ព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម សុខ ចាន់ភក្តី រដ្ឋលេខាធិការក្រសួងព័ត៌មាន ទទួលបន្ទុកកិច្ចការសមាគមអ្នកសារព័ត៌មាន និងបណ្ដាញយុវជនក្នុងវិស័យព័ត៌មាន នៃក្រសួងព័ត៌មាន ជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ចូលរួមជាគណៈអធិបតី ក្នុងពិធីសិក្ខាសាលាស្ដីពី ស្ថានភាពបច្ចុប្បន្នរបស់សារព័ត៌មាន និងក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន ។
អង្គសិក្ខាសាលានេះ រៀបចំដោយការិយាល័យទំនាក់ទំនងព្រំដែននៃសហព័ន្ធផ្សព្វផ្សាយអាស៊ាន ពិធីប្រារព្ធធ្វើនៅភូមិប៉ាលិលេយ្យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
អង្គសិក្ខាសាលានេះដែរ មានការចូលរួមពី ថ្នាក់ដឹកនាំសហព័ន្ធផ្សព្វផ្សាយអាស៊ានប្រចាំនៅកម្ពុជា និងប្រទេសថៃ ព្រមទាំងសមាជិក សមាជិកា សរុបចូលរួមចំនួន ៤៥ នាក់ ៕