ទាន់ហេតុការណ៍
ថង់ប្លាស្ទិក​រាប់​តោន និង​សំរាម ត្រូវបាន​គេ​បោះចោល​យ៉ាង​អាណាធិបតេយ្យ បំពុលបរិស្ថាន​ទឹកទន្លេ​នៅ​កំពង់ទឹក​ឆ្នុក​ទ្រូ - ថ្នាក់​ដឹកនាំ​សមាជិក សមាជិកា សមាគមយុវជន​ទិស​អាគ្នេយ៍​ប្រចាំ​ខេត្ត​កំពត នាំយក​ទឹកបរិសុទ្ធ អង្គរ​ពូ​រ៉ូ ចំនួន 100 កេស សរុប​ថវិការ​ប្រមាណ $310 ( បី​រយ​ដប់​ដុល្លា អាមេរិក​) ចែក​ជូន​កងកម្លាំងប្រដាប់អាវុធ​ទាំង 2 ប្រភេទ​ - លោក ពុំ ដា​រ៉ា ប្រធាន​សមាគម​សម្ព័ន្ធ​យុវជន សស​យក ខេត្ត​ក្រចេះ តំណាង​ឲ្យ​ឯកឧត្តម សុខ ចាន់​ភក្តី នាំយក​អំណោយ​ចែកជូន​ជនរងគ្រោះ ដោយសារ​ភ្លើង​ឆេះ​ផ្ទះ នៅ​ភូមិ​១០៥ (​ចំណុច​១០៤) - ក្រុមការងារ អាវុធហត្ថ​សែន​សុខ ចូលរួម​រំលែក​ទុក្ខ​ដល់​គ្រួសារ​សមាជិក ដែល​ឪពុក​របស់​លោក​ទទួល​មរណៈភាព​! - ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន និង​ថ្នាក់ដឹកនាំ ព្រមទាំង​មន្ត្រីរាជការ​ទាំងអស់​នៃ​ក្រសួង​បរិស្ថាន ផ្ញើសារ​រំលែក​ទុក្ខ សូម​គោរព​ជូន ឯកឧត្តម មាស សុភា ឧត្តមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​តំណាងរាស្ត្រ​មណ្ឌល​ខេត្ត​ព្រះវិហារ ព្រមទាំង​ក្រុមគ្រួសារ​ - ក្រសួង​អភិវឌ្ឍន៍ជនបទ មាន​ការរៀបចំ​សិក្ខាសាលា​ស្តីពី «​ការត្រួតពិនិត្យ​ឡើងវិញ​លើ​ការវិភាគ​មុខងារ និង​រចនាសម្ព័ន្ធ​នៃ​ក្រសួង​អភិវឌ្ឍន៍ជនបទ​» - ឯកឧត្តម ង៉ូវ បូរី​ណា បាន​អញ្ជើញ​ជា​អធិបតី ក្នុង​កម្មវិធី​មី​ទ្ទិញ​អបអរសាទរ​ខួប​លេីក​ទី​៤៦ នៃ​ទិវា​ជ័យជំនះ ៧​មករា សាលា​សង្កាត់​ព្រះ​ស្រែ​ - យ៉ាងម៉ិច​ចេះ បុគ្គល ងិន វាសនា ចាងហ្វាង​អង្គភាព គេហទំព័រ​ក្រាំងមាស កំពុងតែ​ស៊ី​លៀស ល្អៀស​ខ្លួន ក្នុង​ការផ្សព្វផ្សាយ​រឿង​បទល្មើស​នេសាទ​ខុសច្បាប់​ - ​ឯកឧត្តម រ័ត្ន ស្រ៊ាង ផ្ញើ​សារលិខិត​គោរព​ជូន​ពរ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ក្នុង​ឱកាស​ខួប ១៩​ឆ្នាំ​នៃ​ចំណងអាពាហ៍ពិពាហ៍​ - អាវុធហត្ថ​រាជធានី​ភ្នំពេញ បង្ក្រាប​ក្រុម​ក្មេង​ទំនើង​០៣​នាក់ បញ្ជូនទៅ​តុលាការ ពាក់ព័ន្ធ​ករណី​ហិង្សា​ដោយ​ចេតនា​!
0

ព្រះរាជអាជ្ញា​ខេត្ត​ប៉ៃលិន បញ្ជា​ឱ្យ​សមត្ថកិច្ច កងរាជអាវុធហត្ថ​ខេត្ត រឹបអូស​យក​រថយន្ត​ដឹក​ដី​ចំនួន​៤​គ្រឿង​ទៅ​រក្សាទុក ដោយ​ចោទប្រកាន់​ថា គ្រឿងចក្រ​អត់​មានច្បាប់​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

ខេត្ត​ប៉ៃលិន ៖ ដោយ​មាន​ការសង្ស័យថា ឈ្មួញ​ម្នាក់ យក​គ្រឿងចក្រ​ទៅ​ជីក​កកាយ​ដី​ភ្នំ​មួយ​កន្លែង អត់​មាន​ច្បាប់ទម្លាប់​ត្រឹមត្រូវ ទើប​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​ប៉ៃលិន បញ្ជា​ឱ្យ​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ខេត្ត​ប៉ៃលិន ដឹកនាំ​កម្លាំង រឹបអូស​យក​រថយន្ត​ដឹក​ដី​ចំនួន​៤​គ្រឿង ទៅ​រក្សាទុក​នៅ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត ខណ​:​គ្រឿងចក្រ​អេស្កាវ៉ាទ័រ​រក្សាទុក​នៅ​ក្បែរ​កន្លែង​ជីក​កកាយ​ដីភ្នំ ។

​ហេតុការណ៍​ចុះបង្ក្រាប​ករណី​សង្ស័យ​គ្រឿងចក្រ​សង្ស័យ​អត់​មានច្បាប់​នេះ បាន​ធ្វើឡើង​កាលពី​វេលា​ម៉ោង​១២ និង​៣០​នាទី​ថ្ងៃ​ទី​១៣ ខែ​ធ្នូ ឆ្នាំ​២០២០ ស្ថិត​នៅ​ចំណុច​ជើងភ្នំ ក្បែរ​ជំនោរ​កំពូលភ្នំ ជា​ដី​របស់​លោក សៀវ សុផល ក្នុងភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ។

​ប្រភព​ព័ត៌មាន​បាន​ឱ្យ​ដឹងថា ម្ចាស់​គ្រឿងចក្រ មាន ឈ្មោះ តា​ម៉ាប់ ភេទ​ប្រុស អាយុ​៥២​ឆ្នាំ ស្នាក់នៅ​ក្នុង​ភូមិ​អូរ​ឈើ​ក្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ដោយ​ត្រូវបាន​កងរាជអាវុធហត្ថ​ខេត្ត​ប៉ៃលិន ស្ថិតក្រោម​ការបញ្ជា​របស់លោក គង់ ច័ន្ទ​ខេ​មរិ​ទ្ធ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត ចុះ​ទៅ​ធ្វើការ​រឹបអូស​យក​រថយន្ត​ដឹក​ដី​ចំនួន​៤​គ្រឿង ក្នុង​នោះ​រថយន្ត​ចង្កូត​ស្តាំ​ចំនួន​២​គ្រឿង ដោយឡែក​គ្រឿងចក្រ​រក្សាទុក នៅក្បែរ​កន្លែង​ដដែល ខណ​:​ត្រូវបាន​គេ​អន្តរាគមន៍​បម្រុង​ដោះលែង​ត្រឡប់​ទៅវិញ ។

​ប្រភព​បន្តទៀតថា រហូតមក​ដល់​រសៀល​ថ្ងៃទី​១៤ ខែ​ធ្នូ ឆ្នាំ​២០២០ នេះ រថយន្ត​ទាំង​៤​គ្រឿង ត្រូវ​គេ​រក្សាទុក​នៅក្នុង​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​នៅឡើយ​ទេ រី​ឯ​ម្ចាស់​គ្រឿងចក្រ​អះអាងថា ខ្លួន​មាន​ច្បាប់​អស់រលីង​ហើយ ថែម​ទាំង​មុន​នឹង​ជីក​ក​កាយ​ដី​ខាងលើ ក៏​បាន​សុំច្បាប់​ទៅ​គ្រប់​ស្ថាប័ន​អស់ ដែរ ។

​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ លោក គង់ ច័ន្ទ​ខេ​មរិ​ទ្ធ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​ប៉ៃលិន បានឱ្យ ភ្នាក់ងារ​យើង​ដឹងថា ៖ គ្រឿងចក្រ​១​គ្រឿង និង​រថយន្ត​៤​គ្រឿង​ខាងលើ សង្ស័យ​តែ​អត់​មានច្បាប់​ត្រឹមត្រូវ ខណ​:​ពេល​កំពុង​ធ្វើ​អាជីវកម្ម​ជីក​កកាយ​ដីភ្នំ​ដឹក​លក់ ។ លោក​បន្ត​ទៀត​ថា បើទោះបីជា​ម្ចាស់​គ្រឿង ចក្រ​ខាងលើ បាន​អះអាង​ថា មាន​ច្បាប់ទម្លាប់​ត្រឹមត្រូវ​ក៏ដោយ តែ​អត់​យក​មក​ឱ្យ​ខាង​លោក​ពិនិត្យ​មើល​ច្បាប់​នោះទេ ។ ដូច្នេះ ខាង​លោក​នឹងដាក់​កិច្ចការ​នេះ ឱ្យ​ទៅ​ខាង​រដ្ឋបាល​ព្រៃឈើ​ជា​អ្នករៀបចំ​សំនុំរឿង បើសិនជា​មាន​ការសម្របសម្រួល ឬ​អន្តរាគមន៍​ពី​ខាង​ណាមួយ​នៅក្នុង​ខេត្ត ខាង​លោក​នឹង​រៀបចំ​សំនុំរឿង​បញ្ជូន​ទៅ​ក្រសួង​បន្តទៀត ។

​បើតាម​សម្តី​លោក អោម វីរ​: នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ប៉ៃលិន បាន​ឱ្យដឹង​កាលពី​រសៀល​ថ្ងៃទី​១៤ ខែ​ធ្នូ ឆ្នាំ​២០២០ នេះ​ដែរ​ថា ៖ រហូតមកដល់​ពេលនេះ ខាង​ខេត្ត ហើយ​នឹង​ខាង​ព្រះរាជអាជ្ញា​បាន​សម្របសម្រួល​ត្រូវរ៉ូវ​គ្នា​អស់​ហើយ ក៏​ឱ្យ​ម្ចាស់​យក​គ្រឿងចក្រ និង​រថយន្ត ត្រឡប់ទៅផ្ទះ​វិញ​ដែរ ។ លោក​បញ្ជាក់ថា ចំពោះ​ដី​ភ្នំ​ខាងលើ ជា​គម្រប​ព្រៃឈើ​នៅឡើយ​ទេ មិនទាន់​មាន​ការប្រគល់​ឱ្យ​ធ្វើ​អាជីវកម្ម​នៅ​ឡើយ​ដែរ លុះត្រាតែ​មាន​សេចក្តីសម្រេច​ពី​ខាងលើ ទើប​អាច​ឈូសឆាយ សាងសង់​ផ្ទះ ឬ​រៀបចំ​ធ្វើ​អ្វី​ផ្សេងៗ​ទៀត ។ តែ​ទោះបីជា​យ៉ាងណា ដីភ្នំ​ភាគច្រើន​នៅ​ភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ គឺ​មាន​ប្លង់​រឹង ឬ​ប្លង់​កម្មសិទ្ធិ​កាន់កាប់​ស្ទើរ​គ្រប់​គ្នា​អស់​ទៅហើយ​ដែរ ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល