ភ្នំពេញ÷ នៅព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤ លោក ជា វីរៈ អភិបាលរងខណ្ឌព្រែកព្នៅ បានអញ្ជើញចូលរួមសូត្រមន្តអបអរសាទរក្នុងពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ នៅក្នុងវត្តសុខៈមុន្នីសោភ័ណ្ឌ ហៅវត្តកោះស្រូវ ដោយមានការអញ្ជើញចូលរួមពី លោក លោកស្រី នឹងអាជ្ញាធរសង្កាត់គោករកា និងលោកមេភូមិទាំង ១៨ភូមិ ព្រមទាំងព្រះគ្រូចៅអធិការគណៈកម្មការ អាចារ្យ និងប្រជាពុទ្ធបរិស័ទ ស្ថិតនៅភូមិកប់ស្រូវ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។