ភ្នំពេញ ៖ នារសៀលថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អនុញ្ញាតឱ្យលោក ទេស វិបុល ប្រធានសមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា និងក្រុមការងារ ចូលជួបសម្តែងការគួរសម និងនាំយកអំណោយជាអង្ករ ១តោន ទឹកសុទ្ធ២០កេះ ឧបត្ថម្ភដល់ក្រសួង សម្រាប់បម្រើដល់ការងារមនុស្សធម៌ និងសកម្មភាពនានា របស់ក្រសួងព័ត៌មាន នៅទីស្តីការក្រសួង រាជធានីភ្នំពេញ។
រូបថត៖ ខឹម សុវណ្ណារ៉ា