ទាន់ហេតុការណ៍
ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន និង​ថ្នាក់ដឹកនាំ ព្រមទាំង​មន្ត្រីរាជការ​ទាំងអស់​នៃ​ក្រសួង​បរិស្ថាន ផ្ញើសារ​រំលែក​ទុក្ខ សូម​គោរព​ជូន ឯកឧត្តម មាស សុភា ឧត្តមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​តំណាងរាស្ត្រ​មណ្ឌល​ខេត្ត​ព្រះវិហារ ព្រមទាំង​ក្រុមគ្រួសារ​ - ក្រសួង​អភិវឌ្ឍន៍ជនបទ មាន​ការរៀបចំ​សិក្ខាសាលា​ស្តីពី «​ការត្រួតពិនិត្យ​ឡើងវិញ​លើ​ការវិភាគ​មុខងារ និង​រចនាសម្ព័ន្ធ​នៃ​ក្រសួង​អភិវឌ្ឍន៍ជនបទ​» - ឯកឧត្តម ង៉ូវ បូរី​ណា បាន​អញ្ជើញ​ជា​អធិបតី ក្នុង​កម្មវិធី​មី​ទ្ទិញ​អបអរសាទរ​ខួប​លេីក​ទី​៤៦ នៃ​ទិវា​ជ័យជំនះ ៧​មករា សាលា​សង្កាត់​ព្រះ​ស្រែ​ - យ៉ាងម៉ិច​ចេះ បុគ្គល ងិន វាសនា ចាងហ្វាង​អង្គភាព គេហទំព័រ​ក្រាំងមាស កំពុងតែ​ស៊ី​លៀស ល្អៀស​ខ្លួន ក្នុង​ការផ្សព្វផ្សាយ​រឿង​បទល្មើស​នេសាទ​ខុសច្បាប់​ - ​ឯកឧត្តម រ័ត្ន ស្រ៊ាង ផ្ញើ​សារលិខិត​គោរព​ជូន​ពរ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ក្នុង​ឱកាស​ខួប ១៩​ឆ្នាំ​នៃ​ចំណងអាពាហ៍ពិពាហ៍​ - អាវុធហត្ថ​រាជធានី​ភ្នំពេញ បង្ក្រាប​ក្រុម​ក្មេង​ទំនើង​០៣​នាក់ បញ្ជូនទៅ​តុលាការ ពាក់ព័ន្ធ​ករណី​ហិង្សា​ដោយ​ចេតនា​! - បន្ទាយមានជ័យ ជា​ខេត្ត​គំរូ​ទីមួយ ក្នុង​ការចាត់វិធានកា​រ​អ្នក​មិន​ចូលរួម​សម្អាត​បរិស្ថាន - លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដឹកនាំ​កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ចូលរួម​សហការ​ជាមួយ​កម្លាំង​ចម្រុះ​ការពារ​សន្តិសុខ សុវត្ថិភាព រក្សា​សណ្ដាប់ធ្នាប់​ក្នុង​“​ព្រឹត្តិការណ៍​បាល់ទាត់​មិត្តភាព អបអរសាទរ ទិវា​សន្តិភាព​នៅ​កម្ពុជា ២៩ ធ្នូ ២០២៤” - ឯកឧត្តម​ឧកញ៉ា​សាស្ត្រ​ចារ្យ​សមូហក​បណ្ឌិត ឡី សុភាព ប្រធាន​សមាគម​សហ ព័ន្ធ​វិនិយោគិន​កម្ពុជា និង​ជា​ប្រធាន​សមាគម​សហព័ន្ធ​អភិវឌ្ឍន៍​ដីធ្លី និង​សំណង់​កម្ពុជា អញ្ជើញ​សម្ភោ​ធ​ក្រុមហ៊ុន វន សៀកឡេង - ក្រុម​ការងារ​ជំនាញ នៃ​ក្រសួង​បរិស្ថាន​ចុះ​ត្រួតពិនិត្យ​ការអនុវត្ត​វិធានការ​បច្ចេកទេស និង​វិធានការ​ច្បាប់ ចំពោះ​ក្រុមហ៊ុន Jin Lu Yuan Energy Environment Protection Industry Co., Ltd.
0

ឃាត់ខ្លួន​ក្រុម​ជនសង្ស័យ ចំនួន​១៤​នាក់​បក​ស្បង់​ចីវរ​ភ្លាមៗ​ក្រោយ​បន្លំ​ធ្វើ​ជា​ព្រះសង្ឃ ដើរ​បិណ្ឌបាត​ពី​ពុទ្ធបរិស័ទ​

ឃាត់ខ្លួន​ក្រុម​ជនសង្ស័យ ចំនួន​១៤​នាក់​បក​ស្បង់​ចីវរ​ភ្លាមៗ​ក្រោយ​បន្លំ​ធ្វើ​ជា​ព្រះសង្ឃ ដើរ​បិណ្ឌបាត​ពី​ពុទ្ធបរិស័ទ​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

​ខេត្ត​កំពង់ស្ពឺ​៖ ក្រុម​ជន​ក្លែងបន្លំ​ធ្វើជា​ព្រះសង្ឃ ចំនួន​១៤​អង្គ​ត្រូវបាន​ចាប់​បក​ស្បង់​ចីវរ​ភ្លាមៗ និង​ឃាត់ខ្លួន​កសាង​សំណុំរឿង​ចាត់ការ​បន្ត​តាម​ផ្លូវច្បាប់ ក្រោយពី​ក្រុម​ជន​ក្លែងបន្លំ​ធ្វើ​ជា​សង្ឃ​ដើរ​បិណ្ឌបាត​និង​រ៉ៃ​បច្ច័យ​តាម​ទីសាធារណៈ​។​

​ការឃាត់ខ្លួន​ក្រុម​ជនសង្ស័យ​ក្លែងបន្លំ​ធ្វើ​ជា​សង្ឃ​នេះ​បាន​កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​១៨ ខែ​មេសា ឆ្នាំ​២០២៤ នៅ​ចំណុច​វត្ត​ត្រពាំង​ព្នៅ ស្ថិតនៅ​ភូមិ​ស្នួល ឃុំ​អម​លាំ​ង ស្រុក​ថ្ពង ខេត្ត​កំពង់ស្ពឺ​។​

​លោក​វរសេនីយ៍ឯក ហ៊ុន សុខ​ហុន អធិការនគរបាល​ស្រុក​ថ្ពង​បាន​ឱ្យដឹង ក្រុម​ជន​ក្លែងបន្លំ​ធ្វើ​ជា​សង្ឃ​ដើរ​បោកប្រាស់​ប្រជា​ពុទ្ធបរិស័ទ នេះ មានឈ្មោះ​÷
​ទី​០១, ឈ្មោះ​ញឹម គឹម ភេទ​ប្រុស អាយុ​37​ឆ្នាំ រស់នៅ​ភូមិ​ដងទង់ ឃុំ​ដងទង់ ស្រុក​ដងទង់ ខេត្ត​កំពត​
២, ឈ្មោះ​សន ឌី​ណា ភេទ​ប្រុស អាយុ​28​ឆ្នាំ រស់នៅ​ភូមិ​ត្រពាំង​រាំ ឃុំ​តានី ស្រុក​អង្គរជ័យ ខេត្ត​កំពត​
៣, ឈ្មោះ​ញឹង សុជាតិ ភេទ​ប្រុស អាយុ​15​ឆ្នាំ រស់នៅ​ភូមិ​ដងទង់ ឃុំ​ដងទង់ ស្រុក​ដងទង់​ខេត្ត​កំពត​
៤,​ឈ្មោះ​ឆេង ភ័​ណ្ឌ ភេទ​ប្រុស អាយុ​26​ឆ្នាំ រស់នៅ​ភូមិ​ត្រពាំង​ម្នា​ស់ ស្រុក​ដងទង់ ខេត្ត​កំពត​
៥,​ឈ្មោះ​ភឹម ពិសិដ្ឋ ភេទ​ប្រុស អាយុ​19​ឆ្នាំ រស់នៅ​ស្រុក​ឈូក ខេត្ត​កំពត​
៦,​ឈ្មោះ​ឃុំ រ៉ូត ភេទ​ប្រុស អាយុ​24​ឆ្នាំ រស់នៅ​ភូមិ​ត្រពាំង​នៀល ឃុំ​ទទុង ស្រុក​ដងទង់ ខេត្ត​កំពត (​មាន​សា​ធាតុ​ញៀន​)
៧,​ឈ្មោះ​ហន ម៉េង​លី ភេទ​ប្រុស អាយុ​15​ឆ្នាំ រស់នៅ​ភូមិ​ដុក​ឃ្ល​ខ ឃុំ​ទទុង ស្រុក​ដងទង់ ខេត្ត​កំពត (​មាន​សា​ធាតុ​ញៀន​)
៨,​ឈ្មោះ​ឆាន់ រដ្ឋា ភេទ​ប្រុស អាយុ​37​ឆ្នាំ រស់នៅ​ភូមិ​ត្រពាំង​នៀល ឃុំ​ទទុង ស្រុក​ដងទង់ ខេត្ត​កំពត (​មាន​សា​ធាតុ​ញៀន​)
៩,​ឈ្មោះ​យាយ​សុភា​រុណ ភេទ​ប្រុស អាយុ​29​ឆ្នាំ រស់នៅ​ភូមិ​មាន ឃុំ​មាន ស្រុក​ព្រៃឈរ ខេត្ត​កំពង់ចាម (​មាន​សា​ធាតុ​ញៀន​)
១០,​ឈ្មោះ​ច្រាន់ ប៉ាវ ភេទ​ប្រុស អាយុ 29​ឆ្នាំ រស់នៅ​ភូមិ​ទទុង ឃុំ​ដងទង់ ខេត្ត​កំពត (​មាន​សា​ធាតុ​ញៀន​)
១១,​ឈ្មោះ​ញឹន ព្រឿន ភេទ​ប្រុស អាយុ​31​ឆ្នាំ រស់នៅ​ភូមិ​ត្រពាំង​នៀល ឃុំ​ទទុង ស្រុក​ដង​ទុង ខេត្ត​កំពត (​មាន​សា​ធាតុ​ញៀន​)
១២,​ឈ្មោះ​ញុ​ន សុខ​គា ភេទ​ប្រុស អាយុ​17​ឆ្នាំ រស់នៅ​ភូមិ​ត្រ​ពាំ​នៀល ស្រុក​ដងទង់ ខេត្ត​កំពត (​មាន​សា​ធាតុ​ញៀន​)
១៣,​ឈ្មោះ​ញ៉ ជឿន ភេទ​ប្រុស អាយុ​17​ឆ្នាំ រស់នៅ​ភូមិ​បុះ​ញី​ញ ឃុំ​កូន​សត្វ ស្រុក​ទឹកឈូរ ខេត្ត​កំពត (​មាន​សា​ធាតុ​ញៀន​) និង​ទី​
១៤,​ឈ្មោះ​អ៊ិន ធី ភេទ​ប្រុស អាយុ​32​ឆ្នាំ រស់នៅ​ភូមិ​តា​អៀក ឃុំ​សំរោង​ក្រោម ស្រុក​បន្ទាយមាស ខេត្ត​កំពត (​មាន​សា​ធាតុ​ញៀន​)​។​

​លោក​វរសេនីយ៍ឯក ហ៊ុន សុខ​ហុន អធិការ​នគរ​ស្រុក​ថ្ពង​បាន​បន្តទៀតថា ក្រុម​ជន​ក្លែងបន្លំ​ធ្វើជា​ព្រះសង្ឃ​ដើរ​បិណ្ឌបាត​យ៉ាអនា​ធិបតេយ្យ​នេះ​បាន ជិះ​រថយន្ត​១​គ្រឿង​ម៉ាក​ស្ដារិច​មិនស្គាល់​ស្លាក​លេខ (​រត់គេចខ្លួន​) និង​ផាស​ស្អា​ប់​១​គ្រឿង​ពាក់​ស្លាក​លេខ ភ្នំពេញ 1KE-2876 ឃាត់​បាន​(​អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ​រត់គេច​ខ្លួន​)​បាន​ដឹក​ព្រះសង្ឃ​ក្លែងក្លាយ​មក​ចំណុចកើតហេតុ​ខាងលើ​។​

​លោក​អធិការនគរបាល​ស្រុក​ថ្ពង​បាន​បន្ថែម​ទៀត​នៅ​មុនពេល​ឃាត់ខ្លួន​ក្រុម​ក្លែងបន្លំ​បាន គឺ​ទទួលបាន​ព័ត៌មាន ពី​ប្រជាពលរដ្ឋ​និង​ប៉ុស្ដិ៍នគរបាល​រដ្ឋបាល​ឃុំ​អម​លាំង​បាន​រាយការណ៍​មក​ជំនាញ លោក​ក៏​បាន​ដឹកនាំ​កម្លាំង​និង​សហការ​ជាមួយ​កម្លាំង​ប៉ុស្ដិ៍នគរបាល​រដ្ឋបាល​អ​ម​លាំង​និង​ប្រជា​ការពារ បង្ក្រាបបាន​ក្រុម​ក្លែងបន្លំ​ឈ្មោះ​ខាងលើ​និង​ដក​វត្ថុតាង​ដូច​ខាងក្រោម​មាន​÷
១,​ស្បង់​ចីវរ ១៤​សម្រាប់​
២,​បាត​ចំនួន​០៣
៣,​ថង់យាម​ចំនួន​១៤
៤,​ទូរស័ព្ទ​ចំនួន​១០​គ្រឿង​
៥,​ធៀប​បុណ្យ​ចំនួន​១២​សន្លឹក​
៦,​កាត​សម្គាល់​ខ្លួន​ចំនួន​០៥
៧,​ផាស​ស្អាប់​១​គ្រឿង និង​សម្ភារៈ​មួយចំនួន​។ នាំខ្លួន​ព្រះសង្ឃ​ក្លែងក្លាយ​ទាំងអស់​មក​វត្ត​គិរី​មុន្នី​កោ​សី​(​ហៅ​វត្ត​ត្រពាំង​ត្រោក​)​ដើម្បី​បក​ស្បង់​ចីវរ រួច​ប្រគល់​មក​ឱ្យ​សមត្ថកិច្ច​ចាត់ការ​តាម​និតិ​វិធី​។ ក្នុង​នោះ​រក​ឃើញ​មនុស្ស​ចំនួន​៩​នាក់​មាន​សារធាតុ​ញៀន​។​

​បច្ចុប្បន្ន​ក្រុម​ជនសង្ស័យ​(​សង្ឃ​ក្លែងក្លាយ​)​ទាំង​១៤​នាក់ រួមជាមួយ​វត្ថុតាង​នគរបាល​ជំនាញ​បាន​កសាង​សំណុំរឿង​ចាត់ការ​បន្ត​តាម​ផ្លូវច្បាប់​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល