នៅព្រឹកថ្ងៃសុក្រ ៤កើត ខែចេត្រ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល អញ្ជើញចូលរួមជាគណៈអធិបតីក្នុងពិធីសំណេះសំណាល សួរសុខទុក្ខជាមួយគ្រួសារអតីតយុទ្ធជនក្រីក្រ ជាសមាជិកសមាគមអតីតយុទ្ធជនកម្ពុជា ក្រុងតាខ្មៅចំនួន៦០០នាក់ ក្រោមអធិបតីភាព ឯកឧត្តម នៃ និយម ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកណ្តាល នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកណ្តាល៕
ឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល សូមបួងសួងដល់វត្ថុស័ក្តិសិទ្ធទាំងឡាយក្នុងលោក សូមជួយថែរក្សា ប្រោសព្រំសព្វសាធុការពរជ័យ សិរីមង្គល វិបុលសុខ មហាប្រសើរ ជូនដល់ថ្នាក់ដឹកគ្រប់រូប ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ
ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ខ្ញុំបាទឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល សូមបួងសួងដល់វត្ថុស័ក្តិសិទ្ធទាំងឡាយក្នុងលោក សូមជួយថែរក្សា ប្រោសព្រំសព្វសាធុការពរជ័យ សិរីមង្គល វិបុលសុខ មហាប្រសើរ ជូនដល់ថ្នាក់ដឹកគ្រប់រូប លោកតាលោកយាយ លោកអ៊ំ ពូមីង បងប្អូនជនរួមជាតិទាំងអស់ ពិសេសអ្នករស់នៅក្នុងខេត្តកណ្តាល សូមមានសេចក្តីសុខ សុភមង្គល និងសមប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕