ទាន់ហេតុការណ៍
អាជ្ញាធរ​និង​ជំនាញ​ពាក់ព័ន្ធ​ក្នុង​ក្រុង​ប៉ោយ​ប៉ែត ហាក់​គ្មាន​វិធានការ​ទប់ស្កាត់ ចំពោះ​អ្នក​មាន​លុយ មាន​អំណាច​ចាក់ដី រំលោភ​យក​អូរ​ជាប់​ព្រំដែន​កម្ពុជា​-​ថៃ​ - «​ពិធី​គោរព​វិញ្ញាណក្ខន្ធ​សព ឯកឧត្ដម ជាវ តា​យ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ​» - ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន ១០​ខ្នង ត្រូវបាន​បំផ្លិចបំផ្លាញ​ដោយ​គ្រោះធម្មជាតិ​ខ្យល់​កន្ត្រាក់ ស្ថិតនៅ​ស្រុក​គងពិសី​ - ​ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​ចុះ​ពិនិត្យ​ស្ថានភាព​ការសាងសង់​ស្ថានីយ៍​បណ្តុះ​កូនឈើ​ថ្នាក់​តំបន់ ដែល​ជា​ស្ថានីយ៍​ខ្នាត​ធំ​ដំបូង​បំផុត​ក្នុងប្រទេស​កម្ពុជា​ដែល​មាន​សមត្ថភាព​ផលិត​កូនឈើ​បាន​ចំនួន​១.២០០.០០០(​មួយ​លាន​ពីរ សែន​)​ដើម​ក្នុង​មួយឆ្នាំ​ - ល្បែងស៊ីសង​អន​ឡាញ​មាន់​ជល់​តាម​តាម​កញ្ចក់​ទូរទស្សន៍ មួយ​កន្លែង​នៅក្នុង​ផ្សារ​ត្រពាំង​ថ្កូវ ស្ថិតនៅ​ភូមិ​វាល ឃុំ​ក្រាំង​ស្នាយ ស្រុក​ឈូក កំពុងបើក​លេង​អនាធិបតេយ្យ សមត្ថកិច្ច​មូលដ្ឋាន មិន​បង្ក្រាប​ - ​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​លោកជំទាវ​បណ្ឌិត អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ជួបជុំ​ជាមួយ​អ្នកសារព័ត៌មាន​កម្ពុជា លើក​ទី​៦ ឆ្នាំ​២០២៤ នៅ​មជ្ឈមណ្ឌល​សន្និបាត និង​ពិព័ណ៍​កោះ​ពេជ្រ - ​ឯកឧត្តម រដ្ឋលេខាធិការ សុខ ចាន់​ភក្តី និង​ឯកឧត្តម លោកជំទាវ​ជា​ថ្នាក់ដឹកនាំ​ក្រសួង អញ្ជើញ​ចូលរួម​ជាមួយ ឯកឧត្តម នេត្រ ភ​ក្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន គោរព​វិញ្ញាណក្ខន្ធ នៅ​ស្តូប​អនុស្សាវរីយ៍ ដើម្បី​រំលឹក​ដល់​អ្នកសារព័ត៌មាន​ចំនួន​៣៧​នាក់ ដែល​បាន​បាត់បង់​ជីវិត និង​បាត់​ខ្លួន នៅក្នុង​សម័យ​សង្គ្រាម​នៅ​កម្ពុជា ចន្លោះ​ឆ្នាំ​១៩៧០ ដល់​ឆ្នាំ​១៩៧៥ - សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ គណៈប្រតិភូ​ក្រុមហ៊ុន Toyota Tsusho Corporation ចូលជួប​សម្ដែង​ការគួរសម​ - ក្នុង​ឱកាស​ជួប​សំណេះសំណាល និង​ពិសារ​អាហារ​សាមគ្គី​ជាមួយ​អ្នកសារព័ត៌មាន នា​ថ្ងៃ​ទី​៣ ខែ​ឧសភា ឆ្នាំ​២០២៤​នេះ - លោក​វរសេនីយ៍ឯក សៀ ទីន បាន​ដឹកនាំ​ក្រុមការងារ អាវុធហត្ថ​រាជធានី​ភ្នំពេញ ចុះសួរសុខទុក្ខ សមាជិក​អាវុធហត្ថ​ខណ្ឌ​បឹង​កេងកង​ម្នាក់ ដែល​បាន​ជួប​ឧបទ្ទវហេតុ​កំឡុង​ពេល​ប្រកួត​កីឡាបាល់ទាត់​បណ្តាលឲ្យ​របួស​បាក់ជើ​ង​!
0

​សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួបពិភាក្សា​ការងារ​ជាមួយ ឯកឧត្តម ថង​លុន ស៊ី​សុ​លី​ត ប្រធាន​រដ្ឋ​ឡាវ​

​សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួបពិភាក្សា​ការងារ​ជាមួយ ឯកឧត្តម ថង​លុន ស៊ី​សុ​លី​ត ប្រធាន​រដ្ឋ​ឡាវ​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

​នៅ​ព្រឹក​ថ្ងៃ​អង្គារ ១៥​កើត ខែ​ចេត្រ ឆ្នាំ​រោង ឆ​ស័ក ព​.​ស​. ២៥៦៧ ត្រូវ​នឹង ថ្ងៃទី​២៣ ខែ​មេសា ឆ្នាំ​២០២៤ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា អញ្ជើញ​ជួបពិភាក្សា​ការងារ​ជាមួយ ឯកឧត្តម ថង​លុន ស៊ី​សុ​លី​ត (Thongloun Sisoutlith) ប្រធាន​រដ្ឋ​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ នៅ​វិមាន​ព្រឹទ្ធសភា រាជធានី​ភ្នំពេញ ក្នុងឱកាស​ដែល ឯកឧត្តម អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​ជា​ផ្លូវ​រដ្ឋ​នៅ​ប្រទេស​កម្ពុជា រយៈពេល​ពីរ​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​២៣ ដល់​២៤ ខែ​មេសា ឆ្នាំ​២០២៤​។​

​សម្ដេច​តេជោ ប្រធានព្រឹទ្ធសភា បាន​ទទួល​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ចំពោះ​ដំណើរ​ទស្សនកិច្ច​របស់ ឯកឧត្តម ថង​លូន​ស៊ី​សុ​លី​ត ប្រធាន​រដ្ឋ​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ។ សម្ដេច​តេជោ បាន​ចាត់ទុកថា ដំណើរ​ទស្សនកិច្ច​របស់ ឯកឧត្តម ថង​លុន នៅ​កម្ពុជា​នា​ពេល​នេះ នឹង​ពង្រឹង​ថែមទៀត​នូវ​ទំនាក់ទំនង រវាង​ប្រទេស និង​ប្រជាជន​នៃ​ប្រទេស​ទាំង​២ ដែល​ជា​បងប្អូន ជា​អ្នក​ជិតខាង​ល្អ ហើយ​នៅ​ថ្ងៃស្អែក​នេះ គណបក្ស​ទាំង​ពីរ គឺ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​បដិវត្តន៍​ប្រជាជន​ឡាវ នឹង​កិច្ចប្រជុំ​រួមគ្នា​ផងដែរ​។

​សម្ដេច​តេជោ បាន​សម្តែង​ការរីករាយ ដោយ​ឃើញ​ថា​ក្នុង​រយៈពេល​ចុងក្រោយ​នេះ គឺ​មាន​ការផ្លាស់ប្តូ​រទ​ស្សន​កិច្ច​ទៅ​វិញ​ទៅ​មក​ជា​ញឹកញាប់ ដោយ សម្ដេច​តេជោ ក៏​បាន​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ឡាវ ហើយ​ក្រោយមក ប្រធាន​សភា​កម្ពុជា​ក៏​បាន​ទៅធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​ឡាវ សម្តេច​ធិបតី នាយករដ្ឋមន្ត្រី ក៏​ទើបនឹង​បាន​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ឡាវ​ហើយ​នៅពេលនេះ ប្រធាន​រដ្ឋ​ឡាវ ក៏​បាន​មក​បំពេញ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​នៅ​កម្ពុជា ហើយ​ជាមួយគ្នានេះដែរ សម្តេច​តេជោក៏បាន​ឆ្លៀត​សម្តែង​ការ​អរគុ​ណ​ចំពោះ​លិខិត​អបអរសាទរ ពី​ថ្នាក់ដឹកនាំ​ឡាវ​ចំពោះ​ជោគជ័យ​របស់ គណបក្ស​ប្រជាជន​កម្ពុជា ក្នុង​ការបោះឆ្នោត​ព្រឹទ្ធសភា​កន្លងទៅ​នេះ និង​អបអរសាទរ​ចំពោះ សម្ដេច​តេជោ ដែល​ត្រូវបាន​ជ្រើសតាំង​ជា​ប្រធាន​ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។

​ជា​ការឆ្លើយតប ឯកឧត្ដម ប្រធាន​រដ្ឋ​ឡាវ បាន​សម្តែង​ការរីករាយ​ដែល​បាន​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​នា​ពេល​នេះ ហើយក៏​បាន​ជួប សម្តេច​តេជោ ដែល​ជា​មិត្តភក្តិ​ចាស់ ជា​គ្រូ ហើយ សម្ដេច​តេជោ គឺ​មាន​បទពិសោធ​ច្រើន ក្នុង​ការដឹកនាំ​ប្រទេស​កម្ពុជា ឲ្យមាន​ការអភិវឌ្ឍ មាន​ការរីកចម្រើន ហើយ​ដោយ​ថា សម្ដេច​តេជោ ជា​ប្រធាន​គណបក្ស​ផង​នោះ ទោះបីជា សម្តេច​ធ្វើ​ជា​ប្រធានព្រឹទ្ធសភា ក៏​សម្ដេច​នៅតែ​អាច​គ្រប់គ្រង​និង​ដឹកនាំ ឲ្យមាន​ដំណើរ​ប្រព្រឹត្តទៅ​យ៉ាង​ល្អ​របស់​កម្ពុជា ក៏ដូចជា​ស្ថាប័ន​ផ្សេងៗ​ទៀត​។

​ហើយ​ជា​ថ្មី​ម្តងទៀត ឯកឧត្ដម ប្រធាន​រដ្ឋ​ឡាវ ក៏ដូចជា រដ្ឋសភា និង​ប្រជាជន​ឡាវ បាន​អបអរសាទរ​ចំពោះ គណបក្ស​ប្រជាជន​និង​អបអរសាទរ​យ៉ាង​កក់ក្តៅ​ចំពោះ សម្តេច​តេជោ​ត្រូវបានជ្រើសតាំង​ជា​ប្រធាន​ព្រឹទ្ធសភា​។ ឯកឧត្ដម ប្រធាន​រដ្ឋ ក៏​បាន​រៀបរាប់​ថា មុននេះ ឯកឧត្ដម បាន​ចូលជួប សវនាការ ជាមួយ ព្រះករុណា ព្រះករុណា ព្រះបាទ សម្តេចព្រះ​បរមនាថ នរោត្តម​សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​បរិយាកាស​រីករាយ​កក់​ក្ដៅ​ជាទីបំផុត​។

​ប្រធាន​រដ្ឋ​ឡាវ ក៏​បាន​ថ្លែងអំណរគុណ​ចំពោះ សម្តេច​តេជោ ប្រធានរដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​ជានិច្ចកាល​បាន​ជួយ​គាំទ្រ​ឡាវ ហើយ ឯកឧត្ដម​ប្រធាន​រដ្ឋ ក៏បាន កត់សម្គាល់​នៃ​ការរីកចម្រើន​របស់​កម្ពុជា ហើយ​រីករាយ​ដែល​បាន​មក​កម្ពុជា​ជា​បន្តបន្ទាប់ ដោយ​ការបំពេញ​ទស្សនកិច្ច ហើយក៏​បាន​ចូលរួម​កីឡា​ស៊ី​ហ្គេម​កន្លងទៅនេះ ដែល​កម្ពុជា​បាន​ប្រារព្ធ​ធ្វើឡើង​ប្រកបដោយ​ជោគជ័យ ហើយ​នៅពេលនេះ​បាន​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​ថែមទៀត ដោយ​មាន​ការទទួល​ស្វាគមន៍​យ៉ាង​កក់ក្តៅ​។​

​ឯកឧត្ដម ប្រធាន​រដ្ឋ​ឡាវ ក៏​បាន​សម្តែង​ក្តីសង្ឃឹម​ថា ក្នុង​ឋានៈ​សម្តេច​តេជោ ជា​ប្រធាន​ព្រឹទ្ធសភា ទំនាក់ទំនង​រវាង​អង្គការនីតិប្បញ្ញត្តិ​នៃ​ប្រទេស​ទាំង​ពីរ​នឹង​កាន់តែ​ល្អប្រសើរ​ថែម​ទៀត ក្នុង​ការលើកកម្ពស់​កម្រិត​ដៃគូ ដែល​ប្រទេស​យើង​ជា​ដៃគូ​ជា​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ ជាមួយគ្នានេះ យើង​បាន​រួម​ដំណើរ​ក្នុង​ការកសាង​សមត្ថភាព ហើយ សម្តេច​តេជោ និង ឯកឧត្តម ថង លុន បាន​ធ្វើ​កិច្ចការ​ជាច្រើន​ដើម្បី​ត្រួសត្រាយ​សម្រាប់​ក្មេងជំនាន់ក្រោយ​ជាពិសេស​លើ បញ្ហា​ព្រំដែន គឺ​ខិតខំ​ដោះស្រាយ​យ៉ាង​ណា​ដើម្បី​ឲ្យ​កូនចៅ​ជំនាន់​ក្រោយ​កុំឲ្យ​មាន​បញ្ហា​។

​សម្ដេច​តេជោ បាន​មានប្រសាសន៍​បន្ត​ថា ទំនាក់ទំនង​រវាង សម្ដេច​តេជោ និង ឯកឧត្ដម ថង លុន គឺ​មាន​រយៈពេល​ជាង​៤០​ឆ្នាំ​មកហើយ គឺ​មាន​រយៈពេល ២ ភាគ ៣ នៃ​រយៈពេល​ដែល​ប្រទេស​យើង​ទាំង​២​មាន​ទំនាក់ទំនង​គ្នា ។ ហើយ​យើង​បាន​ធ្វើការ​ជាមួយគ្នា​ជាច្រើន​ឆ្នាំ ដោយ​សម្រេចបាន​ជោគជ័យ​ត្រចះត្រចង់​។ ឯកឧត្តម ថង​លូន បាន​រំលឹក​នៅ​ពេល ដែល ឯកឧត្ដម បាន​ជួប សម្តេច​តេជោ ដំបូង​គឺ​នៅ​ទីក្រុង​មូ​ស្គូ ក្នុងពេលដែល​សម្ដេច​តេជោ ជា​រដ្ឋមន្ត្រី​ការបរទេស ដែល​ពេលនោះ ឯកឧត្ដម​ប្រធាន​រដ្ឋ​ឡាវ បាន​ជួយ​សម្របសម្រួល​អោយមាន​ជំនួប​ជាមួយ​ភាគី​ថៃ និង​បាន​ជួយ​គ្នា​ជា​បន្តបន្ទាប់​ផង​ដែរ​។​

​សម្ដេច​តេជោ ក៏​បាន​ធ្វើ​ការកត់សម្គាល់​ថា ក្នុង​រយៈពេល​៨​ខែ​ចុងក្រោយ​នេះ ការសម្រេច​អោយមាន​ផ្លាស់ប្ដូរ​ផ្ទេរ​អ្នក​ជំនាន់​ចាស់​ឲ្យទៅ​អ្នកជំនាន់​ថ្មី គឺជា​ទស្សនៈ​ដ៏​ត្រឹមត្រូវ ដោយ​កម្ពុជា​នៅតែ​មាន​ស្ថិរភាព​នយោបាយ មាន​កំណើន​សេដ្ឋកិច្ច​រឹង​មាំ ចំណូល​ថវិកា​ជាតិ​មាន​កំណើន និង​មិន​មាន​វិបត្តិ​កើតឡើង​។ ហើយ​តាម​ការស្ទង់មតិ​ជំនឿ​លើ​ការដឹកនាំ​របស់ សម្ដេច​ធិបតី នាយករដ្ឋមន្ត្រី ក៏​មាន​ការកើនឡើង​ជា​បន្តបន្ទាប់ តែ​ទោះ​យ៉ាងណា​ក៏​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​ក៏​មិន​ព្រងើយកន្តើយ​ក្នុងការ​ត្រៀម​ខ្លួន​ដើម្បី​ជោគជ័យ​ក្នុង​ការបោះឆ្នោត​ឆ្នាំ​២០២៧-​ឆ្នាំ​២០២៨ ខាងមុខ​នេះ​ដែរ​។

​ទាក់ទង​នឹង វិស័យសេដ្ឋកិច្ច ទេសចរ សម្ដេច​តេជោ ប្រធានព្រឹទ្ធសភា បាន​សម្តែង​ការរីករាយ​ចំពោះ​កិច្ច​សហប្រតិបត្តិការ​ដែល​យើង​មាន​សព្វថ្ងៃ ដោយ​ទំហំ​ពាណិជ្ជកម្ម​មាន​ការកើនឡើង កម្ពុជា​បាន​ទិញ​អគ្គិសនី​ពី​ប្រទេស​ឡាវ​ច្រើន ហើយ​ឡាវ​ក៏​បាន​ប្ដេជ្ញា​ខិតខំ​ប្រមូល​អគ្គិសនី ផ្ដល់​ឲ្យ​កម្ពុជា អោយបាន​គ្រប់គ្រាន់ និង​ពង្រឹង​បន្ថែម​នូវ​កិច្ចសហប្រតិបត្តិកា​រវិស័យ​ថាមពល​នេះ ហើយ​ក្រៅពី​នោះ ពាក់ព័ន្ធ​វិស័យ​ទេសចរណ៍​ក៏​ល្អប្រសើរ ដោយ​យើង​បាន​ធ្វើ​ការហោះហើរ​ត្រង់​ឡើងវិញ ចំនួន​ទេសចរ​ក្រៅ​ប្រទេស​មក​កម្ពុជា ហើយក៏​មាន​ពី​កម្ពុជា បន្ត​ទៅ​ឡាវ​មាន​ការកើនឡើង​ជា​បន្ត​បន្ទាប់​។

​ឯកឧត្ដម ប្រធាន​រដ្ឋ​ឡាវ បាន​រំឭកថា សម្តេច​តេ​ជោបាន​ចែករំលែ​ក​នូវ​មេរៀន​ល្អៗ​ជាច្រើន ក្នុង​ការរក្សា​ស្ថិរភាព​នយោបាយ និង​កោតសរសើរ​ចំពោះ ការរៀបចំ​ផ្ទេរតំណែង ពី​អ្នក​ជំនាន់​ចាស់​ទៅ​ជំនាន់​ថ្មី ហើយ​ការផ្តល់​តួនាទី​ទៅ​ដល់​មន្ត្រីរាជការ​អោយ​មានដំណើរ​ប្រព្រឹត្ត​ទៅ​របស់​រាជរដ្ឋាភិបាល ក៏ដូចជា​ស្ថាប័ន​ផ្សេងៗ​បានរ​លូន ហើយ​ក៏​បញ្ជាក់​ទៀត​ថា ឯកឧត្ដម រីករាយ​ដែល​បាន​ជួប​សម្ដេច​តេជោ នាពេល​នេះ​ហើយ​ក៏​បាន​សង្កេតឃើញថា កម្ពុជា​មាន​ស្ថិរភាព​នយោបាយ​ហើយ​កំពុងតែ​បោះជំហាន​ទៅ​មុខ​យ៉ាង​ល្អប្រសើរ​។

​ឯកឧត្តម ប្រធាន​រដ្ឋ​ឡាវ បានបញ្ជាក់​ថា វត្តមាន​របស់ ឯកឧត្ដម នាពេលនេះ​គឺ ដើម្បី​បំពេញ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​នៅ​កម្ពុជា និង ចូលរួម​ប្រជុំ​រវាង​គណបក្ស​ទាំងពីរ ក្នុង​ឱកាស​នេះ​ដែរ ឯកឧត្ដម ក៏​បាន​អញ្ជើញ សម្ដេច​តេជោ ទៅ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​ប្រទេស​ឡាវ និង​ចូលរួម​ប្រជុំ​រវាង​គណបក្ស​ទាំង​ពីរ​នៅ​ឆ្នាំ​ក្រោយ​ផង​ដែរ​។ ជាមួយ​គ្នា​ដែរ ឯកឧត្ដម ប្រធាន​រដ្ឋ ក៏​បាន​ថ្លែងអំណរគុណ សម្តេច​តេជោ ដែល​បាន​ចាត់ទុក ឯកឧត្ដម ជា​ភ្ញៀវ​បរទេស​កំពូល​ទី​១ បំពេញ​ទស្សនកិច្ច​ផ្លូវរដ្ឋ ក្នុង​ខណៈ​ដែល​សម្តេច​មា​ន​តួនាទី​ជា​ប្រធានព្រឹទ្ធសភា និង ជំរុញ​ឲ្យ​កូនចៅ​ជំនាន់​ក្រោយ​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​គ្នា ធ្វើការ​ជាមួយគ្នា សុខ​ដុម​ក្នុង​ការរស់នៅ​ភូមិ​ផង​របង​ជាមួយគ្នា ប្រកប​ដោយ​ការទុកចិត្ត​គ្នា​។

​ជា​ចុងក្រោយ សម្ដ​ច​តេជោ ក៏​បាន​ស្នើសុំ​ឲ្យ ឯកឧត្ដម ប្រធាន​រដ្ឋ​ឡាវ គាំទ្រ​នូវ​គម្រោង ព្រែកជីក​ហ្វូណន របស់​កម្ពុជា ពីព្រោះ​ព្រែកជីក​នេះ​គឺ​មិនមាន​ការប៉ះពាល់​ដល់​បរិស្ថាន ឬក៏​លំហូរ​ចរន្តទឹក​អ្វី​នោះទេ តែ​ព្រែកជីក​នេះ គឺជា​ការ​ត​ភ្ជាប់​រវាង​ទន្លេបាសាក់​ដើម្បី​ទៅកាន់​សមុទ្រ​កម្ពុជា ហើយ​ប្រធាន​រដ្ឋ​ឡាវ​បាន​គាំទ្រ​ចំពោះ​គម្រោង​នេះ​ផងដែរ​៕

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល