​កម្ពុជា ២៩ ធ្នូ ២០២៤” - ឯកឧត្តម​ឧកញ៉ា​សាស្ត្រ​ចារ្យ​សមូហក​បណ្ឌិត ឡី សុភាព ប្រធាន​សមាគម​សហ ព័ន្ធ​វិនិយោគិន​កម្ពុជា និង​ជា​ប្រធាន​សមាគម​សហព័ន្ធ​អភិវឌ្ឍន៍​ដីធ្លី និង​សំណង់​កម្ពុជា អញ្ជើញ​សម្ភោ​ធ​ក្រុមហ៊ុន វន សៀកឡេង - ក្រុម​ការងារ​ជំនាញ នៃ​ក្រសួង​បរិស្ថាន​ចុះ​ត្រួតពិនិត្យ​ការអនុវត្ត​វិធានការ​បច្ចេកទេស និង​វិធានការ​ច្បាប់ ចំពោះ​ក្រុមហ៊ុន Jin Lu Yuan Energy Environment Protection Industry Co., Ltd.
0

​សហគ្រាស​ផលិត​ទឹកក្រូច និង​ទឹក​ផ្លែឈើ​យីហោ​(​ប៊ី ស្មា​ត​) គឃ្លើន​មិន​ស្តាប់​ការណែនាំ​របស់​មន្ទី​របរិ​ស្ថាន

​សហគ្រាស​ផលិត​ទឹកក្រូច និង​ទឹក​ផ្លែឈើ​យីហោ​(​ប៊ី ស្មា​ត​) គឃ្លើន​មិន​ស្តាប់​ការណែនាំ​របស់​មន្ទី​របរិ​ស្ថាន

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

ខេត្ត​កណ្តាល​៖ សហគ្រាស​ផលិត​ទឹកក្រូច និង​ទឹក​ផ្លែ​ឈើ​ដែល​មាន​យីហោ​(​ប៊ី ស្មាន​) កំពុងតែ​គឃ្លើន​ជាមួយ​មន្ទីរ​បរិស្ថាន​ខេត្ត​កណ្តាល បើ​ទោះបីជា​មន្ត្រី​ជំនាញ​ចុះទៅ​ពិនិត្យ​ធ្វើ​ការហាមឃាត់​ម្តង​ជា​ពីរ​ដង​ហើយ​ក្តី​។ ម្ចាស់​សហគ្រាស​នៅតែ​មិន​ខ្លាចញញើត​ច្បាប់​បន្តិច​ទាល់តែសោះ គេ​មិនដឹងថា​ម្ចាស់​សហគ្រាស​ផលិត​ទឹកក្រូច​និង​ទឹក​ផ្លែឈើ​ខាងលើនេះ មាន​ខ្នងបង្អែក​គ្រា​កៗ​នៅ​ពីក្រោយ​ខ្នង​ប៉ុណ្ណា​នោះទេ ទើប​នៅ​តែ​គឃ្លើន​មិន​ខ្លាច​ច្បាប់​បែបនេះ​នោះ​?​។

​បើ​យោងតាម​របាយការណ៍​ដែល​អង្គភាព​យើង​ទទួលបាន​ពី​មន្ត្រី​ជំនាញ​ដែល​ចុះទៅពិនិត្យ​ទីតាំង​សហគ្រាស​ខាងលើនេះ​។

​កាលពី​ថ្ងៃ​ទី​០៤ ខែ​មេសា ឆ្នាំ​២០២៤​កន្លងទៅ ក្រុមការងារ​នៃ​មន្ទីរ​បរិស្ថាន​ខេត្តកណ្តាល បាន​ចុះ​ពិនិត្យ​ជាក់ស្តែង​រួច​មក​ហេ​ី​យ​ឃេ​ី​ញ​ថា ទីតាំង​នេះ​ជា​សហគ្រាស​ផលិត​ទឹកក្រូច និង​ទឹក​ផ្លែឈើ “​ប៊ី ស្មា​ត​” ហេ​ី​យ​ក្រុម​ការងារ​បាន​ធ្វើ​កំណត់ហេតុ​ជាមួយ​តំណាង​ម្ចាស់​អាជីវកម្ម និង​មាន​ការចូលរួម​ពី​អាជ្ញាធរ​មូលដ្ឋាន ម្តង​រួចមកហើយ ព្រមទាំង​បាន​យក​សំណាក​ទឹក​ដែល​បង្ហូរ​ចេញ​ពី​ប្រព័ន្ធ​លូ​របស់​របស់​សហគ្រាស​ដែល​បង្ហូ​ល​សំណល់​រាវ ចូល​ប្រឡាយ​សាធារណៈ ទៅ​ធ្វើការ​វិភាគ​នៅ​មន្ទីរពិសោធន៍​ក្រសួង​បរិស្ថាន​ផងដែរ (​បច្ចុប្បន្ន​មន្ទីរ​កំពុង​រងចាំ​លទ្ធផល​វិភាគ​)​។

​ហើយ​នៅ​ថ្ងៃទី​០៨ ខែ​មេសា ឆ្នាំ​២០២៤ មន្ទីរ​បរិស្ថាន​ខេត្តកណ្តាល ក៏​បាន​ចេញ​លិខិត​បញ្ជា​កែប្រែ​វិធានការ​គ្រប់គ្រង​ការបំពុល​បរិស្ថាន ដល់​ទៅ​ម្ចាស់​សហគ្រាស​ផលិត​ទឹកក្រូច និង​ទឹក​ផ្លែឈើ “​ប៊ី ស្មា​ត​” ផងដែរ ដោយបាន ដាក់ចេញ​នូវ​វិធានការ​ចំនួន ០៣ ចំនុច ៖ ដូច​មាន​នៅក្នុង​លិខិត​លេខ ០៥២ ស​ជណ ប​ស្ថ​.​កណ ចុះ​ថ្ងៃ​ទី ០៨ ខែ​មេសា ឆ្នាំ​២០២៤ របស់​មន្ទីរ​បរិស្ថាន​ខេត្ត​កណ្តាល ស្តីពី ករណី​បញ្ជា​កែប្រែ​វិធានការ​គ្រប់គ្រង​ការបំពុល​បរិស្ថាន​។

​បើទោះបី​មន្ទីរជំនាញ​បរិស្ថាន​ចុះ​ទៅ​ពិនិត្យ ហាមឃាត់​ម្ចាស់​សហគ្រាស​ផលិត​ទឹកក្រូច និង​ទឹក​ផ្លែឈើ​ខាងលើនេះ​ក៏ដោយ បច្ចុប្បន្ននេះ ទីតាំង​ខាងលើ​នៅតែ​ដំណើរការ​យ៉ាង​រលូន​មិន​ខ្លាច​ញញើត​ច្បាប់​ទាល់តែសោះ​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល