ខេត្តប៉ៃលិន ៖ កាលពីព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២០ នៅក្នុងបរិវេណផ្ទះលោកជំទាវ បាន ស្រីមុំ អ៊ី ឈាន ស្ថិតក្នុងភូមិអូរតាពុកក្រោម សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន ក្រុមការងារបានរៀបចំចែកសម្ភារៈបរិក្ខាពេទ្យ និងម៉ាស់ ដើម្បីបន្តចូលរួមទប់ស្កាត់ការរីករាលដាលនៃវីរុសកូវីដ-១៩ ចូលមកក្នុងសហគមន៍ ដែលជាអំណោយរបស់ ឯកឧត្តម ហ៊ុន ម៉ានី ប្រធាន ស.ស.យ.ក បានផ្តល់ដូចជាទឹកអាល់កុល ម៉ាស់ សាប៊ូ ជេល ផ្ទាំងប៉ាណូ ខិតប័ណ្ណផ្សព្វផ្សាយ និងថវិកាមួយចំនួន ដល់ក្រុម ស.ស.យ.ក ខេត្តប៉ៃលិន។
ប្រភពព័ត៍មាន បានឱ្យដឹងថា ៖ តាមរយៈលោកជំទាវ បាន ស្រីមុំ ប្រធានស.ស.យ.ក ខេត្តប៉ៃលិន បានបែងចែកសម្ភារៈទាំងអស់នោះ ដល់ក្រុមការងារដើម្បីយកទៅចែកជូនដល់ប្រធានយុវជន ស.ស.យ.ក ឃុំ/សង្កាត់ទាំង៨ទូទាំងខេត្ត យកទៅចុះផ្សព្វផ្សាយអប់រំ ពីវិធានការការពារពីវីរុសកូវីដ~១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល ដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន និងតាមខ្នងផ្ទះ ។
សូមបញ្ជាក់ផងដែរថា ៖ សហភាពសហព័ន្ធយុវជនកម្ពុជាសាខាខេត្តប៉ៃលិន បានបន្តចុះអប់រំផ្សព្វផ្សាយពីវិធានការ បង្ការ និងការពារទប់ស្កាត់ជំងឺ Covid 19 នៅមូលដ្ឋានរបស់ខ្លួន ដូចភ្លៀងរលឹម ខណៈខេត្តមួយនេះ មិនទាន់មានករណីឆ្លងវីរុសនេះនៅឡើយទេ ហើយអាជ្ញាខេត្ត ក៍ដូចជាប្រជាពលរដ្ឋមានការយកចិត្តចំពោះបញ្ហាជំងឺដ៍កាចសាហាវមួយនេះ ៕